ភាគ៥០

553 29 0
                                    

    សម្រួលគ្នារួចហើយពីរនាក់ប្ដីប្រពន្ធក៏ត្រូវគ្នាវិញទើបឡើងមកការិយាល័យរបស់ជុងហ្គុកគេក៏មានអារម្មណ៍ខុសចំពោះអ៊ុនប្យុលតែធ្វើយ៉ាងណាបើគេមានប្រពន្ធហើយសំខាន់គេក៏ស្រឡាញ់ប្រពន្ធគេខ្លាំងទៀត ឲបែកពីនាងយ៉ាងមិចនឹងបានទៅ។
«អូនមករកបងមានការអីមែនទេ?»ជុងហ្គុកទាញប្រពន្ធមកអង្គុយលើភ្លៅទាំងមិនភ្លេចថែមនាងដោយការគ្រឺតក្នាញ់ពេលនាងងរងក់ឲលួចលោមបែបនេះថ្ពាល់ប៉ោងៗឡើងគួរឲចង់ខាំពេញទំហឹងហើយ។
«គិតថាចង់បបួលបងទៅដើរលេង ទៅទេ?»ស៊ូជេនអោបកប្ដីទាំងអារម្មណ៍មិនទាន់ស្រួលនៅឡើយនាងក៏មានអារម្មណ៍មិនខុសពីគេដែរទើបចេះតែនិយាយឲបាត់ទុក្ខកង្វល់បបួលឲគេជូនដើរលេងវិញ។
«ប្រាកដជាទៅហើយ ចុះអាណាកូន?»
«នៅផ្ទះឲម៉ាក់មើលសិនចាំចេញទៅចូលយកកូនផង»ថារួចទាំងពីរនាក់ក៏ដើរចេញពីក្រុមហ៊ុនឆ្ពោះទៅកាន់ឡានស៊េរីទំនើបរបស់ជុងហ្គុកបើកត្រឡបើទៅគេហដ្ឋានវិញ។
ពេលវេលាចំណាយសឹងតែមួយថ្ងៃសម្រាប់គ្រួសារតូចមួយ ពួកគេបាននាំកូនប្រុសទៅលេងនៅសួនកម្សាន្តនៅក្នុងទីក្រុងមួយកន្លែងសម្រាប់កុមារ រូបភាពមានស្នាមញញឹមបង្កប់ដោយក្ដីសុខយ៉ាងសប្បាយរីករាយមិនដែលកើតឡើងសម្រាប់ពួកគេជាម្ដាយឪពុកឡើយវាទើបតែជាលើកទីមួយប៉ុណ្ណោះ។
«ហេ៎ឡូ ញញឹមមួយ»ស៊ូជេនឈរនៅក្រៅសេះហោះឈរមើលប៉ាកូនគេកំពុងជិះជាមួយគ្នានាងក៏បានស្រែកឡើងឲពួកគេញញឹមបែរមកកាមេរ៉ាដែរនាងកំពុងថតផ្តិតយកភ្លាមៗ។ខណៈដែរថតបានច្រើនប៉ុស្តគួរសមសេះហោះក៏អស់នាទីសម្រាប់ជិះកម្សាន្តទើបជុងហ្គុកពរកូនប្រុសចុះមកដោយការប្រុងប្រយ័ត្នដើរមករកប្រពន្ធកំពុងឈរចាំ។
«សប្បាយទេហា៎ ប្រុសជេយ៍»នាងយកដៃទាញថ្ពាល់កូនតិចៗដោយការគ្រឺតក្នាញស្នាមញញឹមជាប់មាត់រហូតតែម្ដងពីរនាក់ប្ដីប្រពន្ធគេនេះ។
«តោះទៅផ្ទះទេ?បងថាមេឃចាប់ផ្ដើមចុះត្រជាក់ហើយ»ជុងហ្គុកពរកូនយូរៗក៏មានអារម្មណ៍តែជាក់ចុងដៃចុងជើងដោយសារតែវាជារដូវធ្លាក់ទឹកកកនៅខែធ្នូមិនយូរមិមឆាប់ព្រិលក៏ធ្លាក់មកហើយណាមួយខ្លាចកូនប្រុសនឹងប្រពន្ធផ្ដាស់សាយទើបបបួលភ្លាមៗ។
