ភាគ៤៩

553 38 0
                                    

     ជុងហ្គុកស្លុតអារម្មណ៍ពេលឃើញប្រពន្ធចូលមកហើយក៏ចេញវិញបាត់ភាពអវិជ្ជការលិចចេញមកច្បាស់ណាស់ថានាងនឹងគិតខុសពីអ្វីដែរបានឃើញនឹងមិនខានឡើយ ទើបគេត្រូវងើបទៅតាមប្រាប់បកស្រាយពីរឿងនឹងឲបានច្បាស់តែក៏ត្រូវអ៊ុនប្យុលទប់ជាប់។
«មានរឿងអី នាងជានរណា?ហេតុអ្វីជុងត្រូវទៅតាមនាង?»អ៊ុនប្យុលធ្វើមុខឆ្ងល់ចងឲគេបកស្រាយច្បាស់លាស់ពាក្យដែរស៊ូជេនហៅជុងហ្គុកអម្បាញ់មិញកុំថានាងមិនបានឮគ្រាន់តែធ្វើជាមិនឮដើម្បីឲគេជាអ្នកនិយាយឡើយមកដោយខ្លួនឯង។
«ជាប្រពន្ធ គឺប្រពន្ធខ្ញុំ ចាំខ្ញុំមកបកស្រាយតាមក្រោយពេលនេះខ្ញុំត្រូវទៅសិន សុំទោសដែរក្បត់សន្យា»ជុងហ្គុកចាប់ដៃនាងនិយាយច្បាស់ៗថាស៊ូជេនជាប្រពន្ធគេតែម្នាក់ប៉ុណ្ណោះស្លាប់រស់យ៉ាងណាក៏គេមិនចោលប្រពន្ធរបស់គេដែរប្រាប់ទៅចុះ។
«ប្រ-ប្រពន្ធចឹងមែនទេ?ជុងមកវិញ យើងត្រូវនិយាយគ្នាហេតុអ្វីក៏ជុងក្បត់សន្យា?ភ្លេចអស់ហើយមែនទេអនុស្សវរីយ៍របស់យើងជាមួយគ្នា ហ្ហឹក ហេតុអ្វីទេវតាលេងសើចបែបនេះ?ខ្ញុំស្រឡាញ់គេណាស់»អ៊ុនប្យុលអង្គុយជ្រកមុខយំទាំងឈឺបេះដូងនេះមែនទេលិទ្ធផលសម្រាប់អ្នកស្មោះស្មេហ៍?ទេវតាលេងសើចនឹងផ្លូវអារម្មណ៍ណាងទៀតហើយ នាងត្រូវទៅរៀននៅបរទេសរយៈពេលប៉ុុន្មានឆ្នាំដើម្បីឲប៉ាម៉ាក់នាងបើកផ្លូវទំនាក់ទំនងនាងនឹងគេ នាងធ្វើគ្រប់យ៉ាងដើម្បើគេ ព្រោះអី?គេជាមនុស្សតែម្នាក់ដែរធ្វើឲនាងរឹងមាំនឹងនៅក្បែរនាងពេលណានាងគ្មានអ្មកចាំលើកទឹកចិត្ត...។
   ក្រឡេកមកមើលស៊ូជេនឯនេះវិញនាងដើរមកអង្គុយនៅសួនក្នុងក្រុមហ៊ុនរបស់ស្វាមីដដែលមិនបានទៅណាឡើយនាងមិនបានខឹង ខូចចិត្តអីទេ បើគេរវល់មានភ្ញៀវនាងក៏មកចាំគេបាន។
«ជេនៗ អូនកុំយល់ច្រឡំណាបងនឹងគេមិនបានមានអ្វីនឹងគ្នាទេ»ជុងហ្គុកចុះមកដល់ក្រោមប្រញាប់ស្រវេស្រវារកនាងទម្រាំឃើញនាងអង្គុយនៅលើបង់ហ្មង់ៗតែម្នាក់ឯងមិនចង់ឲនាងមានការយល់ច្រឡំខ្លាំងគេរត់ទៅបកស្រាយឲនាងស្ដាប់ភ្លាមៗ។
«មានអ្វីនឹងគ្នា?ហ៉ឺ បងកើតអីភ្ញៀវបងទៅបាត់ហើយឬ?»ស៊ូជេនក្រឡេកមកមើលគេធម្មតាៗព្យាយាមទុកចិត្តគេខ្លាំងណាស់ថាមនុស្សស្រីអម្បាញ់មិញជាភ្ញៀវរបស់ស្វាមីនាងមិនចង់ឈ្លោះមិនចង់និយាយច្រើនទើបខំញញឹមដាក់គេបែបនេះ។
«អូនមិនបានយល់ច្រឡំរឿងមិញនេះទេឬ?»
