ភាគ៥៦

562 36 3
                                    

ជុងហ្គុកអង្គុយជូតសពប្រពន្ធទាំងគ្មានព្រលឹងក្នុងខ្លួន ទឹកភ្នែកចេះតែហូតចុះមកមិនបានព្រៀងរឿងកើតឡើងវាទាន់ហន់ពេកគេពិបាកទទួលយកខ្លាំងណាស់ក្នុងពេលនេះមាត់ស្រែកដង្ហៅប្រពន្ធឲមកវិញគេសឹងតែខ្លាចជាមនុស្សឆ្គួតក្នុងពេលតែមួយហើយ។
«បានហើយជុងហ្គុក កាត់ចិត្តទៅ ជេនទៅបានសុខហើយ»ដាវីនមកគោះស្មារគេដោយការលួងលោមនាងទើបទទួលបានដំណឹងមរណៈភាពរបស់មិត្តភក្តិខ្លួននាងសឹងតែទន់ដួលពេលបានដឹងភ្លាមៗទៅហើយថ្ងៃមុនសោះទើបតែបានជួបគ្នាសោះថ្ងៃនេះនាងក៏ទៅចោលអ្នកគ្រប់គ្នាជីវិតគឺបែបនេះមើលមិនឃើញទេថាថ្ងៃណាយើងស្លាប់នោះ។
«ប្រាប់ខ្ញុំមកថាវាជាការយល់សុបិន្តទេ ប្រាប់មក អ្ហឹកហេតុអីក៏ព្រះលេងសើចនឹងខ្ញុំបែបនេះអត់ពីប្រពន្ធខ្ញុំ ខ្ញុំក៏មានអារម្មណ៍ចង់រស់ទៀតដែរ»បញ្ចប់សម្ដីជុងហ្គុកដើរឡើងទៅបន្ទប់ទុកកូនឲដាវីនមើល ដើរទៅទាំងចិត្តគ្រាំគ្រាគ្មានថ្នាំណាអាចមកព្យាបាលដំបៅមួយនេះឲគេជាសះស្បើយបានទេ។
ចូលមកដល់បន្ទប់គេសម្លឹងមើលទៅគ្រែប្រតាកទៅដោយឈាមរបស់នាងពេញកម្រាលពូកស្រមៃពីរូបភាពដែរធ្លាប់ប្រឡែងគ្នាមុនពេលគេង ធ្លាប់មាននាងអោបក្នុងដៃ ធ្វើឲអារម្មណ៍គេបុកកម្សោលទឹកភ្នែកក៏ហូរមកម្ដងទៀតដោយមិនបានប្រៀងទើប ដើរទៅបើកថតតុមើលក៏ប្រទះភ្នែកនឹងកន្សែងរួមជាមួយសំបុត្រផងដែរ។
«អ្ហឹក ជេនបងសុំទោសអូន បងសុំទោសបងខុសហើយ ប្រពន្ធសំម្លាញ់មកវិញមក បងរស់ខ្វះអូនមិនបានទេជេន»ក្រោយពីអានសំបុត្រចប់ជុងហ្គុកស្រែកទ្រហ៊យំលែងខ្មាស់អីហើយបេះដូងគេឈឺចាប់ខ្លាំងណាស់ឈឺស្ពឹកស្រពោនលែងចង់ដកដង្ហើមតទៅទៀតបើគេបានទទួលទូរស័ព្ទនាងគេមិនមកអង្គុយយំទួញសោកហៅនាងឲមកវិញដូចនេះឡើយ។ខណៈបេះដូងរបស់គេត្រូវបានទៅចោលគេហើយនោះជុងហ្គុកងើបមុខឡើងទាំងគ្មានព្រលឹងក្នុងខ្លួនដើរទៅយកកាំបិតក្នុងកេះតុបម្រុងនឹងធ្វើអតៈឃាតខ្លួនឯងភ្លាមៗគេលែងមានចិត្តគំនិតចង់រស់តទៅទៀតហើយ។
