ភាគ៥៩

549 32 3
                                    

   ពេលទាក់ទងទៅជំនិតខ្លួនរួចរាល់ ប្រាប់ពីផែនការដែរត្រូវធ្វើព្រោះដោយសារគេមិនអាចឲប្រពន្ធគេស្លាប់តែម្ខាងអញ្ចឹងបានទេ ទោះបីត្រូវជីកកកាយពេញផែនដីស្វែងរកមុខឃាតករក៏គេព្រម គេព្រមនឹងធ្វើគ្រប់យ៉ាងលុបលាងកំហុសដ៏ធំមហាសាលរបស់គេឲបាន។
«បងនឹកអូនទៀតហើយជេន បងពិបាកធ្វើចិត្តណាស់»ជុងហ្គុកឡើងមកដល់បន្ទប់ទាំងទឹកភ្នែកហូររហាមគេពិបាកហាមចិត្តហាមខួរក្បាលមិនឲគិតពីនាងខ្លាំងណាស់គ្រប់ពេលក្រឡេកមើកទៅបរិវេណក្នុងផ្ទះ អនុស្សវរីយ៍រវាងនាងនឹងគេតែងតែផុសឡើងមក។
«បងនឹកអូនណាស់ ហ្ហឹក អ្ហឹក»គេយំដល់ថ្នាក់ដកចង្ការមាន់ពិបាកក្នុងខ្លួនពេកក្រៃគិតពីនាងគេចង់តែស្លាប់ទៅតាមនាងទេ ការទើបបានមួយឆ្នាំនាងក៏ដាច់ចិត្តទៅចោលគេឡើងងាយស្រួលទុកឲគេនឹងកូនរស់នៅនឹកនាងអស់មួយជីវិត។
   យំអណ្ដឺតអណ្ដកចុះឡើងក៏លង់លក់ភ្លាមៗព្រោះតែការហត់ចិត្តហត់កាយហត់គ្រប់យ៉ាងធ្វើឲមនុស្សដូចជាចន ជុងហ្គុកបាក់កម្លាំងភ្លាមៗគ្មានកម្លាំងចិត្តក្នុងការធ្វើអ្វីទៀត។
លុះព្រឹកព្រលឹម ទឹកសន្សើមធ្លាក់ជោគជាំធ្វើឲមានអារម្មណ៍រងាចុងដៃចុងជើង ដៃក្រាស់ក៏រាវរករាងកាយប្រពន្ធដែរតែងតែអោបពេលព្រឹកឡើងតែថ្ងៃនេះបែរជាល្ហល្ហេវធ្វើឲជុងហ្គុកគេដឹងខ្លួនមកទាំងទឹកមុខក្រៀមក្រោះ។
«ប្រពន្ធឯងទៅបានសុខហើយ ឯងនៅឆ្គួតដល់ណាទៀតអាហ្គុកអើយ»គេទះក្បាលខ្លួនឯងផូសៗដែរមិនចងចាំគិតស្រមើលស្រមៃថានាងនៅជាមួយគេ គិតថាខ្លួនឯងដេកអោបនាងពេញមួយយប់ រឿងដែរនាងស្លាប់គ្រាន់ជាសុបិន្តអាក្រក់មួយភ្លេតប៉ុណ្ណោះ។
«រឹងមាំឡើង! មនុស្សដូចជា ចន ជុងហ្គុក មិនអាចទន់ជ្រាយបានទេ ឯងចាំណាថាឯងត្រូវរកឃាតរកមកសម្លាប់វា»ជុងហ្គុកងើបឆ្លុះខ្លួនឯងនឹងកញ្ចក់សម្ដីគេមុតមាំថាឲរឹងមាំតែទឹកមុខក្រៀមក្រំដូចជាត្រីឆ្អើរបាត់បង់នាងដូចជាបាត់បង់កម្លាំងចិត្តនឹងបេះដូងទៅហើយ។
  ទឺត ទឺត ទឺត
«អាឡូ មានការស្អី បានជាខលមកយើងទាំងព្រឹកនឹង?»
