ភាគ៣៤

578 26 0
                                    

   ជុងហ្គុករ៉េរ៉រដើរឡើងឡានដែររ៉ាសុីនមកចាំទាំងចិត្តអន្ទះសារចង់ដឹងថាប្រពន្ធនៅទីណាឲប្រាកដនេះគេមកប៉ារីសមិនទាន់បានមួយថ្ងៃផងវៃឡើងសុទ្ធតែចូលក្លឹបធ្វើដូចខ្លួនឯងក្រមុំខ្លួនមួយចឹងលោកអើយ។
«អាឡូជេន បើកកាមេរ៉ាឲបងមើល»ពេលឃើញប្រពន្ធទទួលទូរស័ព្ទជុងហ្គុករហ័សបញ្ជារប្រាប់ឲប្រពន្ធបើកកាមេរ៉ាឲមើលឲដឹងច្បាស់ថានាងនៅទីណាឲប្រាកដ ខណៈដែរនាងបើកកាមេរ៉ាតាមបំណងគេរួចហើយធ្វើឲគេភ្ញាក់ផ្អើលភាំងរកអ្វីនិយាយមិនចេញ។
"ទែនៗ នៅបន្ទប់សោះហាហាចាញ់បោកអូនហា bleh''ស៊ូជេនបើកកាមេរ៉ាបង្ហាញឲឃើញបរិវេណបន្ទប់ដែរនាងមិនបានចេញទៅណាឡើយមុននឹងចាក់បទញាក់តិចៗរាំឌឺឲប្ដីមើល។
«យ៉ើសបោកបងផងមែនទេ កូនជេយ៍ហាយប់នឹងយំឲណាណីឲម៉ាក់កូនឯងលួងកុំឲបានដេកឲសោះណាកូនឪ»ដោយសារតែខ្លួនគេនៅឆ្ងាយទើបស្រែកប្រាប់កូនប្រុសជាជំនួយវិញព្រោះនាងបង្វែរកាមេរ៉ាមិញក៏បានឃើញកូនប្រុសកំពុងតែដេកលេងនៅលើពូកធាក់ដៃធាក់ជើងដូចជាកំពុងជាមួយម្ដាយឌឺគេណាស់អញ្ចឹង។
"ចឹងមកវិញសន្យាដែរចង់បានប៉ុន្មានទឹកនុះ បំភ្លេចចោលចុះប្ដីសំម្លាញ់កុំសង្ឃឹមថាអូនឲប៉ះ''បានដៃបកទៅវិញស៊ូជេនដាក់ទូរស័ព្ទនៅលើតុសម្អាងមុននឹងយករ៉ូបដេកយប់ដែរនាងទើបនឹងទិញតាមអនឡាញយកទៅផ្លាស់ក្នុងបន្ទប់ទឹក ឲប្ដីអង្គុយនៅលើឡានចាំមើលពីសកម្មភាពនាង។
«ចាហ្វាយមិននិយាយជាមួយខ្ញុំសោះមកដល់ភ្លាមនឹកតែប្រពន្ធ»រ៉ាសុីនរអ៊ូទាំងមុខស្អុយចុះមកពីលើយន្តហោះដើរឡើងឡានធ្វើដូចជាមិនបានឃើញរូបរាងគេនៅឈរពីមុខចាហ្វាយម្នាក់នេះអញ្ចឹងធ្វើឲគេហួសចិត្តជាខ្លាំង។
«ឯងមានស្អីឲយើងនឹកអាសុីន បើកតែឡានទៅប្រយ័ត្នយើងកាត់ប្រាក់ខែ»ជុងហ្គុកសម្លក់មុខកូនចៅម្នាក់នេះទាំងគ្រឺតគួរឲចង់ធាក់ប្រពន្ធកូនគេនៅឯផ្ទះឯនុះមិននឹកមិចនឹកសមឯរ៉ាស៉ីនត្រឹមជាជំនិតគេសោះនឹងទើបលែងចាប់អារម្មណ៍ជាមួយគេបែរមកមើលទូរស័ព្ទនិយាយជាមួយប្រពន្ធវិញ។
