ភាគ២៨

678 27 0
                                    

ស៊ូជេនខឹងចិត្តដែរធ្វើអី្វគេមិនបានសោះឡើយព្រោះដៃជាប់បំបៅដោះកូនបើនាងដូចពីមុនវិញគេប្រហែលជាស្រែកឲនាងសុំឈប់បាត់ទៅហើយ ប្ដីស្អីឡប់ៗចឹងហ៉ឹស។
«បងឈប់ហើយៗ មោះចាំបងលើកកូនមកគេងអូនគួរតែសម្រាកដែរទៅអស់កម្លាំងច្រើនហើយថ្ងៃនេះ»ជុងហ្គុកឈប់លេងពេលឃើញក្រសែរភ្នែកពិឃាតរបស់ប្រពន្ធសម្លក់មកគេសុំចុះចាញ់តែម្ដង។
«អត់ចង់គេងទេ ឃ្លានណាស់បងទៅរកអីឲញ៊ាំតិចមក»ស៊ូជេនអង្អែលពោះឈឺថ្នេរក៏ឈឺឃ្លានក៏ឃ្លានគិតទៅជីវិតកើតឃាមនុស្សស្រីពិបាកសព្វសារពើតែម្ដងហើយលោកអើយ។
«អូ៎ បបរម៉ាក់យកមកចាំបងទៅកម្ដៅដាក់ចានឲណាbabe»ជុងហ្គុករៀបចំឲកូនគេងស្រួលបួលមុននឹងដើរទៅកន្លែងចង្ក្រានបាយដែរមានក្នុងបន្ទប់នេះស្រាប់មិនពិបាក។
_____
   មួយអាទិត្យកន្លងផុតទៅត៉ាងលឿនស៊ូជេននឹងកូនប្រុសក៏មានសុខភាះល្អធ្វើឲអ្នកជាលោកប៉ាសប្បាយចិត្តក្នុងការមើលថែប្រពន្ធនឹងកូនប្រុសកំពូលខូចរកតែម៉ែឪស្វីតមិនបានយំទារប៉ៅរហូត។
«ជេន កូនឃ្លានបៅហើយ»ជុងហ្គុកដែរនៅក្រោមអង្គុយលេងជាមួយកូនសុខៗតែលោកកូនក៏ស្រែករកបៅភ្លាមទើបហៅប្រពន្ធដែរកំពុងចូលបន្ទប់ទឹកនុះ។
«ចាំមួយភ្លេតដោះបងឯងឲកូនបៅលេងសិនទៅ»ដោយសារតែមិនទាន់ហើយទើបស្រែកប្រាប់គេទៅវិញទាំងបែបនេះមិនដឹងជាកាត់ទៅណាឲប្រាកដទេលោកកូនមួយនឹងយប់ឡើងគ្មាននរណាបានដេកឡើយ។
«ទេ ដោះបងគ្មានទឹកដោះទេឲលឿនមក»ជុងហ្គុកខំច្រៀងបំពេរកូនលួងឡើងអស់វិធីតែហាក់ដូចជាមិនបាត់សោះទើបទាល់តំម្រិះក៏ដោះអាវចេញបង្ហាញនៅដើមទ្រូងហាប់ណែនមុននឹងគេប្រញាប់លើកកូនមកបីអោនដើមទ្រូងទៅដាក់មាត់កូនទាំងខ្មាស់។
«ចឹងទៅស្ងាត់បន្តិចលោកអើយ»ជុងហ្គុកសង្គ្រឺតធ្មេញពេលដាក់ឲកូនបៅហើយតែបែរជាមកខាំដោះគេធ្វើឲរសើបស្ទើរតែទប់ខ្លួនមិនជាប់ឡើយ។
  ក្រឹបប