«អត់ទេ គ្រាន់-»
«ជុងខ្ញុំសុំនិយាយជាមួយប្រពន្ធបន្តិចណា»កំពុងតែនិយាយគ្នាអ៊ុនប្យុលនាងក៏បានចុះមកតាមចង់និយាយជាមួយស៊ូជេនជាប្រពន្ធរបស់មនុស្សប្រុសដែរនាងស្រឡាញ់មករាប់ឆ្នាំតែប្រហែលជាត្រូវកាត់ចិត្តហើយចាំពីពេលនេះ។
«អឺ...ខ្ញុំថា-»
«ខ្ញុំនឹងរៀបរាប់ប្រាប់នាងឲស្ដាប់ធានាឲ»ចប់សម្ដីជុងហ្គុកក៏ងើបចេញពីបង់ដើរចូលក្រុមហ៊ុនវិញអង្គុយមើលប្រពន្ធនឹងមិត្តភក្តិកាលពីនៅរៀនគេក៏មានអារម្មណ៍ខុសចំពោះនាងខ្លាំងណាស់ដែរបានក្បត់សន្យាបែបនេះ។
«ខ្ញុំឈ្មោះ អ៊ុនប្យុល ជាមិត្តភក្តិជិតស្និតនឹងគ្នាកាលពីនៅរៀនរហូតមកដល់ពេលនេះ ខ្ញុំមកនេះចង់មកទារសន្យាពីគេតែថាប្រហែលជាគេឲខ្ញុំលែងបានហើយ»និយាយដល់ត្រឹមនេះនាងទម្លាក់ទឹកមុខចុះចាប់ផ្ដើមស្រងូតស្រងាត់ឲស៊ូជេននាងកាន់តែឆ្ងល់អំពីទំនាក់ទំនងរបស់ប្ដីខ្លួនឹងមិត្តភក្តិគេនេះ។
«សន្យាអ្វីដែរ?ហេតុអ្វីក៏ជុងហ្គុកគេឲនាងមិនបាន?»
«មុនខ្ញុំរៀបឡើងយន្តហោះទៅរៀនបន្តរនៅអូស្រា្តលីពួកយើងបានសន្យានឹងគ្នាថាមកវិញនឹងរៀបការជាមួយគ្នា គេបានថ្ពក់ដៃសន្យានឹងខ្ញុំទាំងរំភើបចិត្ត គេជាបុរសបេះដូងថ្មតាំងពីនៅរៀនគេសម្បូរស្នេហ៍ណាស់ ទម្រាំតែខ្ញុំទម្លុះបេះដូងគេបានគឺសឹងតែប្រាំមួយឆ្នាំដែរយើងបានរៀនជាមួយគ្នាខ្ញុំតាមគេគ្រប់ជំហាន ពួកយើងមានអនុស្សវរីយ៍ល្អៗជាមួយគ្នាច្រើនណាស់ តែពេលនេះខ្ញុំគិតថាខ្ញុំជាជនទីបីហើយ ខ្ញុំគួរណាតែជាអ្នកដកខ្លួន»ទឹកភ្នែកមួយដំណក់រមៀលមកលើថ្ពាល់សារជាថ្មីនាងមិនចង់ជឿថាវាមានរភងកើតឡើងបែបនេះឡើយ នាងមកមុនតែនាងមិនមែនជាអ្នកបានគេឡើយគួរណាតែដកខ្លួនឲពួកគេបានសុខចុះ។
«ខ្ញុំ-ហ្ហឹក...ខ្ញុំមិនដឹងពិតមែនណា តែខ្ញុំក៏ស្រឡាញ់ជុងហ្គុកខ្លាំងជាងអ្នកនាង កុំយកគេចេញពីខ្ញុំអីបានទេ»ស៊ូជេនបុកពោះភឹបៗនាងភ័យខ្លាចថាអ៊ុនប្យុលនឹងយកស្វាមីនាងចេញពីនាងឆាប់ៗនេះព្រោះនាងមកក្រោយខ្លាំងណាស់ទៅប្រៀបនឹងស្នេហាដំបូងរបស់គេយ៉ាងមិចបាន។
