ភាគ៥៣+៥៤

587 26 1
                                    

    ចំណាយជាងបួនម៉ោងជុងហ្គុកនឹងក្រុមការងារក៏បានមកដល់ទឹកដីខេត្តប៊ូសានដផយមានសុវត្ថិភាព ទើបនាំគ្នាចុះរកអាហារពេលព្រឹកញាត់ចូលពោះសិនដោយសារតែមកនេះមិនទាន់មាននរណាបានបរិភោគអ្វីនៅឡើយទេ ខណៈដែរជុងហ្គុកនាំបុគ្គលិកចូលនៅភោជនីយដ្ឋានទំនើបមួយកន្លែងឲចូលអង្គុយគេក៏ដើរចេញមកក្រៅខលទៅប្រាប់ប្រពន្ធតាមការសន្យា។
«ចេកចៀនហា បងមកដល់ប៊ូសានហើយណព្វជិត»គេសើចពេលហៅឈ្មោះប្រពន្ធដែរនាងបានហាមប្រាណមិនឲគេហៅនោះសង្ឃឹមថានាងមិនខឹងជេរគេបែកត្រចៀកតាមទូរស័ព្ទចុះហាហា។
«អូនប្រាប់បងប៉ុន្មានដងទៀតថាកុំឲហៅឈ្មោះនឹងហា តាបុិហ្គុកគូទធំ?»អ្នកខាងនេះឆេះដុំដូចគេយកភ្លើងមកជះទាំងរស់ប្រាប់មិនចេះស្ដាប់សោះថានាងស្អប់មិនចូលចិត្តនៅតែហៅផ្គើននោះផ្គើនដល់ហើយបើបានបង្អត់មិនឲប៉ះមួយឆ្នាំពីរអីបានសមតាមមើល។
«អា៎ បងនិយាយលេងទេ បងមកដល់ប៊ូសានហើយ ឥឡូវកំពុងរកបាយរកទឹក»ជុងហ្គុកឈប់លេងសើចច្រើននិយាយប្រាកដប្រជាជាមួយប្រពន្ធវិញព្រោះគេនៅមានរឿងចង់ប្រាប់នាងផងពេលដែរគេមិននៅបែបនេះអារម្មណ៍បារម្ភក៏ចេះតែកើនឡើងដោយសារតែពេលកំពុងជិះតាមផ្លូវរ៉ាសុីនក៏បានផ្ញើរសារមកថាមាននរណាម្នាក់ផ្ញើរសារមកដូចជាលើកមុនៗទៀតហើយ។
«អឹម ចឹងបងញ៊ាំអីសិនទៅបានហើយចឹង-»
«អេ៎ឈប់ អូនមានចាក់សោរផ្ទះនៅ?»
«ចាក់តែខាងមុខទេ មានអីឬ?»
«មិនមានអីទេ បងគ្រាន់ចង់ផ្ដាំឲការពារខ្លួនផង បងរកអីញ៊ាំសិន ស្រឡាញ់អូន»បញ្ចប់សន្ទនាពីប្រពន្ធហើយជុងហ្គុកក៏ដើរចូលមកក្នុងហាងវិញឃើញថាបុគ្គលិកក៏បានអាហារទទួលទានគ្រប់គ្នានៅតែគេប៉ុណ្ណោះទើបដើរចូលតុមួយម្នាក់ឯងអង្គុយកម្មងម្ហូបតាមនឹង។
ក្រោយពីបរិភោគរួចរាល់ទាំងបុគ្គលិកក៏បានចាកចេញដោយជុងហ្គុកជាអ្នកចេញលុយឲទាំងអស់ព្រោះតែគេជាប្រធានមានមុខងារជួយចេញឲខ្លះចឹងហើយបានបុគ្គលិកនៅគង់វង់មិនចង់ចាកចេញ។
«ទីតាំងដីនៅឆ្ងាយទេ?»ឡើងមកដល់ឡានក៏ចាប់សួរបុគ្គលិកដែរបាននាំគេមកទីតាំងដីនេះព្រោះគេបានឲកក់ដីនោះរួចហើយនៅតែឲលុយនឹងទៅមើលដីឲបានផ្ទាល់ភ្នែកប៉ុណ្ណោះ។
