ភាគ១៩

1K 36 0
                                    

បន្ទាប់ពីដើរមើលតាំងពិពណ៌ឆ្អែតស៊ូជេនក៏នាំប្ដីមកភោជនីយ៍ដ្ឋាននៅជិតនេះបរិភោគឲហើយប្រញាប់ទៅវិញព្រោះស្អែកគេថាត្រូវងើបពីព្រឹកទៅមើលព្រះអាទិត្យរះនៅលើភ្នំផង។
«ជេនស្អែកក្រោកឲលឿនឮទេបើចង់ឃើញព្រះអាទិត្យរះ»ជុងហ្គុកអៀវប្រពន្ធទៅរីសតវិញព្រោះនាងរអ៊ូថាចុកជើងគេក៏សម្រេចចិត្តធ្វើជាយានយន្តឲនាងជំនួសឡាន។
«អូនដឹងហើយជិតដល់នៅអូនងងុយណាស់»ស៊ូជេននិយាយលុលៗទាំងងុយថ្ងៃនេះហត់សម្បើមណាស់បន់ឲតែទៅដល់បន្ទប់ដេកឆាប់ៗទេ។
ដើរមិនប៉ុន្មាននាទីក៏ដល់បន្ទប់ដូចបំណងជុងហ្គុកដាក់ប្រពន្ធឲគេងលើពូកតាមសម្រួលមុននឹងដើរទៅដោះស្បែកជើងដែរជារបស់នៅទើសទាល់លើខ្លួននាង។
«ជេន ងើបឡើងប្រពន្ធសំម្លាញ់»ជុងហ្គុកដោះអាវក្រាវពីលើខ្លួននាងរួខហើយមុននឹងដាក់គូទអង្គុយបន្លឺហៅប្រពន្ធឲងើបងូតទឹកដេកទាំងចឹងស្មោកគ្រោកណាស់។
«ហឹមម ថយចេញមនុស្សកំពុងដេក»
«អត់ដេកទៀតទេ ក្រោកឡើងងូតទឹកចេញស្អុយខ្លួនណាស់កាជេន»គេយារដៃទះគូទប្រពន្ធផាច់ៗដែរកម្ជិលដាស់មិនខ្ចីក្រោកដេកធ្វើមិនដឹងបើប្រទេសមានសង្គ្រាមច្បាស់ជាមិនដឹងរឿងផងមិនដឹង។
«កុំរំខានប្រយ័ត្នមួយជើងបែកផ្លោក»
«ចង់រំខានមិច?គ្រាន់ងើបងូតទឹកសោះពិបាកម្លឹងៗ ស្រីអីកម្ជិលចឹងងើបឡើងលឿន»ហេតុអីក៏មនុស្សស្រីពិបាកដាស់យ៉ាងនេះគេអង្គុយដាស់នាងឡើងហត់ហើយដូចមិនខ្វីខ្វល់សោះដឹងតែពីរដេកដូចត្រូវថ្នាំ។
«ងើបងូតទឹកបងឲលុយចាយ»គេទាល់តម្រេះហើយបើនាងមិនងើបទៀតមានតែដំណើរទៅដេកអត់ងូតទឹកទាំងប្ដីទាំងប្រពន្ធតែម្ដង។ ប៉ុន្តែមួយសន្ទុះនាងក៏ក្រោកមកអង្គុយឆ្ងក់នៅពីមុខគេដូចបំណងមែនគិតៗទៅប្រពន្ធគេក៏មុខលុយមិនធម្មតាដែរទាំងដែរលុយខ្លួនឯងក្នុងកុងរាប់លានទៅហើយ។
«ឲប៉ុន្មាន?»
«មួយសែន?»
«តិចពេក»
«ប្រាំសែន?»
«តិចដដែល»
«ប្រាំបីសែនច្រើនទេ?»
«អត់ច្រើនទេ»
«មួយលាន?»
