ភាគ៣៨+៣៩

611 25 1
                                    

   រ៉ាស៉ីនសម្រេចចិត្តធ្វើមិនដឹងមិនឮយកអាវដែរប្រឡាក់ស្នាមក្រេមនឹងភ្ជួរទុកនៅនឹងស្នួលដើម្បីឲពេលដែរជុងហ្គុកគេងើបមកនឹងឃើញរកនឹកដោយខ្លួនឯងគួរតែមានភាពភ្ញាក់រលឹកផងមិនគួរណាចាំតែនរណាម្នាក់ដាស់តឿនទេ។
«ចាហ្វាយអើយចាហ្វាយបែបនេះទាល់តែបានមែន»រ៉ាសុីនដកសង្ហើមធំរួចដើរចេញពីបន្ទប់បិទទ្វារបន្ទប់ចាហ្វាយថ្នមៗមិនចង់រំខានណាមួយមេឃក៏ជិតភ្លឺទៅហើយគេមិនទាន់ទាំងនឹងបានដេកផង។
ព្រឹកព្រលឹមមកដល់ជុងហ្គុកប្រាស់ខ្លួនចុះឡើងមានអារម្មណ៍ថាឈឺក្បាលខ្ទោកទាំងមិនទាន់បើកភ្នែកនៅឡើងទេព្រោះមិនទាន់អស់ងងុយកាលពីយប់មិញទើបព្យាយាមតោងក្បាលគ្រែក្រោកអង្គុយបើកភ្នែកមើលបរិវេណបន្ទប់ទាំងសេសឺ។
«ឈឺក្បាលម្លេះវ៉ើយ»ជុងហ្គុកញីសក់ក្បាលខ្លួនមុននឹងមើលទៅនាឡីកាបង្ហាញថាម៉ោងដប់ព្រឹកទៅហើយនេះគេស្រវឹងដល់ថ្នាក់នឹងឬរំពេចនោះក៏ស្រាប់នឹកឃើញប្រពន្ធដែរគេមិនបានទាក់ទងទៅមួយថ្ងៃហើយមិនដឹងជាខឹងដាច់ក្បាលដាច់កន្ទុយអាមិចទេ។
«ព្រះអើយអាចោរម្សៀតហ្គុក ខ្លាចជាពោះម៉ាយមិនខានទេឲតែបែបៗនឹង»ជុងហ្គុកកាន់ទូរស័ព្ទអូសមើលmiss call នឹងសារដែរប្រពន្ធបានផ្ញើរមកជាច្រើនគេសឹងតែបោកក្បាលខ្លួនឯងនៅនឹងគ្រែព្យាយាមរកនឹកគ្រប់ហេតុការថាម្សិលមិញគេបានធ្វើអីខ្លះទើបមិនបានទូរស័ព្ទទៅប្រពន្ធបែបនេះតែទោះព្យាយាមយ៉ាងណាក៏រកនឹកមិនឃើញទើបសម្រេចចិត្តចុចខលទៅប្រពន្ធដើម្បីសុំទោសអំពីកំហុស។
"លេខទូរស័ព្ទរបស់អ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ''ជុងហ្គុករឹតតែឈឺក្បាលមួយតង់ទៀតពេលព្យាយាមខលទៅប្រពន្ធមិនចូលទាល់តែសោះមិនដឹងជាបិទទូរស័ព្ទទុកចោលឬក៏ប្លុកលេខគេចោលទេមិនគួរណាបណ្ដោលខ្លួនចឹងសោះ។
