ភាគ៦៤+៦៥

1.3K 36 3
                                    

    ស្រ្តីចំណាស់នុះក៏ស្ទុះងើប ដើរសម្ដៅទៅក្នុងផ្ទះដែរមានសាច់ញាតិកំពុងអង្គុយអុចធូប ព្រមទាំងមើលមុខសពជាលើកចុងក្រោយអីបែបនេះ ជុងហ្គុកស្រឡាំងកាំងនិយាយអ្វីមិនទាន់ចេញឡើយព្រោះគេភ្ញាក់ផ្អើលខ្លាំងណាស់។
«ចាហ្វាយ! បុណ្យសពខាងនោះក៏ជាបុរសក្នុងក្រដាស់នេះដែរ»គេចង់ទនើជង្គង់ដួលពេលឮថាខាងនោះក៏ឃាតករត្រូវស្លាប់ម្នាក់ទៀតនរណាជាអ្នកធ្វើ មនុស្សស្លាប់ដល់ទៅពីរនាក់ផ្ទះជាប់គ្នាវាមិនមែនជារឿងមិនចេដន្យឡើយ។
«អ្នកកំលោះ អង្គុយចុះសិនទៅនាក់ទាំងពីរមានរឿងអ្វីជាមួយនឹងចៅប្រុសខ្ញុំមែនទេ?»ស្រ្តីនោះក៏នាំជុងហ្គុកទៅអង្គុយនៅកៅអីក្រៅផ្ទះព្រោះគេប្រហែលជាចង់និយាយអ្វីម្យ៉ាងហើយ។
«ខ្ញុំសុំសួរអ្នកមីងបន្តិចបានទេ?»ជុងហ្គុកសម្លឹងមើលមុខគាត់ដោយក្រសែរភ្នែកម៉ត់ចត់អាចឲគាត់ជឿទុកចិត្តលើគេបាន ព្រោះតែគេមិនមែនមកឆក់ប្លន់បោកប្រាស់អ្វីឡើយ ព្រោះគេមកនេះគឺតាមរកឃាតកររូបពិតសំម្លេងពិត មុខពិតទេ។
«បានសួរមកចុះក្មួយ»
«ចៅរបស់អ្នកមីងមានបានទៅធ្វើការឲនរណាដែរទេ?»គេប្រឹងសំម្លឹងមើលភ្នែកគាត់មិនឲព្រិចឡើងខ្លាចគាត់និយាយកុហកកាន់ជើងចៅរបស់ខ្លួនអីបែបនេះព្រោះបើទោះបីគាត់សម្អាងថាចៅប្រុសខ្លួនជាមនុស្សល្អ គេក៏គ្មានថ្ងៃជឿដែរព្រោះមិនដែរថាឃាតករនោះជាចៅប្រុសគាត់ហើយនៅមិនដឹងអ្វីសោះទេ។
«អឺ...អឺ»
«ប្រាប់មកអ្នកមីង ជឿទុកចិត្តលើខ្ញុំបានណាកុំខ្លាចអី»
«ចៅប្រុសមីង វាធ្វើការឲអ្នកនាងនៅផ្ទះធំកៀកនឹងផ្លូវចូលនោះ កាលពីប៉ុន្មានខែមុនវាប្រាប់មីងថាអ្នកនាងប្រើឲវានឹងពួកម៉ាកវាជិតផ្ទះនេះ ឲទៅជួយមើលក្រុមហ៊ុននៅឯសេអ៊ូល មីងជាយាយវាគិតថាចៅវាទៅរកលុយចូលផ្ទះបានជាឲទៅ តាំងពីនឹងមកវាបាត់ដំណឹងសូន្យឆឹង ទើបតែម្សិលមួយថ្ងៃនេះឯងបានឃើញវាមកផ្ទះសល់តែខ្លួនបាត់ព្រលឹងវិញ្ញាណទៅអស់ហើយ ហ្ហឹកៗ»អ្នកជាយាយយំស្រែកអាណិតស្រណោះចៅប្រុសដែរស្រឡាញ់ថ្នាក់ថ្នមតាំងពីតូចមកកើតមកអផព្វឪពុកម្ដាយបំបោះបំបង់ចោលហើយក៏ត្រូវមកស្លាប់ទាំងក្មេងបែបនេះទៀត ទ្រូងជាយាយប្រៀបដូចជាម្ដាយចឹងពិបាកនឹងទទួលយកណាស់។
«អ្នកមីង ទប់អារម្មណ៍ណា គេទៅបានសុខហើយ ប៉ុន្តែខ្ញុំមានសំណួរមួយទៀត»
