ភាគ៦

1.6K 81 1
                                    

ចំណាយពេលសឹងតែមួយថ្ងៃទម្រាំចាត់ចែងអស់ដោយគ្មានចាស់ទុំជួយឡើយព្រោះពួកគាត់ចង់ឲពួកគេមានពេលជាមួយគ្នាឲកាន់តែច្រើនឡើងនឹងបានស្រះលពេលរស់នៅមិនមានភាពរកាំរកូសកើតឡើង។
«សម្រេចថាយកតែពិននឹងចុះគិតលុយឲហើយទៅ»ជុងហ្គុកបិទសៀវភៅម៉ូដគម្រូសម្រាប់តុបតែងមង្គលការនោះគេជាអ្នកចេញលុយនឹងតថ្លៃតម្លៃចំណែកឯស៊ូជេននាងមានសិទ្ធិជាអ្នករើសលើរបស់របបទាំងនេះ។
«សុំគិតជាសែកណាលោក»បុគ្គលិកនាំគ្នាសភ្នែកពេលឃើញពីតម្លៃសរុបគ្រាន់តែពិធីរៀបការមួយនេះចំណាយមិនក្រោមខ្ទង់លានឡើយ ធ្វើឲអ្នកខ្លះក៏មានចិត្តច្រណែនអ្នកដែរជាកូនក្រមុះទាំងស្អាតថែមទាំងបានប្ដីសង្ហាជាកូនអភិជនទៀត តែក៏មិនទាន់មាននរណាស្គាល់នាងជាកូននរណាដូចគ្នាអ្នកគ្រប់គ្នាប្រាកដជាសភ្លឺបើសិនជាដឹងថានាងជាកូនសេដ្ឋីនីក្នុងប្រទេសនោះ។
«ទៅញ៊ាំអីសិនទេមុននឹងចូលផ្ទះ?»ជុងហ្គុកបបួលអនាគតប្រពន្ធព្រោះតាំងពីថ្ងៃមកបានតែនំបុ័ងប៉ុណ្ណោះពោះមិនឆ្អែតឡើយ។
«ក៏បានដែរតែខ្ញុំខលប្រាប់ម៉ាក់សិន»ស៊ូជេមយល់ព្រមទៅជាមួយព្រោះពេលនេះឃ្លានខ្លាំងណាស់ទម្រាំតែដល់ផ្ទះប្រហែលត្រូវចាំដល់សន្លប់ហើយទេដឹង។
  ត្រឹមរយៈពេលប៉ុន្មាននាទីជុងហ្គុកក៏បាននាំនាងមកដល់ហាងដែរមានឈ្មោះល្បីនឹងខ្ពស់ជាគេនៅសេអ៊ូលផងដែរ។
«ជុងបងសំម្លាញ់យើងត្រូវគ្នាវិញណាជុងបងក៏ដឹងថាអូនគ្មាននរណាឡើយហ្ហឹកៗ»កំពុងតែរៀបនឹងដើរចូលហាងទៅហើយស្រាប់តែអតីតសង្សាជុងហ្គុកបានបង្ហាញមុខមកភ្លាមធ្វើឲអ្នកជាអនាគតប្រពន្ធឈរចាំមើលសកម្មភាពពួកគេ។
«ខ្ញុំប្រាប់ហើយថាពួកយើងបែកគ្នាទៅម៉ាក់ខ្ញុំឲឋ្ញុំយកប្រពន្ធហើយគាត់មិនបានពេញចិត្តនាងទេមេត្តាដោះលែងខ្ញុំឲមានសេរីភាពផង»ជុងហ្គុកខំរុញយូរ៉ាចេញពីការអោបពេលនេះគេមិនមែននៅតែពីរអ្នកនាងឡើយតែនៅជាមួយអនាគតភរិយាដែរជិតការពេលខាងមុខនេះ។
