ភាគ៣៦

554 25 1
                                    

ឃើញថាបានប្រធានក្រុមហ៊ុនសរសើរបែបនេះនាងកាន់តែមានចិត្តលើគេកាន់តែខ្លាំងហើយសង្ហាក៏សង្ហាសម្ដីក៏ផ្អែមបើបានឲគេថ្នាក់ថ្នមរាងកាយនាងមិនដឹងជាឡើងដល់ឋានសួគ៌ណាទៅហើយទេ ខណៈដែរនាងកំពុងឈរញញឹមញញែមនោះត្រូវភ្ញាក់ព្រើតពេលឮសម្លេងរ៉ាសុីនមកពីក្រោយខ្នង។
«នៅឈរញញឹមញញែមឲរឹកឲរាងចាហ្វាយដល់ពេលណាទៀតនាងលីនី?»រ៉ាសុីនចូលមកក្នុងបន្ទប់របស់ជុងហ្គុកបម្រុងនឹងនិយាយប្រាប់ឲការពារខ្លួនពីលេខាស្រីម្នាក់នេះផងតែមិនទាន់បាននិយាយផងក៏ឃើញថានាងនៅក្នុងបន្ទប់ជាមួយចាហ្វាយតែពីរនាក់បាត់ទៅហើយទើបនិយាយឲនាងបាក់មុខ។
«នាងខ្ញុំសូមលាសិនហើយលោកប្រធានមានការអ្វីអាចហៅបានចាស៎»លីនីមិនតបតរជាមួយរ៉ាសុីនដែរជាមនុស្សនាងធ្លាប់ឲដៃគេបែបនេះដូចគ្នាប៉ុន្តែរ៉ាសុីនគេមិនយកភ្នែកមើលសោះទើបនាងស្អប់គុំគួនគេបែបនេះស្អាតតែរូបឆោមតែសម្ដីមិនពិរោះដូចជាលោកប្រធានសោះ។
«បាទ សូមអញ្ជើញ»ជុងហ្គុកញញឹមស្រស់ដាក់លេខាមុននឹងក្រឡេកមើលដំណើរនាងដើរចេញដល់ទ្វារបិទឲរួចរាល់ហើយទើបជុងហ្គុកគេបែរមកមើលមុខរ៉ាសុីនវិញដែរហៅមនុស្សស្រីមិនពិរោះ។
«ឯងរៀនហៅមនុស្សស្រីឲល្អស្ដាប់ផង កុំស្អាតតែរូបពេក»ជុងហ្គុកថាឲជំនិតរួចបែរមកសុីញ៉េរឯកសារទាំងក្រវីក្បាលនឹងជំនិតម្នាក់នេះរូបស្អាតដូចជាដារ៉ាចឹងតែសមកដីនិយាយជាមួយមនុស្សស្រីដូចជះលាមកទាំងកន្ថោរសម្ដីផ្អែមតែជាមួយម៉ាក់គេនឹងប្រពន្ធគេពិតមែន។
«បើនាងជាមនុស្សស្រីល្អខ្ញុំក៏ហៅល្អដែរតែខ្ញុំប្រាប់ណាចាហ្វាយកុំសូវទៅស្និតស្នាលជាមួយនឹងនាងបើមិនចង់បែកបាក់គ្រួសារ»រ៉ាសុីនដើរមកអង្គុយកៅអីសម្រាប់ទទួលភ្ញៀវដែរមាននៅមុខចាហ្វាយនិយាយដាស់តឿនឲហើយកុំឲថាពេលមានរឿងកើតឡើងគេមិនបាននិយាយឲសោះយ៉ាងណាៗក៏ចេះតែប្រាប់ឲដឹងទៅ។
«ស្អីទៀតហើយអាក្សីននាងគ្រាន់តែជាលេខាម្នាក់ប៉ុណ្ណោះទៅដល់ថ្នាក់បែកបាក់ស្អី ឡប់មែន»ជុងហ្គុកអត់មិនបាននឹងថាឲជំនិតម្នាក់នេះនិយាយមកឲភ្លៀវដូចដាក់ប៊ីចេះជ្រុលនិយាយឲបន្លើសគេឯងទៅកើត។
«កាលខ្ញុំមកប៉ារីសលើកដំបូងនាងតាមឲដៃខ្ញុំសឹងតែប្រគេនខ្លួនតែខ្ញុំមិនបានចាប់អារម្មណ៍យកភ្នែកមើលទេ យ៉ាងណាយ៉ាងនីចាហ្វាយកុំបណ្ដោយតាមអារម្មណ៍ទៅតាមការអូសទាញរបស់នាង ខ្ញុំដាស់តឿនហើយបើមានរឿងមួយណាដល់ចាហ្វាយស្រីខ្ញុំសុំមិនចូលជួយទេ»រ៉ាសុីននិយាយរៀបរាប់រ៉ាយរ៉ាបឲជុងហ្គុកស្ដាប់ឲហ្មត់ចត់គេតឿនម្ដងហើយមកដងទៀតបើមានរឿងគេសុំដក់ខ្លួនចេញងើយព្រោះត្រឹមអ្នកក្រៅមិនអាចទៅចេះដឹងបានទេ។
«ទៅចេញទៅនិយាយយូរៗតាប៉ែរមែនអាមួយនេះ»ជុងហ្គុកសម្រេចចិត្តដេញចេញបើមិនចឹងនិយាយដដែលៗជាមិនខានគ្រាន់តែស្ដាប់ក៏ធុញដែរ ខណៈដែររ៉ាសុីនចេញទៅហើយទើបជុងហ្គុកចាប់ផ្ដើមមើលឯកសារបន្តរហូតដល់ល្ងាចទើបត្រឡប់ចេញទៅវីឡាវិញ។
