ភាគ៣៧

543 26 0
                                    

បន្ទាប់ពីចាកចេញពីបងប្រុសស៊ូជេននាងក៏បានចូលបន្ទប់ប្រជុំដើម្បីស្រួលនិយាយគ្នាចេញម៉ូដរ៉ូបសម្រាប់បវរកញ្ញាដែរកំពុងត្រៀមឡើងប្រកួតវគ្គfinal។ខណៈនោះស៊ូជេនក៏ដើរចូលបន្ទប់ឃើញថាគេមកជុំអស់ហើយមានតែនាងប៉ុណ្ណោះដែរយឺតទើបអោនសូមទោសដល់បុគ្គលិកទាំងពរកូនជាប់នឹងដៃ។
«អា៎ ភ្លេចឲឈឹងបងជួយទៅយករទេះកូនខ្ញុំនៅបន្ទប់បងជុនបន្តិចបានទេ?»រវល់តែប្រញាប់ប្រញាល់ទើបនាងភ្លេចយករទេះកូនដើម្បីដាក់ឲស្រួលគេងព្រោះទីនេះគ្មានកម្លែងសម្រាប់ឲគេងឡើយខណៈដែរបុគ្គលិកចេញទៅបាត់ទើបនាងដើរចូលមកបើកកិច្ចសន្ទនាអំពីការចេញម៉ូដ។
«មុននឹងខ្ញុំសម្រេចចេញរ៉ូបដល់បរវកញ្ញាប្រចាំប្រទេសយើងនេះ នាងខ្ញុំសុំមើលគំនិតរបស់អ្នកនាងអស់គ្នាជាមុនសិនថាចង់បានបែបណាព្រោះបើខ្ញុំចេញតែម្នាក់ឯងខ្លាចនឹងមិនមានអ្នកពេញចិត្តនឹងពេញចិត្ត»ស៊ូជេនពរកូនជាប់ដៃម្ខាងឯដៃម្ខាងទៀតក៏ទាញកុំព្យូទ័រយកមកដោតដុយបញ្ចាំងស្លាយដើម្បីឲគ្រប់គ្នាឃើញគំនិតរបស់នាងដែរចង់ឌីហ្សាញរ៉ូបឡើង។
«ខ្ញុំថារបស់អ្នកនាងស្អាតជាងពួកយើងឆ្ងាយណាស់ហើយ»បុគ្គលិកស្រីម្នាក់ងើបឈរបញ្ចេញយោបល់ទាំងដែរស៊ូជេននាងមិនទាន់បានរៀបរាប់ថាជារបស់ខ្លួនក៏បុគ្គលិកគ្រប់គ្នាក៏នាំគ្នាងក់ក្បាលយល់ស្របអស់ទៅហើយ ខណៈដែរនាងរៀបនឹងនិយាយទៅហើយបុគ្គលិកប្រុសដែរនាងបានស្នើរឲយករទេះកូនក៏មកដល់ទើបប្រញាប់ដើរទៅយករទេះមកដល់ឲកូនគេងស្ងប់ស្ងាត់រួចចាប់ផ្ដើមធ្វើការ។
«ខ្ញុំដឹងច្បាស់អ្នកទាំងអស់គ្នាប្រាកដជានិយាយអញ្ចឹងប៉ុន្តែខ្ញុំសុំមើលគំនិតរបស់អ្នកអស់គ្នាបន្តិចប៉ុណ្ណោះដើម្បីយកគំនិតបន្តិចបន្តួចរបស់អ្នកទាំងអស់គ្នាមកបូកបញ្ចូលជាមួយនឹងរបស់ខ្ញុំវាអាចនឹងអស្ចារ្យជាងនឹងក៏ថាបានពិតមែនទេ?»ស៊ូជេនដើរមកមើលម៉ូដរ៉ូបរបស់បុគ្គលិកម្នាក់ៗដើម្បីស្រង់យកម៉ូដខ្លះៗទៅដាក់ភ្ជាប់ជាមួយនឹងរ៉ូបនាងដើម្បីឲវាមើលទៅកាន់តែអស្ចារ្យ។
  តុក តុក
«សុំរំខានបន្តិច»ណាមជុនបើកទ្វារចូលមកក្នុងបន្ទប់ដែរមានប្អូនស្រីកំពុងប្រជុំជាមួយបុគ្គលិកក្រុមហ៊ុនទោះគេមិននៅប្រជុំនិយាយដើម្បីកែតម្រូវភាពខ្វះខាតក៏ប្អូនគេជាអ្នកកែតម្រូវរួចអស់ទៅហើយខណៈនោះណាមជុនក៏ដើរទៅរកប្អូនស្រីពោលពាក្យសរសើរចេញពីមាត់។
«បងជឿទុកចិត្តលើអូនមិនខុសមែន»
«ហេហេអរគុណបងហើយ តែថាបងមករកអីដែរ?»
