ភាគ២០

1K 39 0
                                    

ជុងហ្គុកគេឈរគិតពីរពាក្យដែលប្រពន្ធនិយាយ គេមិនយល់ទាល់តែសោះយ៉ាងមិចឲប្រាកដទៅ?បុគ្គលជោគជ័យផ្លូវមួយដើរតែឯងនឹងគេរកនឹកមិនឃើញឡើយ។
«មានន័យថាមិចជេន បងមិនយល់ទេ»ជុងហ្គុករត់មកតាមនាងឲទាន់មុននឹងសួរឲដឹងក្បាលដឹងកន្ទុយបើមិនចឹងស្ទះខួរងាប់មិនខានទេ។
«គឺមនុស្សឆ្គួត មនុស្សដែលបែកកនិដ្ឋាននឹងហាហា»ស៊ូជេនប្រាប់ប្ដីទាំងអស់សំណើចនាងសើចឡើងរឹងពោះទៅហើយគ្រាន់ពិននឹងធ្វើឯងគិតមិនចេញអីណាឆេញណាស់។
«យ៉ាកាជេនគូទធំ»ជុងហ្គុកដេញតាមប្រពន្ធដូចជាកូនក្មេងដេញប្រលែងគ្នាធ្វើឲបុគ្គលិកអស់សំណើចជាមួយគូរប្ដីប្រពន្ធគេនេះប្រសព្វណាស់។
ចំណាយពេលជាងកន្លះម៉ោងទើបឡើងមកដល់កំពូលភ្នំតែម្ដងមេឃក៏ចាប់ផ្ដើមភ្លឺបន្តិចៗ ព្រះអាទិត្យកំពុងតែរៀបនឹងងើបមករះបង្អួតសម្រស់បន្តិចៗដូចគ្នាដោយឃើញថាប្ដីប្រពន្ធមួយគូរនេះកំពុងតែញ៊ាំកាហ្វេរក្ដៅៗមើលព្រះអាទិត្យរះពីរអ្នកយ៉ាងរ៉ូមែនទិច។
''ក្រឹបៗ''
សំម្លេងថតបន្លឺឡើងចេញពីទូរស័ព្ទជុងហ្គុកគេចុចផ្ដិតរូបប្រពន្ធអង្គុយផ្លុំកាហ្វេររបស់ដល់ញ៊ាំមានគ្រប់ប៉ុស្តមិនឲបាត់ឡើយ តែក៏ធ្វើឲនាងសម្លក់ចេះមកលួចថតបែបនេះពេលឲថតត្រឹមត្រូវដូចមិនខ្វល់សោះ។
«ស្អាតទេថតនឹង?»
«ដូចឆ្គួតចឹង»
«មើលផងមើល»
«មិនឲមើល»
«ឲមើលឬមិនឲមើល?»
