ភាគ១២

1.4K 80 1
                                    

  ឈានចូលថ្ងៃថ្មី ស៊ូជេននាងបានទទួលបានជោគជ័យក្នុងការវះកាត់ដោយពេលនេះនៅមិនទាន់ដឹងខ្លួននៅឡើយទេអាស្រ័យលើខ្លួននាងថានឹងដឹងខ្លួនពេលណាប៉ុណ្ណោះ ចំណែកឯមុខដែរត្រូវកញ្ចក់ប៉ះសំណាងដែរវាមិនមុតជ្រៅទើបគ្រាន់តែស្នាមប៉ុណ្ណោះមិនដល់ថ្នាក់វះកាត់ឡើយ។
«ជុងហ្គុកគេខលមកថាបន្តិចទៀតនឹងមកដល់ហើយ»ណាមជុនប្រកាសប្រាប់ដល់អ្នកគ្រប់គ្នាដែរនៅក្នុងបន្ទប់មើលថែប្អូនស្រីពៅពេញមួយយប់គេនឹងបងប្អូនប្រុសពីរអ្នកក៏បានបញ្ចប់រឿងរ៉ាវគ្រប់យ៉ាងទាំងអស់សូម្បីតែរឿងជុងហ្គុកផងដែរ។
«ល្អណាស់បានជុងហ្គុកមកល្អហើយបានមើលថែជេនផង»ស៊ុកជីនបន្លឺឡើងមុននឹងនាំប្អូនៗទៅផ្ទះវិញពេញមួយយប់មិនបានសម្រាកឡើយរវល់តែចាត់ការរឿងជំនួសប្អូនដែរគ្រប់យ៉ាងវាកើតឡើងដោយសារប្អូនស្រីគេទាំងអស់មិនគួរឲជឿពិតមែន។
  តុកក តុកក
សំម្លេងគោះទ្វារជាការឲដំណឹងមុននឹងបើកចូលបង្ហាញនៅវត្តមានជុងហ្គុកកំពុងកាន់កាបូកខោអាវនឹងសម្ភារៈជាច្រើនទៀតដើម្បីមើលប្រពន្ធក្នុងរយៈពេលប៉ុណ្ណាក៏មិនដឹងដូចគ្នា អ្វីដែរពិសេសគេបានចម្អិនអាហារមកទៀតផងដូចដែរលោកគីមថាមិនខុសឡើយបើមនុស្សម្នាក់នោះទៅឆ្ងាយនឹងផ្ដាច់ទំនាក់ទំនងពីជុងហ្គុកកាលណាគេនឹងក្លាយជាបុរសដែរកក់ក្ដៅបំផុត។
«ខ្ញុំមកហើយលោកប៉ាអ្នកម៉ាក់អាចទៅសម្រាកខ្ញុំអាចមើលជេនបាន»ជុងហ្គុកគួរសមទៅឳពុកម្ដាយក្មេកមុននឹងនាំខ្លួនយករបស់របរទៅទុកដើរទៅអង្គុយជិតលោកអ្នកទាំងពីរសូមខមាទោស។
«ខ្ញុំសូមទោសផងលោកប៉ាអ្នកម៉ាក់ដែរខ្ញុំបង្កររឿងឲជេនទៅជាបែបនេះ»ជុងហ្គុកអោនក្រាបសំពះដល់បាតជើងអ្នកទាំងពីរដោយការដឹងខុសគេសឹងតែមិនជឿខ្លួនឯងថាគេជាអ្នកបើកបុកប្រពន្ធដូចគ្នាបើមិនបានមើលវីដេអូនោះ។
«មិនអីទេណាកូន បើជេនគេមិនគិតបែបនឹងគ្មានរឿងនឹងកើតឡើងដូចគ្នាជេនជាមនុស្សមិនបានគិតជ្រៅជ្រះឡើយទើបម៉ាក់ឲកូនរៀបការនឹងជេនដើម្បីឲបានធូរចិត្តខ្លះបើទុកនៅក្រមុំជេនអាចនឹងភ្លើតភ្លើនជាងនេះ»លោកស្រីគីមលើកជុងហ្គុកឡើងអង្អែលខ្នងដើម្បីឲគេបានធូរស្រាលចិត្តបើជេននាងគិតឲបានជ្រៅជាងនេះប្រហែលជាមិនបានមកវេតនាខ្លួនដេកពេទ្យដល់ថ្នាក់នឹងឡើយ។
