ភាគ១៦

1.3K 56 0
                                    

អេតមីនទើបមកដល់ផ្ទះមិញនឹងឯងណាមួយខ្លាចដាច់ភាគអ្នកអានទើបសម្រេចចិត្តសរសេរឲបានមួយភាគថ្ងៃនេះទៀត ហិហិ
   ចំណាយពេលសឹងតែមួយថ្ងៃទម្រាំតែមកដល់ប្រទេសស្វីសតាមបំណងគូរស្នេហ៍គេថ្មីថ្មោងនេះក៏កំពុងតែចាំយកវ៉ាលីសដែរចេញពីកន្លែងបញ្ជូនអីវ៉ាន់មកដូចគ្នា។
«ឡានសណ្ឋាគារគេមកយកយើងទាល់ផ្ទាល់ឬ?»ស៊ូជេនសួរទៅស្វាមីដែរគេជាអ្នករៀបចំទាំងអស់មិនឲនាងចាត់ចែងឡើយក្រាវពីធ្វើខ្លួនមកដើរលេងបែបនេះ។
«ពិតមែនហើយ បងយកវ៉ាលីសសិនអាងនឹងបានទៅ»ជុងហ្គុកដើរចេញទុកឲប្រពន្ធរងចាំដោយគេជាអ្នកទៅយករបស់របរមកទាំងអស់មិនចង់ឲនាងកាន់ឡើយ។
«អេ៎ ស្រីស្អាតមកឈរអីត្រង់នឹងម្នាក់ឯង»ឈរសុខៗក៏មានដៃបុរសចម្លែកម្នាក់មកអោបចង្កេះនាងធ្វើឲភ្ញាក់ក្រញងទាំងសភាពភិតភ័យប្ដីមិនទាន់មកទៀតចប់មិនខានទេនាង។
«ចេញទៅកុំមកប៉ះខ្ញុំ»ស៊ូជេននិយាយភាសាអង់គ្លេសទៅគេរួចក៏រុញបុរសប្លែកមុខចេញ មួយទំហឹងដល់ថ្នាក់គេទប់ខ្លួនឹងមិនជាប់តែក៏នៅមុខក្រាស់មករកស៊ូជេនដដែល។
«ទៅជាមួយបងទេអូនស្រី ស្អាតឆ្នាស់យ៉ាងនេះបងចូលចិត្ត»មិនដឹងជាតណ្ហាក្រាស់យ៉ាងណាទេបានសម្លឹងមើលមកនាងដោយក្រសែរភ្នែករោគចិត្តបែបនេះ។
«ប្រាប់ថាឲចេញឮទេតែប្ដីខ្ញុំមកលោកឯងតែស្លាប់គ្មានដីឲកប់ហើយ»ចង្អុលមុខគេស្រែតឡែតៗពិននឹងហើយគេដូចជាមិនបានរអាសោះកន្លែងនេះក៏គ្មានមនុស្សមកឆ្លងកាត់សោះចិត្តចង់រត់ណាស់ប៉ុន្តែក៏ខ្លាចជុងហ្គុកគេមករកមិនឃើញក្នុងចិត្តមានតែបន់គេមកឲលឿនទេនាងខ្លាចណាស់។
«ជេនមកនេះ អាចង្រៃយ៍ចង់ធ្វើស្អីប្រពន្ធយើង»ជុងហ្គុកមកដល់ទាន់ចិត្តណាស់ទាំងដៃសងខាងអូសវ៉ាលីសពេញទៅហើយតែក៏យកទុកដើម្បីមកទាញប្រពន្ធចេញពីបុរសជនជាតិអ៉ឺរ៉ុបរោគចិត្តនេះ។
«បងឆាប់ទៅៗកុំមានរឿងអី»ស៊ូជេនបង្ខំឲគេទៅមិនចង់ឲបង្កររឿងជាមួយមនុស្សបែបនេះឡើយវាគ្មានបានប្រយោជន៍ទេមនុស្សស្អីឃើញមនុស្សស្រីមិនបានបែបនេះ។