«មើលមាត់បងណា មិនឲទេ»
«បើមិនផ្ដាច់របប»
«ស្ទាយនឹងទៀតហើយ ហេតុតែគេជាស្រីស្អាតធ្វើអីក៏សម»ជុងហ្គុកធ្វើមុខកំសត់ព្រមប្រគល់ទូរស័ព្ទឲប្រពន្ធមើលរូបដែរគេថតមិញនោះប្រហែលជានាងលុបខ្ទិចហើយ តែអ្វីដែរគេនឹកស្មានមិនដល់គឺនាងយកទៅអេតstoryអាយជី គណនីរបស់ជុងហ្គុកនាងបានដាក់ខេបសិនសរសើរខ្លួនឯងថាស្អាតទៀត។
«បើថាចង់ចូលstoryបងណាស់មិចមិនប្រាប់»ជុងហ្គុកបាញ់ប្រពន្ធចំៗមិនទុកមុខឲអីបន្តិចសោះ មួយដៃកណ្ដាលមុខប្រហែលជាល្អគេជាអ្នកថតនាងតែបែរជាមកនិយាយឡើងអឿ។
«ចឹងលុបចេញទៅចឹង»
«អេ៎ៗ ជ្រុលជាផុសហើយឲផុត២៤ម៉ោងទៅ»ជុងហ្គុកដណ្ដើមទូរស័ព្ទពីប្រពន្ធមកវិញ បាញ់លេងសោះក៏ខឹងដែរមនុស្សស្រីចិត្តច្រើនណាស់។
«ព្រះអាទិត្យរះហើយស្អាតណាស់បងសំម្លាញ់ ថតឲអូនមួយមក»ស៊ូជេនងើបក្រេះទុកកែវកាហ្វេរចោលដើរទៅចុងចំណោតនៃកំពូលភ្នំឲស្វាមីជាអ្នកថតឲ កម្របានឃើញណាស់យូរៗមកលេងម្ដងត្រូវថតទុកអញ្ចឹងហើយ។
«ស្អាតណាស់ព្រះនាងរបស់បង»ជុងហ្គុកទម្លាក់កាំមេរ៉ាដែរគេព្យួរនឹងកនោះចុះឲនាងមើលពីរូបអម្បាញ់មិញស្នាមញញឹមដ៏សែនទន់ភ្លន់របស់នាងគេមិនអាចបំភ្លេចបានទេវាជាអនុស្សវរីយ៍ដ៏ល្អបំផុត។
«បងញញឹមឡើងអូនថត»ស៊ូជេនលើកទូរស័ព្ទមកសេលហ្វីជាមួយជុងហ្គុកដោយគេញញឹមចេញធ្មេញដូចជាកូនទន្សាយរូបភាពជាមួយគ្នាដែរថតដោយក្ដីសុខចេញពីចិត្តរបស់ពួកគេម្នាក់ៗ។
«អូនទៅឈរកន្លែងដដែលទៅបងដាក់កាំមេរ៉ាសារ៉េនាទី»ជុងហ្គុកប្រាប់ទៅនាងមុននឹងដាក់កាមេរ៉ាលើតុកំណត់នាទីព្រោះជុងហ្គុកគេរត់ទៅថតជាមួយប្រពន្ធ។ មើលព្រះអាទិត្យរះចប់អស់ហើយក៏នាមគ្នាមកញ៊ាំអីដែររបស់ខាងរីសតបានរៀបឲពួកគេ។
«ស្រឡាញ់ទេ?»
«ស្រឡាញ់?ស្រឡាញ់អីបង?»
«ស្រឡាញ់កាដូរដែរបងរៀបចំឲទេ?បងជុនគាត់ថាអូនចូលចិត្តមើលថ្ងៃរះណាស់ទើបបងឆាតទៅប្រាប់ជីមីនឲកូនចៅគេរៀបឲ»ជុងហ្គុករៀបរាប់ពីអ្វីដែរខ្លួនបានធ្វើឲនាងស្ដាប់គេចង់ធ្វើអីដែរមានសេចក្ដីសុខជាមួយនាង ជីវិតមនុស្សយើងខ្លីណាស់មើលមិនដឹងថ្ងៃណាស្លាប់ឡើយចឹងហើយបើអាចនៅដើរបានសើចបាន ក៏កុំនាំគ្នាកើតទុក្ខអី។
