ភាគ៦២+៦៣

604 24 0
                                    

   ជីមីនដើរចេញពីបន្ទប់នុះឆ្ពោះសម្ដៅមកបន្ទប់ជុងហ្គុកវិញ មកកំដរផឹកស្រាលួងលោមមិត្តដែទើបតែនឹងបាត់បង់ប្រពន្ធថ្មីៗ ក្នុងនាមគេជាមិត្តភក្តិជាមួយគ្នាតាំងពីរតូចមកមិនយកភ្នែកមើលមិនបានទេ។ព្រោះបើមនុស្សសាងកំហុសហើយចេះទទួលស្គាល់គេមិនបាននឹងប្រកាន់ខឹងដូចគ្នា ដូចជារឿងដែរគេធ្វេសប្រហែសធ្វើឲប្រពន្ធខ្លួនបាត់បង់ជីវិតអញ្ចឹង។
  ម៉ោង២រំលងអាត្រៀត មិត្តភក្តិគេនេះក៏បានបំបែកជួរគ្នាតាំងពីយូរហើយ ឥឡូវក៏ត្រូវទៅសម្រាករាងខ្លួនដែរជុងហ្គុកស្រវឹងជោគជាំតែត្រូវបាន រ៉ាសុីនមកជួយជូតខ្លួនគ្រាលើកចាហ្វាយពីរនាក់ជីមីនស្ទើរនឹងដាច់ខ្យល់ នេះបានគេហៅថាសេដមែនស្រាប្រាំដបដាច់តែឯងពិតៗ។
«ជេន អូ-អូនមិនបានស្លាប់ទេមែនទេ?ជេនបងសប្បាយចិត្តណាស់»គេបើកភ្នែកឡើងក៏មកឃើញកន្លែងមួយមានតែភាពខ្មៅងងឹតឈឹងមានពន្លឺបញ្ចាំងមកពីលើភ្លឺតែមួយកន្លែងប៉ុណ្ណោះក៏បង្ហាញឲឃើញប្រពន្ធគេកំពុងអង្គុយនៅលើកៅអីឈើមួយ សម្លឹងមកគេដោយក្រសែរភ្នែកសោះកក្រោះ ភ្នែកនាងដាបទៅដោយឈាមគួរឲខ្លាច តែវាមិនបានធ្វើឲជុងហ្គុកតក់ស្លុយ ភ័យខ្លាចអ្វីឡើយទើបរត់សម្ដៅទៅរកភរិយាទាំងក្ដីនឹករលឹក។
«លែងដៃស្មោគគ្រោករបស់លោកចេញ គ្រប់យ៉ាងមកពីលោក លោកជាអ្នកធ្វើឲខ្ញុំស្លាប់យ៉ាងសង្វេគ លោកដឹងទេចោររំលោភខ្ញុំមុនពេលសម្លាប់តែ..ពេលនោះលោកនៅឯណា?ខ្ញុំខំស្រែកអង្វរបន់ក្នុងចិត្តឲលោកមកជួយ តែសូម្បីតែសារក៏លោកមិនបាននឹងចូលអានវាផង សមចិត្តហើយមែនទេ?»ស៊ូជេនគំហកនៅចុងប្រយោគទាំងតឹងសរសៃរក ភ្នែកនាងកាន់តែក្រហមដូចជាអណ្ដាតភ្លើងសម្លឹងសម្លក់មើលទៅស្វាមីទាំងភាពស្អប់ខ្ពើម ខ្ពើមគេជាខ្លាំងដែររត់មកអោបនាង ព្រោះរាងកាយនាងពេលនេះវាស្មោគគ្រោកណាស់ មិនសមឲនរណាមកប៉ះពាល់ឡើយ ខណៈនោះនាងក៏ងើបចេញពីកៅអីរុញច្រានជុងហ្គុកឲដួលច្រងាត់ច្រងិលទៅលើឥដ្ឋមុននឹងបោះជំហានដើរចេញទៅតែក៏ត្រូវសា្វមីចាប់ជើងជាប់។
«អូនកុំទៅបានទេជេន អ្ហឹក បងដឹងថាបងខុសខ្លាំងណាស់ បងសុំទោសអោយបងធ្វើអីក៏បានដែរ បើបានលុបលាងកំហុស សុំអង្វរកុំចាកចេញពីបងអីជេន អ្ហឹកៗ»គេយំអណ្ដឹកអណ្ដកអោបជើងនាងមើលទៅគួរឲសង្វេគពីខ្លួនគេណាស់ ដៃទាំងពីរប្រឹងអោបជើងនាងឡើងណែនជាប់មាត់ដង្ហៅស្រែកអង្វរនាងឲលើកលែងទោសឲគេ។
«ធ្វើអីក៏បានមែនទេ?»
