ភាគ៦៧

590 42 14
                                    

   ពេលបានឮសំណួររបស់រ៉ាសុីនធ្វើឲគេរាងស្ងាត់បន្តិចព្រោះគេមិនដឹងដូចគ្នាថាប៉ាគេនឹងជ្រើសរើសប្ដឹងគេដែរឬទេបើសិនជាដឹងរឿងនោះ?ខណៈនោះស្នាមញញឹមមានប្រៀបក៏ញោចឡើងដោយការសប្បាយចិត្តមុននឹងតបប្រាប់ទៅជំនិតខ្លួនវិញទាំងមានមហិឆ្ឆិតាក្នុងខ្លួន។
«ក៏ដឹងទៅមានភស្តតាងធ្វើស្អីយើងបានទេ ប្រាក់ដែរចូលជួយឧបត្ថមរាល់ខែរាល់ឆ្នាំយើងក៏លែងធ្វើចាំមើលទៅថានរណាខ្លាំងជាង?»ជុងហ្គុកស្រដីទាំងមានភាពជឿជាក់នៅនឹងខ្លួនគេមានអំណាចពិននឹងដែរគ្មាននរណាមកធ្វើអ្វីគេបានឡើយ ណាមួយមនុស្សដែរគេសម្លាប់ក៏ជាឃាតករដែរបានសម្លាប់ប្រពន្ធគេដូចគ្នា គេមានសិទ្ធត្រូវសងសឹកវិញ។
«បាទ!ចឹងតាមចិត្តចាហ្វាយចុះ»រ៉ាសុីនតបពិននឹងរួចស្ងាត់បើកឡានបន្តរមិនហ៊ាននិយាយលូកមាត់លូកកទៀតទេ ព្រោះចាហ្វាយគេឆ្គួតនឹងការសងសឹកមែនទែនហើយ ប្រពន្ធក៏បានស្លាប់ហើយគួរណាតែអហោសិកម្មឲចុះចងគំនុំគ្នា នាំតែស្លាប់ទៅជំពាក់កម្មគ្នាធ្វើអ្វី។
ទីបំផុតឡានជុងហ្គុកក៏បានបញ្ជារចង្កូតមកដល់វាលស្មសានបានសម្រេចដូចបំណង។នៅទីនេះស្ងប់ស្ងាត់ល្អណាស់ជាទីដែរគួរឲនាងបានសម្រាកស្រួលខ្លួនមិនពិបាកត្រូវនរណាមកតម្លង់រករឿងនាងដូចពីមុនទៀត។
ជុងហ្គុកនាំយកបាច់ផ្កាកុលាបពណ៌សកាន់នៅនឹងដៃចុះពីលើឡានដោយរឹងពារសង្ហា តែទឹកមុខបញ្ជាក់ពីភាពអស់សង្ឃឹមព្រោះតែគេនៅតែមិនដាច់ចិត្តពីប្រពន្ធជាទីស្រឡាញ់របស់គេឡើយ។វាភ្លាមៗស្ដែងធ្វើឲខ្លួនគេដែរមានជាប់ដើមហេតុនៅក្នុងនោះ ក៏ពិបាកនឹងទទួលយករឿងរ៉ាវដែលបានកើតឡើង ទុកឲគេនៅជាមួយកូនប្រុសដ៏កំសត់ក្លាយជាពោះម៉ាយ។
«បងនឹកអូនណាស់ នៅទីនេះសុខសប្បាយទេ?»ជុងហ្គុកទម្លាក់ផ្កាចុះមកលើផ្នូរដោះវែនតាអង្គុយមើលទៅផ្នូរប្រពន្ធដោយទឹកមុខក្រៀមក្រំគេនៅតែមិនអស់ចិត្តថានាងស្លាប់ ប្រពន្ធដែរគេតែងតែអោបជាប់នៅនឹងខ្លួនត្រូវចាកចោលគេបែបនេះ។
