ភាគ៥៧+៥៨

661 43 1
                                    

ព័ត៌មានអំពីការស្លាប់របស់កូនស្រីពៅក្នុងត្រកូលគីមគ្រួសារសេដ្ឋីព័ត៌មានបានចែកចាយផ្សព្វផ្សាយពេញបណ្ដាញសង្គមថានាងត្រូវស្លាប់ដោយសារករណីឃាតកម្មរំលោភសម្លាប់ទាំងដែរព័ត៌មានចេញមកគឺខុសទាំងស្រុង ធ្វើឲគ្រួសារគីមអត់ក្ដៅក្រហាយមិនបានមែន ចប់កម្មវិធីពេលណានឹងបានប្ដឹងពួកយកព័ត៌មានអត់បានការបែបនេះ ឲអស់ពីខ្លួន។
  កម្មវិធីបុណ្យប្រព្រឹត្តទៅយ៉ាងរលូនភ្ញៀវពន្លឺក៏នាំមកចូលរួចរំលែកទុក្ខអាណិតដល់គ្រួសារ អ្នកជាប្ដីដែរអង្គុយសម្លឹងរូបថតប្រពន្ធតាំងពីយកមកដម្កល់រហូតមកដល់ពេលនេះគេមិនព្រមទៅណាសោះធ្វើឲភ្ញៀវអាណិតក្រៃលែងពិបាកនឹងទទួលយករឿងរ៉ាវនេះជំនួស។
«ជុងកូន ជេនទៅបានសុខហើយកូនកាត់ចិត្តទៅ ប៉ាម៉ាក់មិនបន្ទោសកូនទេ អញ្ចឹងកូនកុំបន្ទោសខ្លួនឯងទៀតឮទេ ឈប់យំទៅភ្ញៀវគេមកច្រើនហើយ កូនប្រុសគេមិនឲយំច្រើនអញ្ចឹងទេណា»ម្ដាយឪពុកក្មេកដើរចូលមកលួងលោមកូនប្រសារទាំងក្ដីអាណិត មិនមែនតែគេទេតែទទួលយករឿងនេះមិនបាន គាត់ជាម្ដាយឪពុកសឹងតែមិនជឿនឹងរឿងនេះដូចគ្នា បើទោះបីជាគេមានកំហុសទៅលើកូនស្រីយ៉ាងណាក៏គាត់មិនបានស្ដីបន្ទោសដែរ ព្រោះថាមនុស្សដែរស្លាប់ហើយយើងទៅចង់គំនុំជាមួយអ្នកដែរនៅរស់ធ្វើអី យកពេលវេលារកក្ដីសុខដាក់ខ្លួនវាប្រសើរជាង។
«ម៉ាក់ ខ្ញុំសាងកំហុសលើជេនធំខ្លាំងណាស់ម៉ាក់ ខ្ញុំមិនសមនឹងទទួលបានការលើកលែងទោសពីនរណាម្នាក់ទេ អ្ហឹក ម៉ាក់ខ្ញុំនឹកប្រពន្ធខ្ញុំណាស់»គេយំអោបម្ដាយក្មេកដូចជាក្មេងត្រូវម្ដាយវៃគេមិនគិតថានាងទៅចោលគេបែបនេះទេ វាលឿនពេកហើយនាងគួរណាតែនៅជាមួយគេពេញមួយជីវិត។
«កាត់ចិត្តទៅកូន»
«ប្រពន្ធសំម្លាញ់មកវិញមក បងបញ្ជារអូនឲមកវិញឮទេជេន!កុំឲបងខឹងអូនជាងនឹងណា អូនសប្បាយចិត្តហើយមែនទេពេលឃើញបងទន់ជ្រាយបែបនេះ អ្ហឹក បងជិតឆ្គួតដោយសារអូនហើយ»គេមិនអស់ចិត្តឡើងទើបដើរទៅបើកគម្របក្ដារម្ឈូសលើករាងកាយស្លេកស្លាំងត្រជាក់ស្រេបរបស់ប្រពន្ធមកអោបទាំងទឹកភ្នែករហេមរហាម យំលែងខ្មាស់នរណាសំខាន់គេត្រូវឲនាងវិលត្រឡប់មកវិញ ភ្ញៀវដែរបានឃើញគេបែបនេះអត់នឹងយំមិនបានមែន គេមើលទៅមានបញ្ហាផ្លូវចិត្តខ្លាំងមែនទែនហើយ។