«យើងជិតបានជួបគ្នាហើយជេន រងចាំបងណា បងនឹងទៅរកអូន»បញ្ចប់ប្រយោគជុងហ្គុកលើកកាំបិតមកចាក់ចំកន្លែងសំខាន់គឺបេះដូងចាក់បានត្រឹមចុងប៉ុណ្ណោះតែក៏ត្រូវម្ដាយគេចូលមកទាន់ចាប់ទាញកញ្ឆក់កាំបិតចេញពីដៃកូនភ្លាមៗទាំងទឹកភ្នែកស្រក់ហូរពេលឃើញសកម្មភាពកូនធ្វើបែបនេះ។
«ជុងហ្គុក!ឯងឆ្គួតឬ ហេតុអីក៏ធ្វើបែបនេះ»អ្នកម្ដាយទាញកូនប្រុសមកអោបលួងលោមគាត់យល់អារម្មណ៍កូនច្បាស់នៃការបាត់បង់មនុស្សជាទីស្រឡាញ់ប៉ុន្តែមិនមែនចង់មកឃើញកូនទៅចោលគាត់ម្នាក់ទៀតចឹងទេ។
«ម៉ាក់ខ្ញុំលែងចង់រស់ហើយ ប្រពន្ធខ្ញុំនាងទៅចោលខ្ញុំហើយម៉ាក់ ឲខ្ញុំរស់នៅដើម្បីអីទៀត អ្ហឹក»គេយំទៀតហើយបេះដូងគេឈឺស្ពឹកសឹងតែលែងមានអារម្មណ៍ថានឹងឈឺតទៀតគេមិនហ៊ានស្រមៃថារស់អត់នាងពេញមួយជីវិតទេ ហេតុអ្វីក៏គ្មាននរណាយល់ពីគេបែបនេះ មនុស្សគ្រប់គ្នាអាចមើលមកថាគេទន់ជ្រាយណាស់ពេលនេះតែក៏មែនហើយ គេមិនអាចរឹងមាំបានទេពេលបាត់បង់នាងរហូតនោះ។
«ឯងនិយាយរស់នៅដើម្បីអីទៀត?ចុះម៉ាក់ ឯងចង់ទៅចោលម៉ាក់ម្នាក់ទៀតមែនទេ ឯងក៏ដឹងថាម៉ាក់មានតែឯងជាកូនតែម្នាក់មករហូត ឯងទៅចោលម៉ាក់ម្នាក់ទៀត ម៉ាក់គួរតែទៅតាមឯងដែរមែនទេ?ជេននាងអស់កម្មពារហើយកូនឲនាងទៅឲស្ងប់សុខចុះ ឬក៏ឯងមិនគិតពីកូនឯងទេជុងហ្គុក កូនពេលអស់ពីម្ដាយក៏មានតែឯងនឹងហើយដែរត្រូវរ៉ាប់រងធ្វើជាប៉ាជាម៉ាក់គេ ឯងចង់ឲកូនកំព្រាមែនទេ?គិតម្ដងទៀតកូនប្រុស ម៉ាក់យល់ពីអារម្មណ៍របស់ឯងតែមិនមែនឲឯងមកធ្វើរឿងឆ្គួតឡប់ចឹងទេ ការស្លាប់មិនមែនជាវិធីដោះស្រាយបញ្ហាទេ បើអញ្ចឹងមែនមនុស្សគ្រប់គ្នាដែរធ្វើខុសគេនាំស្លាប់អស់ហើយ»សម្ដីដាស់តឿនរបស់ម្ដាយរង្វង់ដៃកក់ក្ដៅដែរគាត់ផ្ដល់ឲក៏ជួយគេឲមានសតិមកវិញមិនគិតពីរឿងស្លាប់ទៀត មនុស្សយើងនរណាក៏ចេះខុសដែរតែក៏មិនគួរជ្រើសយកការស្លាប់មកដោះស្រាយបញ្ហាដូចគ្នា បេះដូងជាម្ដាយពេលឃើញកូនចង់ស្លាប់បែបនេះគាត់សឹងតែស្ទះខ្យល់ស្លាប់មួយកន្លែងទៅហើយ។
