ភាគ៦០

551 21 1
                                    

ពេលរសៀល កន្លងទៅប៉ុន្មានម៉ោងហើយជុងហ្គុកនឹងរ៉ាសុីនបានមកកន្លែងដែរពួកឃាតករនោះធ្លាប់រស់នៅ ពេលនេះមិនទាន់បានតម្រុយសោះគេជិះដើររក សួរអ្នកដែរនៅក្បែរនោះ ជីកកាយចង់បែកផែនដីជាពីរហើយនៅមិនទាន់បានអីទៀតពេលនេះក៏សល់តែមួយកន្លែងទៀតប៉ុណ្ណោះដែរជាក្ដីសង្ឃឹមរបស់គេ។
«ចាហ្វាយ!ហេតុអ្វី មិនព្រមប្រើកូនចៅឯទៀតឲជួយធ្វើ នឹងឆាប់បានដឹងដំណឹង»រ៉ាសុីនគេមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ណាស់ដើរតាមចាហ្វាយមួយថ្ងៃជុងហ្គុកមិនបានឲគេជួយដើរសួរសោះ។
«បើយើងប្រើពួកនោះដដែល យើងស្មើរនឹងមិនបានលុបលាងទោសកំហុសទេ យើងជាអ្នកបង្ករឡើង យើងក៏ជាអ្នកទទួល»ជុងហ្គុកអង្គុយផឹកកាហ្វេរក្នុងហាងទាំងតានតឹងចិត្តចង់ប្រេះទ្រូងបែកជាពីរជាបីចំណែកពេលដើររកជនបង្ករដោយខ្លួនឯងបែបនេះទើបដឹងថាពិបាកប៉ុណ្ណា។
«ចឹងចាហ្វាយហៅខ្ញុំមកធ្វើអី?»
«ឯងមិនពេញចិត្ត?»
«ទេ!គ្រាន់ឆ្ងល់ បើចាហ្វាយថាចង់ធ្វើវាដោយខ្លួនឯង ហៅខ្ញុំមកឲទើសទាល់ធ្វើអី»
«យើងគ្រាន់តែឲឯងជួយរកទិន្នន័យ ឯកសារសំខាន់ៗខ្លះពេលដឹងដំណឹង បើមិនពេញចិត្តនោះទ្វារ»ជុងហ្គុកលើកកាហ្វេរមកផឹកទាំងខឹងចិត្តគ្រឺតពេញទំហឹងពេលឮសម្ដីលោកកូនចៅនេះ អារម្មណ៍មិនល្អផងមកនិយាយចឹងទៀតនរណាមិនខឹង។
«ចិត្តត្រជាក់ៗលោកប្រធាន តោះទៅមួយកន្លែងទៀតទាន៎»រ៉ាសុីនឈប់និយាយខ្លាចត្រូវចាហ្វាយខឹងដាច់ក្បាលដាច់កន្ទុយទើបនាំខ្លួនដើរចេញពីហាងកាហ្វេរមុនគេមកអង្គុយចាំក្នុងឡានឲជុងហ្គុកអង្គុយចាំគិតលុយ។
«ចាហ្វាយប្រាកដចិត្តទេថានឹងទៅកន្លែងនោះ?»
«ប្រាកដហើយ យ៉ាងមិចឬ?»
