ភាគ២៦

778 25 0
                                    

ឈ្លោះគ្នាក្នុងឡានអស់ចិត្តប្ដីប្រពន្ធគេក៏នាំគ្នាទៅហាងលក់សត្វឆ្មាដើម្បីរកទិញសាប៊ូសម្ភារៈរបស់សត្វឆ្មាគ្រប់ប្រភេទនាងជាអ្នកទិញគេជាអ្នកចេញលុយដូចជាឪពុកទិញរបស់ឲកូនបែបនេះ។
«គិតលុយហើយបងឈាងចូលក្រុមហ៊ុនបន្ដិចសិន»ជិងហ្គុកប្រាប់ប្រពន្ធរួចដកblack cardចេញឲប្រពន្ធយកទៅគិតលុយឆ្មាតែពីប៉ុន្តែរបស់ទិញដូចមានឆ្មាមួយឡូចឹង។
«អរគុណស៊ូហ្កា ដេតឌីដែរទិញឲអូន»ស៊ូជេនហក់ថើបប្ដីដែរចេញលុយឲគ្រប់ពេលរាល់ថ្ងៃនេះគេមិនដែរឲនាងធ្វើអីឡើយត្រឹមដេកចាយលុយគេប៉ុណ្ណោះគិតៗទៅខ្លួនឯងដូចជាអត់ប្រយោជន៍មែនទែនណា។
«ថើបមួយមក»ជុងហ្គុកបន្ទាបខ្លួនហុចថ្ពាល់ឲប្រពន្ធថើបជាកម្លាំងចិត្តហាមមិនឲចិញ្ចឹមមិនស្ដាប់តាមទេរឹងទទឹងទិសណាស់ ពិបាករោមឆ្មាចូលសួតនាំទុកដល់ខ្លួនឥឡូវហើយ។
«ជុប៎ តោះបងរួចហើយឥវ៉ាន់អូនឲគេដឹកឲ»គិតលុយរួចក៏អូសដៃប្ដីចេញមកឡើងឡានឆ្ពោះទៅក្រុមហ៊ុមប្ដីទាំងពីរនាក់គេខានចូលក្រុមហ៊ុនចង់ពីរខែហើយកោតចេញដំណើរការទៅមុខរួច។
ក្រុមហ៊ុន ជេជេខេ ជាឈ្មោះកាត់របស់ជុងហ្គុកគដទើបដូរឈ្មោះពីម៉ាក់មកជាឈ្មោះរបស់គេបានប៉ុន្មានខែនេះឯងណាមួយម្ដាយគេក៏ចាស់ហើយត្រូវការសម្រាកមិនចង់ប៉ះពាល់ការងារទៀតឡើយទើបប្រគល់ឲកូនប្រុសតែមួយគ្រាប់នេះ។
«ខានមកយូរស្អាតប្លែក»ចុះមកពីឡាននាងក៏លាន់មាត់សរសើរមានរូបចម្លាក់ជាដបទឹកអប់ធំតំណាងឲនៅខាងមុខក្រុមហ៊ុនព្រមទាំងមានកន្លែងអាហារដ្ឋានពីក្រោមនឹងទៀត។
«តោះចូលទៅ»ជុងហ្គុកកាន់ដៃប្រពន្ធជាបើបណ្ដើរចូលក្រុមហ៊ុនក្រោមក្រសែរភ្នែកក្រមុំៗដែរមកចង់ចែចង់ប្រធានក្រុមហ៊ុនទាំងដែរមានប្រពន្ធរួចទៅហើយប៉ុន្តែភាពសុីវ៉ីល័យរបស់គេនៅតែមាន។
«លោកប្រធានមានប្រជុំជាបន្ទាន់បាទ»មកដល់ក្រុមហ៊ុនមិនប៉ុន្មាននាទីផងលេខាគេក៏មកហៅឲទៅប្រជុំបាត់ទៅហើយនេះប្រហែលជាបន្ទាន់ខ្លាំងហើយដល់ថ្នាក់គេត្រៀមខ្លួនសឹងមិនទាន់។
«អូនចាំនៅទីនេះហើយណា បងប្រជុំមិនយូរទេ»ជុងហ្គុកប្រាប់ប្រពន្ធឲអង្គុយចាំនៅក្នុងអូហ្វីសរបស់គេ ព្រោះបើដឹងប្រជុំមុនគេមិនយកនាងមកឲនាំលំបាកឡើយ។
«ចាស៎ទៅចុះអូនអង្គុយចាំបាន»
«អោបមួយមកចឹង»
«អឹប មានកម្លាំងទេអូនអោបចឹងហើយ»
«ពេញបឹបតែម្ដងបងទៅហើយណា ជួបគ្នាបន្តិចទៀតបើចង់ញ៊ាំអីហៅបុគ្គលិកគៀននឹងបានណា»ជុងហ្គុកថើបប្រពន្ធមួយខ្សឺតមុននឹងចាកចេញទៅបន្ទបើប្រជុំការងារ រឿងរកជនល្មើសបង្ករនៅប៉ារីសមិនទាន់បានដំណឹងផងពេលនដះក៏មានរឿងប្រជុំទៀតហើយ។
មកដល់បន្ទប់ប្រជុំបុគ្គលិកនាំគ្នាងើបឈរគោរពដល់លោកប្រធានវ័យក្មេង ទើបជុងហ្គុកលើកដៃឲអង្គុយចុះមុននឹងចាប់ផ្ដើមការប្រជុំដូចរាល់លើកនិយាយពីទឹកអប់ដែរត្រៀមចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេសជាមួយគូរប្រជែង។