«ហ៉ើយ តាមដំណើរទៅចាំដល់កូរ៉េលួងក៏វាមិនខាតអ្វីដែរ»គេបោះទូរស័ព្ទចោលទៅលើកពូកដោយព្យាយាមឈប់ខ្វាយខ្វល់ពីរឿងទាំងអស់នេះទៀតបើនាងមិនលើកហើយតេដល់បែកទូរស័ព្ទទៀតក៏នាងមិនខ្ចីលើកដែរ។
«ស្អីនេះ?ស្នាមក្រេម?»គេដើរមករកខោអាវតែក៏ប្រទះឃើញអាវដែរគេបានពាក់កាលពីយប់មិញមានជាប់ស្នាមក្រេមទើបព្យាយាមរកនឹកថាមានរឿងអីតែពេលរកនឹកឃើញបបូរមាត់ក៏លេចស្នាមញញឹមឡើងពេលដឹងថានរណាជាម្ចាស់ស្នាមក្រេមមួយនេះ។
«នឹកនាងណាស់»ជុងហ្គុកទុកអាវដែលប្រឡាក់ស្នាមក្រេមនេះចោលមិនបានគិតចង់យកទៅបោកគួកឲច្រាស់ស្នាមនេះឡើយខណៈនោះក៏ទាញកន្សែងដើរចូលបន្ទប់ទឹកងូតហួចលេងយ៉ាងសប្បាយចិត្ត។
    បន្ទាប់ពីចំណាយពេលងូតទឹកយូរគួរសមជុងហ្គុកក៏ចេញមកដោយមានកន្សែងជាប់នៅចង្កេះទាញទូរស័ព្ទខលទៅរ៉ាស៉ីនឲទៅក្រុមហ៊ុនចុះគេសុំដើរលេងមួយថ្ងៃក៏វាខាតអ្វីដែរ។រៀបចំខ្លួនរួចហើយជុងហ្គុកក៏ស្ពាយកាតាបសម្រាប់ដាក់ខោអាវទៅព្រោះថ្ងៃនេះគេចង់ទៅងូតទឹកនៅសណ្ឋាគាររបស់ជីមីនមិត្តភក្តិខ្លួនឮថាស្អាតហើយក៏ថ្លៃទើបចង់ទៅសាកម្ដង។
«មិនតេមកវិញក៏អត់ទៅ»ជុងហ្គុកឆ្លៀតមើលទូរស័ព្ទពេលកំពុងបើកឡានចេញសង្ឃឹមថាប្រពន្ធនឹងតេមកគេវិញតែគ្មានសោះឡើយទើបលែងចង់រវល់ទុកចោលសិនសំខាន់ពេលនេះគឺចង់ដើរលេងកម្រណាស់ឬបានដើរលេងតែឯងៗចឹង។
  ជុងហ្គុកបើកឡានមកឈប់ចតនៅសណ្ឋាគារផ្កាយប្រាំរបស់ជីមីនទាញកាតាបមកស្ពាយដោយរឹកពារសង្ហាធ្វើឲភ្ញៀវស្រីៗដែរនៅទីនេះចង់បាក់ស្រឹបនឹងសម្រស់របស់គេតែម្ដង គេពាក់អាវខ្មៅប្រឡេះឡេវពីរគ្រាប់ចំហរឲឃើញដើមទ្រូងហាប់ណែនខោខ្មៅបាញ់ស្បែកជើងក៏ខ្មៅបូករួមទឹកអប់របស់ខ្លួនផលិតជាក្លិនទាក់ទាញនារីផងនុះធ្វើឲគេសង្ហានឹងកាន់តែទាក់ទាញ ខណៈនៅះក៏បោះជំហានយ៉ាងហំហួនចូលក្នុងសណ្ឋាគារទៅជានខាងលើដែរមានកន្លែងហែលទឹក។
