ភាគ២៣+២៤

931 31 2
                                    

បន្ទាប់ពីប្រពន្ធចុះទៅក្រោមបាត់ជុងហ្គុកគេប្រញាប់ចូលទៅងូតទឹកទាំងលំបាកបន្តិចបន្តួចមិនដឹងជាកើតអ្វីឡើយ។ពាក្យសម្ដីប្រពន្ធនិយាយមុននេះក៏នាំឲគេឆ្ងល់មិនទាន់បាត់ដូចគ្នាថានាងចង់បានន័យថាយ៉ាងមិច។
ងូតទឹករួចហើយគេក៏ស្លៀកពាក់ខោអាវរលុងៗធម្មតាកុំឲពិបាកនៅមុននឹងចុះមករកប្រពន្ធកំពុងតែចម្អិនម្ហូបនៅផ្ទះបាយឲគេទាំងគួរឲស្រឡាញ់។
«សឺតត ក្រអូនណាស់»គេដើរមកអោបថង្កេះប្រពន្ធពីក្រោយព្រមទាំងអោនឈ្មុះឈ្មោលថើបនាងឲសើចឡើងព្រោះតែពុកចង្ការគេចាក់រសើបកនាងជាខ្លាំង។
«បងយ៉ាងមិចហើយគ្រាន់បើខ្លះទេ?»ស៊ូជេនទុកការងារបែរមកមើលមុខប្ដីមុខស្រស់ចឹងមិនសមក្អួតចង្អោរទៀតឡើយ។
«បាននៅជិតអូនក៏លែងមានអារម្មណ៍ក្អេរក្អួតអីទៀតហើយ តែអូនមិនឲបងទៅពេទ្យព្រោះអ្វី?»មិនឲភ្លេចទាន់ជុងហ្គុកក៏លើករឿងដែរនាងបាននិយាយនៅកាលពីលើផ្ទះថាមិនឲគេទៅពេទ្យវិញគេក៏មិនចង់ទៅប៉ុន្មានដែរគ្រាន់តែឆ្ងល់។
«បងចាំថ្ងៃអូនងើបក្អួតទាំងកណ្ដាលអាត្រៀតទេ?»
«ប្រាកដជាចាំហើយថ្ងៃនុះអូនឡើងស្លេកមុខជាងបងទៅទៀត»ក៏ជាការពិតថ្ងៃនុះនាងចាញ់ក្លិនគេសម្បើមណាស់គេចង់អោបមិនបានទៅជិតក៏មិនបាននាងក្អួតយកមកតែម្ដងធ្វើឲពួកគេរស់នៅរក្សាគន្លាតពីរគ្នារយៈពេលជាងពីរខែឯនុះ។
«នឹងហើយដូចជាបងចឹង បងចាញ់កូនជំនួសអូននឹងណា»ស៊ូជេនសើចដាក់ប្ដីដែរកូនចាញ់លើកនេះមិនចាញ់ក្លិនគ្នាទៀតបើចឹងនាងមិនដឹងជួយគេតាមណាទេ។
«មែន...មែនឬ?»គេសភ្នែកត្លែតពេលប្រពន្ធប្រាប់ថាគេចាញ់កូននេះនិយាយលេងឬមែនឲប្រាកដនេះ គេនឹងបានរំភើបដែរគេចាញ់កូនជំនួសប្រពន្ធមិនឲនាងលំបាកទៀត។
«ក៏ពិតមែនហើយនុះក្រូចឆ្មារអូនចិតហើយៗយកញ៊ាំលេងសិនទៅទម្រាំម្ហូបឆ្អិន»នាងចង្អុលទៅក្រូបឆ្មារស្រស់ៗនៅលើតុធ្វើឲអ្នកជាប្ដីលេបទឹកមាត់ក្អឹកៗប្រញាប់ទៅរកយកមកដាក់មាត់តាមចិត្តដែរឃ្លាន។
.....