«បងគិតថាយកក្មួយជេយ៍ទៅអូហ្វីសបងទុកជាមួយអូនរកពិបាកដល់ការងារ»ណាមជុនអូសរទេះក្មួយប្រុសចេញពីបន្ទប់ប្រជុំដោយមិនចាំបាច់នាងនិយាយអនុញ្ញាតនាំតែយូរយកក្មួយទៅភូមិគ្រិះម្ដងណាក៏គេមិនដែរបានប៉ះដែរអ្នកដែរបានប៉ះជាងគេក៏មានតែថេយ៉ុងនឹងប៉ាម៉ាក់ប៉ុណ្ណោះពេលនេះនឹងបានលេងជាមួយក្មួយហើយ។
«តោះអញ្ចឹងយើងមកចាប់អារម្មណ៍អំពីរ៉ូបយើងវិញ....»ស៊ូជេនចាប់ផ្ដើមដាក់អារម្មណ៍ធ្វើការពេញទំហឹងដោយពន្យល់របៀបនៃការដេររ៉ូបចេញមកឲមានថ្នេរស្អាតព្រោះសម្រាប់បវរកញ្ញាត្រូវតែព្រិតព្រៀងបុគ្គលិកគ្រប់គ្នាក៏លាន់មាត់សរសើរពីនាងមិនដាច់ដែរពូកែគ្រប់យ៉ាង។
_____
   បន្ទាប់ចេញពីប្រជុំស៊ូជេនទើបនឹងបង្ហើយការងារក្រោយគេនាងឲបុគ្គលិកចេញទៅមុនព្រោះអង្គុយពិភាក្សាតាំងពីព្រឹកមកដល់ថ្ងៃរសៀលទម្រាំដាច់ចិត្តចេញម៉ូដនេះម៉ូដនោះត្រូវបោះឆ្នោតគ្នាទៅវិញទៅមក។ ខណៈដែរនាងកំពុងប្រមូលឯកសារណាមជុនក៏ដើរចូលមកក្នុងបន្ទប់ទាំងមានក្មួយជាប់នឹងដៃសម្លឹងមើលប្អូនស្រីទាំងក្រសែរភ្នែកមោទភាពលាយឡំនឹងភាពអាណិតផងដែរគេជាបងប្រុសនាងដឹងច្បាស់ថានាងធ្វើបែបនេះកុំឲគិតពីប្ដីដូចគ្នា។
«យ៉ាងមិចហើយ?សម្រាកសិនទៅបងមិនទាន់ប្រញាប់ទេអូនកុំបង្ខំខ្លួនឯងពេក»ណាមជុនដើរមកអង្គុយលើកៅអីដាក់ក្មួយដេកលើតុព្រោះតែមិនទាន់អាចអង្គុយបានត្រឹមបានមើលឃើញតិចតួចប៉ុណ្ណោះទើបទារកស្រែកឡើងពេលងាកកទៅខាងស្ដាំឃើញម្ដាយខ្លួនកំពុងតែឈរប្រមូលឯកសារ។
«ស្រែកចេចចាចៗនឹងឃើញម៉ាក់ៗហ៎ អាកូនតូចនឹងមានធ្វើបាបអ៊ំទេ?»ស៊ូជេនលើកកូនពរទាំងស្នាមញញឹមស្រស់ស្រាយធ្វើការថ្ងៃនេះក៏យល់ថាហត់ខ្លាំងណាស់តែពេលឮសំម្លេងកូនប្រុសបានឃើញមុខបានថើបក៏បាត់ហត់ឯកឯងបើសិនជានាងបានឃើញកន្លែងដែរណាមជុនអង្គុយជាជុងហ្គុកទៀតប្រហែលជាមានក្ដីសុខខ្លាំងណាស់...។