«មួយលានកន្លះមក»
«នេះបាញ់ចូលកុងរួចហើយទៅងូតទឹក»ជុងហ្គុកចុចបាញ់លុយឲប្រពន្ធផុយៗដើម្បីឲនាងងូតទឹកទាំងដែរវាជារឿងធម្មតាសោះគេត្រូវចំណាយលុយដល់ថ្នាក់ខ្ទង់លានដែរ។
«អរគុណប្ដីសំម្លាញ់»ស៊ូជេនយកទូរស័ព្ទមកបើកមើលលុុយនៅក្នុងកុងទើបចូលក្ដៅៗមិនឲខកចិត្តខកបំណងគ្រាន់តែដេញឲទៅងូតទឹកបានមួយលានទៅហើយចាំមើលនាងនឹងរកលេសជាច្រើនដើម្បីបោកយកលុយប្ដីទៀត។
«កំពូលប្រពន្ធហើយអញ»គេមិនស្ដាយឡើយរឿងកម្ទិចលុយពិននឹងតែកោតប្រពន្ធគេចេះរកនឹកមកបោកយកលុយកើតធ្វើជាមិនងើបតែពេលឮឲលុយឲលឿន។
«he loves me he give me all his money...»សំម្លេងបទចម្លៀងនឹងសំម្លេងច្រៀងចេញពីបន្ទប់ទឹកដែរស៊ូជេនចូលអំបាញ់មិញនាងស្រែកច្រៀងឡូងដើម្បីឲប្ដីឮថានាងមានប្ដីជាsugar daddy ធ្វើឲគេក្រពល់មុខនឹងប្រពន្ធមឺនទែនចេះតែរកនឹកឃើញហើយ។
«នែ៎កាទ្រីតងូតទឹកឲលឿនតិចទូរស័ព្ទធ្លាក់ចូលបង្គន់អាចម៍»ជុងហ្គុកស្រែកថាឲប្រពន្ធយកទូរស័ព្ទចូលក្នុងបន្ទប់ទឹកចាក់បទឡូងៗចឹងបានគេដើររកមិនឃើញ សាហាវណាស់សុំសរសើរហើយ។
____
  ស្អែកថ្មីបានមកដល់ពេលនេះម៉ោង៥ភ្លឺទៅហើយ ប្ដីប្រពន្ធមួយគូរនេះកំពុងដើរឡើងលើភ្នំមានបុគ្គលិកពីរបីអ្នកមកនាំផ្លូវជាមួយដែរភ្នំរបស់រីសតសម្រាប់ទុកឲភ្ញៀវឡើងមើលថ្ងៃលិចថ្ងៃរះបែបនេះ ហើយជីមីនគេក៏បានរៀបចំតង់នៅលើភ្នំនោះឲមិត្តភក្តិដូចគ្នាដែរជុងហ្គុកគេជាអ្នកឆាតទៅប្រាប់មិត្តឲរៀបចំសម្រាប់គេនឹងប្រពន្ធ។
«អូនហត់ទេ?»ឡើងបានឆ្ងាយជាគួរសមហើយគេសួរប្រពន្ធដែរនាងមើលទៅមិនសូវមានកម្លាំងឡើងនៅមកតស៊ូឡើងភ្នំទៀតទៅរួចដែររឺអត់ក៏មិនដឹង។
«មិនហត់ទេសប្បាយណាស់»
«ចេះតែមានហើយកាជេន»
«ប្រណាំងគ្នាទេ?»
