ភាគ២១

923 37 2
                                    

   បន្ទាប់ពីមើលថែប្រពន្ធមួយថ្ងៃជុងហ្គុកក៏នាំខ្លួនមកបន្ទប់ធ្វើការវិញអាចថាតាំងពីប្រពន្ធពពោះគេហត់ណាស់ តែមិនរអ៊ូឡើយនាងខំពពោះកូនឲគេហើយគ្រាន់តែមើលថែនាងពិននឹងបានកុំចង់បានកូនអី។
«គួរឲស្រឡាញ់»ឲតែពេលដែរគេបើកកុំព្យូទ័រម្ដងណាគឺលិចមុខនាងចេញមកមុនគេដោយសារតែគេបានតាំងរូបដែរខ្លួនបានលួចថតនាងកាលពីទៅហាន់នីម៉ូននៅស្វីសនោះ។
   ទឺត ទឺត ទឺត
សំម្លេងទូរស័ព្ទជុងហ្គុករោលឡើងដោយបង្ហាញលេខជំនិតគេមកមុននឹងទទួលយកមកនិយាយនៅក្រាវបន្ទប់ខ្លាចរំខានដល់ប្រពន្ធដែលកំពុងលង់លក់។
«មានការអីរ៉ាសុីន?»ជុងហ្គុកឈរនៅវេរ៉ងដានិយាយទូរស័ព្ទជាមួយជំនិតប្រហែលជាមានរឿងសំខាន់ហើយបានខលមកទាំងយប់បែបនេះ។
''ចាហ្វាយបាទ រោងចក្រនៅប៉ារីសមានគេលួចបន្ទុះពេលនេះព័ត៍កំពុងតែចុះផ្សាយចាហ្វាយមិនឃើញទេឬខ្ញុំបានផ្ញើរឯកសារដែរពាក់នឹងការបន្ទុះនុះតាំងពីល្ងាចមកម្លេះតែមិនឃើញចាហ្វាយចូលមើលសោះ''រ៉ាសុីនរៀបរាប់ដែរពេលនេះកំពុងតែមានបង្ហាញធំរោងចក្រនៅប៉ារីសត្រូវមានគេលួចបន្ទុះចង់ក្ស័យធនឥឡូវហើយ។
«ហឹមម យើងមិនអាចទៅមើលដោយផ្ទាល់បានទេ ព្រោះមួយរយៈនេះជេនឧស្សាហ៍សៀតពោះបើយើងទៅនរណាមើលនាង យើងមិនចង់ឲនាងលំបាកឡើយឯងរកមុខអាអ្នកដែលលួចបន្ទុះឲយើងក្នុងរយៈពេលបីថ្ងៃកាន់តែឆាប់កាន់តែល្អ ហើយរោងចក្រនៅទីនោះកុំទាន់ជួសជុលព្រោះយើងរងចាំមើលអាមេខ្លោងនោះវាចេញមកសិន»ជុងហ្គុកក្ដៅមុខភាយក្រោយពីស្ដាប់បញ្ហាដែលកើតឡើងរោងចក្រផលិតទឹកអប់សាខាធំជាងគេនៅប៉ារីស នេះមិនគិតថាលូកដៃច្រឡំមនុស្សហើយទេឬ?
