ភាគ១០+១១

1.7K 64 0
                                    

   ជុងហ្គុកឈរសម្លក់សម្លឹងមនុស្សប្រុសដែរនៅជាមួយប្រពន្ធរបស់ខ្លួនដែរហ៊ានស្រែកថាឲគេមុននេះជានរណាមកពីណាហេតុអីហ៊ានស្រែកថាឲគេនៅនឹងមុខមនុស្សគ្រប់គ្នាបានតិចបានស្គាល់រសជាតិបាក់ធ្មេញ។
«ប្រុសនាងហ៊ានណាស់ ហ៊ានណាត់ជួបគ្នាហើយពេលចាប់បានក៏នៅមកស្រែកឡែតៗទៀត ការហើយបានថ្ងៃសន្ដាននាង-ផ្លាច់»ជុងហ្គុកប្រលែងដៃពីសក់ក្បាលប្រពន្ធមកឈរដៀលនាងនៅក្នុងហាងឲមនុស្សនានាំគ្នាថតគិតថានាងជាមនុស្សស្រីដែរផិតក្បត់ប្ដីទៅវិញទាំងគេមិនមកទទឹងទឹសដូចជាខ្មោចចូល។
«មុននឹងមកដៀលខ្ញុំមានបានសួរទេថាបុរសដែរខ្ញុំនៅជាមួយជានរណា?មុនយកដៃលោកមកបោចសក់ខ្ញុំមានសួរខ្លួនឯងថាជាមនុស្សបែបណាទេពេលប្រើអំពើហឹង្សាដាក់ប្រពន្ធ?អ្នកដែរនៅក្នុងហាងនេះថតចុះខ្ញុំឲថតអ្នកទាំងអស់គ្នាអាចគិតថាខ្ញុំផិតក្បត់ប្ដីបានព្រោះមាត់មនុស្សម្នាក់ៗខ្ញុំមិនអាចយកស្កុតទៅបិទឲជិតទេ តែបើព័ត៌មានដែរលេចចេញទៅបរិហាកេរ្តិ៍ខ្ញុំលើសលប់អ្នកទាំងអស់គ្នាត្រៀមទៅ»បញ្ចប់ប្រយោគនាងក៏នាំខ្លួនដើរចេញពីហាងទុកឲប្ដីនាងឈរគិតសញ្ជឹងដែរគេមកទាំងកម្រោលដូចនាងថាគេមិនបានសូម្បីតែសួរថាបុរសដែរនៅជាមួយប្រពន្ធជាអ្នកណាឡើយថែមទាំងប្រើអំពើហឹង្សាដាក់ទៀត។
«ជេន...ចាប់ខ្ញុំផងជេន»ជុងហ្គុករត់ចេញពីហាងទៅតាមនាងដែរកំពុងដើរសម្ដៅទៅចំណតឡានគេរត់យកមួយឈ្នះដើម្បីតាមនាងឲទាន់គេនៅខឹងមិនទាន់បាត់ដូចគ្នាដែរនាងហ៊ានឲមនុស្សប្រុសកៀកកើយនឹងខ្លួនបែបនេះ។
«វាយ៉ាងមិចលោកគិតមកដៀលខ្ញុំទៀតមែនទេ?ដៀលខ្ញុំនៅនឹងមុខមហាជនអំបាញ់មិញមិនទាន់អស់ចិត្តឬ?»ស៊ូជេនបែរមករកជុងហ្គុករួចកន្រ្តាក់ដៃដែលគេចាប់មិញនេះនាងមិនបានយំឡើយទឹកភ្នែកមួយដំណកក៏គ្មានឲគែឃើញដែរសម្ដីនាងចេញមួយៗត្រជាក់ស្រឹបមិនបាននឹងខ្លាចរអាគេបន្តិចឡើយ។
«អឺ!!!វាយ៉ាងមិចខ្ញុំដៀលនាងវាមិនទាន់ឆ្អែតឮទេ ដឹងថាខ្លួនមានប្ដីហើយប៉ុន្តែមកកៀកកើយជាមួយប្រុសក្នុងហាងបែបនេះឬ?មានគម្រោងណាត់គ្នាទៅផ្ទះសំណាក់ដែរមែនទេ?»ជុងហ្គុកគេតាំងចិត្តថាមកនិយាយល្អដើម្បីផ្សះផ្សាគ្នាវិញតែនាងផ្គើនថែមទាំងដែរភ្លើងអំបាញ់មិញវាជិតនឹងរលត់ទៅហើយនាងក៏យកស៊ាំងមកចាក់ពីលើវាបន្ថែមទៀត។
