ភាគ៣៣

515 23 0
                                    

បន្ទាប់ពីផ្លាស់ប្ដូរសំម្លៀកបំពាក់រួចនាងត្រូវមកថតដោយរ៉ូបស៉ិចសុីនឹងមែនព្រោះរកដារ៉ាមកមិនបានមានតែហៅប្អូនខ្លួនឯងមកហើយបើនាងប្រកែករ៉ូបនេះណាមជុនគេច្បាស់ជាមិនបានចេញបង្ហាញនៅទីផ្សារឡើយ។ខណៈនេះស៊ូជេននាងកំពង់តែថតដើរម៉ូដទៅវិញទៅមកជាមួយនឹងក្រុមការងារដូចគ្នា។
«ស្អាតណាស់អ្នកនាង បង្វិលមួយជុំទៀតអ្នកនាង»អ្នកគ្រប់គ្រងក៏ស្រែកប្រាប់ទៅស៊ូជេនពេលនាងកំពុងដើររលាស់រ៉ូបតាមបទភ្លេងដែរកំពុងចាក់បែបស៉ិចសុីព្រមជាមួយនឹងទឹកមុខដែរជាងបានផាត់ឲបែបកាចធ្វើឲនាងមើលទៅលេចធ្លោស្ទើរតែមើលមិនស្គាល់។
«អ្នកនាងស្ពាយកាបូបដើរមួយជុំពីរជុំទៀតចាស៎»បុគ្គលិកយកកាបូកពណ៌ខ្មៅផលិតចេញពីស្បែកក្រពើរដៃខ្លីសម្រាប់ថ្ពួកនឹងស្មាឬដើរកាន់តាមបែបនិយម ពណ៌កាបូបខ្មៅក្រឹបមើលទៅចែងចាំងដូចដាំត្បូងនៅលើកាបូបនោះផ្ទាល់ៗ។
«បែបនេះស្អាតដែរទេ?»ស៊ូជេនកាន់កាបូបបែរជំហៀងខ្លួនមកកាមេរ៉ាលើកកាបូបឡើងបន្តិចដើម្បីឲងាយឃើញមុននឹងប្ដូរទៅមួយស្ទាយទៀត ដោយយកកាបូកមកដាក់កៀកនឹងមុខភ្ទាប់ជាមួយនឹងកែវភ្នែកកំណាចមើលឆ្លុះទៅកាមេរ៉ាដែរកំពុងតែថតមិនញញឹមតែមើលទៅស្អាតនឹងថ្លៃថ្នូរ ខណៈនោះទើបដើរបត់មួយជុំទើបសម្រាកបាន។
«យ៉ាងមិចដែរជេនអូខេទេ?»ចេញពីកន្លែងថតស៊ូជេនក៏ដើរមករកណាមជុនដែរអង្គុយមើលទិដ្ឋភាពប្អូនថតអម្បាញ់មិញនេះព្រមទាំងសួរដោយក្ដីបារម្ភបើគេរកមនុស្សដែរទុកចិត្តមកឲធ្វើការងារនេះបានគេច្បាស់ជាមិនមកប្រើប្អូនស្រីខ្លួនឲហត់ឡើយ។
«មិនអីទេអូនអូខេ គ្រាន់តែស៉ិចសុីបន្តិច»
«សម្រាកឲបាត់ហត់សិនចុះចាំប្ដូរសំម្លៀកបំពាក់ណាបងធានាលើកនឹងមិនសុិចសុីឡើយ»ណាមជុនយកដៃអង្អែលក្បាលប្អូនទុកជាការអរគុណដែរជួយគេរាល់ពេលទាល់ពិបាករកដារ៉ាមកថតឲបានបែបនេះ។
«ចាស៎ បន្តិចទៀតអូនទៅប្ដូរហើយ»ស៊ូជេនប្រាប់បងប្រុសមុននឹងបិទភ្នែកសម្រាកបន្តិចព្រោះដើរច្រើនជុំណាមួយថ្នេរមិនទាន់ជាស្រួលនៅឡើយទេថ្ងៃនេះប្រហែលជាត្រូវហត់បន្តិចហើយ។
ចំណាយពេលសឹងតែមួយថ្ងៃទម្រាំរួចរាល់ថតហើយព្រោះពេលខ្លះរូបចេញមកមិនទាន់ត្រូវចិត្តត្រូវថតម្ដងទៀតត្រូវតែច្បាស់លាស់នឹងព្រិតព្រៀង អាចនិយាយបានថាពេលបង្ហោះចូលបណ្ដាញសង្គមអាចនឹងធ្វើឲរូបភាពមួយរូបអាចទាក់ទាញចិត្តភ្ញៀវឲទិញបាន។