«ទីនោះស្ងាត់ហើយសម្បូរទៅដោយពួកញៀនថ្នាំ នៅទីនោះអាណាធិបតេយ្យណាស់»
«បើមិនទៅធ្វើយ៉ាងមិចនឹងបានដឹងរឿង?ទោះឲចូលរូងខ្លាក៏យើងព្រមដែរ អាចនៅទីនោះមានតម្រុយខ្លះឲយើងដឹងវាមិនជាសំណាងហើយឬ?»គេថាឲពិននឹងទើបរ៉ាសុីនឈប់និយាយរួចបរឡានចេញពីហាងកាហ្វេរឆ្ពោះដំណើរទៅកន្លែងអាណាធិបតេយ្យនៅជាយក្រុងមិនឆ្ងាយពីសេអ៊ូលប៉ុន្មានឡើយ។
ធ្វើដំណើររាងយូរគួរសមទម្រាំមកដល់នៅផ្លូវចូលកន្លែងនេះដូចជា ផ្លូវចូលផ្ទះខ្មោចធ្វើឲអ្នកក្នុងឡានក៏មានអារម្មណ៍មិនសូវស្រួលតែក៏ព្យាយាមបើកបន្តរទៅមុខដោយសារតែកន្លែងស្នាក់នៅរបស់ពួកនោះវាឆ្ងាយពីនឹងបន្តិច។នៅតាមផ្លូវក៏ឃើញសម្បូរទៅដោយមនុស្សជក់បារី ហិតកាវ ខ្លះក៏អង្គុយរកម្ហូបក្នុងធុងសំរាម សំម្លៀកបំពាក់ក៏មិនបានសមរម្យដូចគ្នា ព្រោះតែមានគ្រួសារក្រីក្រជាច្រើនត្រូវរស់ក្នុងភាពស្រេកឃ្លាននៅតាមចិញ្ចើមថ្នល់។
«ឈប់ទីនេះហើយ»បើកហួសពីអគារចាស់ចំណាស់មួយពួកគេបានមកដល់កូនផ្ទះតូចសភាពមើលរាងយល់គ្រាន់បើមិនពិបាកមើលដូចជាពេលចូលមកក្នុងនេះ ជុងហ្គុកចុះពីឡានទាំងរឹកពារហំហួនដើរសម្ដៅទៅរកលោកតាម្នាក់កំពុងអង្គុយជួសជុលកង់ព្រមទាំងមានរូបឃាតករនោះយកមកសាកសួរផងដែរ។
«ជម្រាបសួរលោកតា»
«បាទ មានការអ្វីមែនទេអ្នកកំលោះ?»លោកតាចំណាស់ស្គមរីងរៃសួរទៅជុងហ្គុកឃើញគេស្លៀកពាក់ស្អាតបាតគាត់មិនសូវហ៊ាននឹងនៅជិតឡើយខ្លាចធំក្លិនស្អុយទៅលើគេ ទើបរហ័សងើបដើរចេញទីនេះ ទៅលាងសម្អាតដៃបន្តិច។
«លោកតា មានស្គាល់មនុស្សក្នុងរូបនេះដែរទេ?តាមដែរខ្ញុំបានសាកសួរ ពួកគេទាំងពីរនេះបានរស់នៅទីនេះកាលពីប៉ុន្មានថ្ងៃមុន»ជុងហ្គុកហុចក្រដាស់ដែរព្រីនដាក់រូបឃាតករពីរនាក់នោះឲលោកតាមើលទាំងមានសេចក្ដីសង្ឃឹមតិចតួចពេលលោកតានិយាយប្រាប់ថាពួកវាមកពីណា កាលពីប៉ុន្មានថ្ងៃមុនបានធ្វើអ្វីខ្លះ។
«អរគុណណាស់លោកតា ខ្ញុំមាននំចំណីនឹងថវិកាបន្តិចបន្តួចជូនដល់លោកតាទុកជាការអរគុណ»គេបានហុចនំដែរខ្លួនបានទិញពេលរៀបចេញតាមស៉ើបរកពួកនេះ តែមិនទាន់បានបរិភោគណាមួុយនៅថ្មីស្អាតនៅឡើយ សង្ឃឹមថាគេមិនបានឲរបស់សល់ទៅលោកតាចុះ។
«យ៉ាងមិចចាហ្វាយបានអ្វីខ្លះទេ?»រ៉ាសុីនដែរគេអង្គុយនៅក្នុងឡានកំពុងឆែកពីរប្រវត្តិរូបរបស់ពីរអ្នកនោះបន្តរព្រោះរឿងនេះត្រូវតែស៉ើបឲច្បាស់ណាមួយពួកនោះក៏ធ្លាប់ត្រូវប៉ូលីសចេញដេកាចាប់ខ្លួនពិបទលួចគេហើយម្ដងដែរតែចាប់មិនបានទើប ប៉ូលីសបិទរឿងក្ដីនេះវិញ។
«បានណា ឆាប់ចេញទៅប៊ូសានឥឡូវទៅ»គេចូលមកដល់ក្នុងឡានភ្លាមក៏បញ្ជារឲចេញទៅខេត្តទាំងពេលនេះមិនមែនពេលព្រឹកដែរចេះតែចង់ទៅហើយមកវិញល្ងាចទាន់នោះទេយ៉ាងហោចណាស់ក៏ត្រូវដេកនៅទីនោះដែរ។
«ចាហ្វាយ រឿងយ៉ាងមិចបានជាទៅធ្លាយដល់ប៊ូសាន?»