«wtf-ជេនប្ដូរសំម្លៀកបំពាក់ចេញបម្រុងនឹងដុតបងទាំងព្រឹកមែនទេ?»ជុងហ្គុកបែរមកមើលទូរស័ព្ទវិញប្រទះឃើញប្រពន្ធដេកលើពូកមើលកូនតែនាងភ្លេចហើយមែនទេថាកំពុងនិយាយជាមួយគេជាប្ដី រ៉ូបសាច់ក្រណាត់រលោងដៃតូច ខ្លីកំបុិតៗស្ទើរលេចមកទាំងអស់ដែរជាហេតុធ្វើឲអារម្មណ៍គេក្ដៅទាំងព្រឹក។
"ដុតស្អីបងឯងថ្ងៃនេះមេឃក្ដៅណាស់អូនត្រូវកាស្លៀករ៉ូបបែបនេះឃើញទេ?''មិនត្រឹមទាំងស្លៀកដុតទេដៃនាងក៏យកមកអង្អែលខ្លួនតាំងពីភ្លៅមកដល់ដើមទ្រូងដែរធ្វើឲប្ដីកំពុងតែឆេះអារម្មណ៍ចង់មករកនាងភ្លាមៗ។
«បងរវល់ពិននឹងសិនហើយ»ដោយមិនអាចទ្រាំមើលសកម្មភាពប្រពន្ធតទៀតបានជុងហ្គុកសម្រេចចិត្តបិទទូរស័ព្ទទាំងខ្លួនក្ដៅភាយៗអាក្អូនតូចនឹងក៏វាចេះតែកម្រើកមិនដឹងពេលវេលាទៀត។
«ចាហ្វាយចូលបន្ទប់ទឹកសិនទេ?»រ៉ាសុីនសួរទៅចាហ្វាយប្រពន្ធដុតអារម្មណ៍បែបនេះរកត្រូវកាបញ្ចេញ តែនរទៅដឹងថាសំណួរចាក់ដោតរបសល់នាយទើបត្រូវជុងហ្គុកសៀវភៅដែរនៅក្បែរខ្លួនវៃក្បាលលេងដែរចេះដឹងរឿងគេបែបនេះ។
«ចាហ្វាយវៃក្បាលខ្ញុំធ្វើអី?»
«ទោះអាក្អូនយើងខឹងតែវាមិនដែលបញ្ចេញចោលពាសវាសពាសកាលដូចជាឯងទេអាក្សីន»ជុងហ្គុកដាក់ទៅរ៉ាសុីនវិញធ្វើឲចុកប្រមាត់គំនិតចេញមកស្មានតែគេមិនដឹងឬចង់ឲគេទៅបាញ់ជីងចក់នៅក្នុងបន្ទប់ទឹកតែឯងនឹងរបស់ល្អមិនងាយចេះតែបញ្ចេញទេប្រាប់។
_____
   ជុងហ្គុកធ្វើដំណើរពីប្រលានយន្តហោះមកវីឡារបស់គេដែលបានឲរ៉ាសុីននៅថែទាំដែរក៏បានប្រគល់រ៉ាសុីនឲមកមើលនៅទីនេះផងទើបមិនឲពិបាកជួលខនដូរប្រគល់ផ្ទះឲនៅបណ្ដោះអាសន្នហ្មងទៅ។
«ចាហ្វាយខ្ញុំឃើញមានជនអនាមិកផ្ញើររូបនេះមក»រ៉ាសុីនយកទូរស័ព្ទឲចាហ្វាយមើលដែររូបនោះបង្ហាញពីស្រ្តីនឹងក្មេងស្លាប់ទាំងអាក្រាតកាយនៅលើស្មៅតែបាំងមុខមិនដឹងជានរណាព្រមទាំងមានពាក្យភ្ជាប់សរសេរមកថា "មិនថាថ្ងៃណាជាតិណាយើងនឹងតាមសងសឹងឯងចន ជុងហ្គុក'' ។