«ស្រីស្អាតច្រើនដល់ហើយ»ជុងហ្គុកឡើងមកដល់ជាន់លើឃើញថាស្រីស្អាតកំពុងតែហែលទឹកលេងដើមទ្រូងធំៗពិនត្រឡោកដូងមិនឲគេក្រឡេក្នែកមើលយ៉ាងមិចនឹងបានខណៈដែលឡើងមកដល់កន្លែងហែលទឹកដែលជាកន្លែងឯកជនសម្រាប់តែភ្ញៀវវីអាយភីដូចជុងហ្គុកជាដើមគេចូលទៅបន្ទប់ផ្លាស់សំម្លៀកបំពាក់ ចេញមកសល់ត្រឹមខោខ្លីមុននឹងហក់ទឹកប្រូងហែលលេងឲត្រជាក់ខ្លួន។
«ស្រួលខ្លួនណាស់វ៉ើយ»ជុងហ្គុកហែលលេងទៅមកៗទើបយកពោងដែរគេសប់រួចយកមកបោះចូលអាងទឹកដេកលើនោះមិនបានចាប់អារម្មណ៍ថាមានអ្នកកំពុងតាមដានគេឡើយ។
«ជាឱកាសឯងហើយនាងលីនី»នាងជាលីនីនឹងហើយដែរជាអ្នកដើរតាមជុងហ្គុកព្រោះឃើញគេមកហែលទឹកនៅទីនេះដែលពេលនុះនាងក៏រៀបចេញទៅធ្វើការទៅហើយប៉ុន្តែក៏មិនគិតថានឹងបានប្រទះឃើញចាហ្វាយមុខមានមន្តស្នេហ៍ទើបនាងប្រញាប់ប្រញាល់ឡើងទីបន្ទប់វិញដើម្បីប្ដូរសំម្លៀកបំពាក់មកតាមគេ។
រៀបពេលដែរលីនីនាងកំពុងដើររកជុងហ្គុកហើយតែក៏ប្រទះឃើញទូរស័ព្ទរបស់គេកំពុងតែលោតភ្លើងផ្ញើរសារមកដែរនាងជាមនុស្សចង់ដឹងចង់ឮទើបប្រញាប់ដើរយកមកមើលមិនឲជុងហ្គុកគដបានដឹង។
"បងទើបនឹកឃើញខលមកអូនឬ?''ជាសារដែរស៊ូជេនផ្ញើរមកនាងតាំងចិត្តមិនចង់បើកទូរស័ព្ទទេប៉ុន្តែបើកមកក៏ឃើញmiss callគេខលមកមិនបានពាក់កណ្ដាលដែរនាងខលទៅគេផងខណៈដែរលីនីនាងកំពុងអានសារក៏នឹកឃើញវិធីសប្បាយៗដើម្បីធ្វើបាបចិត្តស៊ូជេន។
  ក្រឹបប
លីនីលើកទូរស័ព្ទជុងហ្គុកយកមកថតរូបនាងជាប់នឹងគេដែរកំពុងដេកលង់លក់នៅលើពោងបង្ហាញឲឃើញត្រឹមតែខ្នងមកប៉ុណ្ណោះមុននឹងចុចរូបនោះផ្ញើរទៅឲស៊ូជេនតាមទូរស័ព្ទរបស់ជុងហ្គុកដូចគ្នា។ហើយខណៈនោះមិនប៉ុន្មាននាទីទូរស័ព្ទជុងហ្គុកក៏រោលឡើងតែលីនីនាងជាអ្នកដាក់silenceមុនទើបមិនបន្លឺសំម្លេងឡើងមុននាងលើកទូរស័ព្ទនុះមកទទួលដោយមិនបានខ្លាចនឹងប្រពន្ធលោកប្រធាន។
«អ្នកនាងប្រហែលជាបានមើលរូបនឹងហើយត្រូវទេ?»លីនីចេញមកខាងក្រៅដើម្បីនិយាយទូរស័ព្ទជាមួយនឹងប្រពន្ធចាហ្វាយដោយរឹកពារក្រអឺតក្រទមធ្វើខ្លួនដូចជាប្រពន្ធជុងហ្គុកស្របច្បាប់។
