ភាគ៣២

573 22 0
                                    

   ព្រិចបើកៗមួយសប្ដាហ៍ក៏កន្លងផុតទៅយ៉ាងលឿនសឹងតែស៊ូជេនជាប្រពន្ធត្រៀមខ្លួនសឹងមិនទាន់ឡើយគេទៅដល់តែពីរអាទិត្យ នាងប្រហែលជាអផ្សុកគ្មាននរណាឲវៃជេស្ដីទៀតហើយ ពេលនេះនាងកំពុងតែជូនដំណើរប្ដីនៅប្រលានយន្តហោះដូចគ្នាដោយមានការចូលរួមជាមួយនឹងបងថ្លៃផងដែរ។
«ទៅដល់នោះពេលណាខលប្រាប់អូនផងណា»ស៊ូជេនឈរសារ៉េភ្លីអាវប្ដីឲរៀបរយមុននឹងប្រាប់បញ្ជាក់ខ្លាចគេភ្លេចនៅមិនទាន់ទាំងធ្វើចិត្តបានផងទេ តែវាជាការសម្រេចចិត្តគេនាងមិនអាចធ្វើអ្វីបានឡើយ។
«បាទ ប្រពន្ធសម្លាញ់ចាំពេលបងមកវិញបងចូលយកអូននៅផ្ទះធំកុំនៅផ្ទះយើងអត់សុវត្ថិភាពទេ»ជុងហ្គុកទាញប្រពន្ធមកអោបឲណែនបញ្ចូលភាពកក់ក្ដៅឲនាងពេលដែរគេនៅឆ្ងាយគេនឹងខំដោះស្រាយការងារនៅទីនោះឲឆាប់ចំនឹងអាល់មករកប្រពន្ធនឹងកូនវិញ។
«ប៉ាទៅហើយណាយ៉ុនជេយ៍ ពេលប៉ាមិននៅកុំខូចធ្វើបាបម៉ាក់ៗណា ជុប៎»ជុងហ្គុកយកកូនពីដៃស៊ុកជីនមកពរអោបថើបជាលើកចុងក្រោយមុននឹងប្រញាប់ចេញដំណើរជាមួយយន្តហោះឯកជនរបស់ខ្លួន។
«បាយៗ ថែរក្សាខ្លួនប្ដីសំម្លាញ់»ស៊ូជេនលើកដៃបាយៗប្ដីពីចម្ងាយពេលឃើញគេចាកចេញម្ដងបន្តិចៗរហូតដាច់កន្ទុយភ្នែកទើបឡើងឡានជិះទៅផ្ទះវិញជាមួយនឹងបងប្រុស។
«អូនមិនអីទេមែនទេ?»ណាមជុនឃើញភ្នែកប្អូនក្រហមដោយសារតែខំទប់ទឹកភ្នែកកុំឲហូរប្រហែលជាពិបាកធ្វើចិត្តហើយទើបចេះតែសួរកុំឲនាងតានតឹងជាងនេះ។
«អូនមិនអីទេបងកុំបារម្ភអី»ស៊ូជេនញញឹមស្រស់ដាក់បងប្រុសមុននឹងលើកកូនមកដាក់ភ្លៅបំពេរឲគេងលក់នៅក្នុងដៃនាង។
មកដល់ផ្ទះធំជាផ្ទះដែររស់នៅតាំងពីតូច ក៏មានលោកតាលោកយាយរងចាំទទួលកូននឹងចៅប្រុសតែម្ដងស្នាមញញឹមគ្រប់គ្នាទទួលស្វាគមន៍នាងធ្វើឲមានអារម្មណ៍កក់ក្ដៅពេលដែរប្ដីត្រូវទៅឆ្ងាយបែបនេះ។
«មោះឲចៅជេយ៍មកម៉ាក់ ហើយកូនទៅញ៊ាំអីចុះម៉ាក់ឲគេរៀបចំឲរួចហើយ»លោកស្រីគីមទទួលយកចៅពីដៃកូនតែក៏មិនភ្លេចប្រាប់នឹងបារម្ភពីសុខភាពកូនស្រីពៅឡើយ តែត្រូវនាងបដិសេធចង់ឡើងទៅសម្រាកវិញ។