«មានដែរតែគួរឲសោកស្ដាយប្ដីមកទាន់ ស៊យមែនវ៉ើយ»គ្មាននរណាម្នាក់ចុះចាញ់ឡើយម្នាក់ៗខ្លាំងទៅខ្លាំងមកនាងផ្គើនគេដល់ថ្នាក់នាងខ្លួនឯងក៏អាចស្មានដឹងថាគេពេលនេះខឹងលើសពីទឹកពុះទៅទៀតបើនាងនៅអាចស្លាប់ក្រោមដៃគេក៏ថាបានទើបប្រញាប់ឡើងឡានបើកចេញទៅទាំងគ្មានគោលដៅ។
«នែ៎ ឈប់ភ្លាមឮទេនាងស្រីចង្រៃយ៍កុំឲខ្ញុំចាប់នាងបានឲសោះ»ជុងហ្គុកប្រញាប់រត់ទៅយកឡានបើកតាមនាងតែចេញមកក៏បាត់ដានឡាននាងទៅហើយធ្វើឲគេក្រញាញ់ខួរជាខ្លាំងទើបសម្រេចចិត្តបើកទៅផ្ទះរងចាំនាងត្រឡប់មកវិញ។
  ទឺត ទឺត
កំពុងតែតប់ប្រមល់រឿងប្រពន្ធពេលនេះទូរស័ព្ទក៏មិនដឹងជានរណាខលមកទៀតតែគេត្រូវលើកទាំងគ្មានអារម្មណ៍សូម្បីតែនិយាយ។
(អាកូនចោលម្សៀត ពូជឪឯងបង្រៀនឲប្រើហឹង្សាលើប្រពន្ធចឹងមែនទេ?)ព័ត៌មានលឿនណាស់ត្រឹមប៉ុន្មាននាទីព័ត៌មានដល់ដៃម៉ាក់គេបាត់ទៅហើយពិតជាមិនគួរឲជឿមែនណាសង្គមឥឡូវនេះ។
«ប្រហែលទេដឹងម៉ាក់»ជុងហ្គុកតបតែប៉ុន្មានម៉ាត់រួចបិទចោលទុកឲម៉ាក់គេក្ដៅក្រហាយដែរកូនជើងល្អរៀបការបានមួយថ្ងៃក៏ចេញចារឹកពាលបែបនេះទៅហើយ។
មកដល់ក្លោងទ្វារចូលផ្ទះក៏ឃើញថាឡាននាងកំពុងចតនៅនឹងមុខផ្ទះទើបភ្លើងក្នុងចិត្តគេរឹតតែកើនឡើង ជុងហ្គុកថយក្រោយបន្តិចមុននឹងជាន់មួយអស់កម្លាំងទៅបុកឡាននាងដល់ថ្នាក់បះឡើងក្រឡាប់ទៅម្ខាងដោយគេគិតថានាងចេញមកមើលដូចគ្នា។
«ឈាម?»បុកហើយមួយសន្ទុះក៏មានឈាមហូរចេញពីឡានជុងហ្គុកស្លន់ពេលឃើញបែបនេះទើបប្រញាប់ចុះពីឡានដើរទៅមើលបន់ក្នុងចិត្តកុំដូចអ្វីដែរគេគិតឲសោះ។
«ទេ!!!ជេន ខ្ញុំបានធ្វើទេជេនដឹងខ្លួនឡើង»ជុងហ្គុកដើរទៅដល់ឡានដែរខ្លួនបុកដល់ថ្នាក់ក្រឡាប់ដាំដូងនោះ បើកទ្វារឡើងក៏បង្ហាញឲឃើញប្រពន្ធគេស្ងៀមទ្រឹងមួយកន្លែងទៅហើយឈាមក៏កាន់តែហូរចេញពីម្ដុំក្បាលទើបគេរហ័សទាញរាងកាយនាងចេញប្រញាប់នាំទៅពេទ្យ។