«ចា៎ សួរមកចុះអ្នកកំលោះ»
«អ្នកនាងដែរប្រើឲចៅប្រុសអ្នកមីងទៅសេអ៊ូលនឹងឈ្មោះចន យូរ៉ាមែនទេអ្នកមីង?»ជុងហ្គុកខំទប់អារម្មណ៍ដែរភ័យបុកពោះដុបដាក់ៗពេលឃើញអ្នកមីងនៅស្ងៀមមិនទាន់ឆ្លើយនឹងសំណួររបស់គេតែក៏មិនហ៊ានបង្ខំគាត់ភ្លាមៗឡើយដោយសារតែអប្បាញមិញគេសួរទាក់ទងពីចៅប្រុសគាត់ខ្លាំងពេកបានជា គាត់មិនទាន់បាត់យំ។
«ច-ចា៎មែនហើយ ជាអ្នកនាង»ភ្នែកគេក្រហមដូចជាភ្នំភ្លើងរៀបនឹងផ្ទុះឡើងមក លើកមុនក៏បញ្ចប់គ្នារួចរាល់ហើយនៅមកចង់ចងកម្មចងពារជាមួយគេខ្លាំងណាស់ឬ?ហ៉ឹស បើគេរកនាងឃើញពេលណាសូម្បីតែសាកសពក៏មិនទុកឲមកដាយនាងឃើញវិញដែរ។
«ការពិត-ការពិតគឺជានាង...ដែរជាឃាតករតាមចងកម្មចងពារគ្រួសារយើងមករហូត នាងស្រីចង្រៃយ៍»គេគិតនៅក្នុងចិត្តខឹងចង់លើកកាំភ្លើងមកបាញ់ក្បាលនាងភ្លាមៗតែម្ដងឲបានផុតពីផែនដីនេះកុំមករស់ដកដង្ហើមជាមនុស្សបែបនេះទៀត។
«អរគុណហើយអ្នកមីង ខ្ញុំលាសិនហើយ តោះសុីន»គេបញ្ឈប់គំនិតនោះភ្លាម អោនគោរពលំទោនលារួចរាល់ហើយទើបចាកចេញពីទីនេះដើរសម្ដៅឆ្ពោះទៅផ្ទះចាស់របស់គេដោយកំហឹងពេញខ្លួន គេស្មានហើយមិនខុសទេមនុស្សពិសពុលដែរចង់បំផ្លាញគេដូចនាងនេះគ្មានថ្ងៃឈប់គិតចង់សងសឹកមកលើគេឡើយ។
«ចាហ្វាយហេតុអីមិនប្រាប់គាត់ថា ចៅប្រុសគាត់នឹងជាអ្នកសំម្លាប់អ្នកនាងជេន?»រ៉ាសុីនដើរអេះក្បាលផងសួរចាហ្វាយផងសឹងតែមិនចង់ទាន់ ប្រហែលជាគេខឹងខ្លាំងមែនហើយដើរលឿនដូចជារត់ ដៃគេក្ដាប់ប៉ោងឡើងចេញសរសៃរគួរឲញញើតតែម្ដងគេស្រៀវក្បាលជំនួសបើសិនជាចាហ្វាយគេរកឃើញយូរ៉ានោះ។
«ឯងមិនឃើញថាគាត់កំពុងខូចចិត្តពីការបាត់បង់ចៅប្រុសគាត់ប៉ុណ្ណាទេឬ?បើយើងយករឿងនឹងទៅប្រាប់ទៀត គាត់ប្រាកដជាបន្ទោសខ្លួនឯងដែរជាលោកយាយ មើលថែចៅមិនបានល្អមិនខានឡើយ»ថាហើយគេក៏បន្តរដំណើរដើរទៅខាងមុខទៀតរហូតមកដល់របងទ្វារផ្ទះចាស់របស់គេដកដង្ហើមឲវែងដើម្បីបន្ធូរអារម្មណ៍ខ្លាចថាឃើញមុខនាងកំហឹងគេកាន់តែខ្លាំងសម្លាប់កូនស្រីគាត់នៅនឹងមុខប៉ាគេក៏ថាបាន។
គ្រាំងងង
គេទម្លុះទ្វារចូលធាក់មួយជើងដល់រលំទ្វារដើរសម្ដៅទៅក្នុងផ្ទះដោយមានសន្តិសុខម្នាក់កំពុងតែមកហាមឃាត់គេដែរធ្វើបែបនេះ វាខុសច្បាប់ដែរមកប្រព្រឹត្ត តែគិតឬថាមនុស្សដូចជាគេខ្វល់នោះ?