«ខ្ញុំគិតថាអ្នកនាងស្គាល់ខ្នងប្ដីរបស់អ្នកនាងហើយមិនចាំបាច់ខ្ញុំបកស្រាយទេក៏ឃើញទេថាពេលនេះយើងកំពុងតែមកហែលទឹកតែពីរអ្នក បន្តិចទៀតក៏....ហា៎យខ្ញុំមិនចង់និយាយទេ»លីនីវែកសក់មកសៀតនឹងត្រចៀកនិយាយចាក់ចូចស្រមើស្រមៃតែឯងរៀបរាប់ពីនេះពីនោះធ្វើយ៉ាងណាឲតែស៊ូជេននាងខឹងនឹងជុងហ្គុកកាន់តែខ្លាំងនឹងបានរករឿងឈ្មោះគ្នាបែបនេះ។
''បន្តិចទៀតក៏ប្ដីខ្ញុំគេយកនាងទៅមណ្ឌលកែប្រែ?ហ៉ឹម...''ស៊ូជេនខំប្រឹងងើយកឡើងកុំឲទឹកភ្នែកវាហូរមកពេលបានឮសំម្លេងមនុស្សស្រីកាន់ទូរស័ព្ទរបស់ប្ដីខ្លួនថែមទាំងមានរូបថតមកទៀតធ្វើឲនាងសឹងតែយកមកហើយតែយ៉ាងណាក៏នាងគ្មានថ្ងៃបង្ហាញភាពទន់ជ្រាយនៅនឹងរឿងបែបនេះដែរ។
''ទោះប្ដីខ្ញុំនាំនាងឡើងគ្រែឡើងឋានសួគ៌ប៉ុន្មានជាន់ទៀតក៏មិនបានធ្វើឲខ្ញុំឈឹក្បាលវិលមុខដែរនាងលីនីគីមីពេញខ្លួន''ស៊ូជេនប្រឹងតាំងខ្លួនក្លាហានខាំបបូរមាត់សឹងតែចេញឈាមព្រោះខំទប់ទឹកភ្នែកអស់ពីចិត្តហើយ។
«ចាស៎គីមីតែគីមីនេះក៏ប្ដីអ្នកនាងមិនបានរើសអើងខ្ញុំដែរដឹងទេថាយប់មិញពួកយើងបានធ្វើស្អីខ្លះ...អាយ៎មិនចង់និយាយទេណា»លីនីសើចសប្បាយនឹងពាក្យសម្ដីខ្លួនបាននិយាយទៅប្រពន្ធលោកប្រធានទាំងពេញចិត្តពេញថ្លើម។
''មិនចង់និយាយក៏កុំបង្ហើបអីសម្បត្តិត្រឹមលេខាដូចកញ្ជះប្ដីខ្ញុំសោះកុំរឹកឡូយពេក សណ្ឋាគារដែរនាងកំពុងតែនៅខ្ញុំក៏អាចដេញនាងចេញបានដូចគ្នាមុននឹងចង់ដណ្ដើមប្ដីខ្ញុំសូមឲខួក្បាលនាងដើរឲទាន់ខ្ញុំបន្តិចនាងមកពីណាជាអ្នកណាខ្ញុំស្គាល់ទាំងអស់ដែរនាងបានចូលធ្វើការមានងារជាលេខាមកដល់សព្វថ្ងៃនេះក៏ខ្ញុំជាអ្នកទទួលនាងចូលដែរលីនី ម៉ាណាយ៉ា''ស៊ូជេនឡះពេញទំហឹងព្រោះកាលដែរក្រុមហ៊ុនទឹកអប់នៅប៉ារីសមានបញ្ហាបុគ្គលិកត្រូវលាឈប់សូម្បីតែលេខាពេលនោះជុងហ្គុកក៏បានប្រើឲនាងជួយរើសលេខាមកដូចគ្មាឃើញនាងស្អាតសម្ថភាពក៏ល្អតែមិនសោះថាសម្ថភាពទាក់ប្ដីគេខ្លាំងជាងនឹងទៅទៀត។
