ភាគ៣៥

589 22 0
                                    

  ជុងហ្គុកបានមកដល់បន្ទប់ដែលខ្លួនតែងតែសម្រាកពេលមកប៉ារីសជាមួយគ្រួសារកាលពីនៅតូចសភាពបន្ទប់នៅដដែលមិនហានផ្លាស់ប្ដូរនាំឲការចងចាំរវាងគ្រួសារនឹងគេបានផុសឡើងនៅក្នុងខួរក្បាលចង់ឲគ្រួសារខ្លួនមានសុភមង្គលម្ដងទៀតមិនចាំបាច់ត្រូវបែកបាក់។
«ប៉ាយ៉ាងមិចហើយ សុខសប្បាយទេ?»ជុងហ្គុកកាន់រូបថតនៅលើតុដែលខ្លួនគេបានថតជាមួយឪពុកមើលទាំងអួលដើមកពេលនឹកឃើញអនុស្សវរីយ៍ចាស់ៗរវាងខ្លួនគេនឹងឪពុក។
«កូននឹកប៉ាចង់ឲគ្រួសារយើងដូចមុន...តែប្រហែលជាមិនអាចទេ!»ជុងហ្គុកយកដៃវាសទឹកភ្នែកចេញដែរកំពុងហូរមកនុះរួចទុករូបថតនៅកន្លែងដើមដោយផ្កាប់វាទុកមុននឹងដើរទៅបន្ទប់សម្អាតខ្លួន។
បន្ទាប់ពីសម្អាតខ្លួនហើយប៉ុន្មាននាទីទើបជុងហ្គុកដើរចេញមកទាំងសក់សើមមិនទាន់បាមសម្ងួតចាប់ផ្ដើមដើររកវ៉ាលិសដើម្បីរកសំម្លៀកបំពាក់ទៅក្រុមហ៊ុនព្រោះតែម៉ោងប្រាំបីជាងហើយក៏មិនទាន់វានចេញទៅណាដែរ។
«បើរសិនជាអូនបានមកបងមិនពិបាកមកចងក្រវ៉ាត់កខ្លួនឯងដែរ»ជុងហ្គុកធ្វើមុខស្អុយដែរកំពុងតែឈរចងក្រវ៉ាត់កតែម្នាក់ឯងរាល់ដងមានប្រពន្ធជួយលើកនេះធ្វើដោយខ្លួនឯងកំសត់ណាស់។
«បែកមិនទាន់បានមួយថ្ងៃបងក៏នឹកអូនខ្លាំងពិននឹងហើយជេនអើយ»ជុងហ្គុកដើរចេញពីបន្ទប់ចុះមកខាងក្រោមបន្ទាប់ពីរៀបចំខ្លួនរួចទាំងមាត់រអ៊ូនឹកប្រពន្ធគេមកមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏នឹកនាងចង់អោបចង់ថើបបាត់ទៅហើយបើឲបែកមួយជីវីតដូចយកដង្ហើមគេទៅបោះចោលចឹង។
«ចាហ្វាយពិសាអាហារសិនទាន»រ៉ាសុីនរៀបចំអាហារពេលព្រឹកឲចាហ្វាយឡើងមួយតុខ្លាចមិនត្រូវចិត្តមួយណាអាចផ្ដូរបានតែគេជ្រើសរើសបដិសេធចង់ទៅក្រុមហ៊ុនច្រើនជាងទើបរ៉ាសុីនយកម្ហូបទៅទុកវិញ ប្រញាប់ជូនចាហ្វាយទៅក្រុមហ៊ុន។
មកមើលក្រុមហ៊ុន ជេ.ជេ.ខេ សាចាទី២នៅទីក្រុងប៉ារីសប្រទេសបារាំងនេះមានការមមាយញឹកនឹងចេញចូលភ្ញៀវដែរបានមកទិញទឹកអប់នៅទីនេះអ្វីដែរសំខាន់គឺសំបូរតែនារីៗភាគរយច្រើនជាងបុរសទៅទៀតដោយសារតែភ្ញៀវដែលបានមកទិញភាគច្រើនដើម្បីមកចង់ស្និតស្នាលនឹងម្ចាស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
«ចាហ្វាយសូមអញ្ជើញ»មកដល់ក្រុមហ៊ុនរ៉ាសុីនក៏បើកទ្វារឲប្រធានក្រុមហ៊ុនចុះដោយមានការស្វាគមន៍ពីបុគ្គលិកមកចាំទទួលគ្រប់គ្នាឯបុគ្គលិកស្រីៗខ្លះក៏ញ៏រខ្លួនញ័រប្រាណពេលឃើញសម្រស់លោកប្រធានភ្លាមៗ។
«ឯងមើលចុះលោកប្រធានសង្ហាណាស់»បុគ្គលិកស្រីដែរឈរចាំទទួលប្រធានជាមួយនឹងគេឯងដែរនិយាយភាសាបារាំងទៅមិត្តភក្តិជិតស្និតដែរធ្វើការជាមួយ មនុស្សប្រុសស្អីក៏ស្អាតយ៉ាងនេះស្រីណាទៅហាមបេះដូងខ្លួនឯងកើត។