«កូនស្រីលោកនៅដែរទេ?»គេដើរចូលក្នុងផ្ទះសួរអ្នកជាលោកប៉ាទាំងមុខរាបស្មើរខំទប់កំហឹងពេលឃើញទឹកមុខភ្ញាក់ផ្អើលរបស់ប៉ាខ្លួនគេមិនចង់រងចាំយូរតែគាត់នៅដដិតនិយាយមិនចង់ចេញទើបគេសម្រេចចិត្តដើរចេញឆ្ពោះឡើងទៅជាន់ខាងលើស្វែងរកនាងដោយខ្លួនឯង។
«មានរឿងអីលោកប៉ា នរណា-»យូរ៉ាដែរសម្ងំនៅក្នុងបន្ទប់មិនដែរចេញទៅណានោះតែពេលឮសំម្លេងឡូឡាខាងក្រោមឲនាងអត់មិនបាននឹងចេញមកមើល ចង់ដឹងពីអ្នកខាងក្រោមតែក៏ត្រូវជុងហ្គុកចាប់បោចសក់បញ្រ្ចាស់ចុង ទាញនាងពីកាំជណ្ដើររហូតមកដល់ជាន់ក្រោមចង់បាក់ឆ្អឹងឆ្អែងខ្ទេច។
«ជុងហ្គុក ឯងមានរឿងអូបានមកធ្វើបាបប្អូនឯងនេះ ឆ្គួតទេឬ?អាកូនចម្គួត»លោកចនដើរមកជួយកូនស្រីដោយខំរុញច្រាន់ឲជុងហ្គុកព្រមប្រលែងដៃពីសក់ក្បាលយូរ៉ាភ្លាម តែក៏ត្រូវរ៉ាសុីនចូលមកឃាត់មិនព្រោះតែពេលចាហ្វាយគេខឹងមិនបានគិតពីសុវត្ថិភាពអ្នកនៅជិតខ្លួនឡើយជៀសបានក៏ជៀសសិនទៅ។
«ចម្អួតហេស៎?សួរកូនស្រីលោកទៅ បានចូលរៀនសាលាល្អៗ មានមុខមានមាត់ជាកូនអ្នកមានដែរមិចក៏មកប្រព្រឹត្តចារឹកថោកទាបព្រៃផ្សៃបែបនេះ ខ្ញុំប្រាប់ណាជីវិតគឺសងដោយជីវិត»គេបញ្ចប់សម្ដីក៏ចាប់អូសយូរ៉ាទាំងច្រងាត់ច្រងិលភាពរញ៉េររញ៉ៃរកើតឡើងនៅក្នុងផ្ទះ ធ្វើឲអ្នកជាម្ដាយចុងរបស់ជុងហ្គុកប្រញាប់ចេញមកជួយកូនស្រីពេលឃើញកូនបង្កើតរបស់ស្វាមីមកធ្វើបាបបែបនេះ។
«ឯងនិយាយស្អីហា៎ មានរឿងអីក៏ដោះស្រាយគ្នាតាមសម្រួលទៅចាំបាច់ប្រើហឹង្សាឬ?យើងចិញ្ចឹមឯងមកឲដោះស្រាយបញ្ហាដោយការប្រើហឹង្សាអញ្ចឹងមែនទេ?វាដូចជាម៉ែឯងអញ្ចឹងខឹងស្អីបន្តិចក៏ហឹង្សាយើងមិនបាច់គិតច្រើមទេថាអាចារឹកថោកទាបនេះឯងក៏ស្រូបមកពីម៉ែឯង អាកូនភ្លើ»
«និយាយម្ដងទៀតមក ឆាប់ឡើងម្ដាយខ្ញុំប្រើហឹង្សាលើតែមនុស្សដែរប្រព្រឹត្តចារឹកថោកទាបទេ កុំគិតថាជាឪហើយខ្ញុំមិនហ៊ានលើកដៃបាញ់ណា»គេទម្លាក់កាំភ្លើងចុះបន្ទាប់ពីបានលើកយកមកភ្ជុងនៅនឹងក្បាលរបស់អ្នកមានគុណ គេមិនចង់ធ្វើជាកូនអកត្តញ្ញូទេ តែបើលោកប៉ាគេហ៊ានដៀលម្ដាយខ្លួនកប់ៗមាត់បែបនេះគេក៏ហ៊ានលើកដៃសម្លាប់ដោយមិនខ្លាចបាបកម្មដែរ។