«យកជុងហ្គុកចូលក្នុងទៅ ភ្ញៀវមើលមកច្រើនហើយ»ស៊ុកជីនប្រាប់ឲណាមជុនគ្រាជុងហ្គុកចូលទាំងពិបាកព្រោះគេរើកន្រ្តាក់មិនចង់ចេញឃ្លាតឆ្ងាយពីប្រពន្ធឡើយ ខណៈដែរស៊ុកជីននឹងថេយ៉ុងនាំគ្នាអោបប្អូនជាលើកចុងក្រោយមុននឹងលើកដាក់ក្នុងម្ឈូសវិញ។
«លែង លែងខ្ញុំណាប្រពន្ធខ្ញុំនៅទីនោះ បងចង់បំបែកខ្ញុំនឹងប្រពន្ធរកអី»ណាមជុនអស់វិធីនឹងចាត់ការហើយទើបយកខ្សែរពួរមកចង់គេកុំឲរើកន្រ្តាក់សិន ពេលចប់បុណ្យសពរបស់ប្អូន គេប្រហែលត្រូវនាំប្អូនថ្លៃទៅព្យាបាលផ្លូវចិត្តហើយ។
ម៉ោង៣រសៀលមេឃចាប់ផ្ដើមស្រទុំលឿនជាងធម្មតា ដែរពេលនេះម្នាក់ៗកំពុងតែរវល់រៀបចំលើកម្ឈូសយកទៅបញ្ចុះសពនៅផ្នូរទាំងទឹកមុខក្រៀមក្រំ ចំណែកឯជុងហ្គុកត្រូវបានម្ដាយឲលេបថ្នាំដេកលក់បាត់មុខបាត់មាត់ឈឹងតាំងពីព្រឹកមកម្លេះ បើឲគេនៅប្រាកដជាមកបើកម្ឈូសយំយែកទៀតមិនខានឡើយ។
«គួរតែដាស់គេទេម៉ាក់?»ថេយ៉ុងសួរម្ដាយគេឃើញជុងហ្គុកមុខស្លេកស្លាំងខ្លាំងណាស់ព្រោះតែអត់បាយអត់ទឹក បបូរមាត់ក្រៀមប្រេះដូចត្រីឆ្អើរ គេបាក់រូបបាក់រាងខ្លាំងណាស់ ខណៈនោះក៏ដើរទៅគោះស្មាជុងហ្គុកខ្លាំងដើម្បីឲភ្ញាក់ព្រោះដល់ម៉ោងហែរយកសពទៅបញ្ចុះហើយមិនអាចឲយឺតបានទេ។
«ម៉ាក់ថាមិនបាច់ដាស់ទេ លើកគេយកទៅដាក់ឡានសិនទៅបើដាស់ពេលនេះច្បាស់ជាមិនបានហែរហើយ»លោកស្រីគីមប្រាប់ទៅកូនប្រុសរួចទើបលើកពរចៅប្រុសដើរចេញមកក្រៅឡើងឡានដឹកសពទាំងទាំងមុខក្រៀមក្រំបរិយាយមិនចេញកូនស្រីមានពីរនាក់ពេលនេះក៏ទៅចោលគាត់អស់ហើយបន្សល់ទុកត្រឹមការឈឺចាប់ប៉ុណ្ណោះ។
  ធ្វើដំណើរជាងកន្លះម៉ោងទើបដល់ទីវាលស្មសានកន្លែងសម្រាប់បញ្ចុះសពដែរមានសភាពស្ងប់ស្ងាត់ ព្រមទាំងមានឡានពណ៌ខ្មៅច្រើនគ្រឿងបើកបន្តរកន្ទុយគ្នា ក្ដារម្ឈូសត្រូវបុរស៦នាក់ស្លៀកឈុតពណ៌ខ្មៅលើកសែងចេញពីឡានមកដាក់ចូលរណ្ដៅដែរជីករួច មានភ្ញៀវតិចតួចក៏បានមកចូលរួម ព្រមទាំងមានអចា្ចរ្យសម្រាប់ធ្វើពិធីបញ្ចុះសព។បើមើលឲចំទៅផ្នូររបស់ស៊ូជេនគឺជាប់នឹងបងស្រីខ្លួន ហើយទីបំផុតបងប្អូនគេក៏នៅជិតគ្នាពួកគេបានជួបគ្នាហើយ។