«ខ្ញុំមិនបានធ្វើទេ មកពីនាងទាំងអស់ជេនមកពីនាងដែរធ្វើឲខ្ញុំខឹងហើយក៏មកពីនាងដែរសម្ងំនៅក្នុងឡានមិនចុះបែបនេះខ្ញុំគ្មានកំហុសទេ»ជុងហ្គុកត្រកងរាងកាយប្រពន្ធចេញមកនិយាយថាខ្លួនគ្មានកំហុសទាំងដែររឿងកើតឡើងគ្រប់យ៉ាងសុទ្ធសឹងតែជាស្នាដៃគេអ្នកបង្ករបែរជាទៅទម្លាក់កំហុសឲនាងទៅវិញ។
  បន្ទាប់ពីយកនាងមកដល់មន្ទីរពេទ្យរួចរាល់ហើយជុងហ្គុកគេដើរទៅដើរមកចិត្តបារម្មណ៍ពីខ្លួនឯងខ្លាំងជាងអ្នកកំពុងសង្គ្រោះបន្ទាន់នោះទៅទៀត គេភ័យព្រួយបើគេត្រូវប៉ាម៉ាក់នាងប្ដឹងឲចូលគុកអីបែបនេះកាន់តែគិតក៏កាន់តែខឹងបើនាងមិនផ្គើនគេក៏គ្មានរឿងនេះកើតឡើងដែរ។
«មិនខលទេកុំឲមានរឿងវែងឆ្ងាយ»ជុងហ្គុកសម្រេចចិត្តមិនខលទៅគ្រួសារខាងប្រពន្ធឲដឹងឮព្រោះគេខ្លាចមានរឿងម្នាក់ៗមកស្ដីបន្ទោសឲគេទៀតទើបសុខចិត្តធ្វើមិនដឹងមិនឮនាំខ្លួនដើរចេញពីមន្ទីរពេទ្យទៅរកកន្លែងកាត់ស្រ្តេស។
«នេះជុងហ្គុក ប្ដីនាងជេនតាស៎»ដាវីនជាមិត្តភក្តិសំណព្វរបស់ស៊ូជេនបានក្រឡេកឃើញជុងហ្គុកគេដើរចេញពីមន្ទីរពេទ្យទើបរហ័សទៅសួរពេទ្យនៅទីនោះក្រែងគេដឹង។
«អត់ទោសណាបង ប្រុសម្នាក់នោះមកធ្វើអីនៅទីនេះ»ដាវីនសួរទៅគ្រូពេទ្យនៅកន្លែងបង់លុយអ្នកជំងឺអាចរកគេដឹងនឹងបានប្រាប់មិនមែននាងចេះដឹងរឿងគេទេមកនាងមានអារម្មណ៍មិនស្រួល។
«ចាស៎អ្នកនាងមុននេះគាត់បាននាំមនុស្សមកម្នាក់ប្រហែលជាគ្រោះថ្នាក់ពេលនេះកំពុងនៅបន្ទប់សង្រ្គោះបន្ទាន់»ពេទ្យនិយាយមិនទាន់ចប់នាងស្លន់ស្លោរប្រញាប់ទៅរកបន្ទប់សង្គ្រោះបន្ទាន់ដែរគ្រូពេទ្យបានប្រាប់នោះនាងមិនគិតមិនបានទេថាជាមិត្តសំម្លាញ់ខ្លួន។
«អូ៎ អ្នកនាងជាសាច់ញាតិអ្នកជំងឺមែនទេ?»គ្រូពេទ្យចេញមកឃើញដាវីននាងកំពុងតែអង្គុយឈ្ងោកមុខមិនទាន់ហ៊ានខលទៅប៉ាម៉ាក់ស៊ូជេនឡើងខ្លាចថាអ្នកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មិនមែនជានាង។
«ចា៎ លោកគ្រូពេទ្យប៉ុន្តែអ្នកដែរគ្រូពេទ្យព្យាបាលជាមនុស្សស្រីម្នាក់នេះមែនទេ?»ដាវីនយកទូរស័ព្ទបង្ហាញរូបថតស៊ូជេនឲទៅគ្រូពេទ្យមើលតាមអ្វីដែរនាងអាចជួយមិត្តបានពេលនេះ។