«អរគុណបងណាស់ជុងហ្គុកទោះអូនមិនចាំថាខ្លួនឯងចូលចិត្តអីស្រឡាញ់អ្វី តែអូនក៏អរគុណបងដែរយកចិត្តទុកដាក់ចំពោះអូន»ស៊ូជេនរលីងរលោងចំពោះគេពេលនេះនាងពេញចិត្តណាស់អ្វីដែរគេបានធ្វើ ព្រោះរាល់ពេលដែរឈ្លោះគេក៏ជាអ្នកចាញ់មុននាងគ្រប់ពេលមកលួងលោមឲនាងសប្បាយចិត្តវិញ មិនតែប៉ុណ្ណោះគេកក់ក្ដៅណាស់ទោះអតីតកាលគេមិនល្អប៉ុន្តែបច្ចុប្បន្នគេជាសា្វមីមួយដែរនាងត្រូវការហើយក៏មិនចង់បាត់បង់ឡើយ។
«កុំយំមើលលែងស្អាតអស់ហើយ ចាំណាបងជាមនុស្សមិនចូលចិត្តបង្ហាញការស្រឡាញើតាមពាក្យសម្ដីឡើយតែបងបង្ហាញតាមទង្វើរដែរបងធ្វើ មិនថាប៉ុន្មានភពប៉ុន្មានជាតិបងសុំធ្វើជាប្ដីអូនរហូត»ជុងហ្គុកអោនថើបក្បាលប្រពន្ធដោយក្ដីស្រឡាញ់ដែរមិនអាចកាត់ថ្លៃបាននាងជាមនុស្សស្រីដំបូងដែរគេស្រឡាញ់ហើយក៏ជាមនុស្សស្រីចុងក្រោយដូចគ្នា។
«យើងបង្កើតកូនល្អទេ?បងចង់បានកូនណាស់ ចង់ឮសំម្លេងគេហៅបងថាប៉ាណាស់»មិនដឹងជាគំនិតអ្វីក៏ហោះចូលខួរក្បាលឲគេញាប់ញ័រចង់បានកូនភ្លាមៗទាំងដែរទើបមានអីៗជាមួយប្រពន្ធតែពីរដងសោះ។
«អឹមម អូនក៏ស្រឡាញ់ក្មេងតែកុំទាន់ធ្វើពេលនេះអី ខ្មាស់ដើម្បីឈើណាស់»ស៊ូជេននាងអៀនឡើងថ្ពាល់ក្រហមព្រឿងៗព្រោះពេលប្ដីបបួលឲយកកូននាងដឹងតែអៀនហើយពិបាកពណ៌នាណាស់។
«នាក់ណាថាបងធ្វើឲដើមឈើឃើញ?នេះតង់មានតែពួកយើងពីរអ្នកទេដើរឃើញគ្នា អ្ហឹម»មិនឲនាងបដិសេដទាន់គេក៏នាំប្រពន្ធចូលក្នុងតង់ចាប់ផ្ដើមយកកូនបន្តរពូជ។
______
៥ខែកន្លងផុតទៅតាំងពីថ្ងៃដែរត្រឡប់មកពីស្វីសស្នេហាពួកគេទាំងពីកាន់ផ្អែមពីមួយថ្ងៃទៅមួយថ្ងៃដល់ថ្នាក់បងៗនាងច្រណែនចង់បានប្រពន្ធគ្រប់គ្នា តែគ្រាន់មើលមិនទាន់ត្រូវចិត្តប៉ុណ្ណោះ។
«អ៊ួយជុង...អូនសៀតពោះណាស់»មែនហើយភ្លេចប្រាប់ពេលនេះស៊ូជេននាងក៏មានទម្ងន់រយៈពេលបួនខែហើយដែរហេតុធ្វើឲគ្រួសារនាងអរមិនស្ទើរទេពេលមកពីហាន់នីម៉ូនបានមួយអាទិត្យក៏មានផ្ទៃពោះបែបនេះប្រហែលជាហ្សេនជុងហ្គុកល្អក៏ថាបាន។
«បងទៅហើយៗ»ជុងហ្គុកដើរចុះទៅយកទឹកដោះគោឲប្រពន្ធមិញក៏ប្រញាប់ឡើងមកព្រោះឮប្រពន្ធស្រែកខ្លាំងថាសៀតពោះបែបនេះ។
____
ហ្សេនគេល្អតែប៉ុន្មានដងកូនមួយ😔
អេតមីនលែងកំណត់ហើយព្រោះទម្រាំតែគ្រប់លក្ខខណ្ខមួយៗពិបាកណាស់ធ្វើឲយឺតយូរចឹងតាមដំណើរបានប៉ុន្មានយកប៉ុន្នឹងព្រោះចប់រឿងលែងមានរឿងអេតមីនឲអានហើយ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now