«ក្មួយជេយ៍ស្លូតណាស់បងសឹងតែមិនជឿទេ ងើបពីគេងបងឲបៅៗឲគេងៗមិនឃើញយំសោះគួរឲស្រឡាញ់ដល់ហើយ»ណាមជុនលើកសរសើរពីក្មួយប្រុសពោរពេញដោយក្ដីស្រឡាញ់នៅជាមួយមិនឃើញយំអីមួយអ្ហឹស អញ្ចឹងៗអីគេនឹងយកមកលេងជាមួយរាល់ថ្ងៃតែម្ដងចាំមើលចុះ។
«ល្អណាស់កូនប្រុស អូនប្រមូលរបស់របរសិនពឹងបងមើលកូនឲផង»ស៊ូជេនរៀបចំរបស់របរផ្ទាល់ខ្លួនទុកនឹងបោសសម្អាតឲរួចរាល់ទើបយកកូនពីបងប្រុសនឹងឥវ៉ាន់យកទៅដាក់ក្នុងឡានរួចហើយបំបែកគ្នាជាមួយបងប្រុសត្រឹមក្រុមហ៊ុននេះ។
«លាហើយបងប្រុស»
«ជួបគ្នានៅផ្ទះណាបើកឡានឲមានសុវត្ថិភាព»បញ្ចប់សន្ទនាស៊ូជេនក៏បើកឡានចេញទៅផ្លូវផ្សេងដែរមិនមែនជាផ្លូវទៅផ្ទះទុកឲបងប្រុសមើលនាងចេញដំណើរទាំងមានអារម្មណ៍មិនសូវល្អចំពោះប្អូន។
«ហ៉ឹមម ថ្ងៃនេះទៅដើរលេងពីនាក់ម៉ាក់ណាកូនប្រុស»កំពុងតែបើកឡានស៊ូជេននឹកឃើញចង់បំបាត់ស្រ្តេសផងទើបងាកមើលកូនប្រុសដែរកំពុងគេងលើរទេះនៅក្បែរនាងដោយស្នាមញញឹមមុននឹងបន្ថែមល្បឿនឆ្ពោះទៅសួនកម្សាន្ត។
  ក្រឡេកមកមើលជុងហ្គុកឯនេះតាំងចេញពីក្រុមហ៊ុនគេក៏បានមកពិធីជុបលាងជាមួយនឹងក្រុមការងារជាការស្វាគមន៍ដែរគេមកទីនេះពេលនេះគេទើបតែបានមកដល់ផ្ទះវាជិតភ្លឺទៅហើយស្រវឹងក៏ជោគជាំពេញខ្លួនត្រូវរ៉ាស៉ីនចាំគ្រាមកដល់បន្ទប់ផ្លាស់ប្ដូរសំម្លៀកបំពាក់ឲ។
«ចាហ្វាយអើយចាហ្វាយផឹកនោះផឹកមិនគិតពីខ្លួនឯងសោះ»រ៉ាសុីនលើកទឹកមួយកូនកន្ធោនមកជ្រលក់ជូតចាហ្វាយខ្លួនដែរពេលនេះស្រវឹងហៅលែងឮចង់ទឹកជំនន់លិចមិចទៀតក៏មិនដឹងដែរខណៈដែររ៉ាសុីនកំពុងជូតខ្លួនឲក៏ប្រទះឃើញស្នាមក្រេមជាប់នឹងកអាវរបស់ជុងហ្គុកនឹងទូរស័ព្ទចាហ្វាយមានmiss callនឹងសាររបស់ប្រពន្ធរាប់រយអូសមើលសឹងតែមិនអស់។
______
លក្ខណៈថាស្នាមក្រេមជាប់កអាវអីចឹងហា😅
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now