«ក៏ល្អដែរ ចាំទៅវិញឈៀងចូលផ្សារអូនទិញសាច់គោទៅអាំងនៅផ្ទះយើង»ដោយសារតែឥវ៉ាន់បានទឹកទៅដល់ផ្ទះហើយទើបពួកគេមិនបានទៅសម្រាកនៅផ្ទះម្ដាយឪពុកទៀតដែរសម្រេចទៅផ្ទះខ្លួនឯងតែម្ដងល្អជាងពេលធ្វើនេះធ្វើនុះមិនរំខានពួកគាត់។
«តោះចឹងដើរទៅបងជាអ្នកអូសរទេះកូន»គេប្រាប់នាងឲដើរតែខ្លួនតែចំណេកគេវិញក៏មានស្ពាយកាបូបសម្រាប់ដាក់ទឹកដោះគោកូននៅពីក្រោយព្រមទាំងចេញមុខមកជាអ្នកអូសរទេះកូនទៀតពិតជាប្ដីល្អពិតមែនកម្ររកបាន។
ក្រោយចេញពីសួនកម្សាន្តពួកគេចូលផ្សារទំនើបទិញម្ហូហសម្រាប់ទៅចម្អិននៅផ្ទះញ៊ាំលក្ខណៈគ្រួសសារមិនចង់ចេញក្រៅបង្ហាញមុខឡើយ។ខណៈដែរមកដល់ផ្ទះវិញដែលបានទុកចោលប៉ុន្មានថ្ងៃពួកគេក៏ត្រូវការសម្អាតកន្លែងខ្លះដែរព្រោះធូលីមានច្រើនគួរសមទើបយកអង្រឹងពីបន្ទប់ទទួលភ្ញៀវដាក់ឪកូនគេងបានស្រួកទើបពីរនាក់ប្ដីប្រពន្ធចាប់ផ្ដើមសម្អាត។
«អង្គុយសិនទៅ ថ្នេរអូនមិនទាន់ជា ដើរច្រើនពេកប្រយ័ត្នឈឺ»ជុងហ្គុនស្នើរខ្លួនជាអ្នកសម្អាតបង្ហើយព្រោះឃើញនាងដើរប៉ាំងប៉ើកៗផងដែរខ្លាចថានាងឈឺចាប់ខ្លាំងទើបទុកឲអង្គុយគេជាអ្នកធ្វើចុះវាមិនទៅហត់ប៉ុន្មានមាសមេទេ។
«អឹមម អូនទៅមើលកូនសិន រៀបចំហើយពេលណាប្រាប់អូនផងអូននឹងបានមកធ្វើម្ហូប»នាងថារួចក៏ដើរចេញចង្រ្កានបាយបាត់ទៅ ទុកឲស្វាមីសម្អាតចង្រ្កានបាយតែម្នាក់ឯងនេះហើយគេអ្នកបម្រើមិនគិតជួលទេឥឡូវមកលំបាកខ្លួនឯងចឹងឲសមមុខចុះ។
    ជុងហ្គុកចំណាយពេលសឹងតែកន្លះម៉ោងទម្រាំសម្អាតហើយដោយសារតែមិននៅផ្ទះកណ្ដុលឡុកឡាក់ឲពេញនឹងទើបធ្វើឲគេកាន់តែសម្អាតយូរ មុននឹងដើរចេញទៅរកប្រពន្ធកូននៅក្នុងបន្ទប់គេនឹងបានសម្អាតកាយដូចគ្នា។
   ក្រាកក
«បងស្អាតរួចហើយ អូនចុះទៅមុនបងទៅ»បញ្ចប់សេចក្ដីជុងហ្គុកកានើកន្សែងដើរចូលបន្ទប់ទឹកសម្អាតកាយដែរមានធូលីនឹងញើសជាប់ពេញខ្លួន ខណៈដែរកូនប្រុសក៏ដេកលង់លក់នៅក្នុងអង្រឹងបាត់ហើយក្រោយពីបៅទឹកដោះឆ្អែត។