«កូនសុំទៅបន្ទប់វិញ អាអូនយំម៉ាក់យកឲកូនមក»
«មិនអីទេៗទៅគេងចុះ ចាំម៉ាក់មើលជេយ៍ឲទៅៗ»អ្នកជាម្ដាយយល់អារម្មណ៍ទើបមិនបានឃាត់ឲកូននៅយូរមុននឹងចាបៀបីចៅចូលក្នុងបន្ទប់ទទួលភ្ញៀវលេងជាមួយចៅប្រុស។
ស៊ូជេនឯនេះពេលឡើងមកដល់បន្ទប់ដែរខ្លួនធ្លាប់តែរស់នៅកាលពីមុនភ្លាម ក៏ទម្លាក់ខ្លួនលើពូកតាមអារម្មណ៍នើយហត់នៅថ្ងៃនេះគ្មានអារម្មណ៍ចង់ធ្វើអីទាំងអស់ក្រៅពីគេងបែបនេះ។
«អ្ហឹក ឈឺថ្នេរណាស់»ដោយសារតែពេលយ៉ុនជេយ៍កើតមកមានសុខភាពល្អនឹងថ្លោះពេកទើបថ្នេរត្រូវដេរវែងទម្រាំជាគឺខែក្រោយឯនុះព្រោះដេរឆៅកាចុកចាប់ក៏នៅតែមាន។
«អា៎ មែនហើយទៅពេទ្យបើកថ្នាំ»ពេលឈឺថ្នេរទើបនាងនឹកឃើញថាពេទ្យឲត្រូវទៅមន្ទីរពេទ្យមួយសប្ដាហ៍ម្ដងដើម្បីបើកថ្នាំលេបឲឆាប់ជាថ្នេរនេះ។
_____
   ស៊ូជេនបើកឡានចេញពីផ្ទះមកមន្ទីរពេទ្យតែម្នាក់ឯងស្ងាត់ៗព្រោះមិនចង់ឲអ្នកផ្ទះព្រួយបារម្ភច្រើនជាងនឹងនាងគ្រាន់តែមកបើកថ្នាំប៉ុណ្ណោះមិនចាំបាច់ឲនរណាមកពិបាកជាមួយឡើយ។
«អាឡូវីន យើងនៅមន្ទីរពេទ្យឯងមកជួបយើងបន្តិចមក»ក្រោយចេញពីបើកថ្នាំរួចរាល់ស៊ូជេនក៏បានទាក់ទងទៅមិត្តភក្តិខ្លួនដែរជាពេទ្យនៅទីនេះបានមកជជែកគ្នាលេង។
''អើជេនអើយយើងមិនបានទៅទេ ជាប់អ្នកជំងឺច្រើនណាស់ចាំថ្ងៃណាយើងទំនេរយើងខលប្រាប់ឯងណា សូមទោសផងឯង''ដាវីនត្រូវបដិសេធព្រោះដោយសារតែនាងចង់យកដំណែងដុកទ័រឲបានគឺពិបាកបន្តិចត្រូវរៀនយល់ដឹងកាន់តែច្រើននឹងគ្មានពេលឡើយ។
«អឺៗ យើងយល់កុំភ្លេចរកបាយទឹកផងណាដុកទ័រលីងចា៎ស»ស៊ូជេនហៅសព្វមានមិត្តជាដុកទ័រព្រោះដឹងថារវល់បែបនេះក៏គ្មានអីក្រៅពីខិតខំឲឡើងដំណែងនឹងមានឈ្មោះជាដុកទ័រទេ។
''អាឆ្គួតមិនទាន់ក្លាយជាដុកទ័រទេ''