«នេះវាជានរណា យើងបានទៅធ្វើអីពួកវាទៅ?»ជុងហ្គុកគេញាក់ភ្នែកឆ្វេងពេលឃើញសារផ្ញើរមកជាមួយនឹងរូបភាពបែបនេះហាក់ទាញស្មារតីឲគេគិតដល់ប្រពន្ធនឹងកូននៅឯកូរ៉េនោះទាំងបារម្ភពីសុវត្ថិភាពពេលនេះ។
«ឆែកមើលអាស័យដ្ឋានដែរពួកវាផ្ញើរមកយើងនឹងរកពួកវាឲឃើញ»
«មិនអាចទេចាហ្វាយព្រោះថារាល់ពេលខ្ញុំចាប់ផ្ដើមឆែកអាស័យដ្ឋានពួកវាលើកណាទូរស័ព្ទតែងតែរលត់អាចមួយអាទិត្យឯនុះបើកុំព្យូទ័រត្រូវបានខ្ទេចឯកសារដែរយើងផ្ទុកខ្ញុំក៏មិនដឹងថាពួកវាធ្វើយ៉ាងមិចដែរទាន»រ៉ាសុីននិយាយប្រាប់ជុងហ្គុកអំពីបញ្ហានេះរាល់ពេលដែរចាប់ផ្ដើមឆែកអាស័យដ្ឋានពួកវាដឹងតែរលាយមិនខានមិនដឹងជាពួកវាលេងបច្ចេកវិទ្យាឬក៏អាគមទេ។
«ចឹងទុកចោលសិនទៅថ្ងៃណាមួយវាគង់តែនឹងលិចក្បាលចេញមកទេ សំខាន់យើងត្រូវពង្រឹកសមត្ថភាពបុគ្គលិកឲខំធ្វើការឈ្នះជំនួញពួកវា»ជុងហ្គុកយល់ឃើញថាច្បាស់ជាគូរសត្រូវជំនួញមិនខានដែរលេងអំពើស្មោគគ្រោកបែបនេះដាក់គេរាល់លើករាល់ដងគ្មានអ្វីក្រៅពីគម្រាមទេតែគេមិនដែរគិតថាវាដល់ថ្នាក់រលត់ទូរស័ព្ទរលាយឯកសារបែបនេះទេ។
«បាទចាហ្វាយ សូមអញ្ជើញចុះទាន»ចប់សេចក្ដីរ៉ាសុីនដើរទៅបើកទ្វារឲចាហ្វាយមុននឹងដើរចូលវីឡាទាំងពីរអ្នកព្រោះវីឡានេះគ្មានអ្នកបម្រើមកបោលសម្អាតឡើងដូចជាផ្ទះនៅឯកូរ៉េអញ្ចឹង។
«ចាហ្វាយគួរណាតែជួលអ្នកបម្រើមួយមក»
«យើងមិនយកអ្នកបម្រើមិនមែនស្រួលទុកចិត្តទេ ទម្រាំរកអ្នកដែរត្រូវចិត្តនៅជាមួយបម្រើយើងបានយូរក៏ត្រូវអស់របស់របរពីផ្ទះយើងខ្លះដែរហើយណាមួយឯងក៏ដឹងដោយសារអ្នកបម្រើបានជាគ្រួសារយើងបែកបាក់គ្នា ទាន់!»ជុងហ្គុកឈររៀបរាប់ប្រាប់ជំនិតឲយល់ដឹងពីមូលហេតុដែរគេមិនយកអ្នកបម្រើមកធ្វើការព្រោះតែបែបនេះដោយសារតែអ្នកបម្រើទើបគ្រួសារគេបែកបាក់រហូតមកដល់សព្វថ្ងៃនេះ។
«បាទទាន់ហើយទាន ចឹងហើយស្រួលពេលលេងបិទពួកជាមួយចាហ្វាយស្រីមិនមានអ្នកចេះដឹង»
«អាក្សីន!!»
______
ល្មិចទេចាហ្វាយហើយជំនិតគេនឹង
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now