«បងដឹងថាអូនប្រាកដជាសុខហើយ តែបង...អ្ហឹកបង មិនបានសុខឡើយ រាល់ថ្ងៃនេះបងខំព្យាយាមធ្វើរឹងមាំខ្លាំងណាស់ដើម្បីឲគេគ្រប់គ្នាឃើញថាបងមិនអី បងអាចធ្វើចិត្តទទួលយកមរណៈភាពរបស់អូនបានតែគ្រប់យ៉ាងវាត្រឹមជាការសម្ដែងប៉ុណ្ណោះ ស្អែកបងនឹងនាំកូនយើងមកលេងអូនណា អូនសម្រាកឲបានសុខចុះ បងស្រឡាញ់អូនជេន ស្រឡាញ់ខ្លាំងទៀតផង»និយាយរៀបរាប់ទុក្ខសោកឲប្រពន្ធស្ដាប់រួចហើយទើបងើបចេញដើរចូលក្នុងឡានដោយភ្នែកក្រហមងាំងដោយសារតែគេបានយំ រំលឹកពីនាងពេលណាទឹកភ្នែកគេគ្មានរនាំងការពារជាប់ឡើយ។
ជុងហ្គុកធ្វើដំណើរទៅផ្ទះម្ដាយក្មេកដើម្បីទៅយកកូនប្រុសដែរបានផ្ញើរម្ដាយក្មេកឲមើលជំនួសគេយូរដែរហើយ គេជាឪពុកម្នាក់គួរណាតែចិញ្ចឹមកូនប្រុសឲបានល្អពេលអត់ពីម្ដាយទៅ។
ធ្វើដំណើរមិនយូរប៉ុន្មានឡានជុងហ្គុកបានបោលចូលក្នុងភូមិគ្រិះរបស់ឪពុកម្ដាយក្មេកទាំងអារម្មណ៍មិនទាន់អស់អាល័យពីប្រពន្ធព្រោះឃើញទីនេះរំលឹកឲគេនឹកប្រពន្ធភ្លាម។ចុះពីឡានទាំងដំណើរហំហួនដើរសម្ដៅចូលទៅក្នុងភូមិគ្រិះដ៏ស្កឹមស្កៃ ជាមួយទឹកមុខពោរពេញទៅដោយស្នាមញញឹមពីព្រោះឃើញកូនប្រុសកំពុងតែអង្គុយលេងជាមួយនឹងលោកយាយទាំងស្នាមញញឹមខួចជាប់នឹងថ្ពាល់ធ្វើឲអ្នកមានឈ្មោះជាប៉ាអត់នឹងញញឹមមិនបានឡើយ។
«ម៉ាក់ ខ្ញុំសុំពេលនិយាយជាមួយបន្តិច»ជុងហ្គុកដើរសម្ដៅទៅជិតកូនរួចនិយាយជាមួយម្ដាយក្មេកសុំពេលនិយាយរឿងរ៉ាវផ្ទាល់ខ្លួនបន្តិច។
«មានការអីមែនទេកូន?»ម្ដាយក្មេកដើរមកសួនច្បារក្រោយផ្ទះ ដើម្បីនិយាយជាមួយកូនប្រសារដែរបានអញ្ជើញគាត់មកនេះ។
«ខ្ញុំមានការចេញទៅធ្វើនៅប្រទេសចិន យ៉ាងយូរពីរខែទម្រាំតែនឹងដោះស្រាយបញ្ហានៅទីនោះរួច ខ្ញុំពឹងម៉ាក់មើលឲជួយមើលកូនប្រុសខ្ញុំតើបានទេម៉ាក់ បើខ្ញុំយកទៅខ្លាចនឹងគ្មានសុវត្ថិភាពដល់កូន ខ្ញុំខ្លាចមិនមានពេលវេលាឲកូនណាម៉ាក់ ខ្ញុំសុំពឹងម៉ាក់តែពីរខែប៉ុណ្ណោះ»ជុងហ្គុកបង្ហាញកែវភ្នែកសុំជំនួយគេពិតជាត្រូវទុកកូនចោលសិនមែនព្រោះថាក្រុមហ៊ុនសាខានៅប្រទេាចិនមានបញ្ហាខ្លាំងណាស់ គេគ្មាននរណាអាចឲពឹងពាក់បានក្រៅពីម្ដាយក្មេករបស់គេឡើយពេលនេះ។
«ចុះមានទៅពិបាកណាស់ណាអី ម៉ាក់រាល់ថ្ងៃបានចៅនឹងឯងបំបាត់ការអផ្សុក ទៅចុះណាកូនដោះស្រាយឲរួចរាល់ចាំម៉ាក់មើលចៅឲកុំមានអារម្មណ៍ថាខុសចំពោះម៉ាក់អីណា កូនជេនទៅបានសុខហើយម៉ាក់ក៏ដឹងថាកូនមិនចង់ឲមានរឿងកើតឡើងនៅថ្ងៃនោះដូចគ្នា»ម្ដាយក្មេករលីងរលោងទឹកភ្នែកលើកដៃអង្អែលក្បាលកូនប្រសារ គាត់មើលដឹងច្បាស់ថាជុងហ្គុកនៅតែមានអារម្មណ៍ថាខុសនឹងបន្ទោសខ្លួនឯងគ្រប់ពេលសម្ដីនឹងកាយវិការដែរគេបង្ហាញមករឹងមាំតែកែវភ្នែកគេបានប្រាប់បញ្ជាក់យ៉ាងច្បាស់ថាគេមិនរឹងមាំឡើយចាប់តាំងពីពេលដែរបាត់បង់កូនស្រីរបស់គាត់ទៅនោះ។
