ភាគ៤

1.7K 74 2
                                    

ថេយ៉ុងត្រូវបញ្ឈប់និយាយភ្លាមៗពេលឃើញប្អូនចុះមកជាមួយនឹងកែវភ្នែកហើមក្រហមរងៀលព្រមទាំងនិយាយកុហកអ្នកដែរកំពុងស្ដាប់នាងនៅពេលនេះ។
«មិនមានអ្វីឡើយប៉ាម៉ាក់ បងថេយ៍គាត់គ្រាន់តែបារម្មណ៍កូនប៉ុណ្ណោះ កូនយល់ព្រមរៀបការបើវាជាបំណងប៉ាម៉ាក់»ស៊ូជេនឆ្លើយយល់ព្រមទាំងវាមិនមែនជាចម្លើយដែរចេញពីចិត្តឡើយនាងប្រឹងនិយាយទាំងអួលដើមកដឹងច្បាស់ថារៀបការនាងអាចនឹងទឹកភ្នែកដោយសារគេផងមិនដឹង តែបើវាជាបំណងប៉ាម៉ាក់នាងក៏ព្រមព្រោះមិនចង់ឲប៉ាម៉ាក់អត់ឱនកិត្តិយស នឹងបាត់បងមិត្តភក្តិរបស់ម៉ាក់នាងដូចជាលោកស្រីចនដោយសារតែខ្លួននាងឡើយបើនាងយល់ព្រមហើយអ្នកទាំងអស់គ្នាមានក្ដីសុខនាងសុខចិត្តធ្វើ តែចាំថានាងនឹងមិនមានចិត្តទៅលើប្រុសម្នាក់នោះឡើយទោះបីជាគេបានរាងកាយនាងពិតមែន។
«ជេន...អូនយល់ព្រមធ្វើអី?មិនគិតពីសេចក្ដីសុខខ្លួនឯងទេឬ?»ថេយ៉ុងស្រងាកចិត្តពេលប្អូននិយាយមកមុននេះកករែងយំរហេមរហាមឲគេជួយតើហីហេតុអីក៏ប្ដូរចិត្តបែបនេះ?
«មិនអីទេបងថេយ៍ អូនដឹងថាបងបារម្មណ៍ពីអូនតែអូនយល់ព្រមហើយសម្រេចតាមនឹងចុះខ្ញុំសុំលាទៅក្រៅហើយ»ស៊ូជេនបញ្ចប់សេចក្ដីរួចរាល់ទើបសុំខ្លួនចេញទៅខាងក្រៅផ្ទះសំដៅទៅផ្ទះតូចមាត់ទឹកដែរវាជាកន្លែងដែរនាងអាចយំនឹងមិនឲនរណាឃើញបាន។
«ហ្ហឹកៗ យំឲអស់ទៅជេនបន្តិចទៀតឯងត្រូវតែរឹងមាំនឹងមានស្នាមញញឹមសម្រាប់មនុស្សជុំវិញខ្លួនឯង ឯងធ្វើបានជេនឯងធ្វើបាន ហ្ហឹកៗ»ស៊ូជេនអង្គុយយំខ្លាំងៗដើម្បីឲអស់ពីចិត្តកុំឲមានទៀតនាងត្រូវតែរឹងមាំបើទន់ខ្សោយប្រហែលជាអនាគតស្វាមីនាងមើលងាយមិនខានឡើយយំថ្ងៃនេះឲអស់ស្អែកអ្វីៗនឹងល្អប្រសើរ។
«យើងអាណិតប្អូនណាស់»ស៊ុកជីនជាមួយនឹងបងប្អូនប្រុសពីរអ្នកដែរកំពុងសម្លឹងមើលទៅប្អូនស្រីពៅយំនៅផ្ទះមាត់ទឹកតែម្នាក់ឯងកណ្ដោយកណ្ដែង នៅក្នុងផ្ទះធ្វើដូចជាគ្មានរឿងអ្វីសោះឡើយតែក៏មកលួចសម្ងំយំតែម្នាក់ឯងស្ងាត់ៗបែបនេះ។
