ភាគ៣១

643 31 1
                                    

   ជុងហ្គុករៀបចំខ្លួននឹងនាំកូនប្រុសទៅជាមួយដែរព្រោះមិនអាចទុកចោលបានឡើយដែរកំពុងតែចាប់លើកកាតាបដាក់ទឹកដោះគោកូនរួចហើយសំម្លេងកណ្ដឹងក៏រោលឡើងទើបជុងហ្គុកប្រញាប់ទុកកូនឲមានសុវត្ថិភាពមុននឹងចេញទៅមើល។
«ជេនអូនមកវិញហើយមែនទេ បងសូមទោសបងខុសខ្លាំងណាស់»បើកទ្វារឡើងបង្ហាញឃើញប្រពន្ធនាងរត់មកហក់អោបគេប្រឹបតែមិនបាននិយាយអ្វីឡើយគឺរងចាំស្ដាប់ពីអ្វីដែរគេនិយាយមកវិញ។
«សូមទោសធ្វើអីបងមិនបានខុសទេ មកពីបងមិនដឹងរឿងតែឥឡូវបងដឹងហើយក៏កុំបន្ទោសខ្លួនឯងទៀតអូនស្រឡាញ់បង»ស៊ូជេនអោបលួងលោមប្ដីបែរមកទាញមុខគេថើបខ្សឺតៗឲគេបាត់អស់ទុកឲកង្វល់បើគេដឹងប្រាកដជាមិនធ្វើឡើយមិនមែនជាកំហុសនរណាម្នាក់ទេ។
«បងស្រឡាញ់អូនដូចគ្នា ក្មេងឆ្គួត»ជុងហ្គុករាងស្រាលចិត្តពេលដឹងថានាងមិនបានខឹងនឹងខ្លួនទើបបិទទ្វាររបងបីប្រពន្ធចូលក្នុងផ្ទះពេលនេះមេឃជិតភ្លឺទៅហើយកន្លែងតែមានរឿងកើតឡើងសឹងតែមិនបានដេក។
ព្រឹកថ្ងៃថ្មីងជុងហ្គុកងើបធ្វើម្ហូបមិនបានឲស៊ូជេននាងដឹងឡើយគេមានគម្រោងនឹងទៅពិចនិកជាមួយកូននឹងប្រពន្ធចឹងហើយត្រូវតែងើបពីព្រឹកក៏សង្ឃឹមថានឹងមានរឿងល្អៗចូលមកនៅថ្ងៃនេះដូចគ្នា។
«ពងទារូបបេះដូងសម្រាប់អូន ប្រពន្ធជាទីស្រឡាញ់នឹងទឹកគោប៉ាឆុងឲដោយផ្ទាល់ដៃសម្រាប់យ៉ុនជេយ៍កូនប្រុសប៉ា»ជុងហ្គុករៀបរាប់និយាយម្នាក់ៗឯងទម្រាំតែរៀបចំហើយគឺបែកញើសឲពេញអាវតែម្ដង ជុងហ្គុកភ្ញាក់ព្រឺតពេលមានដៃមួយគូកំពុងតែអោបចង្កេះគេមិនបាច់ប្រាប់ថាជានរណាក៏ដឹងដែរ។
«ជេនខ្លួនបងសុទ្ធតែញើសកុំអោប»
«ញើសក៏ញើសទៅតែញើសក្រអូបហិហិ»នាងដាក់ក្បាលកើយខ្នងប្ដីយ៉ាងមានក្ដីសុខពេលងើបឡើងបានឃើញមនុស្សជាទីស្រឡាញ់ធ្វើម្ហូបឲញ៊ាំពេលព្រឹកបែបនេះរ៉ូមែនទិចណាស់។
«ពូកែបញ្ជោរណាស់អូនឯងនឹង»ជុងហ្គុកចាប់ដោះអៀមចេញលាងសម្អាតដៃនឹងចង្កានបាយឲស្អាតនឹងមានរបៀបរួចរាល់ទើបបែរមុខមករកប្រពន្ធទាំងសប្បាយចិត្តតែក៏ប្រទះឃើញនាងពាក់ខ្សែរកដែរគេទិញឲយប់មិញនេះ។
