ភាគ២៩

671 28 1
                                    

  ជុងហ្គុកចាប់ថើបប្រពន្ធបែបសុីអារម្មណ៍អូសក្រឡាក្បួងចូលក្នុងភួយទាំងព្រឹក ថើបប្រដេញពីលើចុះក្រោមឲស៊ូជេននាងស្រើបស្រាលមានអារម្មណ៍ចង់ជាមួយគេវិញតែ...៖
  ដឹបប
«អ៊ូយ ជេនបងឈឺណា»ជុងហ្គុករអ៊ូទាំងមុខស្អុយពេលកំពុងដាក់អារម្មណ៍គិតថានាងឲគេហើយតែបែរជាមកធាក់ឲធ្លាក់ពីលើសាឡុងទៅវិញចង់បាក់ឆ្អឹងខ្នងជាពីរបំណែក។
«បងភ្លេចឬក៏ធ្វើភ្លេចនេះណាអូននឹងវៃបងឲស្លាប់»ស៊ូជេនខឹងខ្លួនឯងដែរហាមអារម្មណ៍មិនបានប៊ិះនឹងនៅក្រោមទ្រូងប្ដីទៅហើយចេះភ្លេចខ្លួនទៅកើត។
«ជេនអត់ទេណាបងមិនដឹងអីមែនណា»ជុងហ្គុកយកដៃរងក្បាលពេលប្រពន្ធបម្រុងលើកប៉ុងទឹកដោះគោកូនគុបក្បាលគេដៃនាងត្រង់ល្អណាស់តែហ៊ានផ្គើនថាមិនត្រូវចូលពេទ្យទាំងព្រឹកឥឡូវហើយ។
«ថ្នេរអូនមិនទាន់ជាបងគិតតែចង់រឿងនឹងឬអាប្ដីឆ្គួត»ស៊ូជេនញឹងត្រចៀកប្ដីឡើងក្រហមងាំងឲនាងខឹងនោះខឹងពិបាកទាស់ស្លាប់គឺកំហុសគេទាំងអស់នឹងហើយដែរនាំនាងធ្វើរឿងឆ្គួតៗនេះ។
«ជេនបងសូមទោសណា បងសូមទោសកុំខឹងអីមុខជ្រួញអស់ហើយត្រជាក់ចិត្តៗ»ជុងហ្គុកអោបប្រពន្ធលួងលោមភាសាបែបគួរឲចង់ទះបែកមាត់ច្រើនជាង ធ្វើឲនាងចឹងក៏លួចនាងវិញគេមិនគួរណាទៅភ្លេចសោះសំណាងហើយដែរនាងធាក់គេក្រើនរំលើកទាន់ចំមែនហើយ។
«មើល!លែងអូន»
«កុំងរងក់មើលពៅមាស ចាំបងធ្វើម្ហូបឲញ៊ាំថ្ងៃនេះ»នាងសើចឡើងវិញពេលឮប្ដីថាធ្វើម្ហូបឲកម្រណាស់គេចូលចង្កានបាយធ្វើអាហារឲនាងញ៊ាណនោះថ្ងៃនេះធ្វើបាបគេឲណាណីតែម្ដងចាំមើលចុះ។
....
