ភាគ១៣

1.4K 64 0
                                    

   នាងមិនឆ្លើយតបតែក៏ក្រឡេកមើលទិដ្ឋភាពជុំវិញបន្ទប់ឲគ្រប់គន្លាតមុននឹងក្រឡេកចំមនុស្សប្រុសម្នាក់ដែរព្យាយាមសូមទោសនាងក្នុងយល់សន្តិមិញនេះមុននឹងភ្ញាក់មក។
«ជុងហ្គុក បងនៅទេនេះហ្ហឹកៗអូននៅទីណាទៅ»ភាពវង្វេងវង្វាន់នាំឲបងប្រុសនាងឈរឆ្ងល់ជាខ្លាំងខំសួរសុខទុកបែរជាទៅស្រវាអោបប្ដីទៅវិញកើតស្អីឲប្រាកដនឹង។
«អូននៅមន្ទីរពេទ្យនឹងណាមិនចាំទេ?»ជុងហ្គុកទាញនាងមកអោបលួងលោមដោយធ្វើមុខមិនយល់ដូចគ្នាដែរនាងទៅជាបែបនេះទាំងដែរមិញខ្លាចរអាគេសោះ។
«មិនចាំទេ មិនចាំទេអូនចាំតែបងមួយប៉ុណ្ណោះ»ស៊ូជេនអោបជុងហ្គុកពេញដៃមិនហ៊ានបែរមុខទៅរកបងប្រុសដែរឈរគាំងជាមួយនាងឡើយ។
«ពួកលោកជានរណាខ្ញុំមិនស្គាល់ឡើយបងហ្គុកជួយអូនផង ហ្ហឹកៗ»ស៊ូជេនបែរមុខមកសួរបងប្រុសដែរឡេមឡឺមនឹងសកម្មភាពប្អូននោះមិនដឹងជាកើតអ្វីឡើយពេទ្យប្រាប់ថាបើបាត់បង់ការចងចាំមានភាគរយតិចណាស់តែនេះដូចមិនចាំអ្វីសោះ។
«នេះបងជីននឹងបងជុនណាអូនមិនចាំទេឬ?»ណាមជុនហួសចិត្តជាខ្លាំងពេលប្អូនមិនចាំខ្លួននឹងបងប្រុសឯងបែរជាទៅចាំប្ដីនាងវិញ...
«ខ្ញុំមិនចាំទេ ខ្ញុំចាំនឹងស្គាល់តែចន ជុងហ្គុកប្ដីខ្ញុំប៉ុណ្ណោះហ្ហឹកៗ»នាងថារួចក៏បែរទៅអោបស្វាមីវិញតែត្រូវជុងហ្គុកទាញនាងចេញឲមើលមុខបងប្រុសនាងម្ដងទៀត។
«ចុះអូនមិនចាំបងប្រុសអូនទេឬ?នេះបងប្រុសអូនណាជេន»ជុងហ្គុកទាញនាងទៅបង្ហាញប្រាប់ម្ដងម្នាក់ៗទាល់តែនាងអាចហ៊ានទៅអង្គុយនៅជិតស៊ុកជីននឹងណាមជុនបានដោយមិនមានភាពភ័យខ្លាច។
«អូនមិនចាំពួកបងទេឬជេន?»ស៊ុកជីនចង្អុលខ្លួនឯងសារជាថ្មីដែរមិនយល់ហេតុអ្វីបងប្រុសមិនចាំបែរជាទៅចាំប្ដីដែរបុកខ្លួនឯងឲដេកពេទ្យឯនុះវិញ។
«មិនចាំទេ»ស៊ូជេនក្រវីក្បាលឡេឡឺមព្រោះមិនចាំមែនកាន់តែរកនឹកកាន់តែឈឺក្បាលចឹងហើយទើបមិនចង់គិតជាងនឹង។
«ចប់ហើយអញប៉ុន្នឹងតោះអាជុនទៅផ្ទះប្រាប់ម៉ាក់»ស៊ុកជីនអស់ជម្រើសមានតែទៅផ្ទះសិននៅទៀតក៏មិនបានការស្អីដែរបើប្អូនមិនចាំទៅហើយឲគេនៅជាមួយប្ដីគេចុះ។
«បងជីនចិត្តច្រើនណាស់អូនធ្វើតិចសោះក៏មិនបានដែរហ្ហឹកៗ»អ្វីដែរកើតឡើងមុននេះនាងសម្ដែងយ៉ាងសមអស់ទាស់តែម្ដងហើយដាច់ចង្កេះបងប្រុសទាំងពីរអ្នកឮសូរតែផឹង។
«ជេននន បងភ័យណាស់ដឹងទេ»ស៊ុកជីនសម្លក់មុខប្អូនស្រីខឹងដែរចេះលេងបែបនេះទៅកើតតែដៃក៏ទាញប្អូនមកអោបឲបាត់ភ័យខ្លួនឯងមិញនឹងបើគេមិនគិតទៅផ្ទះទេគេប្រាកដជាមិនបានដឹងការពិតហើយ។
«អូនធ្វើលេងទេ ណាទៅដាច់ចិត្តភ្លេចនោះមែនទេបងជុន»ស៊ូជេនញញឹមញ៊ស្ញេញដាក់ណាមជុនកំពុងឈរមើលប្អូនទាំងស្នាកញញឹមក៏មានចម្ងល់ខ្លះនៅក្នុងចិត្តនាងមិនចាំរឿងដែរកើតឡើងទេឬ?