«ដាស់ជុងហ្គុកមក លោកអាចា្ចរ្យចាប់ផ្ដើមធ្វើពិធីហើយកូន»លោកស្រីគីមស្រែកហៅកូនប្រុសទីបីឲដើរទៅដាស់ប្អូនថ្លៃដែរនៅសម្រាកក្នុងឡានដោយសារតែជាតិថ្នាំងងុយដេកទើបគេបានដេកដល់ថ្នាក់មិនដឹងខ្លួនបែបនេះទាល់តែមានអ្នកមកដាស់ខ្លាំងៗបានដឹងខ្លួន។
ជុងហ្គុកមីងម៊ាំងសម្លឹងមុខថេយ៉ុងទាំងមិនទាន់អស់ជាតិថ្នាំនៅក្នុងខ្លួនគេមានអារម្មណ៍ថាគេបានយល់សុបិន្តឃើញប្រពន្ធស្លាប់ពេលនោះគេយំខ្លាំងណាស់ យំដល់ថ្នាក់គ្មាននរណាអាចឃាត់បាន ទើបរហ័សប្រមូលកម្លាំងសួរទៅបងថ្លៃដែរកំពុងមើលមុខគេដោយការងើងឆ្ងល់។
«ខ្ញុំយល់សបិ្តឃើញប្រពន្ធខ្ញុំស្លាប់ ពេលនោះខ្ញុំយំខ្លាំងណាស់វាជាយល់សន្តិដល់អាក្រក់ ពេលនេះជេននៅឯណាខ្ញុំចង់ជួប-»ជុងហ្គុកគេដល់ថ្នាក់គិតថាជាយល់សប្តិរឿងដែរប្រពន្ធគេស្លាប់គ្រាន់តែជាសុបិន្តមួយដ៏អាក្រក់គិតថានាងនៅរស់ គិតថាអ្វីៗគ្រប់យ៉ាងគឺនៅល្អតែពេលឃើញទឹកមុខបងថ្លៃបេះដូងគេកន្រ្តាក់បឹបៗ ឈឺខ្ទោកៗពេលឮសម្ដីចេញពីមាត់បងថ្លៃ។
«ជេនទៅបានសុខហើយ ប្រញាប់ឡើងលោកអាច្ចារ្យកំពុងធ្វើពិធីបញ្ចុះសពហើយ»ថេយ៉ុងដើរចេញពីក្នុងឡានរបស់គេដែរមានកញ្ចក់ខ្មៅក្រឹបមិនមានកន្លែងណាឲឃលញមុខអ្នកបើកបរបានឡើយខណៈដែរជុងហ្គុកគេនៅមីងម៊ាំងទើបប្រញាប់រត់ចេញមកមើលក៏វាជាការពិតមែនប្រពន្ធគេទៅចោលពិតមែនវាមិនមានជាសុបិន្តឡើយទើបទឹកភ្នែកគេហូរមកដូចជាបាក់ទំនប់ ដើរសន្សឹមគ្មានកម្លាំងនឹងអូសជើងដើរបន្តរទៅមុខសូម្បីតែបន្តិច។
«អូ៎ ជុងមកនេះមកកូន មកសំពះសុំខមាទោសលើប្រពន្ធជាលើកចុងក្រោយមកកូន»ម្ដាយបង្កើតឃើញកូនប្រុសភ្លាមទើបប្រញាប់ដើរទៅរកគេអូសទាញមកសន្សឹមៗដើម្បីសំពះសុំខមាទោសពីនាងតែគេស្ងាត់ឈឹងមិនមាត់មិនកឡើយទឹកភ្នែកក៏ចេះតែហូរមកមកនចេះអស់គេយំសឹងតែខ្លាចជាមនុស្សឆ្គួតទៅហើយ។
«បង...នឹក...អូន»បបូរមាត់ពណ៌ស្វាយព្រោះតែភាពស្លេកស្លាំងបង្ហើបនិយាយតិចៗសឹងតែគ្មានកម្លាំងនឹងហើបមាត់ឡើងគេនឹកនាងខ្លាំងណាស់បែកមិនប៉ុន្មានគេនឹកនាងស្ទើរឆ្គួតទៅហើយគេសឹងតែក្កាយជាមនុស្សវិកលចរិកព្រោះតែនឹកនាងមែនទែនហើយ។
«បើកម្ឈូសមើលមុខសពជាលើកចុងក្រោយទេ?»