   ពេលល្ងាចមកដល់ជុងហ្គុកកជូនប្រពន្ធទៅផ្ទះម្ដាយព្រោះខានទៅលេងជាយូរដែរហើយបើមិនទៅរកម្ដាយថាស្ងាត់ដំណឹងសូន្យឈឹង ទៅអើតម្ដងកុំឲគាត់នឹក។
«និយាយចឹងចូលផ្សារផងអូនចូលទិញរបស់ឲម៉ាក់ប៉ាហើយឈៀងចូលឲម៉ាក់ក្មេងផង ហិហិ»ស៊ូជេនប្រាប់ប្ដីដែរកំពុងបញ្ជារឡានឲបើកចូលផ្សារទំនើបទិញរបស់អ្វីបន្តិចបន្តួចឲអ្នកមានគុណយូរៗទៅលេងម្ដងត្រូវមានរបស់បញ្ញើរខ្លះ។
«ម៉ាក់ក្មេងអី ម៉ាក់បងមិននៅផ្ទះទេគាត់ទៅដើរលេងទៀតហើយ»ជុងហ្គុកសើចពេលប្រពន្ធចង់ទិញឲមកដាយខ្លួនតែបែរជាគាត់មិននៅទៅវិញគួរឲសោកស្ដាយដែរម្ដាយគេតាំងពីខ្លួនគេមានប្រពន្ធហើយដលរកេងជាមួយមិត្តភក្តិរហូតមិនខ្ចីនឹងមកជួបមុខកូនប្រុសអីបន្តិចសោះ។
«ចឹងផ្ទះក៏មានតែអ្នកបម្រើនៅហើយចឹងម៉ាក់បងពូកែមានកម្លាំងដើរណាស់»នាងក៏អត់មិនបាននឹងសរសើរម្ដាយក្មេកដូចគ្នាដំណើរកម្សាន្តមួយខែសឹងតែមិនចូលផ្ទះហេតុតែគាត់សម្បូរលុយដើរពិតមែន។
_____
   ជិះមិនយូរប៉ុន្មានក៏មកដល់ផ្ទះទំនើបនៅទីនោះក៏មានលក់ម្ហូបអារហារផ្លែឈើ បន្លែអ្វីៗក៏មានដែរមិនខ្វះឡើយទើបមិនចាំបាច់ហត់ពិបាកដើររក ជុងហ្គុកក៏នាំប្រពន្ធចូលទៅដោយគេជាអ្នកអូសកន្ត្រកដើរតាមពីក្រោយប្រពន្ធយកនេះយកនោះតាមចិត្តមិនបានហាមប្រានឡើយ។
«យកតែពិននឹងទេ?»ជុងហ្គុកឆ្ងល់ពេលប្រពន្ធយកម៉ាញិបមិនបានពេញមួយកន្រ្តកផងចឹងចេះមកទិញកើតដើរយ៉ាប់មែន។
«ទិញច្រើនគាត់ស្ដីឲ ថយអូនយកទៅគុយលិត»ស៊ូជេនរុញប្ដីដណ្ដើមរទេះយកទៅគិតលុយខ្វាច់ៗមិនចាំគេនិយាយតាប៉ែរច្រើនឡើយក្អួតមួយព្រឹកតាប៉ែររអ៊ូច្រើននឹងហ្មងលោកអើយមនុស្សស្អីចឹង។
«កាជេនគូទធំដើរលឿននុះលឿន»ជុងហ្គុកដើរតាមនាងសឹងមិនទាន់តឿទេតែដើរឲញាប់ឆ្មេរមិនគិតខ្លាចរអិលអីទេទាំងដែរពោះកំពង់ពោងស្ទុលផងពិបាកដួលវេតនាខ្លួនឥឡូវហើយ។
«ឈប់ភ្លាមណាជេនប្រយ័ត្នរអិល»ជុងហ្គុកស្រែកស្ទើរផ្អើលផ្សារទំនើបពេលនាងផ្គើនមិនគិតអ្វីឲបានច្បាស់លាស់បែបនេះធ្វើឲមនុស្សគ្រប់គ្នាចាប់អារម្មណ៍បែរមករកពួកគេ។
«បងស្រែកអីក៏ស្រែកយ៉ាងនេះមើលខ្មាស់គែទេ?»សឯូជេនអត់មិនបានស្ដីឲប្ដីហៅស្រួលបួលវាថីនាងគ្រាន់តែលេងរឹកខ្មើតបន្តិចសោះស្រែកផ្អើលផ្សារឲគេមើលមុខព្រៀតដែរ។