«មែនហើយៗជេន បងនឹងធ្វើគ្រប់យ៉ាង បើធ្វើហើយអូននឹកនៅជាមួយបង»
«ប្រលែងជើងខ្ញុំជាមុនសិនរួច ចាកចេញពីទីនេះ ខ្លួនប្រាណខ្ញុំស្មោគគ្រោកណាស់លោកគួរណាតែរកអ្នកដែរល្អជាងខ្ញុំទៅ អរគុណសម្រាប់កន្លងមក ចេញពីជីវិតខ្ញុំពេលនេះទៅ ឆាប់ទៅ»សម្លេងចុងក្រោយមុននឹងរាងកាយរបស់នាងត្រូវរលាយបក់តាមខ្យល់បាត់ទៅអស់នៅសល់តែបុរសជាស្វាមីដេកយំឡើងរួញខ្លួនចូលគ្នាព្រោះតែការឈឺចាប់ដែរនាងបន្សល់ឲគេវាឈឺខ្លាំងពេល ដល់ថ្នាក់គេក្លាយជាមនុស្សទន់ជ្រាយបែបនេះ។
«ទេ!!!ជេនវិញមក កុំទៅចោលបងអីជេន»
«ចាហ្វាយ កើតអីចាហ្វាយដឹងខ្លួនឡើង»ជុងហ្គុកស្រែកមមើរពេញបន្ទប់ខ្លាំងដល់ថ្នាក់ដាស់រ៉ាសុីនដែរដេកក្បែរនោះត្រូវឲងើបមកមើលគេភ្លាមៗដោយការបារម្ភ គេមមើរយល់សប្តិឡើងហារហូរទឹកភ្នែកដូចជាបាក់ទំនប់ចឹង។
«ហ៉ឹមម យើងយល់សន្តិឃើញជេន នាងដេញយើងឲចេញពីនាងព្រោះតែនាងត្រូវពួកនោះរំលោភមុនសំម្លាប់ ទើបនាងប្រាប់ថាស្អប់ខ្លួនឯង មិនសូម្បីតែចង់ឲយើងប៉ះ អ្ហឹក»គេនិយាយទាំងអួលដើមកប្រពន្ធមករៀបរាប់ពីទុក្ខសោកក្នុងសុបិន្តធ្វើឲគេកាន់តែឈឺចាប់ទ្វេរដងពិបាករកអ្វីមកប្រៀបផ្ទឹមពុំបាន គេសន្យានឹងខ្លួនឯងហើយត្រូវរកឃាតករមកសំម្លេះចោលឲបាន។
«សម្រាកទៅចាហ្វាយឈប់គិតច្រើន មេឃជិតភ្លឺហើយ សម្រាកឲមានកម្លាំងស្អែកនឹងបានស្វែងរកពួកវាបន្តរ បើចាហ្វាយចង់សងសឹកពួកវាឲអ្នកនាងជេនណាស់»បានរ៉ាសុីនលួងលោមគេក៏រាងធូរស្បើយចិត្តទើបដាក់ខ្លួនដេកបន្តរទាំងអារម្មណ៍នៅភិតភ័យមិនទាន់បាត់នៅឡើយទេ។