«ខ្ញុំ..ខ្ញុំអរព្រះគុណអ្នកម៉ាក់ខ្លាំងណាស់ ខ្ញុំនឹងប្រញាប់បញ្ចប់កិច្ចការឲលឿនតាមដែរអាចធ្វើបាន»ជុងហ្គុកអោនយកដៃទាំងពីរមកសំពះម្ដាយក្មេងទាំងទឹកភ្នែក ចាប់តាំងពីនាងចាកចេញទៅគេឧស្សាហ៍បង្ហូរទឹកភ្នែកខ្លាំងណាស់ងាយយំទាំងដែរនេះមិនមែនជាចារឹករបស់គេឡើយតាំងពីដើមមក។
«មិនអីទេកូនមិនអីទេ»
«ចាក់ចេញថ្ងៃណាដែរ?ម៉ាក់នឹងបានខលប្រាប់ថេយ៍ឲដែរណាព្រោះ កូនថេយ៍គេក៏នៅចិនដែរនឹងបានជាគ្នា»លោកស្រីគីមរៀបរាប់ប្រាប់កូនប្រសារមុននឹងលូកដៃចូលក្នុងហ៊ោរប៊ៅរៀបនឹងទាញទូរស័ព្ទចេញមកយកខលទៅកូនប្រុសនៅប្រទេសចិនតែក៏ត្រូវជុងហ្គុកឃាត់វិញ៖
«កុំអីម៉ាក់ បងថេយ៍នៅខឹងនឹងខ្ញុំនៅឡើយទេ យប់នេះអីខ្ញុំរៀបដំណើរចេញទៅហើយ ម៉ាក់មិនចាំបាច់ខលរំខាន់គាត់ទេណា»ជុងហ្គុករហ័សទប់មកដាយក្មេកជាប់ព្រោះថាថេយ៉ុងនៅអាក់អន់នឹងគេមិនបាត់នៅឡើយទេមានមុចឯណាទៅជួបទៀតនោះ ត្រឹមតែទៅស្ងាត់ៗបានហើយ។
«ហ៊ៃយ៉ា កូននេះវានៅខឹងស្អីទៀតនឹង ធំហើយនៅមិនចេះគិតពិចារណាទៀតម៉ាក់ទាល់តែដាស់តឿនកូននឹងខ្លះហើយ»
«ម៉ាក់កូនសុំណា គាត់គិតយ៉ាងមិចក៏គិតចុះគាត់ស្រឡាញ់ជេនអញ្ចឹងហើយទើបគាត់មានអារម្មណ៍បែបនេះទុកពេលឲគាត់បន្តិចទៅណាម៉ាក់»ជុងហ្គុករហ័សបញ្ចប់សម្ដីនាំម្ដាយក្មេកចូលក្នុងផ្ទះកុំឲមានរឿងរញ៉េររញ៉ៃរជាងនេះគ្រាន់តែការងារនឹងសម្ពាធរាល់ថ្ងៃគេហត់ខ្លាំងណាស់ទៅហើយមិនចង់បានអ្វីទៀតទេ។
_____
គ្រីសស្តារ
អេតមីនមកវិញហើយលើកនេះសុំឲមួយភាគសិនណាព្រោះអេតមីនភ្លេចសាច់រឿងគ្រាន់បើដែរទាល់តែរំលឹកវិញសិនទើបបាន តែមកលើកនេះសាច់រឿងអាចនឹងល្អជាងមុន តែអេតមីនខានសរសេរយូរអាចនឹងភ្លាវបន្តិចហើយណា។ អេតមីនសុំតែពាក្យwelcome ម្នាក់មួយម៉ាត់ទេ ព្រោះចង់ដឹងថានៅមានអ្នកអានអត់បើនៅច្រើនអេតមីននឹងចេញតទៀតណា🥹🤍

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now