«លោកប្រធានទឹកអប់ចេញមកលើកនេះគឺពិបាករកដារ៉ាមកថតsponsoredណាស់ទាន ព្រោះលោកប្រធានបានបញ្ជូនទៅខាងអ៉ីតាលីអស់ហើយ»លេខាជំនិតរបស់គេក៏បន្លឺឡើងដារ៉ាផ្សេងលេងខ្លួនសម្បើមណាស់យកថ្លៃខ្លួនកប់ពពកតែចារឹកមិនបានឆ្កែក្រោមផ្ទះផងបើឲគេយកមកខ្លាចបង្កររឿងទៅវិញទេ។
«ហឹមម ចាំយើងជាអ្នករកឥឡូវបិទប្រជុំត្រឹមនឹងចុះ»ជុងហ្គុកងើបសារ៉េកអាវមុននឹងដើរចេញពិបាកជាងគេរឿងរកមនុស្សមកថតsponsoredដើរម៉ូដឲនឹងហ្មង។
ក្រាក ក្រាក
ជុងហ្គុកបើកទ្វារបន្ទប់អូហ្វីសខ្លួនបង្ហាញឲឃើញប្រពន្ធកំពុងតែគេងលក់លើសាឡុងហត់ណាស់ហើយបានជាគេងលក់ទាំងគ្មានអ្វីគ្របខ្លួន ទើបគេដើរទៅយកកន្សែងនៅបន្ទប់ទឹកមកគ្របឲប្រពន្ធកាត់បន្ថាយភាពត្រជាក់។
«ហ្ហឹម បងចេញពីប្រជុំហើយឬ?»គេគ្របកន្សែងតែផ្ដល់ជាការដាស់របស់នាងវិញទើបមិននិយាយច្រើនជុងហ្គុកក៏ទម្លាក់ខ្លួនអង្គុយក្បែរនាងទាញមកអោបតាមអារម្មណ៍ដែរមាន។
«អឹ្ហមបងចេញមិញនឹង»ជុងហ្គុកប្រឹងញញឹមកុំឲប្រពន្ធឃើញទឹកមុខតានតឹងខ្លួនតែក៏មិនអាចគេចពីនាងបានដដែល គេតែងតែបែបនេះមានរឿងអ្វីកក់ស្ទះក្នុងចិត្តមិនដែរនិយាយប្រាប់នាងឡើយតែងតែលាក់ទុកឲនាងដឹងពីមាត់គេផ្សេងទៅវីញ។
«មានបញ្ហាអីមែនទេ?ទើបមុខតានតឹងបែបនេះ»ស៊ូជេនទាញមុខប្ដីមកមើលគេប្រឹងញញឹមដូចជាគ្មានរឿងអីទាំងនាងឃើញច្បាស់អស់ទៅហើយថាគេមានបញ្ហាតែគ្រាន់មិនបង្ហាញប្រាបើនាងប៉ុណ្ណោះ។
«ទឹកអប់ជិតចេញទៅទីផ្សារអ៉ឺរ៉ុបហើយប៉ុន្តែបងមិនទាន់រកមនុស្សមកថតម៉ូដsponsoredឲបាននឹងណា»គេឈ្លីចិញ្ចើមដោយការធុញថប់ភ្លេចគិតទៅកើតថាសាខានៅកូរ៉េក៏ត្រូវផលិតទឹកអប់ដូចគ្នាតាំងពីមានរឿងនៅប៉ារីសឯនុះ។
«ហឹមម បើអូនមិនពពោះអូនប្រហែលជាជួយបងបានហើយ»នាងសម្លឹងមើលពោះប៉ោងខ្លួនឯងទាំងពិបាកចិត្តសម័យនេះពួកដារ៉ាស្រីៗដើរម៉ូដលេងខ្លួនសម្បើមណាស់ដូចទៅសុំពួកនាងឲមកថតហ្វ្រីៗអញ្ចឹងទាំងដែរប្ដីនាងយកលុយទៅឲសោះ។
«ហីយ៉ា នេះបងចេះភ្លេចទៅកើតថាអូនក៏ជាអ្នកថតsponsoredម្នាក់ដែរ កុំភ័យរឿងពពោះគ្មាននរណាទៅប្រកាន់ឡើយបងមិនមែនផ្សាយថតពីរាងទេ»ជុងហ្គុកទះក្បាលខ្លួនឯងចេះភ្លេចទៅកើតដែរថាប្រពន្ធគេក៏មានទេពកុសល្យខាងនឹងតែមិនបាននឹកឃើញសោះ។
«តែអូនខ្លាចលក់មិនដាច់ព្រោះកម្រនឹងមានអ្នកមានផ្ទៃពោះមកថតផ្សាយចឹងណាស់»ស៊ូជេនភ័យស្លេកមាត់ចង់ជួយប្ដីចេះតែចង់ហើយតែនាងពពោះកូនបើថតទៅមិនស្អាតចេញលក់មិនសូវដាច់នាងបន្ទោសខ្លួនឯងជាមិនខាន។
«ជួយប្ដីម្ដងសោះអូនកុំគិតច្រើនពេកមើលbabe»គេទាញថ្ពាល់ប្រពន្ធពពោះមែនតែសម្រស់នាងមិនបានរត់ទៅណាឡើយមិនមានកូនស្អាតបែបម្យ៉ាងពេលនេះមានក៏ស្អាតបែបម្យ៉ាងទៀតមិនថាផង។
«ក៏បានអូនជួយបងចុះតែបើលក់មិនដាច់កុំបន្ទោសអូនឲសោះប្ដីសំម្លាញ់»
«តោះចឹងទៅញ៊ាំស៊ុប»
«ស៊ុបនៅឯណា?»
«ស៊ុបនៅលើគ្រែ»
«អាប្ដីឆ្គួត ធ្វើជាឪគេស្អែកមិនស្អែកហើយនៅឡប់ទៀត»
______
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now