(យី!យប់មិញក្រែងខលប្រាប់ខ្ញុំឡែតៗឲមកកូរ៉េទាំងយប់ហី ឥឡូវខ្ញុំនៅមុខផ្ទះចាហ្វាយហើយ ឆាប់មកបើកទ្វារមក)រ៉ាសុីនឈររ៉េបនៅនឹងមុខផ្ទះចាហ្វាយឲតែគេទៅយកមកពីប៉ារីសពេលមកដល់កូរ៉េគ្មានសូម្បីឡានមកទទួលជិះឡានតាក់សុីជួបពួកមុខលុយគេត្រូវឈ្លោះគ្នាទាំងព្រឹកទៀត ឥឡូវក៏មកត្រូវឈ្លោះជាមួយលោកប្រធាននេះម្ដង។
«នែ៎!ឯងជាចាហ្វាយយើង ឬ យើងជាចាហ្វាយឯង អាស៉ីន?»ជុងហ្គុកក្ដៅត្រចៀកទាំងព្រឹកកំពុងតែខូចចិត្តរឿងប្រពន្ធផងក៏មកឡែតៗចង់ជ្រុះប្លោកទាំងព្រឹកបែបនេះទៀត។
(បាទ ចាហ្វាយជាចាហ្វាយខ្ញុំហើយ ខ្ញុំឯណាទៅហ៊ានថ្លើមធំចង់ធ្វើជាចាហ្វាយនុះ ឆាប់មកបើកទ្វារមកទាន៎ ឃ្លានបាយ...)ចប់សម្ដីភ្លាមទ្វាររបងផ្ទះរបស់ចាហ្វាយខ្លួនបើកឡើងបង្ហាញឲឃើញមុខមាត់ក្រៀមក្រំភ្នែកស្លក់ដូចជាពួកញៀនថ្នាំរបស់ចាហ្វាយនៅនឹងមុខ គេអត់ភ័យមិនបាន។
«ចូលអោយលឿន ចង់នៅមើលមុខយើងយូរប៉ុណ្ណាទៀត?»
«ចូលហើយ ចាស៎»រ៉ាសុីនលើកវ៉ាលិស៍ដើរចូលក្នុងផ្ទះចាហ្វាយទាំងផ្ទះគេសភាពមើលមិនយល់ទាល់តែសោះ ព្រោះនៅថ្ងៃកើតហេតុមនុស្សដែរចូលមកសម្លាប់ស៊ូជេន ពួកគេក៏បានប្លន់យករបស់ដូចគ្នាទើបវា រ៉ាយប៉ាយពេញផ្ទះបែបនេះ។
«ចាហ្វាយបម្រុងឲខ្ញុំទៅរកនៅទីណាដែរ?អាពួកដែរនោះដែរចាហ្វាយឲខ្ញុំរកពួកវាគ្រាន់តែជា កម្ទេចកម្ទីរបសមេវាតែប៉ុណ្ណោះ ណាមួយកន្លែងដែរវានៅមិនច្បាស់លាស់ទេ!»គេរៀបរាប់ប្រាប់ចាហ្វាយទាំងមិនភ្លេចទាញកុំព្យូទ័រពីកាបូបនឹងមានឯកសារជាច្រើនដែរគេបានព្រីនមុនពេលមកដល់កូរ៉េ ពួកវាស្រួលរកអត្តសញ្ញាណទេ អ្វីដែរពិបាកគឺមេខ្លោងវា។
«ជាពួកវាឬ?ហ៉ឹស ចឹងជំហានដំបូងយើងត្រូវរកអាពីរក្បាលនឹងសិន មុនបន្តរទៅដល់មេខ្លោងវា ឯងត្រូវតែជួយយើងណា ក្រៅពីឯងយើងមិនដឹងទីពឹងពាក់ទុកចិត្តនរណាទេ»ជុងហ្គុកកាន់ក្រដាស់មើលដែររ៉ាសុីនបានព្រីនមកមុខម្នាក់ៗពុកចង្ការស្រមូមៗ គ្រាន់តែតាមស៉ើបពីទីតាំងពួកវាដែរចេះតែដើររស់នៅមិនពិបាកទេ ទោះឲគេចំណាយពេលរាប់ឆ្នាំក៏គេព្រមដែរដើម្បីរកពួកវានេះ ខណៈដែរភ្នែកក៏សម្លឹងមើលទៅជំនិតខ្លួនដែរគេទុកចិត្តមករហូតការងារអីក៏មិនដែរចេះថ្លោះធ្លោយដែរ។