«បើអូនឈប់តាមសម្រួលបងក៏មិនពិបាកស្រែកបែបនេះ ហើយដើរលឿនមានគិតទេថាខ្លួនឯងមិនមែមខ្លួនមួយដូចមុនចុះបើដើររអិលចំកន្លែងគេទើបនឹងជូតឥដ្ឋហើយអូននឹងកូនទៅជាយ៉ាងណា?ប្រយ័ត្នប្រយែងមកពីអូនបែបនេះហើយបានបងមិនទៅមើលការងារនៅប៉ារីសនុះ»ជុងហ្គុកឈរស្ដីប្រដៅនាងដូចជាឪពុកនឹងកូនពេលខ្លះថ្នមពេកក៏បានចិត្តទំនើងគ្រប់រឿងថាឲរៀងចាលម្ដងកុំចេះតែផ្គើនមិនគិតពីខ្លួនឯងបែបនេះ។
«ទៅឲគេទោសណា តាចាស់ណា»ស៊ូជេនចាប់អោបដើឦដៃប្ដីរំយោគទៅមកដូចជាកូនក្មេងទាំងដែរខ្លួននាងពេលនេះពោះប៉ោងស្ទុលទៅហើយចេះរកនឹកឃើញ។
«ទៅគិតលុយទៅថ្លង់ណាស់យាយចាស់»ជុងហ្គុកអូសរទេះចូលកន្លែងគិតលុយរួចក៏យកឥវ៉ាន់ដាក់ឡានមុននឹងបើកឡានចេញពីផ្សារទំនើបឆ្ពោះទៅកាន់ផ្ទះឪពុកម្ដាយក្មេក។
————
មកដល់ភូមិគ្រិះស្កឹមស្កៃក៏នាំគ្នាចុះអ្នកបម្រើនាំគ្នាមកទួួលយកឥវ៉ាន់ចេញពីឡានរួចរាល់មុននឹងមានសន្យិាុខបើកឡានយកទៅទុកកន្លែងស្រួលបួលដោយជុងហ្គុកជាអ្នកគ្រាប្រពន្ធចូលក្នុង។
«អាហ៊េមនេះមកមិនឲដំណឹងសោះហើយកូនស្រីម៉ាក់»អ្នកជាម្ដាយប្រញាប់ក្រោកមកទទួលពេលឃើញកូនមកពិបាកណាស់ហើយណាមួយខ្វះតែពីរបីខែទឪតក៏បានឃើញមុខចៅប្រុសដូចគ្នា។
«ប្រាប់មុនមិចនឹងស៊ុបប្រាយទៅ កូនអោបមួយនឹកណាស់»កូនលាតដៃត្រដាងអោបម្ដាយដោយក្ដីនឹករលើកតាំងពីបែកផ្ទះខាននិយាយជាមួយម្ដាយយូរហើយចង់មករកក៏ពិបាកព្រោះនាងមានកូនបែបនេះប្ដីដូចជាដាក់ច្រវ៉ាក់ដល់ហើយ។
«និយាយចឹងបងៗហើយលោកប៉ាទៅណាអស់ហើយម៉ាក់?»ចម្លែកចិត្តជាខ្លាំងពេលមកផ្ទះស្ងាត់បែបនេះគិតថាបានអោបទាំងអស់គ្នាទៅងើយតែបឺរបានអោបតែម៉ាក់ទៅវិញ។
«កូនជីននឹងជុននាំគ្នាទៅប៉ារីសមើលក្រុមហ៊ុនឲប្ដីកូនហើយថេយ៍គេថាជាប់កិច្ចការសណ្ឋាគារនៅជាយដែនឯនុះអាទិត្យក្រោយទើបមកវិញ ប៉ាឯងក៏ទៅមើលក្រុមហ៊ុនយូរៗម្ដង»ម្ដាយរៀបរាប់ប្រាប់អស់ទើបឈប់សួរដេញដោលទើបត្រូវអង្គុយជជែកលេងដល់បាយថ្ងៃបានរៀបចំទើបនាំគ្នាទៅផ្ទះវិញណាមួយជុងហ្គុកគេមិនទាន់ស្រួលដូចគ្នា។
«ជម្រាបលាណាម៉ាក់កូនទៅហើយថែរក្សាសុខភាពផង»ម្ដាយកូនលាគ្នារួចក៏ឡើងឡានចាកចេញដំណើរដោយមានម្ដាយឈរចាំមើលកូនចេញផុតទើបចូលក្នុងផ្ទះវិគកូនមានគ្រួសារតែស្រីពៅសោះផ្ទះស្ងាត់ទៅហើយទម្រាំមានទាំងអស់គាត់សល់តែប្ដីទេ។