«បងនៅញ៊ាំបាយជាមួយក្រុមការងារចុះអូនប្រញាប់ទៅមើលអាអូន»ស៊ូជេនលាបងប្រុសទៅផ្ទះមុនបដិសេធការទទួលទានអាហារពេលល្ងាចជុំគ្នាព្រោះកូនសំខាន់ជាង ខណៈនោះក៏នាំខ្លួនដើរទៅរកឡានបើកឆ្ពោះទៅកាន់ភូមិគ្រិះ។
«មិនដឹងជាទៅដល់ឬនៅទេឲស្ងាត់ជ្រៀម តាកញ្ចាស់»ស៊ូជេនបើកឡានបណ្ដើរៗនឹងខឹងចិត្តប្ដីដែរមិនខលមករកផងនាងមកធ្វើការឲណាមជុនថ្ងៃនេះគឺមិនចង់នឹករំលឹកពីប្ដីនឹងឯងតែគេហាក់ដូចជាមិនបាកឆាតមកសួរសុខទុក្ខនាងជាប្រពន្ធសោះទោះមិនទាន់ទៅដល់ប៉ារីសទៅហើយក្ដី។
«ចាំមើលណានឹងខឹងឲដល់ថ្ងៃតាបុិឯងមកវិញ»ស៊ូជេនក្រឡេកមើលទូរស័ព្ទដែរដាក់នៅមុខខ្លួនបើកឡានផងក្រឡេកមើលផងខនលាចប្ដីខលមកមិនបានលើកតែវានៅតែស្ងាត់ជ្រៀបឃើញតែស្គ្រីនខ្មៅក្រឹបសូម្បីតែសារក៏គេមិនទាំងផ្ញើរមកផងគួរឲអន់ចិត្តណាស់។
   មកដល់ភូមិគ្រិះភ្លាមស៊ូជេនក៏ប្រញាប់នាំខ្លួនចូលក្នុងផ្ទះស្រវេស្រវារកកូនប្រុសព្រោះតែផ្ញើរម្ដាយឲមើលមួយថ្ងៃហើយខ្លាចតែរករឿងរំខានដល់ពួកគាត់ទេ។
«ម៉ាក់យ៉ុនជេយ៍នៅណា?»ស៊ូជេនដើររកកូនមិនឃើញតែក៏ប្រទះឃើញម្ដាយនៅចង្ក្រានបាយទើបដើរទៅសួរព្រោះក៏ស្ងាត់មនុស្សអស់ហើយឃើញតែម្ដាយនាងប៉ុណ្ណោះ។
«យ៉ុនជេយ៍នៅលេងជាមួយលោកតាគេនៅបន្ទប់កូនឯនុះ»ម្ដាយងៀកមកខ្លួនស្រមេកស្រមកធ្វើឲកូនស្រីស្លុតចិត្តជាខ្លាំងមិនដែរឃើញម្ដាយខ្លួនឯងបែបនេះឡើងសង្ស័យតែស្នាដៃលោកកំពូលកូនមិនខាន។
«ម៉ាក់អើយ មើលឡើងស្រមេកស្រមកខ្លួននៀកចៅធ្វើបាបខ្លាំងណាស់ហើយមើលទៅ»នាងចង់សើចបន្តិចអត់បន្តិចព្រោះរាងអស់សំណើចដោយសារស្នាដៃកូនប្រុសកូរលោកយាយឡើងពិបាកមើលបែបនេះ។
«ទៅឆាប់ទៅងូតទឹកទៅអាងមើលកូនខ្លួនឯងម្ដងទៅម៉ាក់ហត់ណាស់»
«ចា៎អ្នកម្ដាយដូចជាគ្នា ស្អែកកូនទៅថតឲបងជុនមួយថ្ងៃទៀតកូនយកប្រុសជេយ៍ទៅហើយមិនឲម៉ាក់ពិបាកទេទៅសម្រាន្តចុះចាំកូនធ្វើ»ស៊ូជេនទទួលការងារដែរម្ដាយកំពុងតែលាងដបកំប៉ុងដោះគោរបស់កូនប្រុសនាងកំប៉ុងទឹកគោចៅប្រុសតែមួយមិនហ៊ានសូម្បីហៅអ្នកបម្រើមកសម្អាតឲទេ។
«មិនគិតខលមកបប្តិចសោះឬតាបុិហ្គុក អូននឹកបងណាស់»ឈរលាងកំប៉ុងទឹកដោះគោកូនក៏នឹកនាទៅដល់ប្ដីដែរធ្វើដំណើរទៅឆ្ងាយក្រៅប្រទេសមិនឃើញទាក់ទងមកសោះឲនាងជាប្រពន្ធពិបាកចិត្តជាខ្លាំងចង់ខលទៅតែចិត្តរឹងរងចាំឲប្ដីជាអ្នកខលមកវិញ។