«តែយ៉ាងណាខ្ញុំក៏ជាអ្នកខុសដដែល អ្នកទាំងពីរប្រហែលជាអស់កម្លាំងហើយទៅសម្រាកចុះខ្ញុំនៅមើលជេនពេលដឹងខ្លួនកាលណាខ្ញុំនឹងផ្ដល់ដំណឹងឲ»ជុងហ្គុកគេមិនមែនដេញឡើយព្រោះបារម្ភទើបទឿនឲទៅសម្រាកមួយយប់ពួកគាត់ប្រហែលជាមិនបានសម្រាន្តពេញលេញឡើយនៅរវល់ជាមួយកូនស្រីមករហូតបើមិនហត់ក៏ចាត់ទុកថារឹងមាំហើយ។
«ប៉ាម៉ាក់ទៅហើយណាមើលថែប្រពន្ធឲល្អឮទេ»លោកគីមផ្ដាំផ្ញើរកូនប្រសាររួចមុននឹងនាំខ្លួនពីរអ្នកប្រពន្ធចេញទៅសម្រាកនៅឯផ្ទះហត់មកតាំងពីរម្សិលមិញមកម្លេះ។
«សឺតតត ឆាប់ដឹងខ្លួនណាបងនឹងកែខ្លួនមើលថែអូនឲល្អជាងនេះបងសន្យាក្នុងនាមជាកូនប្រុស»ជុងហ្គុកអោនផ្អិបមាត់នៅនឹងថ្ងាស់ប្រពន្ធបណ្ដូលចិត្តទាំងគេពេលនេះបន់ឲតែនាងដឹងខ្លួនទេគេចង់ស្ដាប់សំម្លេងនាងម្ដងទៀតនឹងសូមអោសដែរជាអ្នកបង្កររឿងឲនាងជានាក់រងទុក្ខ។
«តាំងពីតូចម៉ាក់បងថាសំម្លេងបងពីរោះណាស់ពេលច្រៀងម្ដងៗ អញ្ចឹងបងនឹងច្រៀងឲអូនស្ដាប់រាល់ថ្ងៃរហូតទាល់តែអូនដឹងខ្លួន សឺតត»ជុងហ្គុកគេអន់ចិត្តតិចតួចព្រោះនិយាយតែឯងសើចតែឯងច្រៀងតែឯងអ្នកម្ខាងទៀតមិនបានតបឡើយតែគេត្រូវតែរឹងមាំនឹងទ្រាំព្រោះគេក៏ជាបង្ករដូចគ្នា។
___
កន្លងទៅ៥ថ្ងៃហើយស៊ូជេនាងមិនទាន់បានដឹងខ្លួនឡើយទាំងស៊ុកជីននឹងណាមជុននាំគ្នាមកលើកទឹកចិត្តគេរាល់ថ្ងៃខ្លាចជុងហ្គុកគេអផ្សុកផងដែរតែថេយ៉ុងគេមិនដែរមកទេព្រោះគេមិនចង់ជួបមុខប្អូនថ្លៃដែរក្បត់ប្អូនស្រីគេនៅយប់ថ្ងៃផ្សំដំណេកនោះទោះជាបងៗនឹងប៉ាម៉ាក់គេខំពន្យល់យ៉ាងណាក៏ដោយ។
«បើធុញថប់អីចេញទៅដើរក្រាវសិនទៅប្អូនថ្លៃ ជេនមិនទាន់ទាំងដឹងខ្លួនដូចគ្នាបងនឹងបងជីនអាចមើលថែជេនបាន»ណាមជុនផ្ដល់សំណើរឲជុងហ្គុកព្រោះគេមិនបានចេញទៅណាឡើយខ្លាចតែប្រពន្ធភ្ញាក់មិនឃើញវត្តមាននរណាធ្វើឲភ័យខ្លាចបែបនេះ។