ស្អែកថ្មីមកដល់ភ្លាម ទាំងកូនចៅនឹងចាហ្វាយត្រូវចាកចេញពីសណ្ឋាគារទាំងពីព្រឹកព្រលឹមដើម្បីស្រស់ស្រូបអាហារនឹងបានបន្តរដំណើរស្វែងរក លំនៅដ្ឋានរបស់ឃាតករពីរនាក់នោះ។ខណៈពេលនេះពួកគេកំពុងតែនៅលើឡានបើកបរឆ្ពោះទៅភូមិកំណើតរបស់ជុងហ្គុកក្នុងល្បឿនលឿនព្រោះនឹងបានឆាប់ដឹងថានរណាជាជនបង្ករឲពិតប្រាកដ។
ភូមិម៉ានឌុក-ដុង ជាទីកន្លែងនឹងទឹកដីភូមិកំណើតរបស់ចន ជុងហ្គុកគេរស់នៅទីនេះតាំងពីកើតរហូតមកដល់អាយុដប់ឆ្នាំជាងតែគេក៏ត្រូវទៅរស់នៅសេអ៊ូលចាកចេញពីផ្ទះទៅជាមួយម្ដាយ ព្រោះតែប៉ារបស់គេបានយកប្រពន្ធថ្មីមិនដឹងជាមកពីណាឡើយ រហូតដល់ថ្នាក់មានកូនជាមួយគ្នា ដោយសារអស់ការអត់ទ្រាំទើបម្ដាយជុងហ្គុកសម្រេចចិត្តចាកចេញទាំងឈឺចាប់បែបនេះ។
«ត្រូវទៅណាទៀតចាហ្វាយ?»
«យើងមិនដឹងទេ ផ្លូវតែមានអាចនឹងរកឃើញលំនៅដ្ឋានពួកវាគឺដើរសួរគេ»ថាហើយយល់ស្របហើយ ក៏នាំគ្នាទាំងពីរនាក់កូននឹងចាហ្វាយក៏ប្រញាប់ចាកចេញពីឡានដើរបំបែកផ្លូវ ដើម្បីសួរអ្នកនៅទីនេះមានដែរស្គាល់ឃាតករទាំងពីរនាក់នេះដែរឬទេ។
ពួកគេទាំងពីរនាក់ចំណាយពេលដើរសឹងតែកន្លះថ្ងៃម្នាក់ៗមិនបានដំណឹងអ្វីឡើយ ទើបនាំគ្នាត្រឡប់មកឡានវិញដើម្បីពិភាក្សាគ្នាបន្តរគួរធ្វើយ៉ាងណាបើដើរសួរអ្នកនៅទីនេះគ្មាននរណាស្គាល់ផងតើឲមានតម្រុយមកពីណាទៀតទៅលោកអើយ។
«ចាហ្វាយ មិនគិតទៅសួរគេនៅផ្ដុំផ្ទះចាហ្វាយខ្លះទេ?»