''អ៎ កុំទាន់ស្លន់ណាខ្ញុំបានរៀបចំកាដូរឲនាងណានៅថ្ងៃនេះត្រៀមទទួលផងបាយៗ''បញ្ចប់សន្ទនាស៊ូជេនប្រញាប់បិទទូរស័ព្ទទម្លាយទឹកភននែកដែរខំទុបទាំងប៉ុន្មានមកទាំងអស់រឿងអ្វីដែរនាងមិនដឹងថាជុងហ្គុកគេទៅណាបើរ៉ាសុីនបានប្រាប់អស់ទៅហើយនុះចាំមើលថារវាងនាងជាប្រពន្ធដែរមានកូនឲគេរួចទៅហើយនឹងមនុស្សស្រីដែរដើរឲដៃប្រុសតើគេនឹងយកមួយណា។
   ក្រឡេកមកមើលលីនីឯនេះនាងក៏អស់អារម្មណ៍ក្នុងការចង់ចូលរកជុងហ្គុកទៀតមុនប្រញាប់បើកទូរស័ព្ទគេកន្លែងសារលុបសារដែរនាងបានថតជាប់គេផ្ញើរឲស៊ូជេនមើលនុះលុបចោលតែកុំឲជុងហ្គុកបានឃើញប៉ុណ្ណោះមិនប្រាកដថាសារនេះនៅក្នុងទូរស័ព្ទខាងប្រពន្ធបានលុបដែរឬទេ?
  ទីង
  សំម្លេងសារចេញពីទូរស័ព្ទដៃរបស់លីនីពេលដែរយកទូរស័បញទជុងហ្គុកទៅទុករួចតែក៏មិនឃើញគេនៅដេកលើពោងទើបប្រញាប់ប្រញាល់ចេញមកវិញខ្លាចគេឃើញ ខណៈមោះនាងក៏បើកសារមើលដែរជាខាងសណ្ឋាគារដែរនាងកំពុងនៅផ្ញើរមក៖
''សូមជូនដល់ភ្ញៀវជាទីស្រឡាញ់ ខាងយើងសូមអភ័យទោសផងព្រោះពេលនេះបន្ទប់អ្នកនាងត្រូវបានគេទិញផ្ដាច់ហើយភ្ញៀវត្រូវរើចូលនៅស្អែកនេះសូមអ្នកនាងរើចេញជាប្រញាប់ផង''ក្រោយពីអានសាររបស់ខាងសណ្ឋាគារផ្ញើរមកអារម្មណ៍នាងក្ដៅដូចជាទឹកពុះមួយរយអង្សាសេស្ទើរតែឆេះដុំហើយពេលនេះ។
''ឃើញទេនាងអត់កន្លែងនៅហើយ អាណិតណាស់អ្មកនាងប៊ីគីនីលក់អត់ដាច់ហិហិ''នៅមិនទាន់អស់ទេពេលខាងសណ្ឋាគារផ្ញើរសារមករួចរាល់ហើយស៊ូជេនក៏បានផ្ញើរមកម្នាក់ទៀតជាកាដូរដែរនាងហ៊ានថ្លើមធំលេងខុសមនុស្ស។
«អាយ៎ គិតមែនទេថានាងធ្វើពិនហើយឈ្នះយើងនុះ?»លីនីគិតក្នុងចិត្តរួចពេលនឹកឃើញផែនការថ្មីថ្មោងដែរនាងនឆងចាប់ផ្ដើមធ្វើនៅស្អែកនេះចាំមើលថានរណាជាអ្នកឈ្នះ។
_______
ចង់និយាយថាស៊ូជេនមិនមែនសេរីស្លូតៗទេមើលកាលពីភាគដែរទើបការរួចទៅនាងដឹងគ្រប់យ៉ាង💀
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now