«ជេនកុំពាក់វា វាអាចនឹងធ្វើឲ-»
«កុំខ្វល់របស់ដែរប្ដីអូនទិញឲត្រូវតែពាក់ទាំងអស់នឹង»ស៊ូជេនលើកដៃបាំងមាត់ប្ដីដែរបម្រុងនឹងប្រកែកមិនឲនាងពាក់ខ្សែរកនេះរឿងនុះកើតឡើងយូរហើយពេលខ្លះបំភ្លេចបានយើងគួរតែបំភ្លេច។
«តែថា-»
«គ្មានតែគ្មានស្ករទេ ឆាប់ទៅងូតទឹកឲលឿនឡើង»នាងប្រញាប់ប្រញាល់ដេញប្ដីឲទៅងូតទឹកលឿនៗព្រោះបើបណ្ដោយឲនិយាយបែបនេះទៀតខ្សែរកនេះប្រហែលជាមិនបានពាក់ទេ។
____
  បន្ទាប់ពីចំណាយពេលរៀបចំអីវ៉ាន់នឹងរបស់របរកូនអស់រយៈពេលយូរគួរសមពេលនេះពួកគេក៏បានធ្វើដំណើរនៅលើដងវិធីឆ្ពោះទៅកាន់កន្លែងដែរមានឲពិចនិកមិនពិបាកនឹងអស់លុយបង់ទេ។
«និយាយចឹងមកវិញបងចាំចូលផ្សាផងកន្ទបកូនជេយ៍អស់ហើយ»ស៊ូជេនប្រាប់ប្ដីមុនព្រោះទាន់នឹកឃើញទើបក្រឡេកទៅមើលកូនប្រុសនៅខាងក្រោយដែរគេងលក់យ៉ាងស្ងាត់ស្ងៀមមិនដែរចេះរករឿងប៉ុន្មានឡើងអីឡូវនេះណាមួយត្រូវឧហ្សាហ៍យកទៅមន្ទីរពេទ្យភ្នែកដូចគ្នា។
«បាទប្រពន្ធសំម្លាញ់»ជុងហ្គុកបន្តរបើកឡានភ្ជាប់ដោយស្នាមញញឹមរហូតដល់កន្លែងគោលដៅដែរប៉ងមកថ្ងៃធ្វើការមនុស្សក៏មិនច្រើនងាយស្រួលក្នុងការមកលេងលក្ខណៈស្ងប់ស្ងាត់។
«កុំទាន់ចុះនៅមើលកូនសិនទៅ បងយកតង់ទៅបោះក្រោមដើមឈើសិនខ្លាចចាំងភ្នែកកូន»ជុងហ្គុកបំពេញជាឪពុកល្អនឹងជាស្វាមីល្អដល់ថ្នាក់នាងអាចឈួលចុងច្រមុះមកដូចគ្នាមិននឹកស្មានថាគេគិតគូរដល់ថ្នាក់នឹងសោះ។
«រោះរួចហើយចុះទៅចាំបងយកកូនដាក់រទេះអូសយកទៅ»គេបើកញើសតិចតួចព្រោះអាកាសធាតុមិនក្ដៅប៉ុន្តែហប់ខ្យល់ធ្វើឲពិបាករកអុកស៉ីសែនបន្តិចទើបប្រញាប់នាំខ្លួនអូសកូនប្រុសទៅជិតតង់ដែរគេបានរៀបចំរួចនុះ។
ទម្រាំតែបានអង្គុយសុខស្រួលគឺត្រូវរៀបចំឡើងបែកញើសខ្លួនព្រោះតែខ្លាចកូនមិនចេះនៅណាមួយខ្លាចត្រូវបន្លឺថ្ងៃខ្លាំងនឹងអាកាសធាតុផងដែរ។