«ចេញឡានសិនទៅចាំយើងប្រាប់តាមក្រោយ យល់ទេ?»បញ្ចប់សម្ដីឡានទំនើបរបស់ចន ជុងហ្គុកក៏បរចេញពីកន្លែងអាណាធិបតេយ្យនេះវរក្នុងល្បឿនលឿនព្រោះធ្វើដំណើរយូរគួរសមបើបើក មើកៗមិនដឹងជាពេលណាទៅដល់ទេ។
____
«កូនបានទាក់ទងទៅប្អូនឯងខ្លះទេ?ពេលនេះបាត់ពីរថ្ងៃហើយ មិនខលមកប្រាប់ម៉ាក់នឹងប៉ាឲដឹងសោះ»លោកស្រីគីមស្រែកសួរកូនប្រុសច្បងទាំងអារម្មណ៍លាយឡំនឹងការខឹងសម្បារពេលមិនឮដំណឹងពីកូនប្រុសទីបីដែរបាត់ទៅប្រាប់ថារវល់ការងារតែមិនដឹងថាគេនឹងទៅទីណាសោះ ខលក៏មិនទទួលទៀត។
«ខ្ញុំមិនដឹងដូចគ្នាម៉ាក់ ប្រព័ន្ធបណ្ដាញសង្គមវាស្ងាត់ជ្រៀបមិនដឹងវាទៅដល់ណាហើយទេ អំពុលទុក្ខមែនអាមួយនេះ»ស៊ុកជីនញីក្បាលខ្លួនដោយការធុញថប់តប់ប្រមល់មិនទាន់កាត់ចិត្តពីប្អូនស្រីពៅបានផងឥឡូវក៏មកមានរឿងប្អូនប្រុសនេះឲឈឺក្បាលទៀតធំហើយធ្វើអ្វីមួយមិនចេះគិតទេ។
ទីង
(ខ្ញុំមកប្រទេសចិន មិនប៉ុន្មានអាទិត្យទៀតទើបត្រឡប់ទៅវិញ!)សំម្លេងផ្ញើរបន្លឺនៅទូរស័ព្ទរបស់ម្ដាយគេគ្រាន់តែផ្ញើរសារប្រាប់តែពិននឹងរួចក៏បាត់ឆឹងចង់នរណាសួរនាំគេទៀតក៏មិនខ្ចីតបដែរធ្វើឲអ្នកផ្ទះបារម្ភពីគេជាខ្លាំង។
«ម៉ាក់បណ្ដោយឲគេសិនទៅ ប្រហែលជាទៅរកស្រីចិនដើម្បីបំបាត់ទុក្ខសោកក្នុងចិត្តហើយ»ស៊ុកជីនថារួចក៏ដើរចេញពីមុខម្ដាយឡើងទៅលើបន្ទប់បាត់ មិនចាំឲម្ដាយនិយាយទេសនាពីរឿងប្អូនប្រុស គ្មាននរណាហាមឈ្នះទេជាមួយថេយ៉ុងនោះ។
____
បងទៅចិនមកវិញបានប្រពន្ធចិន😔
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now