«ប្រហែលហើយបាទ ព្រោះមុខអ្នកជំងឺមុខទៅដោយកញ្ចក់ច្រើនកន្លែងទើបកន្លែងខ្លះត្រូវវះកាត់ជាបន្ទាន់ហើយសម្រាប់អ្នកជំងឺពេលនេះនៅត្រង់ភ្នែកខួរក្បាលក៏បានប៉ះទង្គិចជាខ្លាំងដល់ថ្នាក់ហើមជាំនៅខាងក្នុងបើទុកយូរអាចក្លាយជាឈាមកកបណ្ដាលឲស្ទះសរសៃរខួរក្បាលស្លាប់បានអញ្ចឹងហើយខ្ញុំត្រូវតែពិភាគសារជាមួយសាច់ញាតិឲខ្ញុំចាប់ផ្ដើមវះកាត់ឥឡូវដែរទេ?»គ្រូពេទ្យរៀបរាប់ពីអាការៈមិត្តពេលនេះធ្វើឲដាវីននាងឈរលែងនឹងនេះទៅត្រូវស្អីមកដល់ថ្នាក់ខ្លាំងខ្លាបែបនេះហើយប្ដីនឹងក៏អញ្ចឹងទៀតប្រកាច់ទៅណាក៏មិនដឹង។
«ចា៎ វះកាត់មកលោកគ្រូពេទ្យធ្វើបែបណាកុំឲមិត្តខ្ញុំមានគ្រោះថ្នាក់ណាលោកគ្រូពេទ្យជួយផង»គ្រូពេទ្យងក់ក្បាលមុននឹងឲនាងទៅសុីញ៉េរពីការវះកាត់អ្នកជំងឺដើម្បីងាយស្រួលវះកាត់ភ្លាមៗមិនឲទុកយូរ។
  ក្រោយពីផ្តិតមេដៃស៉ីញ៉េរឲមិត្តបានវះកាត់រួចទើបដាវីននាងប្រញាប់ខលទៅអ្នកផ្ទះស៊ូជេនឲដឹងរឿងនេះបើទុកយូរមិនកើតឡើយ ថែមទាំងពេលនេះវត្តមានជុងហ្គុកគេមិនមកវិញទៀតគេជាប្ដីម៉ាកស្អីនេះប្រពន្ធចូលពេទ្យទាំងមូលដូចមិនខ្វល់បែបនេះ។
«ដាវីន ដាវីនក្មួយ កូនជេននៅឯណា»មិនយូរប៉ុន្មានខាងគ្រួសារនាងក៏មកដល់ទាំងអស់រួចទាំងម៉ាក់ជុងហ្គុកមកដូចគ្នាតែបែរជាមិនឃើញវត្តមានប្ដីឡើយទើបថេយ៉ុងរហ័សដើរទៅសួរដាវីនឲបានដឹងរឿងកាន់តែច្បាស់ថាមិនដូចអ្វីដែរគេគិតទុក។
«នាងធ្វើអីលើអូនជេនមែនទេ?»ថេយ៉ុងចេញមុខមកសួរដាវីនដែរជាមិត្តភក្តិរបស់ប្អូនស្រីគេតាំងពីដើមអើងអើយគេមិនដែចូលចិត្តដាវីនឡើយក៏មិនដឹងមកពីហេតុអ្វីដូចគ្នា។
«ទេៗមិនមែនខ្ញុំទេ ពីដំបូងខ្ញុំឃើញជុងហ្គុកដើរចេញពីមន្ទីរពេទ្យទើបខ្ញុំប្រញាប់ទៅសួរគ្រូពេទ្យជុងហ្គុកគេមកធ្វើអីនរណាឈឺអីបែបនឹងហើយក៏មិននឹកស្មានថាជេនជាអ្នកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ចឹងទេហើយនេះទូរស័ព្ទរបស់ជេន បើចង់ដឹងរឿងអីបើកវីដេអូក្នុងនឹងស្ដាប់ចុះ»ដាវីនហុចទូរស័ព្ទដែរពេទ្យបានប្រគល់ឲពេលកំពុងវះកាត់ក៏ប្រទះឃើញនៅក្នុងហោប៉ៅអាវនាងទើបថេយ៉ុងប្រញាប់យកវាមកស្ដាប់នឹងមើលវីដេអូពីរឿងដែរកើតឡើង។