  ម៉ោងបាយថ្ងៃមកដល់លួងឲកូនគេងរួចហើយស៊ូជេននាំខ្លួនមកភ្លក់អារហារប្ដីដែរទើបនឹងចម្អិនហើយថ្មីៗ ក្ដៅៗតែម្ដងហើយ។
«ឈ្ញុយណាស់នៀក»នាងអោនហិតក្លិនម្ហូប មុននឹងទម្លាក់ខ្លួនអង្គុយនៅពីមុខកំពូលប្ដីដែររងចាំនាងធ្វើជាពិធីករដាក់ពិន្ទុម្ហូបគេ។
«ម្ហូបមួយនេះបងដាក់គ្រឿងផ្សំអីខ្លះ?»ស៊ូជេនភ្លក់ម្ហូបចានទីមួយទើបចាប់សួរប្ដីឡើងឲភ័យខ្លួនលេងព្រោះតាមដែរដឹងគេមិនដែលចេះធ្វើម្ហូបទេចេះអស់ហើយត្រឹមដាំបបរ ឆុងមី ចៀនពងទានេះ។
«អឺបងដាក់ ប៊ីចេងតិច ស្ករសតិច អំបិលតិច ទឹកត្រីតិចហើយចេះតែដាក់តាមគេឲដាក់ទៅ»ជុងហ្គុកធ្វើមុខមានពិរ្ធុមិនចង់ឲប្រពន្ធចាប់បានគេជ្រុលដៃដាក់ទឹកត្រីជ្រុលសឹងតែមួយវែកទៅហើយបើនាងថាឆ្ញាញ់គេតាមនឹងចុះ។
«ធ្វើម្ដងទៀតទៅប្ដីសំម្លាញ់ប្រៃណាស់អូនខ្លាចទឹកនោមប្រៃស្លាប់មុនអាយុ»ស៊ូជេនរុញចានម្ហូបឲប្ដូវិញអង្គុយអោបដៃមើលមុខប្ដូវៃចិញ្ចើមដាក់ប្ដីក្នុងនាមជាអ្នកឈ្នះបើគេស្មាកចិត្តថាធ្វើឲនាងត្រូវធ្វើឲឆ្ញាញ់។
«មានទៅប្រៃឯណាសាកមួយមុខទៀតសិនមើល»ជុងហ្គុករុញចានម្ហូបមួយចានទៀតឲប្រពន្ធដោយគ្មានការភ័យខ្លាចដូចចានមុនគេធានាចាននេះនាងប្រកាដជាជាប់ចិត្តដិតអារម្មណ៍សរសើរគេមិនដាច់ពីមាត់មិនខានឡើយ។
«ហ្ហឹម ល្វីងណាស់បើអូនកើតទឹកនោមល្វីងបងឯងជាអ្នកទទួល»
«វាមិនដែលមានទឹកនោមល្វីង»
«ក៏មាននឹងហើយបើបងឧហ្សាហ៍ចម្អិនម្ហូបល្វីងៗបែបនេះ»
«បងថាមួយចាននេះមិនល្វីងទេ តែអ្នកខ្លះចង់ធ្វើបាបបងច្រើនជាង»
«អ្នកខ្លះណា?អូនមិនបានចង់ធ្វើបាបបងទេបើល្វីងមែន»
«ចឹងមិនបាច់ញ៊ាំទេបងឈប់ទៅធ្វើហើយ»ពីរអ្នកប្ដគប្រពន្ធប្រកែកគ្នារឿងម្ហូបដែរអ្នកផ្ដើមរឿងឈ្លោះបែកវល់បែកក្អួតក៏ជាស៊ូជេននឹងហើយតាំងចិត្តថាធ្វើបាបប្ដីតែក៏មិនបានសម្រេចដូចចិត្ត។
____
ម៉ោង១១:៤០នាទីយប់
ពីរថ្ងៃបានកន្លងផុតទៅពេលនេះជុងហ្គុកគេកំពុងតែរៀបចំពិធីខួបកំណើតតែពីរអ្នកឲប្រពន្ធសំម្លាញ់នឹងធ្វើជាអ្នកឲកាដូរនាងមុនគេ។គេរៀបចំផ្កាកុលាបពណ៌ក្រហមស្រស់នឹងឡូហ្គូជាឈ្មោះនាងព្រមជាមួយនំខេកដែរគេបានទៅរៀនធ្វើនៅហាងផ្ទាល់ដៃផងដែរសង្ឃឹមថានាងនឹងចូលចិត្តនឹងស្រឡាញ់របស់ដែរគេឲ។