«មិនឆ្ងាយទេលោកប្រធាន ជិះតែមួយគីឡូដីទៀតដល់ហើយ»បុគ្គលិកងៀកមកប្រាប់រួចក៏និយាយជាមួយតៃកុងឡានឲបើកទៅតាមទីតាំងដីនោះទៅ។
មិនយូរប៉ុន្មានឡានក៏បើកមកដល់ទីតាំងដែរបានគ្រោងទុកដីធំពិតៗតម្លៃធូរថ្លៃមិនទិញស្ដាយស្លាប់ហើយអ្វីដែរសំខាន់កុំឲតែជួបជនឆោបោកចុះគេមិនចង់ជួបឡើយក្នុងការរកសុីបង្កើតក្រុមហ៊ុននេះ។
«ម្ចាស់ដីមកឬនៅ?»ជុងហ្គុកចុះពីឡានដោយរឹកពារសង្ហាតាមដែរខ្លួនមានសក់រលាស់តិចៗមើលពីណាក៏ឃើញសង្ហាដែរអត់មិនបាននឹងបុគ្គលិកលាន់មាត់សរសើរពីសម្រស់របស់ចាហ្វាយនាយ ខណៈដែរគេឮប៉ុន្តែធ្វើមិនដឹងបន្តរដំណើរដើរទៅបង់សម្រាប់អង្គុយនិយាយជាមួយម្ចាស់ដីចរចារណ៍គ្នាពីតម្លៃនឹងកិច្ចសន្យា។
ចំណាយពេលសឹងតែកន្លះថ្ងៃពេលនេះរសៀលថ្ងៃត្រង់ទៅហើយទម្រាំហើយសព្វគ្រប់ឯកសារដីធ្លីក៏បានធ្វើហើយអស់ដែរខណៈពេលនេះជុងហ្គុកកំពុងតែឲលុយទៅម្ចាស់ដី នឹងបានទទួលកិច្ចសន្យាឈ្មោះដីជារបស់គេភ្លាមៗតែម្ដង។
«ជ័យយោរទីបំផុតជោគជ័យហើយលោកប្រធាន តោះជុបលាង»លេខាស្រែកឡើងហ៊ោរកញ្រោ្ជលពេលទិញដីបង្កើតសាខាមួយទៀតបានសម្រេចទើបបបួលលោកប្រធានទៅដាក់មួយកេះពីកេះនៅមាត់សមុទ្រលេងម្ដងណាមួយរយៈនេះមិនសូវបានចេញដំណើរកម្សាន្តផង។
«តោះអញ្ចឹងទុកជាការអរគុណអ្នកទាំងអស់គ្នាមួយរយៈនេះដែរខិតខំធ្វើការតោះយើង»ជុងហ្គុកនិយាយជាមួយម្ចាស់ដីរួចហើយទើបលាចាកចេញទៅឆ្នេរសមុទ្រដើម្បីធ្វើពិធីជុបលាងជុំក្រុមកាតការងារឲបានសប្បាយម្ដង។
ម៉ោង៩:៤៥នាទីយប់ក្រោយពីចំណាយពេលចាក់កន្សែងសម្រាប់ខែត្រជាក់ឲសាម្វីនឹងកូនប្រុសបណ្ដូលចិត្តនាងប្រើពេលឡើងមួយថ្ងៃទៅហើយពេលនេះទើបតែរួចរាល់ប៉ុណ្ណោះ ទើបនាងងើបពត់ពេនខ្លួនដើម្បីធ្វើចលនាសរសៃរខណៈនោះក៏យកទូរស័ព្ទមកមកសារជុងហ្គុកដែរគេបានថតរូបជុបគ្នាជាមួយបុគ្គលិកផ្ញើរឲនាងមើលគិតថាប្រហែលជាយប់អាត្រៀតទើបមកដល់ឯនុះបានជាស៊ូជេននាងចេញទៅប្ដូរសោរនៅរបងក្រៅដាក់សោរតូចដែរប្ដីនាងមានសាគួរដែរ។
«យប់នេះមេឃស្អាតណាស់ ផ្កាយរះឲពេញតែម្ដង»កំពុងតែចាក់សោរនាងក្រឡេកទៅមើលមេឃចង់អង្គុយគយគន់ឲអស់ចិត្តដែរតែមើលទៅសភាពប្លុកផ្ទះនាងស្ងាត់ណាស់ទោះជានៅបុរីតែផ្ទះសងខាងជាប់របងជាមួយនាងគឺមិនមានអ្នកមកនៅទេទើបបានជាស្ងាត់បែបនេះ។