«ចុះអូនមានចាំថាខ្លួនមកដេកពេទ្យដោយសារអីទេ?»ស៊ុកជីនសួរចង់ដឹងបើនាងចាំបានគ្រប់គ្នាប្រាកដជាចាំរឿងដែរកើតឡើងបណ្ដាលឲនាងមកដេកពេទ្យហើយ។
«មិនចាំទេអូននិយាយពិតមែនណា អូនមិនដឹងថាមានរឿងអីទេ»ស៊ូជេនក្រវីក្បាលធ្វើមុខឆ្ងល់លើកនេះនាងមិនបានសម្ដែងតែក៏ភ្លេចមែនរកនឹកមិនឃើញឡើយ។
«មិនអីទេចឹងចាំជាចាំបងនិយាយប្រាប់ណា»ស៊ុកជីនមិនចង់ដេញដោលប្អូនច្រើនទើបសម្រេចចិត្តចាំពេលនាងជាចាំប្រាប់តែម្ដងទៅទោះចង់លាក់ក៏មិនចិត្តដែរព្រោះអាថ៌កំបាំងគ្មានក្នុងលោកនេះឡើយ។
«ប្រាប់ឥឡូវបានទេបងជីនអូនចង់ដឹង»
«អឺ—ក៏បានតែត្រូវកុំខឹងប្ដីអូនឲសោះបងប្រមានទុកមុនឮទេ?»ស៊ុកជីនយល់ព្រមនិយាយប្រាបើព្រមទាំងបង្ហាគស្នាមញញឹមស្រទន់ទៅកាន់ជុងហ្គុកកុំឲគេបន្ទោសខ្លួនឯងដែរជាមេដើមហេតុអ្នកបង្កររឿង។
«ពាក់ពាន្ធនឹងបងដែរឬជុង?»ស៊ូជេនបែរមុខទៅកាន់ស្វាមីដែរឈរធ្វើមុខភ័យខ្លាចពិបាកប្រឈមមុខណាស់បើនាងស្អប់គេនោះដែរគេខ្លួនឯងទៅល្ងង់ស្រឡាញ់មនុស្សបែបនោះ។
«ហឹមម បងសុំទោសជេនបងគ្មានបំណងធ្វើបាបអូនទេ បងខុសខ្លាំងណាស់»ជុងហ្គុកអោបក្រាបសូមទោសប្រពន្ធដោយការដឹងខុសគេខុសខ្លាំងណាស់ដែរធ្វើដាក់នាងបែបនេះបើនាងដឹងរឿងច្បាស់ជាមិនលើកលែងឲគេឡើយ។
«មិនអីទេអូននឹងស្ដាប់សិនបើរឿងនោះវាធ្ងន់ធ្ងរខ្លាំងអូនសម្រេចតាមនឹង»
«ចឹងបងនិយាយហើយណា»
ត្រឡប់ទៅកាលយប់ផ្សំដំណេកមុននឹងជុងហ្គុកបានចាកចេញទៅគេក៏បានចូលងូតទឹកដោយពេលនោះស៊ូជេននាងក៏ដឹងខ្លួនដូចគ្នាទើបប្រញាប់យកប្រដាប់ថតសំម្លេងទុក្នុងហោប៉ាវខោរដែរជុងហ្គុកយកចេញមកទុកផ្លាស់ មុននឹងត្រឡប់ទៅលើគ្រែវិញធ្វើពុតជាសន្លប់បន្តរកុំឲគេចាប់បាន។
ក្រាកកក
ទ្វារបន្ទប់ទឹកបើកបង្ហាញរាងកាយមាំទាំរបស់ជុងហ្គុកកំពុងជូតសក់មុននឹងដើរសំដៅទៅរកខោអាចយកមកស្លៀកអាលនឹងបានចេញទៅ។
«បានមួយទឹកក៏សន្លប់ហើយមានស្អីមកទាក់ទាញយើងបានហឹសស»ជុងហ្គុកបន្លឺមួយប្រយោគចាក់ចំបេះដូងអ្នកដែរកំពុងធ្វើជាសន្លប់នោះឲឈឺខ្ទោក តណ្ហាគេក្រាស់សម្បើមណាស់ទើបមួយទឹកមិនគ្រប់គ្រាន់បែបនេះ។