«ចាស៎បើក/បាទបើក»អ្នកជាគ្រួសារសាច់ញាតិស្រែកឡើងព្រមគ្នា ទើបបុរសស្លៀកឈុតខ្មៅបើកគម្របម្ឈូសចេញមកត្រឹមកប៉ុណ្ណោះដើម្បីឲសាច់ញាតិមើលអស់ចិត្ត ខណៈនោះលោកស្រីគីមពរចៅមកអង្គុយជិតកូនស្រីនិយាយរៀបរាប់ទាំងទឹកភ្នែក។
«ទៅឲបានស្ងប់សុខណាកូន កុំបារម្ភពីចៅជេយ៍អីម៉ាក់នឹងមើលថែគេឲបានល្អព្រមទាំងសា្វមីកូនដែរណាជេន ម៉ាក់ស្រឡាញ់កូន មានជាតិក្រោយកើតជាកូនម៉ាក់ទៀតមកជេន ហ្ហឹកៗ»គ្រប់គ្នាយំទួញសោកពេលស្ដាប់ឮសម្ដីរបស់លោកស្រីគីមធ្វើឲអារម្មណ៍វាកម្សួលចេញមកមានតែទឹកភ្នែកមកទេ ទើបគាត់ងើបឡើងវិញទាញជុងហ្គុកឲមកមើលមុខប្រពន្ធជាលើកចុងក្រោយ។
«និយាយសុំខមាទោសប្រពន្ធទៅកូន ហើយកាត់ចិត្តណា»
«បងសូមឲអូនទៅកន្លែងដែរស្ងប់សុខ កុំភ័យពីកូនប្រុសយើងបងនឹងមើលថែគេឲបានល្អ ពេលធំឡើងក្លាយជាក្មេងល្អ ចូលរៀនសាលាល្អៗដូចជាក្មេងដ៏ទៃ បងនឹងធ្វើជាប៉ាជាម៉ាក់របស់គេ ទោះបីម៉ាក់គេមិននៅតែបេះដូងរបស់ម៉ាក់នៅជាមួយកូនយើងរហូត លាហើយ បងស្រឡាញ់អូន ម៉ាក់ខ្ញុំសុំផ្ញើរកូនមួយរយៈពេលសិន ពេលណាខ្ញុំធ្វើចិត្តបាន ខ្ញុំយកគេទៅមើលថែវិញហើយ»បញ្ចប់សម្ដីជុងហ្គុកដើរចេញពីទីនេះគ្រប់គ្នាបានត្រឹមតាមសម្លឹងមើលគេចាកចេញ ពេលនេះគេមានអារម្មណ៍ថារាងគ្រាន់បើខ្លះហើយ គេមិនអាចទន់ជ្រាយរហូតទេ បេះដូងឈឺស្ពឹកស្រពោនអស់ហើយ តែយ៉ាងណាក៏គេត្រូវតែវែករកមុខឃាតករយកមកសម្លាប់ឲបានដូចគ្នា។
«កូនស្រីប៉ាទាំងពីរអ្នកនៅជិតគ្នាហើយ ទៅឲបានសុខណាកូនស្រីពៅរបស់ប៉ា»អ្នកជាលោកប៉ាចូលមកនិយាយអង្អែលមុខកូនស្រីជាលើកចុងក្រោយបន្ទប់មកបងប្រុសបីនាក់ទៀតក៏ចូលមកមើលប្អូនជាលើកចុងក្រោយដូចគ្នារហូតដល់ចប់សប់គ្រប់ទើបនាំគ្នាទៅភូមិគ្រិះទាំងទឹកមុខក្រៀមក្រំ។
  ជុងហ្គុកមកដល់វីឡាខ្លួនវិញទាំងទឹកមុខស្មើរធេង ដើរចូលក្នុងផ្ទះព្រមទាំងក្រឡេកមើលជុំវិញទាំងទឹកភ្នែកហូរមកទៀតហើយ គេមិនងាយនឹងយំទេប៉ុន្តែប៉ុន្មានថ្ងៃនេះគេយំសឹងតែអស់តែអស់ទឹកភ្នែកពីខ្លួនហើយ។
«ហេតុអ្វីបងពិបាកធ្វើចិត្តបែបនេះជេន»ក្រឡេកទៅណាក៏ឃើញតែអនុស្សវរីយ៍រវាងនាងនឹងញេនៅចងចាំពេញខួរក្បាល គេធ្វេសប្រហែសខ្លួនឯងបានជាបាត់បង់នាង ហេតុនេះហើយរៀនស្រឡាញ់ ចូរផ្តល់តម្លៃនិងភាពសំខាន់អោយអ្នកក្បែរខ្លួនផង កុំគិតតែមិត្តភ័ក្តខ្លាំងពេក ព្រោះយើងមិនអាចដឹងទេថានិងអ្វីកើតឡើង ត្រឹមតែប៉ុន្មាននាទីរឺប៉ុន្មានម៉ោងប៉ុណ្ណោះអី្វៗអាចកើតឡើង។
''អាឡូ ចាហ្វាយឮដំណឹងថាចាហ្វាយស្រីស្លាប់ ជាការពិតមែនទេ ចាហ្វាយ?នៅទីនេះការងាររវល់ខ្ញុំមិនបានខលទៅសួរ ចាហ្វាយមិនអីមែនទេ?ខ្ញុំបារម្ភពីចាហ្វាយណាស់''
«យើងមិនអីទេ!ស្ដាប់ណារ៉ាសុីន ឯងត្រូវមកកូរ៉េវិញយប់នេះមកយើងមានការឲឯងធ្វើ រកទីកន្លែងនៅរបស់ឃាតករឈ្មោះ-»
_______
ឲពីរ២ភាគដូចបំណងហើយចាស៎ បើចង់បានសុំតែស៊ែរឲច្រើនៗមក
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now