  សំម្លេងថតបន្លឺចេញពីក្រោយគេដាស់ទាញអារម្មណ៍ជុងហ្គុកឲងៀករកមើលតាមប្រភពសំម្លេងទើបបង្ហាញឲឃើញប្រពន្ធគេកំពុងតែឈរថតទាំងដែរនៅដៃគេកំពុងតែមានកូនជញ្ជក់ដោះលេង។
«យ៉ា គីម ស៊ូជេនលុបចោលឲលឿនឮទេ»ជុងហ្គុកធ្វើមុខខ្មួរដែតនាងមកលួចថតគេស្ងាត់ៗបែបនេះសំខាន់មិនមែនថតតែគេអីគឺមានជាប់លោកកូនកំពុងជញ្ជក់ដោះនេះទៀតបើឲគេមើលគេសើចងាប់ហើយ។
«អត់ អត់ចង់ចេញមើលអូនមើលកូនវិញ»ស៊ូជេនទុកទូរស័ព្ទក្នុងហោប៉ៅខោមុននឹងទៅយកកូនពីរដៃប្ដីមកលួងបំពេរ។
«អាប្ដីឆ្គួត កូនរាគអាចម៍មកថាកូនឃ្លានបៅអើយលោក»ស៊ូជេនធុមក្លិនប្លែកចេញមកពីក្រោមគូទកូនពេលបើកមើលក៏ប្រទះបែបនេះឯប្ដីនាងថាកូនឃ្លានបៅទៅវិញព្រះអង្គអើយឈឺខួរខ្លាំងណាស់។
«ហាក៎ ចឹងទេ?បងឃើញយំលើកដៃលើកជើងស្មានតែឃ្លានបៅ»ជុងហ្គុកធ្វើមុខស្ញូញស្ញាញលែងចង់ខ្លាមងជាមួយប្រពន្ធកូនរាគអាចម៍ទាំងមូលបែរជាមិនដឹងថែមទាំងមិនបានចាប់អារម្មណ៍ហិតក្លិនទៅទៀត។
«ឥឡូវឡើងទៅយកកន្ទបកូននឹងខោថ្មីឲអូនតិចមក!លឿនឡើង»ស៊ូជេនអស់អីនិយាយជាមួយប្ដីហើយទើបសម្រេចចិត្តប្រើវិញមុននឹងដើរទៅយកទឹកមួយកន្ធន់នឹងកន្លែងសើមមកសម្អាតចេញ។
«អាឡប់អើយ កូនរាគថាកូនឃ្លានឯងនេះភ្លើមែនវ៉ើយ»ជុងហ្គុករកកន្ទបបណ្ដើរថាឲខ្លួនឯងបណ្ដើរមិនដឹងជាគិតស្អីទេរាល់ថ្ងៃនេះអត់ប្រយោជន៍ខ្លាំងណាស់។
«ស្អីនេះ??ជិតដល់ខួបជេនហើយឬ?»ជុងហ្គុកឃើញសំបុត្រកំណើតរបស់ប្រពន្ធជ្រុះនៅនឹងគៀនទូរសំម្លៀកបំពាក់ទើបយកមកមើលខានស្អែកក៏ខួបកំណើតប្រពន្ធគេទៅហើយនេះបើមិនបានមើលក្រដាស់នេះគេពិតជាមិនដឹងអ្វីមែនហើយ។
«ហ៉ឹស ខួបកូនក្មេងខ្លះជិតមកដល់ហើយគួរណាតែត្រៀមកាដូរឲសិន»ជុងហ្គុកសើចបញ្ចេញធ្មេញពេលសម្រៃថាបានស៊ុបប្រាយនាងឲភ្ញាក់ផ្អើលនៅថ្ងៃកំណើតខ្លួននុះគេនឹងធ្វើជាមនុស្សទីមួយដែរជូនពរនាងនឹងឲកាដូរនាងមុនគេចាំតែមើលចុះ។
   ចុះមកដល់ក្រោមឃើញថាប្រពន្ធកំពុងប្រឡែងជាមួយកូនគេប្រញាប់យករបស់របរឲមុននឹងចេញទៅទទួលទូរស័ព្ទជាមួយជំនិតរបស់គេបន្តិច។
«អាឡូមានការអីមែនទេ?»