«បាទ ចាហ្វាយខ្ញុំក៏មានតែចាហ្វាយដូចគ្នាតាំងពីដើមមក ខ្ញុំបាទរីករាយនឹងបម្រើចាហ្វាយជាការសងគុណដែរលោកស្រីនឹហចាហ្វាយបានចិញ្ចឹមម្ដាយខ្ញុំនឹងខ្ញុំមករហូតមកដល់ពេលនេះ»គេអោនលំទោនដាក់អ្នកមានគុណគេកន្លងមកបើគ្មានជុងហ្គុកនឹងម្ដាយគេទេពេលនេះខ្លួនគេជាមួយម្ដាយមិនដឹងជារសាត់អណ្ដែតដល់ណាទៅហើយទេ។
«មិនអីទេ!យើងអរគុណដូចគ្នា រកអីទ្រាំពោះសិនចុះ យើងទៅងូតទឹកសិននឹងបានស្វែងរកពួកវា»បញ្ចប់សេចក្ដីជុងហ្គុកដើរឡើងទៅបន្ទប់ ចំណែកឯរ៉ាស៉ីនក៏រកអាហារពេលព្រឹកមកញ៊ាំដូចគ្នា ដើម្បីចេញមានកម្លាំងចេញធ្វើបេសកកម្ម។
   ក្រឡេកមកមើលគ្រួសារគីមឯនេះដែរទើបនឹងបាត់បង់កូនស្រីពៅថ្មីៗគ្រប់គ្នានៅមិនទានើធ្វើចិត្តបាននៅឡើយទេ ម្នាក់ៗមានទឹកមុខសោកសៅមិនចង់និយាយស្ដីរកគ្នាព្រោះនៅស្រណោះកូនស្រី ប្អូនស្រី នឹងអ្នកនាងតូបបណ្ដូលចិត្តរបស់អ្នកក្នុងភូមិគ្រិះ នាងនៅក្មេងណាស់មិនគួរណាមកអាយុខ្លីបែបនេះទេ។
«អឺអេអឺ ចៅអើយគេងទៅណា ម៉ាក់ៗអត់នៅទេ មឹមៗដោះគោទៅអឺ ឆ្លាតចៅឆ្លាត»អ្នកមាននាមជាលោកយាយអង្គុយលួងលោមចៅប្រុសដែរយំទាររកម្ដាយទាំងពីព្រឹកព្រលឹមធ្វើឲគាត់កាន់តែពិបាកចិត្តមួយកម្រិតទៀតធ្វើយ៉ាងមិចកូនគេប្រសារគេផ្ញើរកូនសិនហើយយើងជាយាយជាតចេះតែទ្រាំសិនទៅ។
«អូនមើលមុខចៅ នឹកដល់កូនយើងណាស់បង»លោកស្រីគីមដើរទៅអង្គុយលើសាឡុងជិតសា្វមីកំពុងតែអានកាសែតបន្លប់ភាពសោកសៅនៅក្នុងចចិត្តទាំងប៉ុន្មាន ពេលឮប្រពន្ធស្រដីថាដូច្នេះគាត់ក៏កាន់តែអាណិតចៅប្រុសដែរត្រូវបាត់បង់ម្ដាយដូចគ្នា។
«ហឹមម កូនទៅបានសុខហើយអូន កាត់ចិត្តទៅបងក៏នឹកកូនដូចគ្នា»លោកគីមបន្លឺឡើងក៏ក្រោកដើរចេញពីបន្ទប់ទទួលភ្ញៀវទៅសួននៅផ្ទះតូចវិញ ព្រោះទីនោះស្រស់ស្រាយអាចនឹងធ្វើឲសប្បាយចិត្តបានខ្លះ។
«គ្រប់គ្នាគេនឹកកូនណាស់ជេន ជុងហ្គុកពេលនេះក៏បាត់ដំណឹងសូន្យឈឹង ហ៉ឹមម»
_____
មកសរសេរវិញហើយសង្ឃឹមថានៅមានអ្នកអានដដែល
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now