«រួចហើយ ថតទុកសិន»ជុងហ្គុករៀបចំស្អាតបាតប្រើរយៈពេលយូរគួរសមព្រោះគេរៀបតែម្នាកឭឯងប៉ុណ្ណោះឯប្រពន្ធក៏ដេកលង់លក់តាំងពីព្រលប់។
«ស្អុយខ្លួនណាស់អាហ្គុកអើយ ងូតទឹកបន្តិចសិន»គរទាញយកកន្សែងថើរចូលងូតទឹកនៅបន្ទប់សម្រាប់ទទួលភ្ញៀវបើឲទៅងូតនៅបន្ទប់ច្បាស់ជាភ្ញាក់ប្រពន្ធមិនខានឡើយ។
ជុងហ្គុកប្រើរយៈពេលជាង១៥នាទីដើម្បីងូតទឹកនឹងរៀបចំខ្លួនឲស្អាតបាតបាញ់ទឹកអប់ឲក្រអូបឈ្ញុយឈ្ងុបមុននឹងកាន់បាច់ផ្កាដែរបានត្រៀមទុកកាន់យកទៅឲប្រពន្ធជាទីស្រឡាញ់ទាំងស្នាមញញឹមមិនរលុបចេញពីបបូរមាត់។
ក្រាកក
ជុងហ្គុកបើកទ្វារថ្នមបង្ហាញឲឃើញប្រពន្ធកំពុងតែលង់លក់ក្នុងដំណេកដៃមានកាន់ដបទឹកដោះគោកូននៅជាប់ព្រោះនាងបំពេរកូនឡើងគេងលក់ខ្លួនឯង។
«ជេន រីករាយថ្ងៃខួបកំណើតងើបឡើងមក»ជុងហ្គុកអោបខ្សឹបដាក់ត្រចៀកប្រពន្ធធ្វើឲនាងងើបឡើងទាំងធីងធោងហាក់មិនទាន់ស្វាងងងុយនៅឡើយទេទើបគេនិយាយម្ដងទៀត។
«រីករាយថ្ងៃខួបកំណើតណាជេន»ជុងហ្គុកហុចផ្កាឲទៅប្រពន្ធធ្វើឲនាងរាងភាំងក្រោមភ្នែកចាប់ផ្ដើមក្រហមព្រោះក
ខំទប់ទឹកភ្នែកកុំឲហូរប្រឹងញញឹមទទួលផ្កាពីស្វាមីទាំងឈួលចុងច្រមុះចង់យំ។
«មកតាមបងមកបងមានអ្វីបង្ហាញអូនជាច្រើនទៀតណា»ជុងហ្គុកនាំប្រពន្ធចុះក្រោមមួយៗដែរនាងស្ងាត់ឈឹងមិនបានតបតរអ្វីជាមួយគេសោះឡើយតែគ្រាន់តែដើរតាមប៉ុណ្ណោះ។
«រីករាយថ្ងៃខួបកំណើតម្ដងទៀតណាអូនសំម្លាញ់បងចង់ធ្វើជាមនុស្សដែរជូនពរអូននឹងឲកាដូរអូនមុនគេស្រឡាញ់ទេ?»មកដល់ក្រោមកន្លែងដែរគេបានរៀបចំជុងហ្គុកចាប់ទាញប្រអប់ខ្សែរកយកវាចេញមកបង្ហាញប្រពន្ធដែរវាមានរូបបេះដូងជាប់គ្នាគួរឲស្រឡាញ់។
«ស្រ-ស្រឡាញ់ណាស់»ស៊ូជេនប្រឹងទប់ទឹកភ្នែកប្រាប់ប្ដីកុំឲគេមានអារម្មណ៍អន់ចិត្តនឹងនាងដែរខំធ្វើឲហើយ។
«ចឹងផ្លុំទានទៅបងខំទៅហាងនំរៀនធ្វើដោយផ្ទាល់ដៃណា»ជុងហ្គុកលើកនំអុចទៀនយកមកឲស៊ូជេននាងផ្លុំទៀនទាំងដែតនាងកំពុងតាមមើលសកម្មភាពគេទាំងឈឺបេះដូងចង់យំឲខ្លាំងៗចេញមក។
«រីករាយថ្ងៃកំណើតណា happy birthday to you ប្រពន្ធសំម្លាញ់ផ្លុំទៀនលឿន-ជេនៗទៅណាជេន»កំពុងតែរៀបនឹងបានផ្លុំទៀនទៅហើយតែស៊ូជេននាងក៏រត់ចេញទៅក្រាវផ្ទះទៅណាក៏មិនដឹងឡើយធ្វើឲជុងហ្គុកគេចាប់ផ្ដើមភ័យទៅតែម្ដង។
_____
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now