«ហ៉ឹសស បងធ្វើឲអូនឆ្គួតមិនខានទេ»ស៊ូជេនប្រមូលឥវ៉ាន់កូនទៅបន្ទប់ទាំងរអ៊ូខឹងប្ដីមិនដាច់ពីមាត់ពេលទៅនិយាយពីថាស្ដាប់ណាស់ ទៅដល់ក៏ខលមកទោះមិនទៅដល់ក៏ខលមកតែនេះស្ងាត់សូន្យឆឹង។
ឡើងមកដល់បន្ទប់ភ្លាមនាងបើកទ្វារថ្នមៗព្រោះខ្លាចកូនភ្ញាក់តែក៏បង្ហាញឲឃើញកូនប្រុសកំពុងតែដេកលេងធាក់ដៃធាក់ជើងនៅក្នុងអង្រឹងម្នាក់ឯងម៉ង់ៗ។
«ហីយ៉ា កូនណាគេដេកលេងតែឯងនេះកំសត់ម្លេះណ៎»ស៊ូជេនដើរយករបស់របរទៅទុករួចរាល់មុននឹងដើរមករកកូនប្រុសដោយស្នាមញញឹមរីកពេញមុខព្រោះតែបានឃើញមុខកូនអារម្មណ៍មិនល្អរសាយបាត់អស់តែម្ដង។
«ម៉ាក់ៗមកវិញហើយ នៅជាមួយលោកតាលោកយាយខូចទេហាកូន?»ស៊ូជេនលើកកូនបីនៅនឹងដៃដើរជុំវិញបរិវេណបន្ទប់និយាយប្រលែងលេងជាមួយកូនប្រុសកុំឲអផ្សុក ខណៈនោះទូរស័ព្ទនាងក៏រោលឡើងមកទើបប្រញាប់យកកូនទុកលើគ្រែដើរទៅយកទូរស័ព្ទទទួលហើយកាន់តែសប្បាយចិត្តពេលឃើញលេខដែរខលមកនេះ៖
"ហាឡូពៅមាស ពៅពេជ្របងមកដល់ហើយ"ចុះពីលើយន្តហោះភ្លាមជុងហ្គុកគេមិនបានភ្លេចពីបណ្ដាំប្រពន្ធឡើយខលទៅភ្លាមៗឲទាន់ចិត្តទាន់ថ្លើមនឹងអារម្មណ៍ដែតកំពុងនឹកនាប្រពន្ធផង។
«កុំពៅមាសពៅពេជ្រ បើថាមិនទាន់ទៅដល់ក៏ផ្ញើរសារមកផងអត់ទេឆើស»ស៊ូជេនធ្វើជាងក់ងរទាំងដែរកំពុងមុខរីកដូចជាផ្កាត្រកួបពេលឃើញលេខប្ដីទើបនឹកឃើញវីធីធ្វើបាបដើរទៅចាក់បទនៅក្នុងបន្ទប់ទឹកឲឮៗ។
"បងដេករហូតតាំងពីឡើងយន្តហោះមក តែអេ៎...ស្អីដុកដាំងៗនៅណានឹងជេនប្រាប់បងភ្លាម''ជុងហ្គុករហ័សកត់សម្គាល់ពេលឮសំម្លេងបទចម្រៀងនៅខាងប្រពន្ធធ្វើឲគេក្ដៅត្រចៀកឆេវបទញាក់កន្រ្តាក់អារម្មណ៍និយាយស្ដាប់គ្នាមិនសូវបានបែបនេះនៅក្នុងក្លឹបប្រាកដណាស់។
«អា៎ៗ តោះជល់កែវបានហើយបងសំម្លាញ់អូនស្ដាប់មិនឮទេចាំដល់ផ្ទះអូនខលទៅ»ស៊ូជេនសើចរឹងពោះប្រញាប់បិទស្ពីកឃើរវិញខ្លាចធ្វើឲកូនភ័យនឹងសំម្លេងមុននឹងប្រញាប់ចេញពីបន្ទប់ទឹកសើចយកៗឡើងរឹងថ្គាមគិតៗទៅនាងប្រសព្វសម្ដែងឲប្ដីជឿដែរតាស៎ មុននឹងមើលទូរស័ព្ទដែរ បង្ហាញលេខប្ដីពីលើស្គ្រីននឹងមានសារផ្ញើរមកជាច្រើនដង។
______
សប្បាយសិនទៅចាំមើលប្ដីខឹងវិញហា
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now