«ហឹមមតោះទៅ»
«អាយ៎បងហ្គុក»ជុងហ្គុកដើរមកកន្លែងទុកវ៉ាលីសគៀននេះបន្តិចដោយប្រពន្ធដើរតាមពីក្រោយតែក៏មិនបានដឹងថាបុរសនោះមិនបានបញ្ឈប់គម្រោងការគំនិតថោកទាបនឹងឡើយនៅតែមកតាមចាប់ដៃប្រពន្ធគេអូសទៅទៀត។
«សន្តិសុខចាប់វាភ្លាម វាយកប្រពន្ធខ្ញុំទៅ»ជុងហ្គុស្លន់រត់ដេញតាមប្រពន្ធតែក៏ប្រទះនឹងសន្តិសុខនៅខាងមុខទើបស្រែកប្រាប់ឲបានដឹងឲហើយ។
«ហ្ហឹកៗ លែងដៃអារោគចិត្ត-»
«អ៊ូយនាងចង្រៃយ៍»
ស៊ូជេនសម្រេចចិត្តខាំដៃបុរសនោះអស់មួយកម្លាំងដល់ថ្នាក់គេប្រលែងមកមួយទំហឹងធ្វើឲនាងអស់ជំហរដួលទាំងកណ្ដាលផ្លូវតែជុងហ្គុកក៏មកទាន់ បុរសនោះក៏ត្រូវបានសន្តិសុខអូសចេញនឹងអោនសូមទោសដែរបង្ករបញ្ហារដល់ភ្ញៀវទេសចរណ។
«អូនយ៉ាងមិចហើយ?ឈឺខ្លាំងទេ?»ជុងហ្គុកលើកបីប្រពន្ធមកអង្គុយលើកៅអីសម្លឹងមើលដៃដែរបុរសនោះប្រឹងរឹតឡើងក្រហមអស់ទៅហើយនេះមកហាន់នីម៉ូនបែរជាមកជួបរឿងទាំងអស់នេះមុនបាត់ទៅហើយ។
«តិចតួចទេ យើងប្រញាប់ទៅៗបង»ស៊ូជេនប្រញាប់បង្ខំប្ដីឲទីព្រោះនាងមុនហ៊ាននៅទៀតទេសុខចិត្តចាំទៅដល់សណ្ឋាគារលាបថ្នាំក៏បានដែរទោះឈឺខ្លាំងប៉ុណ្ណានោះ។
«អឹម តោះចឹង»ជុងហ្គុកលើកបីប្រពន្ធដើរចេញក្រៅព្រមទាំងឲសន្តិសុខយកវ៉ាលីសមកតាមក្រោយខ្លាចមានរឿងដូចអម្បាញ់មិញទៀត។
____
  នៅតាមផ្លូវទៅរដ្ឋ lauterbrunnen (ឡធើរប្រេនណេន) ជារដ្ឋមួយដែរមាមផ្ទះតាមជើងភ្នំបែបធម្មជាតិទីនេះជាកន្លែងដែរមនុស្សទៅលេងច្រើនដូចគ្នាទើបសណ្ឋាគារមានតម្លៃថ្លៃគួរសមក្នុងមួយយប់នោះ។
«អូនប្រាថ្នាចង់មកប្រទេសស្វីសតាំងពីតូចពេលនេះក៏បានមកមែនហើយអរគុណបងណាស់»ស៊ូជេនអោបស្វាមីពេលដល់ផ្លូវចូលរដ្ឋធម្មជាតិក៏កាន់តែមានច្រើនហើយក៏ស្រស់ស្រាយផងដែរបើបានមើលហើយមិនចង់ដាក់ភ្នែកឡើយ។
«ប្ដូរពីអរគុណទៅជាថើបវិញបានទេ?»ជុងហ្គុកបញ្ចេញទឹកមុខខិលចង់ឲប្រពន្ធថើបទាំងដែរមានអ្នកបើកឡាននៅជាមួយដែរតែពួកគេនិយាយជាភាសាកូរ៉េទើវស្ដាប់មិនយល់ហាហា។