''បាទ ចាហ្វាយខ្ញុំនឹងស្វែងរកមុខវាឲលឿនបំផុតចាហ្វាយសម្រាកចុះខ្ញុំមិនរំខានយូរទេ''បញ្ចប់ប្រយោគរ៉ាសុីនិយាយជុងហ្គុកក៏បិទទូរស័ព្ទដើរចូលមកក្នុងបន្ទប់វិញពេលនេះប្រពន្ធគេក៏បានដឹងខ្លួនបាត់ទៅហើយ។
«ហេតុអីមិនគេង ហឹមម?»គេដើរទៅអង្គុយលើពូកស្ទាបពោះប្រពន្ធទាំងបារម្ភកូនប្រុសគេចាញ់អាក្រក់ណាស់ដល់ថ្នាក់នាងបាក់សម្រស់តិចតួចតែគេមិនបានប្រែប្រួលចិត្តឡើយព្រោះគ្រប់យ៉ាងនាងធ្វើដើម្បីកូនគេក៏យល់។
«អូនឮបងនិយាយទូរស័ព្ទឮដូចជាខឹងនរណា បងមានរឿងអីមែនទេ?»ស៊ូជេនយកដៃទៅអង្អែលថ្ពាល់ប្ដីនាងឃើញទឹកមុខប្ដីស្រពាប់ស្រពោនតែមកខំញញឹមដាក់នាងគ្រវីលក្បាលដូចជាគ្មានរឿងអីទៀត។
«គ្មានរឿងអីទេ អូនគេងទៅ»ជុងហ្គុកគ្រវីក្បាលញញឹមបង្ខំកុំឲនាងពិបាកចិត្តជាមួយនឹងគេព្រោះនាងលំបាករឿងពពោះកូនច្រើនពេកហើយ។
«ប្រាប់អូនមក យើងជាប្ដីប្រពន្ធនឹងគ្នារឿងបងក៏ដូចជារឿងរបស់អូនប្រាប់អូនមកទោះអូនជួយអ្វីមិនបានពិតមែនប៉ុន្តែក៏ជួយឲបងបានធូរចិត្តនិយាយមកកុំលាក់វាទុក-អ្ហឹម»បញ្ចប់សេចក្ដីជុងហ្គុកអោនទៅថើបជញ្ជក់មាត់នាងដោយមនោសញ្ចេតនាពេញបេះដូងគេមិនប្រាថ្នាអ្វីទៀតឡើយក្រៅពីប្រពន្ធម្នាក់នេះនឹងកូននៅក្នុងពោះវាគ្រប់គ្រាន់សម្រាប់គេហើយ។
«រោងចក្រនៅបារីសត្រូវបានគេលួចបន្ទុះឆេះស្ទើរតែពាក់កណ្ដាល កម្មកររបួសជាច្រើនប៉ុន្តែមិនទាន់មាននរណាស្លាប់ទេ បងបានឲរ៉ាសុីនទៅដោះស្រាយហើយព្រោះបងទៅណាចោលអូនមិនបានទេ»គេកាន់តែក្រពុលមុខខ្លាំងហើយចង់ទៅចាប់បាញ់បំបែកក្បាលអាអ្នកដែរបន្ទុះនឹងទេ គេត្រូវខាតបង់ជាច្រើនសម្រាប់កែលម្អឡើងវិញនរណាដែរស្អប់គេដល់ថ្នាក់ធ្វើបែបនេះវាមិនហួសពេកទេមែនទេ។
«ហឹមមម បងទៅដោះស្រាយចុះអូននៅទីនេះបាន បើបងទុកចោលប្រយ័ត្នពិបាកជាងនឹងជឿអូនណា អូនអាចទៅនៅផ្ទះម៉ាក់បានចប់ការងារពេលណាមកវិញមក»នាងមិនបានអន់ចិត្តអ្វីឡើយពេលសុខៗបាត់គេទៅបែបនេះតែដោយសារផលវិបាករោងចក្រគេនាងត្រូវតែធ្វើចិត្តខ្លះទើបបាន។