«មិនអីទេបងថ្លៃនៅមកច្រើនថ្ងៃឡើងក្លាយជាទម្លាប់ហើយ»ជុងហ្គុកដាក់គូទអង្គុយជិតបងថ្លៃទាំងពីរដែរមានចិត្តល្អមកលេងគេបានជាគ្នាកុំឲស្ងាត់និយាយតែម្នាក់ឯងបែបនេះ។
«អឺ យើងគ្រាន់តែណែនាំរកថាធុញថប់អីចឹងទៅនិយាយចឹងបងជីននៅកំដរប្អូនថ្លៃទៅខ្ញុំមានណាត់បន្តិច»ណាមជុនសុំដកខ្លួនចេញមុនព្រោះមានការរវល់ទៅជាមួយថេយ៉ុងនិយាយគ្នាតិចទាំងដែរនៅផ្ទះជាមួយគ្នាសោះមិនគិតមកនិយាយឲដល់បន្ទប់ទេក្បាច់ក្បូរច្រើនមែន។
«អឺ តាមចិត្ត-»
«អ្ហឹក ទឹកៗ»កំពុងតែនិយាយគ្នាឯនោះស៊ូជេនក៏បានដឹងខ្លួនមកស្ដែងៗដល់ថ្នាក់ណាមជុនរៀបនឹងចេញទៅហើយនោះត្រូវនៅមើលប្អូនវិញដោយអារម្មណ៍រំភើបពេលប្អូនបានដឹងខ្លួនបែបនេះគេជាបងនឹកប្អូនណាស់។
«ជេន នេះទឹកណាញ៊ាំមួយៗប្រយ័ត្នឈ្លក់»ជុងហ្គុកដែរនៅជិតប្រពន្ធគេរហ័សមកចាក់ទឹកដាក់កែវយកឲនាងផឹកតាមការស្រេកឃ្លានក្រោយពីសន្លប់មកច្រើនថ្ងៃនេះ។
«ខ្ញុំឈឺក្បាលណាស់ អ្ហឹកៗឈឺណាស់»ងើបភ្លាមនាងស្រែកឈឺក្បាលភ្លេតដល់ថ្នាក់យំប្រហែលជាឈឺខ្លាំងហើយទើបត្រូវហៅគ្រូពេទ្យជាបន្ទាន់ព្រោះអាចនឹងប៉ះពាល់កន្លែងវះកាត់ដូចគ្នា។
«នុះគ្រូពេទ្យមកហើយ»មិនឲខកចិត្តនឹងរងចាំពេទ្យមួយក្រុមក៏បានមកដល់ពិនិត្យមើលសុខភាពរបស់នាងគ្រប់សព្វមិនឲខ្វះចន្លោះដែរពេលនេះនាងសុខភាពល្អទាំងស្រុងទេមិនមានអ្វីធ្ងន់ធ្ងរឡើយ។
«ខ្ញុំសុំប្រាប់ដល់សាច់ញាតិកុំឲអ្នកជំងឺគិតច្រើនព្រោះមុខរបួសមិនទាន់ជាដាច់នៅឡើយទេបើគិតច្រើនអាចបណ្ដាលឲឈឺក្បាលបែបនេះបាន ឯសុខភាពក៏ល្អមិនមានអ្វីធ្ងន់ធ្ងរទេ»គ្រូពេទ្យរៀបរាប់បីអាការៈនាងរួចរាល់ទើបនាំគ្នាចេញទៅទុកឲសាច់ញាតិអ្នកជំងឺសួរនាំខ្លួនឯងវិញ។
«ជេនចាំបងបានទេ?»ស៊ុកជីនហៅប្អូនរួចចង្អុលមកខ្លួនឯងខ្លាចរកប្អូនចាំមិនបានគេប្រាកដជាខូចចិត្តជាខ្លាំងមិនខានឡើយ។
_____
គ្រីសស្ដារ
៨០ឡាច៎នឹង២០ស៊ែរសម្រាប់ភាគបន្តរ អរគុណ~~
មួយរយៈនេះប្រហែលជាអេតមីនមិនបានផុសញឹញាប់ទេព្រោះតែអាទិត្យក្រោយប្រឡងឆមាសតែបើខមិននឹងស៊ែរឲច្រើនៗអាចនឹងមានកម្លាំងចិត្ត

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now