«ម៉ាក់...អ្ហឹកខ្ញុំខុសហើយម៉ាក់ តែខ្ញុំនៅតែពិបាកក្នុងការទទួលយករឿងនេះ ខ្ញុំចង់កែប្រែអ្វីៗឲប្រសើរតែវាហួសពេលអស់ហើយ ខ្ញុំមិនបានការខ្លាំងណាស់ម៉ាក់អ្ហឹក ដែរការពារប្រពន្ធមិនបានល្អ»គេអោបម្ដាយយំទួញសោកនៅក្នុងរង្វង់ដៃម្ដាយទាំងការឈឺចាប់ពេញខ្លួនឈឺស្ពឹកអស់ហើយមិនមានកម្លាំងនឹងចង់ធ្វើអ្វីបន្តរទៀតទេ បេះដូងគេបានបាត់បង់ហើយតើឲគេមានកម្លាំងមករស់បន្តរយ៉ាងមិចទៅ។
«ឈប់យំណា មនុស្សណាក៏ចេះធ្វើខុសដែរ យើងគួរតែប្រើជីវិតដែរនៅសល់កែប្រែរឿងគ្រប់យ៉ាងឲបានល្អប្រសើរវិញ កុំរើសយកការស្លាប់មកដោះស្រាយ ងូតទឹកឲស្អាតបាត រួចស្លៀកពាក់ទៅ បន្តិចទៀតគេហែរសពយកទៅភូមិគ្រិះហើយ»ម្ដាយថើបកូនជាការផ្ដល់កម្លាំងចិត្តឲរស់បន្តរទើបយកសំម្លៀកបំពាក់ខ្មៅមួយឈុតមកអោយកូនប្រុសស្លៀកនឹងបានទៅពិធីបុណ្យរបស់ប្រពន្ធដែរប្រព្រឹត្តនៅភូមិគ្រិះគីម។
«ម៉ាក់ ខ្ញុំយល់សន្តិមែនទេម៉ាក់ ម្សិលមិញខ្ញុំនៅអោបនាងនៅឡើយទេ ហេតុអ្វីពេលនេះនាងទៅចោលខ្ញុំហើយម៉ាក់»គេនៅតែទទួលយកមិនបានពិតមែនការស្លាប់របស់នាងជាចំណុចខ្សោយរបស់គេខ្លាំងណាស់ ខណៈដែរម្ដាយមិននិយាយអីក៏ដើរចេញទៅព្រោះគាត់មិនដឹងថាលួងលោមបែបណាបានទៀតទេបណ្ដោយសិនទៅ ចាំផ្លូវអារម្មណ៍គេរាងធូរស្បើយចាំគិតទៀត។
«កុំភ័យណាជេន បងនឹងវែករកមុខឃាតករ ដែរ...ដែរសម្លាប់អូននោះឲបានទោះបីត្រូវប្ដូរដោយជីវិតបងក៏ព្រម»គេងៀកមកអង្អែលស្នាមឈាមប្រពន្ធនៅជាប់កម្រាលទឹកភ្នែកក៏ចេះតែបង្ហូរមកឥត្ឋឈប់ បុណ្យសពនាងចប់ពេលណាគេនឹងតាមរកឃាតករនឹងឲបាន គេនឹងមិនឲពួកវារួចខ្លួនឡើយ។
   នៅតាមផ្លូវទៅពិធីបុណ្យជុងហ្គុកអង្គុយកាន់រូបថតប្រពន្ធនៅនឹងដៃជាប់ទឹកមុខក្រៀមក្រំបបូរមាត់ប្រេះអស់ហើយ ទឹកភ្នែកក៏នៅតែហូរមកគេមិនអាចដកភ្នែកចេញពីម្ឈូលបានឡើយ មិនដែរគិតមិនដែរស្រមៃថាមានរឿងបែបនេះកើតឡើងទេ ចំណែកឯដែរកូនប្រុសម្ដាយក្មេកជាអ្នកមើលថែមួយរយៈសិន។ជិះមិនប៉ុន្មានឡានដឹកសពក៏បត់ចូលក្នុងភូមិគ្រិះគីម ដែររោងបុណ្យបានរៀបចំរួចហើយនៅឡើយតែចាំឡានដឹកសពមកប៉ុណ្ណោះទើបយកទៅដាក់ផ្នូរ។
____
បើចង់បាន២ភាគស៊ែរឲច្រើនមក
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now