ក្រឹបប សំម្លេងទ្វារបិតបង្ហាញឲដឹងថាជុងហ្គុកគេបានចាកចេញពីក្នុងបន្ទប់ហើយទើបស៊ូជេននាងងើបឡើងទាំងបេះដូងឈឺសស្រាក់មួយប្រយោគអប្បាញមិញវាស្មើរនឹងមើលងាយនាងច្បាស់ណាស់។
«ចាត់ទុកថាអប្បាញមិញខ្ញុំដាក់ទានឲឆ្កែអត់ឃ្លានដូចជាលោកទៅចុះ»បន្លឺមួយប្រយោគមុននឹងនាំខ្លួនចូលបន្ទប់ទឹកដុះជម្រះភាពកង្វល់ដែរគេបានបន្សល់ទុកនៅពីលើរាងកាយនាង។
.....
ម៉ោង៥ទាបភ្លឺទៅហើយគេមិនទាន់មកវិញទេ ស៊ូជេននាងក៏ជ្រើសរើសការខេះដឹងរឿងមុននឹងទាញកុំព្យូរទ័រមកស្ដាប់ពីឧបករណ៍ថតសំម្លេងនោះ។
«លើកទីមួយខ្ញុំចាត់ទុកថាវាត្រឹមជាការចាប់ផ្ដើមណាចន ជុងហ្គុក»ស៊ូជេនបានhackចូលប្រពន្ធការមេរ៉ាសុវត្ថិភាពនៅក្នុងខនដូររបស់ជុងហ្គុកដែរនាងបានឮគេនិយាយពីការបង្កប់កាមេរ៉ាសុវត្ថិភាពនៅបន្ទប់ដេក មើលសកម្មភាពរបស់ពួកគេកាលពីយប់មិញមកម្លេះគិតថានាងល្ងង់ឲមនុស្សដូចជាជុងហ្គុកបង្វិលក្បាលបានងាយណាស់មែនទេ?មុននឹងយល់ព្រមថារៀបការនាងបានរៀបចំអ្វីគ្រប់យ៉ាងដែរអាចតាមដានគេដោយស្រួលបាត់ទៅហើយគ្រាន់តែមិនមាត់រងចាំមើលគេដឹងពីកំហុសខ្លួនជាមុន។
«មានមនុស្សស្រីប៉ុន្មានអ្នកដែរជួបរឿងបែបនេះដូចជាខ្ញុំ?»នាងនិយាយអួលដើមកទោះចាប់គេបានថាកំពុងធ្វើអ្វីនៅជាមួយអ្នកណាទៅណាតែក៏ឈឺចាប់ដូចគ្នាពេលដែរវាថ្ងៃផ្សំដំណេកជាមួយប្រពន្ធគេបែរជាទៅដេកជាមួយស្រីពេលដេកជាមួយនាងឆ្អែតបែបនេះ។
«ហ្គេមលោកជាមួយខ្ញុំវាកំពុងតែចាប់ផ្ដើមហើយ ខ្ញុំនឹងធ្វើឲលោកចេះយំដោយសារមនុស្សស្រីនៅថ្ងៃណាមួយស្គាល់ការឈឺចាប់ពេលត្រូវគេក្បត់»ស៊ូជេនងើបចេញពីគ្រែដើរចុះទៅក្រោមចាំទទួលគេមកវិញ មុនពេលការអ្វីដែរគេបានសន្យានឹងនិយាយប្រាប់នាងខ្លះថាបើនាងមិនក្បត់គេក៏មិនក្បត់ តែគេជាអ្នកបង្រៀននាងមុនទេការមិនទាន់បានមួយថ្ងៃក៏ជីកឬសសន្តានថោកទាបរបស់ខ្លួនមកវិញឲទាល់តែបាន។
____
គ្រីសស្ដារ
ស្អែកចាំតភាគឲដឹងការពិតទាំងអស់គ្នា
៨០ឡាច៎២០ស៊ែរសម្រាប់ភាគបន្តរ កុំភ្លេចខមិនពីសាច់រឿងផង។អរគុណ~~~

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now