''ចាហ្វាយគឺថាទឹកអប់ដែរនាំចេញទៅម៉ាកដែរចាហ្វាយស្រីបានចូលថតsponsoredនុះពេលនេះ.....''រ៉ាសុីនរៀបរាប់ពីស្ងានភាពដែរកំពុងកើតឡើងនៅប៉ារីសនឹងផលិតដែរនាំចេញទៅទីផ្សារអ៉ឺរ៉ុបនោះយ៉ាងមត់ចត់ប្រាប់ទៅចាហ្វាយដែរកំពុងស្ដាប់។
«យើងមិនចង់ជឿថាវានឹងកើតឡើងទេ បានហើយយើងរវល់បន្តិចយប់ចាំយើងទាក់ទងទៅម្ដងទៀត»ជុងហ្គុកទម្លាក់ទូរស័ព្ទចុះដកដង្ហើមឲធូរក្នុងចិត្តមុននឹងត្រឡប់ចូលផ្ទះបង្ហាញស្នាមញញឹមដូចជាផ្កាត្រកួនទៅប្រពន្ធនឹងកូនប្រុសជាទីស្រឡាញ់។
«ជេនបងមានដំណឹងល្អយកមកប្រាប់»
«ជាដំណឹងអ្វី?ហឹមម»
«ទឹកអប់ដែរអូនបានថតsponsoredឲបងជាង៣ខែមុននឹងពេលនេះ-»
«យ៉ាងមិចបងមានបញ្ហាមែនទេ?ឬក៏លក់មិនដាច់អូនសូមទោសណាជុង-»ស៊ូជេនស្លន់ស្លោភ័យខ្លាចថារបស់ដែរនាំចេញនុះធ្វើឲផលិតផលរបស់គេលក់មិនដាច់គ្មានអ្នកទិញប្រើទាំងដែរនាងមិនទាន់បានស្ដាប់គេនិយាយចប់នៅឡើយទេ។
«នែ៎ ស្ដាប់បងនិយាយសិនកុំស្លន់ស្លោពេកតិចរំលោភនៅនឹងហា»ជុងហ្គុកចង្អុលមុខប្រពន្ធហាមមិន្សដាប់បើគេមិនទាន់និយាយចប់ផងចេះទៅគិតមុនទៅកើតដែរនេះលោកអើយ។
«ទឹកអប់ដែរអូនជួយថតឲបងនៅកាលពីប៉ុន្មានខែមុននឹងពេលនេះកំពុងតែប្រជែងក្នុងទីផ្សារអ៉ឺរ៉ុប លក់ដាច់ខ្លាំងណាស់បងសឹងតែមិនជឿទេពេលនេះប្រពន្ធបងក៏ល្បីដូចគ្នា»ជុងហ្គុកធ្វើមុខជូរពេលប្រពន្ធកំពុងតែឡើងល្បីជាដោយសារថតsponsoredជាមួយទឹអប់នេះអ្វីដែរគេភ័យគឺប្រុសៗលួចស្នេហ៍ប្រពន្ធគេនឹងហ្មង។
«ល្បីណាទេ អូននៅតែជាអូនប្រពន្ធបងនឹង»ស៊ូជេនអោបកប្ដីយកចិត្តយកថ្លើមល្បីមិនមែនជារឿងដែរនាងចង់បានឡើយពិបាកទៅវិញទេដើរមកណាទៅណាក៏មានតែគេស្គាល់នឹងចង់តាមដានជីវិតយើងគ្រប់ពេលវេលា។
«ចឹងឲបងមួយមក»
«មួយអី?»
«ដូចពេលកាលយើងនៅស្វីសហ៎....អ្ហឹម»
________
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now