«នឹងហើយសង្ហាណាស់វ៉ើយ យើងច្រណែនប្រពន្ធគាត់ណាស់»
«គ្មានទៅស្អាតទេប្រពន្ធលោកប្រធាន ចាញ់យើងផងចាំមើលណាយើងនឹងឆក់យកលោកប្រធានឲបានឯងចាំមើលចុះ»បុគ្គលិកស្រីម្នាក់នេះចាប់ផ្ដើមមានគំនិតបំបែកគូរប្រធានក្រុមហ៊ុនខ្លួនឯងព្រោះតែឃើញភ្លាមលង់ភ្លាម ជាតិនេះបើនាងមិនបានស្គាល់អារម្មណ៍នៅក្រោមទ្រូងលោកប្រធានម្នាក់នេះទេនាងមិនបោះបង់គំនិតទាំងនេះចោលឡើយ ខណៈនោះមិត្តភក្តិដែរឈរចាំស្ដាប់ក៏ក្រវីលក្បាលដើរចេញដែរនាងមានគំនិតបែបនេះខំតែរាប់អានតែមិនគិតថាចង់មកបំបែកគូរគេចឹងសោះព្រះអើយ។
«បាបកម្មមានពិត បញ្ឈប់គំនិតឆ្គួតឡប់ឯងទៅ»អ៊ុំស្រីដែររាងចំណាស់ដែរហើយជាអ្នកអនាម័យនៅទីនេះដែរបានឮសម្ដីបុគ្គលិកម្នាក់នេះធ្វើឪគាត់ហួសចិត្តមិនចង់ជឿមុខស្អាតៗបែបនេះប៉ុន្តែគំនិតអាក្រក់ណាស់អត់មិនបាននឹងថាឲ។
«អ៊ុំមកចេះដឹងស្អីដែរ ឋានៈត្រឹមជាអ្នកអនាម័យកុំមកចង់ប្រដៅខ្ញុំ»ថារួចនាងក៏ដើរចេញទុកឲអ៊ុំស្រីដែរជាអ្នកអនាម័យឈរហួសចិត្តនឹងនាងដែរមិនចេះគោរពចាស់ទុំហើយមកមានគំនិតស្មោគគ្រោកបែបនេះទៀតស្អាតតែរូបឆោមពិតមែន។
ជុងហ្គុកឡើងមកដល់អូហ្វីសរបស់ខ្លួនដែរឲរ៉ាសុីនមើលថែប៉ុន្មានខែមកហើយទើបបានមកអង្គុយសុីញ៉េរឯកសារខ្លះៗដែរបុគ្គលិកបានយកមកទុកឲ។
«សុំទឹកសុទ្ធមួយដប»ជុងហ្គុកចុចឧបករណ៍ដែរសម្រាប់ទុកឲនិយាយជាមួយលេខានៅខាងក្រៅនេះដើម្បីស្រួលពឹងទាន់ចិត្តពេលមានការដូចជាពេលនេះគេក៏ត្រូវការទឹកសុទ្ធ។
តុក តុក
លឿនទាន់ចិត្តមែនប៉ុន្មាននាទីទ្វារក៏គោះឡើងដោយស្នាដៃលេខាជុងហ្គុកក៏បានអនុញ្ញាតឲចូលបង្ហាញឲឃើញលេខាសាច់ស្អាតសម្ឋដខ្ចីដូចបណ្ដូលចេកស្លៀកសំពត់ខ្លីសឹងតែលិចអ៊េនគ្រីប៊ឺតទៅហើយ។
«ជាលេខាឬ?»ជុងហ្គុកសួរបញ្ជាប់ដោយភាសាបារាំងព្រោះមិនដែរឃើញមិខនាងពីមុនមកគេធ្លាប់មកប៉ារីសជាមួយម្ដាយមកដល់កន្លែងធ្វើការដែរប៉ុន្តែលេខាក៏មិនមែនជានាង។
«ចាស៎ ជាលេខាថ្មីទើបនឹងចូល នាងខ្ញុំឈ្មោះមីន លីនីអាចហៅត្រឹមលីនីបានចាស៎»លីនីដែរជាបុគ្គលិកមានគំនិតស្មោគគ្រោកដាក់ចាហ្វាយអម្បាញមិញនេះនាងញញឹមស្រស់ដូចផ្កាត្រកួនឲរឹកឲរាងប្រធានដើម្បីឲជាប់ចិត្តនឹងខ្លួន។
«ជាកូនកាត់កូរ៉េឬ?»ជុងហ្គុកសួរព្រោះឃើញត្រកូលស្រដៀងនឹងកូរ៉េថែមទាំងសាច់សម្បុរក៏កាត់ទៅទៀតអត់មិនបាននឹងកត់សម្គាល់ខ្លួននាង។
«ចាស៎ប៉ាកាត់កូរ៉េ ម៉ាក់កាត់បារាំង»
«ចឹងបានស្អាត គួរឲស្រឡាញ់បែបនេះ»
_____
ចេះតែសម្ដីផ្អែមចឹងបានស្រីជាតែលង់ស្នេហ៍ហា
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now