«ទេ!យើងមិនចង់ទៅជាន់នៅទីនោះ»
«ចុះបើពួកវានៅទីនោះ ហើយចាហ្វាយមិនចង់ទៅជាន់ មិនគិតថាស្ដាយខ្លះទេឬ?កុំគិតពីអតីតកាលទៀតចាហ្វាយ សំខាន់បច្ចុប្បន្នចាហ្វាយកំពុងតាមរកឃាតករដែរសម្លាប់ប្រពន្ធរបស់ចាហ្វាយណា កុំយកវាមកឡូកឡំអី»ឮរ៉ាស៉ីននិយាយគេក៏យកមកគិតមួយសន្ទុះមិនបាននិយាយអ្វីឡើយព្រោះបើគេទៅទីនោះហើយ ប៉ាគេបានឃើញនោះវាកាន់តែជ្រួលច្របល់ទៀត តែបើគេមិនទៅចុះបើជាអ្វីដូចដែររ៉ាសុីននិយាយគេប្រាកដជាស្ដាយមែនហើយ។
«យើងយល់ស្របតាមឯង បើកឡានចេញទៅតែកុំឲដល់ខាងមុខផ្ទះយើងពេកឮទេ»ជុងហ្គុកក៏បានបញ្ជាក់ប្រាប់មុននឹងទៅដល់ផ្ទះខ្លួនព្រោះភូមិគេរស់នៅធំគ្រាន់បើដែរ អាចថាពួកវាមិននៅផ្ដុំនេះនៅផ្ដុំជិតផ្ទះគេក៏ថាបានដែរ កាន់តែគិតគេកាន់តែចង់ដឹងស្វែងរកមុខមេខ្លោងថាវាជានរណាហេតុអ្វីក៏តាមចងកម្មចងពារនឹងគេបែបនេះ។
  មកដល់ខាងមុខផ្ទះដែរត្រូវគេទុកចោល គ្មាននរណានៅឡើយនៅគៀនផ្ទះនោះក៏មានផ្លូវច្រកតូចមួយទំនងជាផ្លូវសម្រាប់ចេញចូលទៅសង្កាត់មួយទៀត តែបើក្រឡេកមកមើលខាងឆ្វេងដៃគឺជាផ្ទះរបស់ជុងហ្គុក វាដប់ឆ្នាំជាងទៅហើយដែរគេមិនមកជាន់នៅផ្ទះនេះ មិនដែរមកសួរសុខទុក្ខពីប៉ាគេថាយ៉ាងណាយ៉ាងណីនោះ ត្រឹមតែបានឃើញគាត់ពីចម្ងាយប៉ុណ្ណោះ។
«ប៉ាកាន់តែចាស់ហើយ ហេតុអ្វីក៏ផ្ទះស្ងាត់យ៉ាងនេះ គ្មានអ្នកបម្រើណាចាំមើលថែទេឬ?»ជុងហ្គុកគេរាងជ្រួញចិញ្ចើមអង្គុយមើលពីក្នុងឡានមកមួយសន្ទុះហើយឃើញតែសកម្មភាពប៉ារបស់ខ្លួនចង់បានអ្វីយកអ្វីក៏ធ្វើដោយខ្លួនឯង ផ្ទះស្អាតមានមនុស្សនៅ មនុស្សសម្អាតតែហេតុអ្វីក៏ស្ងាត់យ៉ាងនេះ ចុះចំណែកឯយូរ៉ាកូនស្រីចុងរបស់ប៉ាគេដែរត្រូវជាអតីតសង្សាគេនោះ មិនមកមើលថែលោកប៉ាខ្លះទេឬ?
«ចាហ្វាយម៉ោង១រសៀលហើយ យើងប្រញាប់ដើរសួររកទៅ គាត់មានប្រពន្ធគាត់នៅមើលថែហើយ»រ៉ាសុីននិយាយផ្ដាច់ការគិតរបស់ចាហ្វាយមុននឹងនាំគ្នាចុះដើរជាមួយគ្នាមិនបានបំបែកផ្លូវឡើយព្រោះតែនៅទីនេះស្ងាត់ មេឃស្រទុំអួរអាប់ ណាមួយត្រូវដើរទៅផ្លូវមិនស្គាល់ទៀតក៏ត្រូវតែមានគ្នាខ្នងអញ្ចឹងឯង។
«ចាហ្វាយដែរដើរមកផ្ដុំនេះទេ?»