«ខ្ទាស់តែគន្លឹះបានហើយរកបុិនឹងបើកមិនបាន»ស៊ូជេននាងមិនបានគិតនឹកសម្ដីប្ដីនិយាយឡើយណាមួយនឹកឃើញថាបើគេមកបើកទ្វារមិនកើតប្រាកដជាគេងក្រៅផ្ទះមិនខានព្រោះបន្ទប់នៅឆ្ងាយបើឲគេហៅប្រហែលជានាងមិនឮទេ។
ស៊ូជេនប្រមូលរបស់ទៅដាក់នៅបន្ទប់គេងទុកធ្វើបន្តររួចចុះមកខាងក្រោមវិញដើម្បីធ្វើមីគោកជាមួយនឹងគីមឈីញ៊ាំសម្រាប់ចម្អែតក្រពះតែម្នាក់ឯង ព្រោះនាងនៅតែម្នាក់ឯងមែនអផ្សុកក៏ខ្លាំងណាស់ដែរតែមិននិយាយព្រោះនិយាយក៏គ្មាននរណាដឹងថានាងអផ្សុកដូចគ្នា។បន្ទាប់ពីរៀបចំរបស់ញ៊ាំរួចហើយស៊ូជេនដាក់ក្នុងកន្រ្តកតូចដើម្បីយកទៅញ៊ាំនៅបន្ទប់ព្រោះញ៊ាំម្នាក់ឯងនៅនឹងតុមានអារម្មណ៍ថាឯកាខ្លាំងណាស់ ខណៈនោះភ្លើងក្រោមក៏ត្រូវបានបិទងងឹតស្លុបទុកតែភ្លើងក្រៅផ្ទះបំភ្លឺតែប៉ុណ្ណោះ។
«បើមានបងនៅក្បែរប្រហែលជាញ៊ាំឆ្ញាញ់ជានឹងទៀត»កំពុងអង្គុយញ៊ាំមីមើលរឿងកូរ៉េផងចាក់កន្សែងបន្តរផងនាងក៏មានអារម្មណ៍ឯកាឡើងមកព្រោះបន្ទប់បិទភ្លើងឲស្លប់សល់តែភ្លើងពងមាន់នឹងពន្លឺទូរទស្សន៍ប៉ុណ្ណោះណាមួយញ៊ាំតែម្នាក់ឯងមើលទៅឯកាដល់ហើយ។
«ខលមិនចូលទៀតឬ?ពុទ្ធោរ»ស៊ូជេនសម្រេចចិត្តខលទៅសា្វមីតែគេមិនបានទទួលសោះទូរស័ព្ទបិទចោលមិនដឹងឬក៏អស់ថ្មឲប្រាកដទេបើគេបារម្ភពីនាងណាស់គួរណាតែខ្ចីទូរស័ព្ទគេខលមកប្រាប់នាងដែរ។
«អាឡូបង! បងមកផ្ទះវិញស្មាណា? អូនចាំបង»ទីបំផុតក៏ខលចូលហើយគេក៏លលកទទួលទៀតទើបអារម្មណ៍ដែរខឹងសម្បារនឹងសា្វមីត្រូវបាត់អស់ភ្លាមៗតែម្ដង។
''តិចទៀតអូន! បងផឹកស្រារជាមួយមិត្តភ័ក្តលេងតិចសិនណាព្រោះតែជួបគ្នាដោយចេដន្យ''ជុងហ្គុកចេញពីក្នុងក្លឹបមកឈរនិយាយទូរស័ព្ទជាមួយប្រពន្ធគេក៏ចង់ទៅតែធ្វើមិចបើបែកគ្នាជាមួយមិត្តយូរហើយយូរៗបានជួបម្ដងក៏ចង់នៅនិយាយលេងសិនដែរ។
«បងឯងញ៉ាំស្រារទៀតហើយ..? កុំនៅយប់ពេកឆាប់មកផ្ទះណា៎! អូនខ្លាច»ស៊ូជេនប្រាប់ពីអារម្មណ៍ខ្លួនឯងនៅពេលនេះនាងឃើញស្រមោលមនុស្សខ្មៅៗដើរកាត់នេះមិនដឹងជាប៉ុន្មានជុំហើយពេលដែរនាងនៅក្រោមធ្វើអីនោះតែមិនបានយកគិត។