ជាច្រើនម៉ោងក៏កន្លងផុតទៅចូលមកស្បៃពេលរាត្រីតែម្ដងគ្មាននរណាមិនទាន់បាយទឹកឡើយរងចាំស្ដាបើដំណឹងពីមាត់ពេទ្យតែប៉ុណ្ណោះ ពេលនេះក៏គ្មាននរណាទាកើទងជុងហ្គុកបានដូចគ្នាគេបង្កើតកំហុសណាស់ទាំងទើបតែនឹងការមិនទាន់បានពីរថ្ងៃផងរឿងរ៉ាវអាក្រក់ៗក៏កាន់តែកើតឡើងបាត់ទៅហើយ។
«វាហ៊ានធ្វើឲប្អូនខ្ញុំចូលពេទ្យហើយវាបាត់ក្បាលបែបនេះឬ?ខ្ញុំត្រូវតែទៅសម្លាប់វាឲបាន»ថេយ៉ុងខឹងឡើងក្រហមមុខក្រហមមាត់ម្នាក់ៗឃាត់មិនឲគេទៅរករឿងប្អូនថ្លៃឡើយទោះបីជុងហ្គុកគេសាងកំហុសធំដល់ថ្នាក់ពិបាកនឹងលើសលែងទោសឲមែនក៏បំបាក់ពួកគេមិនបានដូចគ្នា។
«ខ្ញុំនឹងជុននាំប្អូនទៅក្រៅបន្តិច ពេលគ្រូពេទ្យចេញមកពេលណាខ្ញុំនឹងមកភ្លាមម៉ាក់ប៉ាកុំបារម្ភអី»ស៊ុកជីនប្រាប់ទៅម្ដាយឪពុកដែរគេនឹងប្អូនទាំងពីរនាំគ្នាទៅដោះស្រាយជាមួយនឹងមនុស្សម្នាក់ដែរអាចនឹងដោះលែងជុងហ្គុកឲមករកប្អូនពួកគេវិញបាន។
«ខ្ញុំសូមទោសជំនួសកូនផងណាលោកបងទាំងពីរ»លោកស្រីចនលើកដៃសូមទោសដែរកូនរបស់ខ្លួនបង្កររឿងឲប្រពន្ធខ្លួនពេទ្យបែបនេះឥឡូវបាត់ស្រមោលទៅណាក៏មិនដឹងដែរ។
«មិនអីទេខ្ញុំដឹងថាជុងហ្គុកគេធ្វើព្រោះតែភ្លើងប្រច័ណ្ឌ ប៉ុន្តែគេនឹងប្រែទៅជាមនុស្សប្រុសដែលកក់ក្ដៅពេលមនុស្សស្រីម្នាក់នោះចាកចេញពីគេទៅ»លោកគីមរៀបរាប់ប្រាប់ទៅម្ដាយជុងហ្គុកគេឆាប់ខឹងក្រេវក្រោធព្រោះតែមនុស្សម្នាក់ដែរប្រែក្លាយឲគេទៅជាបែបនេះ តាមលោកស្រីចននិយាយប្រាប់ដូចគ្នាដែរជុងហ្គុកគេក៏ជាមនុស្សប្រុសកក់កកដៅដូចគ្នាគ្រាន់តែគេខិលខូចបន្តិចប៉ុណ្ណោះប៉ុន្តែតាំងពីរមនុស្សម្នាក់ចូលមកជីវិតជុងហ្គុកកីប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត។
«ហ្ហឹកៗ ខ្ញុំសង្ឃឹមថាបែបនឹងចុះហើយក៏សង្ឃឹមថាដួងជាតារាសីរបស់កូនជេនជួយជុងហ្គុកបានដូចគ្នា»លោកស្រីចនយំសោកជាខ្លាំងគាត់ទើបតែដឹងពេលលោកគីមប្រាប់នេះទេបើដឹងថាជុងហ្គុកត្រូវ«...»របស់គេបែបនេះបើគាត់ដឹងក៏នាំមករកលោកគីមយូរហើយ។
____
គ្រីសស្ដារ
៧០ឡែកមុនម៉ោង៧ឲ២ភាគ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now