«អាណិតចេះតែអាណិតហើយយើងមានសិទ្ធិត្រឹមជាបងជួយអ្វីមិនបានទេ ប្អូនជាអ្នករើសដោយខ្លួនឯងយើងជាបងបានត្រឹមតែតាមមើលថែប្អូនពីក្រោយប៉ុណ្ណោះ»ណាមជុនមានទឹកមុខក្រៀមក្រំអាណិតប្អូនស្ទើរយំខ្លួនឯងដែរជួយអ្វីប្អូនមិនបាននៅពេលនេះ។
«បើអាចង្រៃយ៍នោះវាហ៊ានតែធ្វើឲជេនស្រស់ទឹកភ្នែកតែបន្តិចណាខ្ញុំនឹងសម្លាប់វាដោយផ្ទាល់ដៃ»ថេយ៉ុងជាមនុស្សដែរចិត្តឆេចឆាវជាងគេភាគច្រើនគេមិនសូវបានគិតមុនឡើយតែបើគិតគឺគិតបានជ្រៅជ្រះទើបពេលខ្លះគេខឹងគ្មាននរណាចង់នៅចិត្តទេខ្លាចត្រូវជាអ្នករងកំហឹង។
«ស្ងប់អារម្មណ៍ថេយ៍ បើយើងមិនអាចជួយអ្វីប្អូនបានមែនតែយើងក៏អាចញញឹមដើម្បីជាកម្លាំងចិត្តប្អូនពួកឯងក៏ដឹងថាពេលជេនយំម្ដងណាបើយើងលួងនឹងផ្ដល់ស្នាមញញឹមឲច្រើនប្អូនក៏សប្បាយចិត្ត»
បន្ទាប់ពីចាយពេលជិតមួយថ្ងៃនិយាយពីរឿងវេលារៀបការកូនប្រុសកូនស្រីត្រកូលភ្ជាប់សាច់ភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នានៅផ្ទះគ្រួសារគីមរួចហើយគ្រួសារចនក៏បានមកដល់ផ្ទះយ៉ាងសមបំណង។
«ម៉ាក់ឃើញហើយមែនទេ ថាគ្មាននរណាចង់ឲខ្ញុំក្លាយជាកូនប្រសារនៅផ្ទះនោះទេមិចក៏ម៉ាក់នៅតែបន្តរដំណើររឿងរៀបការនេះទៀត?»ជុងហ្គុកក្រោយពីយកឡានទៅទុករួចរាលទើបដែរចូលក្នុងផ្ទះថាឲម្ដាយឡែតៗតាមអារម្មណដែរខឹងនឹងគ្រួសារនោះទាំងបងទាំងប្អូនដូចជាមិនបានឲតម្លៃគេបន្តិចសោះឡើយបើមិនយល់មុខអ្នកម៉ាក់គេប្រាកដជាទៅសំពងថេយ៉ុងមុនគេហើយ។
«ម៉ាក់ចង់បានក្មួយជេនធ្វើជាកូនប្រសារដើម្បីឲមកពិតអាចារឹកសត្វរបស់ឯងនឹងហើយដឹងទេរាល់ថ្ងៃនឹងថារកតែរឿងបង្ករតែបញ្ហាទេមានដែរអាណិតទ្រូងយើងជាម្ដាយទេ?ក្រុមហ៊ុនមួយអាទិត្យចូលម្ដងឯងរាល់ថ្ងៃគិតថាខ្លួនឯងជាស្អីហាចន ជុងហ្គុក?ឯងមើលកូនគេខំប្រឹងធ្វើការណាស់បើឯងបានជំនិតក្មួយថេយ៍យើងជាម្ដាយឯងប្រហែលជាមានមោទភាពណាស់»គាត់ក៏ខឹងមិនស្ទើរដែរពេលឮគេថាឲកូនតែមិនអាចនិយាយស្ដីឲបានឡើយព្រោះជារឿងពិតមនុស្សស្រីដែរថ្លៃថ្នូរគ្មាននរណាមកប៉ងប្រាថ្នាកូនប្រុសគាត់ឡើយមានត្រឹមពួកស្រីៗដែរមើលឃើញតែលុយកូនប្រុសគាត់ប៉ុណ្ណោះដែររត់តាមខ្លាក់ៗ។