«រៀនហៅឲហើយទៅណាមុននឹងក្រោយឯងគង់តែនឹងបានឥឡូវទៅៗយើងបិទមុនហើយ»ចប់សន្ទនានាងបិទទូរស័ព្ទមុននឹងដើរចេញទៅចំណតឡានបើកចេញទៅផ្ទះវិញព្រោះគ្មានការងារអីឲនាងធ្វើឡើយទោះនាងចង់លក់ផលិតផលក៏អ្នកផ្ទះហាមឲនៅតែស្ងៀមៗទៅធ្វើដូចជានាងនឹងក្មេងសម្រាប់ពួកគេអញ្ចឹង។
ទឺត ទឺត
ចូលមកដល់ក្នុងឡានភ្លាមទូរស័ព្ទនាងក៏រោលឡើងបង្ហាញលេខបងប្រុសទី២លើអេក្រង់ទូរស័ព្ទទើបស៊ូជេនប្រញាប់លើកទទួល។
«អាឡូបងជុនមានការអ្វីមែនទេ?»ស៊ូជេនលើកទទួលសួរដោយសួរនាំទៅបងប្រុសមុនដែរគេខលមកនេះក៏ហៅនាងទៅក្រុមហ៊ុនព្រោះឃើញនាងនៅផ្ទះមើលកូនប្រហែលជាអផ្សុកហើយទើបគេហៅនាងមកធ្វើការខ្លះៗ។
«ចា៎ស តិចទៀតអូនទៅដល់»ស៊ូជេនបិតទូរស័ព្ទមុននឹងប្រញាប់ទៅក្រុមហ៊ុនរបស់បងប្រុសទីបំផុតនាងក៏បានថតដើរម៉ូដនឹងគូរម៉ូដសំម្លៀកបំពាក់ឲបងប្រុសដូចជាមុនៗទៀតកាលពីនាងមិនទាន់មានប្ដី។
   ទម្រាំមកដល់ក្រុមហ៊ុនក៏ចំណាយពេលយូរសឹងតែមួយម៉ោងទៅហើយថ្ងៃនេះមិនដឹងជាស្ទះអ្វីក៏ស្ទះម្លេះទេ ខណៈនោះនាងក៏នាំខ្លួនចូលក្រុមហ៊ុនបងប្រុសដោយមានការគោរពពីបុគ្គលិកនៅក្រុមហ៊ុនដែរស្គាល់ថានាងជានរណា។
«អ្នកនាងបន្ទប់រៀបចំរួចហើយអាចប្ដូរសំម្លៀក់បំពាក់ថតបានហើយ»មកដល់ជាន់លើលេខាជំនិតរបស់ណាមជុនក៏មកទទួលប្រាប់ឲទៅកន្លែងប្ដូរសំម្លៀកបំពាក់នឹងបានត្រៀមថតសម្រាប់ចេញលក់នៅទីផ្សារអ៉ឺរ៉ុប។
«ចាស៎»ស៊ូជេនដើរចូលបន្ទប់ប្ដូរសំម្លៀកបំពាក់ដើម្បីត្រៀមថតដោយសំម្លៀកបំពាក់ដែរនាងត្រូវស្លៀកគឺជារ៉ូបឆែកជើងវែងសឹងតែដល់ចង្កេះប៉ុន្តែក៏មានស្បៃបាំងត្រឹមភ្លៅ រ៉ូបដៃតូចនឹងវាលខ្នងដល់ចង្កេះ ពីក្រោមដើមទ្រូងមកដល់ចង្កេះត្រូវវះឆ្នូតខ្វែងគ្នាបញ្ចេញឲឃើញសាច់ រ៉ូបពណ៌ខ្មៅសាកសមនឹងស្បែរសម៉ដ្ឋរលោងដូចជានាងបើហ៊ានតែនាំចេញទៅទីផ្សារអឺរ៉ុបពេលណានឹងលក់ដាច់ស្ដុកមិនខាន។
«ស៉ិចស៉ីពេកទេដឹងនៀក បើហ៊ានតែថតផ្សាយចេញទៅប្ដីជេរងាប់មិនខានហើយកាជេនអើយ ឯងមិនមែននៅក្រមុំទៀតទេវ៉ើយ»
_____
ចេះតែស្លៀកៗតិចប្ដីប្រចណ្ឌ័
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now