«ជេន អាទិត្យក្រោយបងត្រូវទៅប៉ារីស»កំពុងតែអង្គុយញ៊ាំអីឆ្ញាញ់មាត់ផងជុងហ្គុកក៏លើករឿងដែរគេត្រូវចាកឆ្ងាយពីផ្ទះប្រាប់ប្រពន្ធទាំងមិនច្លួនគេក៏មិនចង់នឹងទៅដែរបើវាមិនមែនជាការងារក្រុមហ៊ុននោះ។
«បងទៅប៉ុន្មានអាទិត្យ?»ស៊ូជេននាងក៏រៀងភាំងដំបូងតែក៏នឹកឃើញថាកាលពីពេលដែរនាងពពោះកូនគេក៏មិនបានចេញទៅណាហើយចឹងសម្រេចតាមនឹងចុះការងារគេសំខាន់។
«ប្រហែលជាពីរអាទិត្យទេបងមកវិញហើយ»
«ហឹមម ថែរក្សាខ្លួនណាបងទៅទីនោះមិនមាននរណាមើលថែទេ»
«តែមុនទៅបងត្រូវយកអូននឹងកូនទៅនៅផ្ទះធំសិន»ជុងហ្គុកគេខ្លាចនឹងមានសត្រូវខាំបកគេដោយយកគ្រួសារមកធ្វើជាឆ្មាំងទើបមានអារម្មណ៍មិនស្រួលសុខចិត្តយកនាងទៅទីនោះវិញ។
«ក៏បានណាមួយម៉ាក់រអ៊ូចង់ជួបកូនជេយ៍យូរហើយ»ស៊ូជេនយល់ព្រមតាមសំណើរព្រោះតែចង់ឲយាយតាបានលេងជាមួយចៅឲស្និតស្នាលផងដែរ។
«អូនមិនអីទេមែនទេ?»គេសួរឡើងពេលចាប់អារម្មណ៍នឹងទុក្ខមុខនាងថាមិនអីប៉ុន្តែក្រសែរភ្នែកនាងបញ្ជាក់បានយ៉ាងច្បាស់ថាមិនចង់ឃ្លាតឆ្ងាយគេប៉ុណ្ណាឡើយ។
«គ្រាន់តែមានអារម្មណ៍ល្ហល្ហេវពេលបងទៅយូរបែកនេះ»នរណាទៅកាត់ចិត្តបានបើមនុស្សធ្លាប់តែនៅជាមួយគ្នារាល់ថ្ងៃស្ទើរតែបាត់មុខគ្នាមិនបានសុខៗក៏មកប្រាប់ថាចាកចេញរហូតទៅដល់ពីរអាទិត្យសម្រាប់នាងពីរអាទិត្យវាយូរខ្លាំងណាស់។
«ក្មេងឆ្គួត បងប្រាប់ហើយថាទៅមិនយូរទេពីរអាទិត្យសម្រាប់បងគឺលឿនណាស់ព្រិចបើកៗបងក៏មកវិញហើយមិនចឹង»
«ង៉ា ង៉ា»គ្រាន់តែឮសំម្លេងកូនប្រុសយំទាំងពីរនាកឭប្ដីប្រពន្ធកំពុងអង្គុយសារសងគ្នាក៏បែរមកចូលក្នុងតង់លួងកូនបំពេរឲគេងស្ងប់ស្ងាត់វិញតែហាកឭមិនបាត់ដូចជារាល់ដងឡើយ។
«បងឃើញទេសូម្បីតែកូនជេយ៍ក៏មិនចង់ឲប៉ាគេទៅឆ្ងាយដែរ»
«បងក៏មិនចង់ទៅឆ្ងាយប៉ុន្តែបើយកអូននឹងកូនទៅជាមួយគឺគ្មានសុវត្ថិភាពឡើយ»
«ចឹងហើយមើលថែរក្សាខ្លួនឲល្អពេលបងមកពីប៉ារីសវិញបងនឹងសុតយកប្អូនស្រីឲកូនជេយ៍ហើយ»
«ឆ្គួត....»
_____
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now