«ចាំមើលណាម៉ាក់ ខ្ញុំនឹងធ្វើឲម៉ាក់និយាយពាក្យថាមោទភាពមកលើខ្ញុំឲបាននៅថ្ងៃណាមួយម៉ាក់ចាំមើលចុះ»ជុងហ្គុកផ្ដែផ្ដាំម្ដាយឲចាំថាគេក៏មិនបានអន់ជាងថេយ៉ុងដែរ អន់ចិត្តក៏អន់ពេលដែរឮម្ដាយយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃបែបនេះ។
«យើងនឹងចាំមើលថាឯងមានថ្ងៃឲយើងនិយាយបានទេ»លោកស្រីចនខឹងកូនប្រុសឡើងញ័រសាច់ទាំងម្ដាយទាំងកូនសុទ្ធតែជាស៊ាំងនឹងភ្លើងម្នាក់ៗខ្លាំងទៅខ្លាំងមកទើបធ្វើឲខឹងទាំងសងខាងស្ទើរស្ទះសសៃរឈាម គាត់គ្រាន់តែនិយាយឲកូនបានល្អនឹងគេប៉ុណ្ណោះកុំឲទៅណាគេដៀលក្បាលទៀតព្រោះតែស្រឡាញ់ទើបថាទើបស្ដីព្រមទាំងរកមនុស្សស្រីដែរកាន់ដៃកូនប្រុសដល់ចាស់សក់ស្កូវឲទៀត។
______
  មកមើលគ្រួសារនេះវិញតាំងមានរឿងរកាំរកូសពាក់ពន្ធ័នឹងរឿងរៀបការមកស៊ូជេននាងមិនចេញទៅណាឡើយសម្ងំនៅតែក្នុងបន្ទប់ប៉ុណ្ណោះបាយទឹកក៏មិនចុះទៅញ៊ាំធ្វើឲអ្នកក្នុងផ្ទះបារម្មណ៍ជាខ្លាំង។
«ឃើញទេមកពីប៉ាម៉ាក់នឹងហើយដាក់សម្ពាធប្អូនពេកពេលនេះឃើញទេប្អូនពិបាកចិត្តបាយមិននឹកទឹកមិនស្រេកសោះឡើយ»ថេយ៉ុងចុះមកថាឲម្ដាយឪពុកដែរកំពុងអ្គុយនិយាយគ្នាទឹកមុខមិនសូវល្អគេខឹងនឹងប៉ាម៉ាក់ឋ្លួនដែរគិតថាពីចិត្តខ្លួនឯងបែបនេះ។
«តាមតែឯងគិតចុះ»លោកគីមបន្លឺតែពិននឹងតួចនិយាយជាមួយប្រពន្ធតាមទឹកមុខតានតឹងដដែលធ្វើឲថេយ៉ុងហាកចាប់ដឹងថាប្រហែលជាមានមូលហេតុអ្វីក្រោយពីការរៀបការនេះហើយ។
«អាឡូបងជុនខ្ញុំគិតថាមានរឿងអាថ៌កំបាំងនៅពីក្រោយការរៀបការស្រីជេនហើយ»ថេយ៉ុងដើរចេញមកដល់ខាងមុខផ្ទះចូលឡានជាមុនសិនមុនឹងខលទៅប្រាប់បងប្រុសទីពីរឲបានដឹងមុនគេព្រោះថាពេលនឹះគេត្រូវតែស៉ើបរកការពិតឲបាន។
______
គ្រីសស្ដារ
សុំ៥០ឡែកនឹង២០ស៊ែរសម្រាប់ភាគបន្តរណា
ថ្ងៃនេះសុំមកលឿនតិចហើយព្រោះអេតមីនរវល់

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now