   ក្រឡេកមកមើលអ្នកនៅកូរ៉េឯនេះតាំងពីចប់សន្ទនាជាមួយប្ដីស៊ូជេននាងក៏បានលង់លក់ដំណេលឯកជាមួយកូនប្រុសដូចជាលេបថ្នាំងងុយដេកទាំងកំប៉ុងណាមួយដោយសារតែហត់ទើបជានាងទន់ខ្លួនទៅទាំងបែបនេះ។
«អ្ហឹម...ម៉ោងប៉ុន្មានទៅហើយនេះ?»ស៊ូជេនក្រហឹមដើមកមុននឹងបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយនៅឡើយទើបប្រញាប់ទាញទូរស័ព្ទមកមើលម៉ោងក៏ឃើញថាម៉ោងប្រាំពីរជាងហើយនាងទើបតែក្រោកពីដេកប៉ុណ្ណោះ។
«យប់មិញខ្ញុំដេកទាំងចឹងឬពុទ្ធោរអើយ»នាងងើបឡើងដើរឆ្លុះកញ្ចក់តែក្រឡេកឃើញសភាពខ្លួនឯងជាមួយនឹងរ៉ូបសុិចសុីនេះ ទើបប្រញាប់ដើរចូលបន្ទប់ទឹកសម្អាតខ្លួននឹងបានមករៀបចំខ្លួនឲកូនយកទៅក្រុមហ៊ុនបងប្រុសជាមួយគ្នា។
   ស៊ូជេនចំណាយពេលរៀបចំខ្លួនឯងនឹងកូនប្រុសជិតមួយម៉ោងទម្រាំតែហើយនៅតេមតូមៗដើរទៅដើរមករវល់តែរបស់កូនប្រុសនឹងឯងយកទៅក្រៅចឹងត្រូវរយីងរយោងបន្តិចហើយតែក៏មិនអីដែរព្រោះនាងសប្បាយចិត្តនឹងធ្វើ។
«មិនឃើញសូម្បីតែសារមក»ស៊ូជេនចាប់ផ្ដើមមានអារម្មណ៍អន់ចិត្តពេលប្ដូទៅឆ្ងាយទាក់ទងទៅមិនចូលទៀតរវល់ៗសារក៏ឆាតទៅមិនតបធ្វើឲនាងអន់ចិត្តជាខ្លាំងដែរគេស្ងាត់បែបនេះបើមិនមែនជាប្ដីក៏នាងមិនខ្វល់ដែរ។
«បានទៅឆ្ងាយដូចឆ្កែរួចពីទ្រុងចឹង»នាងសម្រេចចិត្តបិទទូរស័ព្ទចោលដាក់ចូលក្នុងថតតុមិនចង់ដឹងឮពីប្ដីអ្វីទៀតទេ បើថាខលមិនលើកសារមិនតបបែបនេះក៏បាននាងនឹងលេងឲមើលដូចគ្នា។
«អូនដឹងថាបងរវល់ធ្វើការបង្កើតសាខាមួយកន្លែងទៀតនៅទីនោះតែបងក៏គួរតែគិតពីអូននឹងកូនដូចគ្នា»ឈប់គិតមែនទែនហើយនាងកាន់តែគិតកាន់តែអួលដើមកមនុស្សធ្លាប់តែឃើញមុខគ្នាពេលព្រឹកក៏ឃើញថ្ងៃក៏ឃើញយប់ក៏ឃើញតែពេលនេះគ្មានសូម្បីតែដំណឹងប្ដី។
   ស៊ូជេនបើកឡានចេញពីភូមិគ្រិះជាមួយនឹងកូនប្រុសក្រុមហ៊ុនបងប្រុសខ្លួនទាំងអារម្មណ៍មិនសូវល្អតាំងពីផ្ទះតែប្រឹងញញឹមលើកដៃពរកូនចេញពីក្នុងឡានឆ្ពោះទៅក្នុងក្រុមហ៊ុនដើមគូរសំម្លៀកបំពាក់ឌីហ្សាញសម្រាប់បវរកញ្ញាប្រខាំប្រទេស។
«ជេនមកលឿនម្លេះបងបង្ខំអូនទេដឹង?»ណាមជុនចេញពីបន្ទប់រៀបនឹងទៅញ៊ាំអាហារពេលព្រឹកនៅជាន់ខាងក្រោមតែក៏ប្រទះឃើញប្អូនស្រីដើរមកជាមួយនឹងបុគ្គលិកកំពុងតែជួយកាន់កាបូបដាក់របស់របរកូន។
«មិនបង្ខំទេបងកុំបារម្ភអីណា អូនទៅបន្ទប់នោះជួយគេសិនហើយបងប្រុសជួយយកឥវ៉ាន់កូនជេយ៍ទុកក្នុងបន្ទប់បងប្រុសខ្ញុំទៅ»នាងនិយាយរៀបរាប់ប្រាប់ពីកាលវិភាគខ្លួនអីទៅបងប្រុសរួចហើយទើបចាកចេញទាំងទឹកភ្នែកហូរមកនាងខំទប់ខ្លាំងព្យាយាមទប់ឡើងក្រហាយក្រហល់ភ្នែកមូលហេតុព្រោះតែអន់ចិត្តនឹងប្ដី។
_____
ឆ្ងាយកាយណាយចិត្ត២អាទិត្យតែគេឆក់បានគេយកហើយ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now