«ហ្ហឹកៗ ព្រោះតែនាងឯងបានជាជុងសុំបែកពីយើងរកប្រុសមកធ្វើប្ដីមិនបានទេឬទើបចាំតែរបស់គេ ម៉ែឪក៏អញ្ចឹងបើដឹងថាគេមានម្ចាស់ហើយគួរណាកុំយកកូនស្រីមកដើរលក់បែបនេះ..ផ្លាច់ៗ»យូរ៉ាងៀកមកទាំងភ្នែកក្រហមព្រោះតែកំហឹងជេរដៀលអនាគតប្រពន្ធរបស់អតីតសង្សាយ៉ាងច្រាស់ឆ្អេះទើបស៊ូជេនត្រូវទះពីរកំផ្លៀងជាការប្រមានដែរហ៊ាននិយាយប៉ះពាល់ដល់ប៉ាម៉ាក់នាង។
«ប្រុសមិនខ្វះឡើយដែរយើងចង់បានមកធ្វើប្ដីតែព្រោះប្រុសដែរនាងស្រឡាញ់គេត្រូវការរកមនុស្សស្រីដែរមានតម្លៃថ្លៃថ្នូរមិនដូចជានាងត្រឹមមានឈ្មោះជាសង្សាប៉ុន្តែគ្មានតម្លៃឲខ្លួនយកខ្លួនប្រគល់ឲគេហ្វ្រីៗនឹងមែនទេមនុស្សស្រីដែរមិនឲតម្លៃខ្លួនឯងនុះ យើងប្រមានណាបើនាងហ៊ាននិយាយប៉ះពាល់ដល់ប៉ាម៉ាក់យើងទៀតនាហមិនមែនជួបតែកំផ្លៀងឡើយ..ផ្លាច់»មនុស្សដូចជានាងត្រូវកាចក៏កាច ស្លូតក៏ស្លូតជាមួយមនុស្សដែរឲតម្លៃនាងប៉ុណ្ណោះបីកំផ្លៀងវាមិនទាន់សមចិត្តនាងទេ មនុស្សខ្លះមើលយើងត្រឹមតែសម្បកក្រៅប៉ុន្តែក៏វាយតម្លៃបាត់ទៅហើយ។
«យូរ៉ាទៅវិញទៅនេះខ្ញុំលុយនាងជាលុយលើកចុងក្រោយហើយដែរខ្ញុំឲឈប់មករវីរវល់ជាមួយខ្ញុំទៀតណាខ្ញុំសុំចុះ អនុស្សវរីយ៍របស់យើងខ្ញុំនឹងចាំទុកតែពេលនេះខ្ញុំមានប្រពន្ធហើយ»ជុងហ្គុកដកលុយមួយក្បាប់មុននឹងហុចឲអតីតសង្សាគេដឹងថាគ្មាននរណាឲពឹងពាក់បានទើបបានឲលុយបែបនេះគេមិនចង់ឲមានរឿងកើតឡើងច្រើនឡើយទើបឲលុយនាងមុននឹងប្រញាប់ទៅតាមអនាគតប្រពន្ធដែរទៅចោលគេមិញនេះ។
«អាយ៎..បើខ្ញុំមុនបានបងមកវិញបងនឹងនាងគ្មានថ្ងៃរស់ស្រួលទេ»យូរ៉ាស្រែកតន្រ្តំជើងនៅខាងមុខហាងដូចជាមនុស្សវិកលចរិកទើបត្រូវសន្តិសុខដេញចេញខ្លាចគ្មានភ្ញៀវចូលហាង។
____
«នៅទីណាចេះលោកអើយត្រឹមមួយពព្រិចភ្នែកសោះ»ជុងហ្គុកដើររកប្រពន្ធពេញហាងទាំងលើទាំងក្រោមគ្មានឃើញស្រមោលនាងបន្តិចសោះឡើយធ្វើឲគេក្រញាញ់ខួរជាខ្លាំងតែម្ដងហើយ។
«នៅនេះ ភ្នែកពពិនពងមាន់ដែរមើលពិននឹងក៏មិនឃើញ»ស៊ូជេនស្រែកប្រាប់គេដែរនាងអង្គុយតុទល់មុខកន្លែងគេកំពុងឈរសោះបែរជារកមើលមិនឃើញទៅវិញ។