  ក្រឡេកមកមើលស៊ូជេននាងក៏ចុះមកធ្វើម្ហូបព្រោះតែឃ្លានខ្លាំងហើយ ទើបដើរទៅយកសាច់គោស្ទេកដែរបានទិញមកនោះយកមកចៀននៅលើខ្ទះនឹងមានស្រាសូជូពីរដបសម្រាប់កំដរមាត់ផងដែរ។ពេលវេលាក៏ចេះតែដើរពីមួយវិនាទីទៅមួយវិទានី ពីមួយម៉ោងទៅមួយម៉ោង ពីរនាក់ប្ដីប្រពន្ធគេនេះកំពុងតែអង្គុយសាសងគ្នានៅក្រោមពន្លឺភ្លើងទៀនយ៉ាងត្រចេះត្រចង់។
«ជេនបងមានរឿងចង់ប្រាប់អូន»ជុងហ្គុករាងមានទឹកមុខសោកសៅព្រោះតែគេទើបបានអានសារដែរបុគ្គលិកនៅក្រុនហ៊ុនផ្ញើរឲពេលចេញពីបន្ទប់ទឹកខ្លាចថាប្រាប់នាងទៅអាចនឹងមិនសប្បាយចិត្ត។
«ប្រាប់មក មើលមុខបងដូចមិនសប្បាយចិត្តសោះ»នាងមើលមុខប្ដីដោយកង្វល់មានរឿងអីទៀតហើយបានជាគេមានទឹកមុខបែបនេះឬមួយក៏លួថទាក់ទងជាមួយស្រីណាដល់តែមានផ្ទៃពោះ?កាន់តែគិតនាងកាន់តែភ័យហើយពេលនេះ។
«គឺបង...គឺ»
«បងកុំស្ទាក់ស្ទើរបានទេវាធ្វើឲអូនកានើតែបុកពោះណា»ស៊ូជេនស្រែកវ៉ាស់ញែតៗថាឲគេព្រោះតែធ្វើសុីផ្លូវអារម្មណ៍នាងខ្លាំងណាស់ប្រាប់ឲលឿនៗទៅវាថី។
«ស្អែកបងទៅប៊ូសាន និយាយពីរឿងទិញដីនោះ ប្រហែលមកផ្ទះយប់អូននឹងកូននៅតែឯងបានត្រូវទេ?ឬក៏ទៅផ្ទះម៉ាក់?»ជុងហ្គុកគេញាក់ចិញ្ចើមឆ្វេងរហូតតាំងចេញពីបន្ទប់ទឹកដូចជាមានប្រផ្នូលមិនស្រួកទើបមិនដាច់ចិត្តប្រាប់នាងគេចង់នាំនាងនឹងកូនដើរកម្សាន្តតែធ្វើយ៉ាងមិចបើបុគ្គលិកក៏ទើបនឹងប្រាប់ថាទាក់ទងម្ចាស់ដីបានទើបគេត្រូវប្រញាប់ប្រញាល់បែបនេះ។
«ទេមិនបាច់ទៅផ្ទះម៉ាក់ទេ អូនស្មានតែរឿងអី មិនអីទេទៅៗអូនក៏ដឹងដំណឹងនេះរួចហើយ»
«តែបងថាទៅផ្ទះម៉ាក់ទៅ»ជុងហ្គុកអង្វរកប្រពន្ធឲនៅផ្ទះម៉ាក់ព្រោះមានសុវត្ថិភាពតែនាងក៏ក្រវីក្បាលបញ្ជាក់ថានាងមិនទៅប្រាកដណាស់។
«អូនមិនចង់ឲម៉ាក់ពិបាកទេ ណាមួយបងក៏ទៅតែមួយថ្ងៃត្រូវទេ?កុំភ័យមើលអូននឹងកូននឹងមិនអីឡើយ»ស៊ូជេនបង្ហាញញញឹមជឿជាក់ទៅឲស្វាមីព្រោះនាងប្រាកដណាស់ថាគ្មានរឿងស្អីកើតឡើងទេ គេធ្វើដូចជាមាននរណាមកចូលអារកនាងពេលគេមិននៅផ្ទះចឹង។
_____
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now