«បងឆ្គួរទេឬខ្មាស់គេណាស់មិនថើបឡើយ»ថារួចបែរមកមើលទេសភាពវិញសំម្លេងទឹកជ្រោះធ្លាក់មកពីលើភ្នំសម្លេងបក្សាបក្សីខ្យល់ត្រជាក់ធម្មជាតិធ្វើឲស្រស់មួយពព្រិចភ្នែក។
«ចឹងចាំបងយកនៅបន្ទប់ឈុតធំទៅចុះណា ជុប៎»ជុងហ្គុកងើបគូទអោនមកថើបថ្ពាល់រលោងៗរបស់ប្រពន្ធទាំងកំហូចធ្វើឲនាងខ្មាស់អ្នកបើកឡានឲជាខ្លាំងគេមិនដឹងមិនអីឡើយតែគេក៏បានមើលមកព្រមទាំងញញឹមទៀត។
«ចាំមើលណាបងឯងកុំមកនិយាយជាមួយអូនទៀត»ស៊ូជេនសម្លក់មុខប្ដីទាំងងរងក់បើនៅតែពីរអ្នកចេះតែមិនខ្មាស់ហើយប្ដីនាងនេះមិនចេះយល់ចិត្តប្រពន្ធសោះ។
  មកដល់សណ្ឋាគារដូចបំណងគឺស្អាតណាស់ ព្រោះជាបើនឹងជើងភ្នំអាចមើលឃើញព្រះអាទិត្យរះមកទៀតផង បុគ្គលិកដែេធ្វើការទីនោះក៏ប្រញាប់ប្រញាល់មកស្វាគមន៍គ្រប់គ្នា។
«លោកមីនបានបញ្ជារឲពួកខ្ញុំរៀបចំបន្ទប់ឲអ្នកនាងនឹងលោករួចរាល់ហើយសូមអញ្ជើញ»តាមពិតក៏ជាសណ្ឋាគាររបស់ជីមីនមែនព្រោះឈ្មោះសណ្ឋាគារក៏មានដាក់អក្សរPJMដំណាងឲឈ្មោះរបស់គេ គិតៗទៅសុទ្ធតែគ្នាឯងទេនេះ។
«ហេតុអីក៏បងមិនប្រាប់អូនថាជាសណ្ឋាគាររបស់បងមីន?»ស៊ូជេនសួរទៅសា្វមីគេមិនប្រាប់នាងសោះថាជារបស់សិស្សច្បងនាងបើដឹងណានឹងបានបបួលគាត់មកហើយឲជួយណែនាំពីទីនេះ។
«អូនស្គាល់គេឬ?»ជុងហ្គុកភ្ញាក់ពេលនេះហៅសព្វនាមជីមីនបងៗពេញមាត់ក៏មានលាយលំអារម្មណ៍ប្រចណ្ឌមកដូចគ្នាគេមិនចង់ឲនាងហៅនរណាថាបងឡើយក្រៅពីគេនឹងបងប្រុសនាងហើយជីមីនជាស្អីដែរនឹង។
«ស្គាល់មុនបងទៅទៀតហើយច្បាស់ទៀតផង»នាងនិយាយតាមត្រង់តែគេក៏បែរជាមានអារម្មណ៍ខឹងនឹងច្រណែនលាយឡំច្របូកច្របល់គ្នាស្មានមិនត្រូវឡើយ។
«តាំងពីពេលណាបើស្គាល់មុនបងមែនមិចថ្ងៃរៀបការមិនអញ្ជើញមក?»
«ក៏មកពីបងអញ្ជើញគាត់មុននឹងហើយទើបមិនបានអញ្ជើញគាត់នោះចំមែនតាបុិហ្គុកល្មោបកាម»
_____
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now