«ចុះអូនមិនអន់ចិត្តទេឬ?មាននរណាជូនអូនទៅពេទ្យដើម្បីពិនិត្យសុខភាពរាល់ខែ?បាននរណាម៉ាសសាជើងឲអូន?បងមិនទៅទេជេន សុខភាពអូននឹងកូនមកមុនអ្វីៗទាំងអស់កុំបង្ខំបង»ជុងហ្គុកទាញប្រពន្ធមកអោបទាំងភ្នែករលីងរលោងពិបាកពណ៌នាបើត្រូវឲនាងពពោះកូនគេតែឯងហើយពិបាកតែឯងទៀត។
«ហ្ហឹកៗ អូនមិនបង្ខំបងឡើយរងចាំពេលសម្រាលកូនហើយចាំបងទៅក៏បានដែរអរគុណបងណាស់»
______
ថ្ងៃថ្មីបានមកដល់ដែរថ្ងៃនេះជុងហ្គុកគេត្រូវនាំប្រពន្ធទៅពិនិត្យសុខភាពកូននឹងប្រពន្ធពោះក៏កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲលោកប៉ាអ្នកម៉ាក់កាន់តែចង់ឍើញមុខកូនប្រុសជាទីស្រឡាញ់ហើយ។
«ហើយឬនៅជេន?»ជុងហ្គុកអង្គុយចាំប្រពន្ធតែងខ្លួនគេចង់ជួយក៏មិនឲគិតតែពីដេញឲមកអង្គុយចាំរហូត។
«ហើយៗតោះ»ស៊ូជេនចេញពីបន្ទប់តែងខ្លួនស្លៀករ៉ូបពណ៌សរូបផ្លែឈឺរីខ្លីត្រឹមជង្គង់បែបខ្ជូតៗគួរឲស្រឡាញ់ជាមួុយនឹងអាវក្រាវពណ៌ផ្ទេយមេឃមកជាមួយផងដែរធ្វើឲស្នាមញញឹមរីកស្គុះស្គាយនៅលើបបូរមាត់ស្វាមី។
«ស្អាតដល់ហើយប្រពន្ធណាគេវ៉ើយ»ជុងហ្គុកបណ្ដើរប្រពន្ធចុះមកក្រោមដោយនិយាយបេះបួយឲនាងក្រហមមុខក្រហមមាត់មុននឹងឡើងឡានទៅមន្ទីរពេទ្យនឹងបានទៅញ៊ាំអាហារផងដែរ ព្រោះដោយសារផ្ទះគេគឺគ្មានអ្នកបម្រើអ្វីឡើយ។
មកដល់មន្ទីរពេទ្យពិនិត្យសុខភាពម្ដាយនឹងកូនរួចហើយក៏ឃើញមានប្ដីប្រពន្ធកំពុងតែនាំប្រពន្ធមកពិនិត្យពោះដូចគេដែរអ្នកខ្លះក៏មកម្នាក់ឯងមានទឹកមុខស្រពាប់ស្រពោនទើបហេតុនេះហើយបានជាគេមិនដាច់ចិត្តទៅចោលនាងនឹងកូននោះ។
«អូនមានអារម្មណ៍ថាកូនឈប់ចាញ់ហើយព្រោះមួយរយៈនេះញ៊ាំបានគ្រប់មុខតែម្ដង»
«មែនឬ?បងក៏ថាចឹងដែរ កូនប៉ាកុំធ្វើបាបម៉ាក់ចឹងល្អណាស់កូនប្រុស»ជុងហ្គុកអង្អែលពោះប្រពន្ធដែរនៅក្នុងរ៉ូបនោះ មិនទាន់ទាំងកើតផងគេស្រឡាញ់ណាស់ទៅហើយស្រមៃមិនចេញទេបើគេកើតមកមែនប្រហែលជាមិនចែកឲនរណាលេងកូនជាដាច់ខាត។
«ចេញពីពេទ្យបងនាំអូនទៅលេងសមុទ្រតែម្ដងល្អទេ ទាន់ថ្ងៃនេះទំនេរ»កំពុងតែដែរទៅកន្លែងចនឡានហើយគេក៏នឹកចង់នាំប្រពន្ធទៅលំហែរនៅសមុទ្រលេងមួយថ្ងៃកុំឲនាងមានអារម្មណ៍តានតឹងពេក។
____
គ្រីសស្ដារ
អេតមីនចង់ផុសវីដេអូនtrailerរឿងនរណាដែរនឹងមើលខ្លះ?

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now