«គ្មាននរណាមកជួយនាងបានទេ បើមិនចង់ឲនាងស្លាប់នៅឲស្ងៀម»ជុងហ្គុកលើកកាំភ្លើងគម្រាមអ្នកនៅទីនេះដោយក្រសែរភ្នែកខឹងសម្បារប៉ាគេនៅតែចារឹកបែបនេះ មិនបានកែអ្វីបន្តិចសោះតែងតែមើលឃើញគេខុសនឹងជាមនុស្សអាក្រក់គ្រប់ពេលមករហូត។
«លោកប៉ា អ្នកម៉ាក់ជួុយកូនផង ហ្ហឹកប៉ាម៉ាក់កូនមិនដឹងអ្វីទេ»យូរ៉ាយំរំអួយស្រែកសុំជំនួយពីម្ដាយឪពុកដែរឈរមើលកូនទាំងក្ដីអាណិតអាសូរខំស្រែកជេរជុងហ្គុកយ៉ាងណាក៏មិនឈឺចង់ចូលទៅជួយក៏មិនបានព្រោះកាំភ្លើងនៅជាប់ក្បាលកូនស្រីឲកៀកស្អិតនឹងគ្នា បើពួកគាត់ឈៀនជើងតែបន្តិចយូរ៉ានឹងស្លាប់ភ្លាមៗ។
«ឈប់រំអួយទៅនាងពិសពុល ឆ្អែតចិត្តហើយមែនទេ?ដែរឃើញយើងឈឺចាប់បាន កុំស្មានថាយើងមិនដឹងកន្លងមក សារតែផ្ញើរលងបន្លាចយើងជាស្នាដៃនាង គ្រាន់តែយើងស្មានមិនដល់ថាមនុស្សស្រីថោកទាបដូចជានាងបាសាហាវយ៉ាងនេះ ពូកែណាស់មែនទេរឿងមន្តអាគមងងឹតស្អីនឹង?តែវាជួយអ្វីនាងមិនបានទេបើកយើង បាញ់បំបែកក្បាលនាងមួយកន្លែងហើយនោះ»គេចាប់ច្របាច់កនាងឡើងចង់ដាច់ខ្យល់ភ្លាមព្រោះដល់ថ្នាក់ហើបជើង ទើបទម្លាក់មកវិញឈរបោចសក់រងចាំមើលនាងនិយាយបន្ទាប់ពីគេឈររៀបរាប់គ្រប់យ៉ាងឲម្ដាយនាងនឹងប៉ាគេបានស្ដាប់ថាកូនស្រីខ្លួនមិនបានល្អដូចដែរឃើញឡើង ចិត្តសាងក្នុងនាងវាពិសពុលពិបាករកអ្វីមកប្រៀបផ្ទឹម។
«ហាហា ស៊ុបប្រាយខ្លាំងណាស់មែនទេ?គ្រប់យ៉ាងក៏មកពីបងថ្លៃឯងធ្វើដាក់យើងបែបណាខ្លះ ឯងមានដឹងទេថាយើងឈឺចាប់ នឹងខ្មាស់គេប៉ុណ្ណា-»
ផ្លាច់!!!! មិនទាន់បញ្ចប់ប្រយោគដែរខ្លួនចង់និយាយហើយស្រួលបួលផងក៏ត្រូវជុងហ្គុកគេទះមួុកំផ្លៀងសឹងតែវាចថ្កៀមទៅហើយ កម្លាំងដៃខ្លាំងសម្បើមណាស់។ខណៈនោះគេក៏អូសក្បាលនាងយកដាក់ក្នុងឡានចងដៃចងជើងឡើងជាប់ដោយមានរ៉ាសុីនជាអ្នកបញ្ជារចង្កូតឆ្ពោះទៅកន្លែងមួយដែរគេបានរៀបចំជូននាងច្រើនណាស់។
_____
ដឹងមិចម៉ាទេយូរ៉ាអើយ អាណិតណាស់😔
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now