«មិនដែរទេ ជាលើកទីមួយហើយ កាលយើងនៅទីនេះយើងនៅតែក្នុងផ្ទះដូចជាគុក គ្មានសូម្បីតែមិត្តភក្តិដូចគេឯង ប៉ាហៅគ្រូឲមកបង្រៀនដល់ផ្ទះ យើងប្រៀបដូចជាអ្នកទោសចឹង យើងចាំបានតែផ្លូវមកផ្ទះខ្លួនតែប៉ុណ្ណោះ យើងទើបតែស្គាល់ពាក្យថាសេរីភាពនឹងមិត្តភក្តិពេលមកនៅសេអ៊ូលនេះទេ»ស្ដាប់មើលទៅក៏រាងអាណិតនឹងរូបគេដូចគ្នា ត្រូវគ្រួសារបែកបាក់តាំងពីរតូចព្រមទាំងរស់នៅគ្មានសេរីភាពរហូតមកដល់ពេលនេះគេក៏ទើបនឹងមកបញ្ចេញអារម្មណ៍ដែរខ្លួនលាក់មករហូតឲរ៉ាសុីនស្ដាប់ទាំងគ្មានទាក់ទើចិត្តអ្វីឡើយ។
«អូ៎ ចាហ្វាយនៅខាងមុខមានបុណ្យសព»កំពុងតែដើរបណ្ដើរជក់ស្ដាប់រឿងអាណិតចាហ្វាយបណ្ដើរតែក៏ប្រទះឃើញឡានដឹកសពនៅនឹងមុខផ្ទះអ្នកនៅទីនេះទើបរហ័សដើរទៅសួរដោយការចង់ដឹងព្រោះមិនមែនមួយផ្ទះឡើងគឺពីរផ្ទះដែរមានធ្វើបុណ្យសពមិនដឹងជាមូលហេតុអ្វីដូចគ្នា។
«ចាំយើងជាអ្នកទៅសួរផ្ទះនេះឯងទៅផ្ទះខាងនោះទៅ»ថារួចហើយពីរនាក់គេក៏បំបែកគ្នា ជុងហ្គុកចូលផ្ទះបុណ្យសពខាងមុខគេនេះរួចក៏កាន់ក្រដាស់មានរូបឃាតករនោះសាកសួរលេងអាចពួកគេនឹងស្គាល់ក៏ថាបានដែរ។
«អត់ទោសអ្នកមីង»
«មានការអ្វីដែរ?»
«អ្នកមីងមានដែរស្គាល់បុរសក្នុងរូបនេះទេ?»ជុងហ្គុកលើកបង្ហាញឡើងសួរទៅស្ត្រីរាងចំណាស់ដែរអង្គុយលើគ្រែខាងមុខផ្ទះ ដោយទឹកមុខស្រងូតស្រងាត់ ចំណែកឯគេមិនបានចាប់អារម្មណ៍មើលមឈូសនឹងរូបថតនៅខាងក្នុងផ្ទះឡើយ។
«រូ-រូបនេះ..មែនទេក្មួយ?»
«បាទ អ្នកមីងជួនអីខ្ញុំកំពុងស្វែងបុរសនេះ ព្រោះបានអស័យដ្ឋានមកគឺផ្ទះនៅភូមិនេះ»គេរាងស្ងៀមស្ងាត់ឈរភាំងមួយកន្លែងពេលឃើញស្រ្តីចំណាស់នោះមិនមាត់មិនក អត់និយាយស្ដីជាមួយគេឡើយរួចលើកដៃចង្អុលទៅខាងក្នុងបង្ហាញឲឃើញពីរូបថតបុរសនោះ បញ្ជាក់បានថានេះជាបុណ្យសពឃាតករដែរគេកំពុងតាមរកនេះឬ?
«គេជាចៅប្រុសរបស់មីង ម្សិលមួយថ្ងៃនៅពេលព្រឹកឡើងមីងបើកទ្វារក៏ឃើញសាកសពចៅប្រុសនៅនឹងមុខផ្ទះ ដូចជាត្រូវនរណាម្នាក់ដាក់ទារុណកម្មយ៉ាងចាស់ដៃ»
_______
សម្លាប់ប្រពន្ធគេហើយពូឯងរត់មកធ្វើឃាតកម្មលើខ្លួនឯងមែន?🥲
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now