''កុំបារម្មអី! មិនបាច់ខ្លាចទេ តិចទៀតបងនឹងទៅដល់ហើយណា''ជុងហ្គុកប្រាប់ប្រពន្ធកុំឲមានការភ័យខ្លាចគេយល់ថានាងជាមនុស្សឆាប់ភ័យខ្លាចបែបណានោះគេគង់តែនឹងទៅផ្ទះទេគ្មាននរណាមកធ្វើអ្វីនាងបានឡើយ។
  ម៉ោង២រំលងអាត្រៀត ស៊ូជេននាងមិនបានគេងលក់ស្រួលឡើយព្រោះតែចាំផ្លូវប្ដីតែគេកំពុងតែសប្បាយជាមួយមិត្តភក្តិឯនោះក៏មកបន្តរបន្ថែមទៀត ហើយពួកគេក៏រីករាយជាមួយមិត្តនឹងការជួបជុំផឹកសុីយ៉ាងសប្បាយទូរស័ព្ទរបស់ជុងហ្គុកក៏ត្រូវបិទចោលដោយស្នាដៃមិត្តភក្តិ។
«ពេលនេះមនុស្សកំពុងតែក្រវែលផ្ទះយើងបង»ស៊ូជេននិយាយទាំងញ័រមាត់នាងអើយមើលតាមបង្អួចឃើញបុរសពីកំពុងតែដើរទៅមកៗនៅខាងមុខរបងផ្ទះនាងក្នុងដៃមានកាបូបមកជាមួយមិនដឹងជាបំណងអ្វីឡើយខណៈដែរដៃក៏ប្រញាប់រាវស្រវ៉ាទៅយកទូរស័ព្ទទាក់ទងទៅសា្វមីប៉ុន្តែគេមិនលើកឡើយទើបនាងសម្រេចចិត្តផ្ញើរសាររួចដើរទៅយកកូនក្រដាស់មួយមកសរសេរសំបុត្រទុកឲសា្វមី។
«កន្សែងនេះអូនចាក់ជូនបងនឹងកូន អូនគិតថានឹងឲបងនៅថ្ងៃបុណ្យណូអែលខាងមុខនេះ...តែប្រហែលជាមិនអាចទេ ពេលអត់ពីអូនត្រូវមើលកូនយើងឲបានល្អណា បង្រៀនគេឲក្លាយជាមនុស្សល្អ ហើយបងក៏ត្រូវមើលថែខ្លួនផងអូនលាបងហើយ...រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់យើង អូនស្រឡាញ់បង ចន ជុងហ្គុក»នាងសរសេរផងយំផងអណ្ដើតអណ្ដករងខណៈដែរភ្នែកងាកទៅមលលបង្អួចឃើញថាបុរសពីអ្នកនោះក៏ផ្លោះរបងចូលមកម្ដងម្នាក់ហើយជំហានបន្ទាប់ក៏គាស់ទ្វារផ្ទះមឹងហើយនាងគ្មានសង្ឃឹមថានឹងមានជីវិតសម្រាប់រសបន្តរទៀតឡើយ។
ក្រឹក
សំម្លេងគន្លឹះទ្វារនាងរបូតបានសម្រេចហើយតើឲនាងគួរធ្វើយ៉ាងណាទៀតត្រឹមជាស្រ្តីទន់ខ្សោយទៅតទល់នឹងមនុស្សប្រុសមាឌឌាំងនេះយ៉ាងមិចនឹងបាន ខណៈដែរសម្រឹបជើង៉បន្តិចម្ដងៗស៊ូជេនក៏ប្រញាប់ងើបដើរមួយសម្ដៅទៅបើកថតទូរយកកាំបិតមកការពារខ្លួន។
«ជួយខ្ញុំផង នរណាក៏បានដែរ ហ្ហឹកខ្ញុំមិនទាន់ចង់ស្លាប់ទេសូមមេត្តា»នាងដើរទៅដេកលើពូកធ្វើដូចមិនដឹងរឿងទាំងដែរខ្លួនញ័រទទ្រើកព្រោះតែភាពភ័យខ្លាចចេះតែកើនឡើងខណៈនោះសំម្កេងសម្រឹបជើងក៏បានមកដល់ខាងមុខបន្ទប់នាងហើយ។
ក្រាកកក
_____
ជានរណាគេអ្នកបើកទ្វារ?
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now