  ចំណាយពេលបើកឡានតាមដងផ្លូវយ៉ាងស្រស់ស្រាយរដូវស្លឹកឈើជ្រុះក៏មកបណ្ដើរៗដែរទើបនៅតាមផ្លូវសម្បូរទៅដោយស្លឹកឈើនឹងបរិយាកាសធម្មជាតិ។
«បងឈប់ធ្វើអី?»ស៊ូជេនសួរឡើងពេលឃើញគេឈប់ឡានមុខម៉ាតហើយដើរចូលប្រុចមិននិយាយស្ដីជាមួយនាងបែបនេះមិនដឹងជាងក់ងររឿងស្អីទៀតហើយទេចាញ់កូនសោះងរលឿនជាងនាងស្រីទៀត។
«ហីយ៉ាកូនឆ្មាតូច»អង្គុយក្នុងឡានចាំប្ដីសុខៗក្រឡេកឃើញកូនឆ្មាពីរក្បាលកំពង់ដើររកអីសុីនៅតាមដងផ្លូវទើបនាងសម្រេចចិត្តចុះទៅជួយវាព្រោះមើលទៅស្គមគួរឲអាណិតណាស់។
«ពួកឯងគួរឲអាណិតណាស់ចាំយើងយកពួកឯងចិញ្ចឹមបានជាគ្នាណាដឹងទេយើងនៅតែពីរអ្នកប្ដីអផ្សុកណាស់»ស៊ូជេនយកដៃអង្អែលរោមឆ្មាទាំងពីរទៅមកៗដោយការអាណិតស្រឡាញ់មុននឹងចាប់បីមកដាក់លើខ្លួនបម្រុងយកពួកវាចូលក្នុងឡានតែក៏....
«ជេនទៅបានឆ្មាមកពីណានឹង?»ជុងហ្គុកចេញពីម៉ាតមានមីមួយកំប៉ុងនៅនឹងដៃហុតយកគ្រូកៗដូចជាដាច់បាយមកពីណាពីណីចឹង។
«នេះឃើញនៅគំដើមនេះទើបអូនចង់យកវាមកចិញ្ចឹម»នាងបង្ហាញកូនឆ្មាឲគេមើលទាំងញញឹមលឹបភ្នែកមុននឹងចាប់លើកពួកវាមកដាក់លើដៃសារជាថ្មី។
«អត់ទេកុំចិញ្ចឹម ប្រយ័ត្នរោមវាចូលសួតកើតហឺតណា»ជុងហ្គុកកំពុងហុតមីតាមអារម្មណ៍ឃ្លាននុអត្រូវស្រែកឃាត់ប្រពន្ធទាំងមាត់កំពុងជាប់ទំពារមីធ្វើឲនាងខឹងចិត្តជាខ្លាំងលួចទៅញ៊ាំមីមិនហៅនាងមួយម៉ាត់ហើយនៅមកហាមរឿងចិញ្ចឹមឆ្មាទៀត។
«អូនស្រឡាញ់វាហើយបងកុំចិត្តកំណាញ់ពេក»
«អូនស្រឡាញ់ឆ្មា?»ជុងហ្គុកឈ្លក់មីចង់ធ្លាយតាមច្រមុះពេលឮនាងនិយាយស្រឡាញ់ឆ្មាពេញៗមាត់ទាឱងដែរនាងកម្រនឹងសារភាពថាស្រឡាញ់គេណាស់ទាល់តែចាប់បង្ខំ។
«នឹងហើយ»
«ចុះបង...អូនលែងស្រឡាញ់ហើយ??»
«លែងហើយព្រោះបងកាន់តែចាស់ហើយខ្សោយកម្លាំងទៀត»ជុងហ្គុកបោះមីចូលធុងសម្រាមលេបលែងចូលខឹងចិត្តមកថាគេខ្សោយបបើមិនសាកមិចនឹងដឹងបើគងើតែនាងមានកូនទេបើគ្មានវិញគេនឹងសងសឹកមិនឲដើរបានមួយអាទិត្យតែម្ដងចាំតែមើលទៅ គិតក្នុងចិត្តរួចក៏ដើរទៅបើកទ្វារឡានចូលអង្គុយចាំនាងមុនទាំងមុខខ្មូតដូចឃ្មុំទិច។
_____
គេខឹងហើយលួចភ្លាម
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now