«ប្រណាំងយ៉ាងមិចបើមិនស្គាល់ផ្លូវផង»
«ចុះបងឯងមិនមើលកាំជណ្ដើរ?ឡើងតាមកាំជណ្ដើរទៅតែកាំជណ្ដើរទៅណាយើងទៅនឹងដែរទៅ»ស៊ូជេនគ្រឺតប្ដីដែរធ្វើពើជាមិនស្គាល់ផ្លូវកាំជណ្ដើរមានតំណាងឲដឹងសោះ។
«ហើយអូនមិនខ្មាស់បុគ្គលិកដែរនាំមកទេឬ?»ប្ដីប្រពន្ធឈ្លោះគ្នាបណ្ដើរឡើងភ្នំបណ្ដើរបុគ្គលិកក៏នាំគ្នាងៀកមើលពួកគេជារើយៗដើម្បីចង់ដឹងរឿងតែស្ដាប់មិនដឹងរឿងព្រោះពួកគេនិយាយភាសាកូរ៉េមានតែធ្វើមិនដឹងមិនឮ។
«ខ្មាស់ស្អីបើគេស្ដាប់យើងមិនដឹងរឿងផង ឥឡូវសួរថាប្រណាំងអត់?»នាងឈប់ឡើងបន្តរឈរមើលប្ដីដែរកំពុងគេចវេសពីការរត់ប្រណាំងជាមួយប្រពន្ធ។
«អត់ទេខ្ជិលណាស់នៅងងឹតនៅឡើយប្រញាបើទៅណា»ជុងហ្គុកថាឲប្រពន្ធរួចដើរចោលប្រពន្ធដែរឈរធ្វើមុខចង់សុីសាច់គេនៅពីក្រោយ តាំងពីចេញពីពេទ្យមកនាងប្លែកៗ។
«នែ៎ អាបុិបុគ្គលជោគជ័យ»ស្អីទៀតហើយបុគ្គលជោគជ័យ?ទៅរកនឹកមកពីណាដាក់ឈ្មោះឲគេអញ្ចឹងស្ដាប់ទៅក៏អស្ចារ្យណាបុគ្គលជោគជ័យនាងក៏ហៅត្រូវម្យ៉ាងព្រោះរាល់ថ្ងៃគេជោគជ័យមែនធ្វើជំនួញលុយហូរចូលរាល់ថ្ងៃ។
«បងជោគជ័យយូរហើយទើបដឹង?»
«នេះកាត់ន័យមិនយល់ទេឬ?ហាហាហា»ស៊ូជេនសើចខ្លាំងៗដល់ថ្នាក់បុគ្គលិកមើលមុខព្រោះប្ដីមិនដឹងពីន័យដែរនាងថាឲគេមុននេះ។
«គឺយល់បុគ្គលជោគជ័យក៏ជាមនុស្សដូចបងនេះអី ជំនួសជោគជ័យទាំងអស់មិនថានាំទៅក្រៅប្រទេសឬក្នុងប្រទេសនរណាក៏ដឹងថាបងជាបុគ្គលម្នាក់ដែរជោគជ័យ»ជុងហ្គុកឈរឡើងមកនិយាយរៀបរាប់ប្រាប់នាងបង្ហាញពីលក្ខណៈខ្លួនថាគេជាបុគ្គលជោគជ័យមានមហិឆ្ឆតាអំណាចក៏មិនអន់នៅក្នុងប្រទេសកូរ៉េមានរឿងអីដែរឲនាងត្រូវសើចជាមួយគេនោះ។
«ទៅចឹងអស់ទៅ»នាងក្រវីក្បាលសើចចង់លិចផោមតាមគូទពេលគេដើរតាមនាងសួរនាំឲដឹងរឿងនេះអ្នកលេងបណ្ដាញសង្គមដែេគ្រាន់តែពាក្យពិននឹងក៏កាត់ន័យមិនយល់។
«ប្រាប់បង!អូនចង់បានន័យថាមិចពាក្យមុននេះ?រឿងអីដែរត្រូវសើចបើបងជាបុគ្គជោគជ័យមែន»
«ឥឡូវអូនសួរបង»
«សួរមក»
«បងដែរឃើញមនុស្សដើរនិយាយម្នាក់ឯងសើចម្នាក់ឯងទេ?»
«គឺឃើញនឹងហើយយ៉ាងមិច?»
«នឹងហើយបុគ្គលជោគជ័យនុះផ្លូវមួយដើរតែឯង»
______
មានន័យថាមិចបុគ្គលជោគជ័យនឹង?🤔
គ្រីសស្ដារ
២០ស៊ែរសម្រាប់ភាគបន្តរ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now