«ហ្ហឹក ឈប់យំទៅអ្នកនាងខ្ញុំយល់ ខ្ញុំមកនិយាយជាមួយអ្នកនាងមិនបានចង់មកសុំគេឡើយ ទោះបានគេមកតែបេះដូងគេលែងមានខ្ញុំយូរហើយ ខ្ញុំសប្បាយចិត្តបានឃើញគេមានក្ដីសុខនឹងប្រពន្ធកូន ជូនពរឲមានក្ដីសុខណា លាហើយ»អ៊ុនប្យុលជូតទឹកភ្នែកឲស៊ូជេនហើយនាងក៏ចាកចេញមិនភ្លេចនឹងឆ្លៀតងាកមើលជុងហ្គុកនៅក្នុងក្រុមហ៊ុនបង្ហាញស្នាមញញឹមចុងក្រោយដែរនាងផ្ដល់ឲគេមុននឹងចាកចេញទាំងបេះដូងខ្លោចផ្សារ។អ៊ុនប្យុលនាងជាក្មេងស្រីស្លូតបូតម្នាក់ប៉ុណ្ណោះប៉ាម៉ាក់នាងប្រដៅបានល្អណាស់បើរបស់នោះមានម្ចាស់ហើយកុំចង់ទៅបានវាអី វានាំតែទុក្ខសោកឲខ្លួននាងដដែលទេបានឃើញគេមានក្ដីសុខនាងក៏អស់ចិត្តហើយ។
«លាហើយជុង គិតថាជាតិនេះយើងមិនមែនជាគូរព្រេងនឹងគ្នាចុះ»នាងដើរមកដល់កន្លែងឡានក្រុងរងចាំខ្សែរឡានទៅផ្លូវផ្ទះនាងទាំងបេះដូងខ្ទិចខ្ទាំ ដកដង្ហើមថបៗចង់ស្ទះនេះមែនទេអារម្មណ៍ស្រឡាញ់គេតែម្នាក់ឯងវាឈឺចាប់ខ្លាំងណាស់ នាងមិនចង់ជួបវាទៀតទេ។
ក្រឡេកមកមើលស៊ូជេនក្រោយពីអ៊ុនប្យុលនាងចាកចេញទៅ នាងស្ងៀមទ្រឹងរហូតដល់ប្ដីមកនិយាយជាមួយក៏នាងមិនបានចាប់អារម្មណ៍ដែរក្នុងចិត្តគិតថានាងជាអ្នកខុសមែនទេ?អ្វីៗគ្រប់យ៉ាហគឺចាស់ៗជាបង្ខំទាំងអស់ បើនាងមិនត្រូវប៉ាម៉ាក់ចាប់បង្ខំអ៊ុនប្យុលនាងប្រាកដជាមិនឈឺចាប់បែបនេះឡើយ។
«អូនមិនអីទេ មែនទេ?បងសុំទោស»ជុងហ្គុគទាញប្រពន្ធមកអោបផ្ដល់ភាពកក់ក្ដៅទោះបីគេនៅតែនឹកដល់ស្នេហាដំបូងតែពេលនេះគេមានប្រពន្ធទៅហើយទោះចង់បកក្រោយឬទៅមុខមិនបានដូចគ្នា។
«អូនគួរជាអ្នកដែលសុំទោស ព្រោះអូនជាជនទីបី»
______
អារម្មណ៍យើងដឹងថាខ្លួនជាជនទីបីវាពិបាកណាស់
សុំ20voteសម្រាប់ភាគបន្តរ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now