«យូរណាស់ហើយមិចមិនស្រែកប្រាប់លោកធ្វើឲខ្ញុំដើររកនាងស្ទើរធ្លាយអាចម៍»ជុងហ្គុកថាឲអនាគតប្រពន្ធប៉ាច់ៗឥតសំចែមាត់គេរត់រកនាងចង់ធ្លាក់អណ្ដាតចុះទន់ជាប្រុសស្អាតមករត់ក្លាក់ៗចឹងហើយមុនគិតមានចិត្តហៅគេខ្លះទេ។
«ឃើញថាលោកមើលមិនឃើញខ្ញុំខ្លួនឯងទេណាកុំមកបន្ទោស»ស៊ូជេនលើកស្រាអកមុននឹងវៃចិញ្ចើមដាក់អនាគតស្វាមីបែបឌឺដងឲជុងហ្គុកសង្គ្រឺតធ្មេញក្នាញ់នាងបើក្លាយជាប្រពន្ធគេពេលណា គេនឹងបានធ្វើឲនាងទ្រោបខ្លួនងើបមិនរួចតែម្ដង។
«មកពីនាង-»
«ម្ហូបមកដល់ហើយអញ្ជើញខ្ញុំគ្មានពេលច្រើនទេ»ស៊ូជេនលើកដៃហាមជុងហ្គុកដែរកំពុងរៀបនឹងស្ដីឲនាងប៉ាច់ៗទៀតតែព្រះប្រាកដជានៅខាងនាងហើយទើបម្ហូបមកដល់កាត់ចង្វាក់បែបនេះ។
«ស្អែកទំនេរទេ?»ពេលនាំគ្នាបរិភោគអាហាររួចរាល់ទើបជុងហ្គុកគេចាប់ផ្ដើមសួរទៅកាន់ស៊ូជេនដែរស្អែកគេចង់នាំនាងទៅកន្លែងច្រើនណាស់មុនពេលរៀបការមកដល់។
«មិនដឹងទេ»ស៊ូជេនតបបែបហីៗនាងមើលមិនដឹងទេព្រោះអាចថានៅសុខៗបងប្រុសក៏ខលហៅឲទៅថតsponsored ពីផលិតផលរបស់គាត់ក៏មាន បើប្រាប់ទំនេរខ្លាចថាស្អែកឡើងរវល់មិនបានទៅជាមួយគេ។
«សុំចម្លើយពិតប្រាកដមក»ជុងហ្គុកខ្ជិលស៊ាំញ៊ាំច្រើនទើបគេទឿនបែបនេះយប់កណ្ដាលអាត្រៀតឥឡូវហើយខ្លួននាងជាស្រីបើចូលផ្ទះយប់បែបនេះពិបាកភ្នែកមើលណាស់។
«ចាំខ្ញុំផ្ញើរសារប្រាប់តាមអាយជីទៅចុះណាព្រោះការងារខ្ញុំមិនសូវជាកំណត់មុនទេ»ស៊ូជេននាងជ្រើសរើសយកប្រាបគេបែបនេះវិញប្រសើរជាងបដិសេធនាំឲជុងហ្គុកគេអាក់អន់ស្រពោនចិត្តនឹងនាង។
«ចឹងក៏បានព្រោះស្អែកខ្ញុំគ្រាន់តែនាំនាងទៅមើលម៉ូដផ្ទះប៉ុន្នឹងទេ»ជុងហ្គុករៀបរាប់ពីអ្វីដែរគេចង់នាំនាងទៅនៅស្អែកនេះមុននឹងហុចបុងគិតលុយឲទៅបុគ្គលិកវិញរួចក៏ងើបចេញពីតុនាំគ្នាសម្ដៅទៅឡាន។
«មើលផ្ទះធ្វើអី?»
«នាងនេះពិតជាមិនដឹងអីមែន ពេលគេការហើយត្រូវនៅបែកផ្ទះពីម៉ាក់ប៉ាហើយ»
____
គ្រីសស្ដារ
៥០ឡែកសម្រាប់ភាគបន្តរ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now