ភាគ៦៦

1.4K 51 12
                                    

   មកវិញហើយ
    ក្រោយពីជុងហ្គុកបាននាំកូនស្រីរបស់លោកប៉ាខ្លួនចេញទៅដោយការតក់ក្រហល់ លោកចនប្រញាប់ងើបទាំងពិបាកដើរក្នុងខ្លួនចេះតែចង់ដួលតែក៏ជម្នះដើរមកកន្លែងដាក់ឡាន បញ្ជារសន្តិសុខឲបើកជូនគាត់ទៅភ្លាម។
«ឆាប់ឡើង ឆាប់បើកឡានតាមវាភ្លាមឲលឿន»លោកចនចង់ខ្យល់ចាប់អប្បាញ់មិញនេះឃើញកូនប្រុសលើកដៃទះតប់មនុស្សស្រីផ្ទាល់ៗនៅនឹងមុខបែបនេះទើបប្រញាប់រត់ឲសន្តិសុខដែរត្រូវថ្នាក់សន្លប់ដេកលក់បាត់នៅនឹងគុមស្មៅបាត់ទៅហើយ។
«អាកូនចម្គួច អាកូនឈាមថោក»គាត់ឡើងឡានបើកខ្លួនឯងតែទោះចេញតាមហើយក៏មិនបានទាន់នឹងឡានរបស់កូនប្រុសឡើយបាត់ស្រមោលឲឈឹងទើបគាត់ប្រញាប់បើកតាមរកម្ដុំៗអាចនឹងប្រទះឃើញឡាន។
   មកដល់អគារបាក់បែកមួយកន្លែង កូនចៅរាប់សិបនាក់មាឌធំដូចជាដំរីឌាំងៗកំពុងឈរចាំចាហ្វាយមក មុននឹងមានកូនចៅបួនប្រាំនាក់ដើរមកបើកទ្វារឲចាប់ទាញយូរ៉ាចេញពីក្នុងឡានដោយគ្មានការថ្នាក់ថ្នមអ្វីបន្តិចឡើយ ខណៈដែរជុងហ្គុកដើរចូលនាំមុខឡើងទៅខាងលើអគារទាំងទឹកមុខរាបស្មើរមិននិយាយសូម្បីមួយម៉ាត់ ភាពស្ងៀមស្ងាត់របស់គេកាន់តែធ្វើឲកូនចៅខ្លួនព្រើក្បាលជំនួសនាង។
កូនចៅរបស់គេនាំគ្នាចាប់នាងចងជាប់នឹងនៅកៅអីឈើមួយ ទាំងដែរពេលនេះនាងក៏ត្រូវថ្នាំសន្លប់មិនដឹងខ្លួនបាត់ទៅហើយ។ជុងហ្គុកគេអង្គុយកៅអីទល់មុខនាង រង់ចាំរ៉ាសុីនទៅដួសទឹកមួយធុងយកមកជះមុខយូរ៉ាឲបានដឹងខ្លួននិយាយគ្នាលេងបន្តិច គេមិនអាចបាញ់បំបែក្បាលឲនាងស្លាប់ភ្លាមៗបានឡើយ វាដូចជាលឿនពេកហើយគេគួរណាតែធ្វើឲនាងឈឺចាប់ម្ដងបន្តិចៗ ដូចដែរនាងបានធ្វើឲគេនឹងប្រពន្ធឈឺចាប់ដូចគ្នា។
ឆាច់!!!ទឹកជះចំកណ្ដាលមុខល្អណាស់ យូរ៉ានាងបានដឹងខ្លួនទាំងនៅជាតិថ្នាំតិចៗមិនទាន់ស្វាងនៅឡើយទេ ដឹងខ្លួនភ្លាមនាងក៏ងើយមុខមកសម្លក់ជុងហ្គុកដោយការខឹងសម្បារបើនាងរួចចំណងពេលណាគេនឹងនាងបានដឹងគ្នាជាងនេះមិនខានឡើយ។
«អឹមមម យើងគិតថារឿងទាំងអស់ក៏ជានាងអ្នកធ្វើទៅហើយមិនបាច់ចាប់ជំរិតសួរចម្លើយទេណ៎?រួមទាំងរឿងឲគេទៅគាស់ខ្មោចមកដែរនោះ គិតៗទៅនាងឆ្លាតណាស់ចេះធ្វើឲខ្មោចមករស់រានមានជីវិតបានទៀតណ៎ ជួយធ្វើមិចឲប្រពន្ធខ្ញុំរស់អញ្ចឹងដែរតិចមើលហាហា»គេសើចក្អាកក្អាយដូចជាបិសាចចូលខ្លួនមើលមុខមេខ្លោងដែរតាមបំផ្លាញ់គេមករហូត តាំងពីរឿងបន្ទុះក្រុមហ៊ុន រឿងយកសាកសពរបស់លីនីមកឲព្រលឹងចូលសន្ថិតអីទៀត គិតទៅមនុស្សដូចជានាងកែមិនឡើងមែន។
«ហាហា គិតថាយើងខ្វល់មែនទេទោះឯងបានដឹងគ្រប់រឿងតែនាងជេនក៏វាងាប់-»
ឆ្វាច់ កាំបិតនៅនឹងរបស់គេរហ័សណាស់ និយាយប៉ះពាល់ពីប្រពន្ធគេភ្លាមនាងក៏ត្រូវខ្វាក់ភ្នែកមួយជំហៀងដោយស្នាដៃរបស់ជុងហ្គុក គេយកមកចាក់ចូលភ្នែកមិនបាននឹងខ្លាចញញើតឡើង ចំណែកឯយូរ៉ានាងស្រែកទាំងការឈឺចាប់ស្រែកឡើងភ្លាត់សំម្លេង ត្រឹមកែវភ្នែកមួយជំហៀងនាងមិនឈឺស្មើរគេឡើយ។ខណៈនោះក៏ដើរទៅលើក្បាលនាងឡើង សម្លឹងមើលដោយការសើចចម្អកពេលឃើញទឹកភ្នែកនាងហូរមកជាមួយជាប់ភ្នែកខ្វាក់ម្ខាងទៅហើយ។
«និយាយទៀតទៅ យើងចាំស្ដាប់កាំបិតមានដប់នៅក្នុងដៃយើង ឥឡូវកាំបិតទីមួយបានចាត់ការរួចហើយ បើកាំបិតដប់នេះសម្លាប់នាងមិនបានយើងឲនាងរស់វិញ អញ្ជើញនិយាយបន្តរមក»ជុងហ្គុកដើរជុំវិញកៅអីរងចាំឲនាងនិយាយតែនាងមិននិយាយឡើយនៅស្ងៀមឲចិត្តគេកានើតែខឹងពុះកញ្ជ្រោលចង់សំម្លាបើនាងទើបខណៈនោះក៏ដើរចេញទៅក្រៅបន្តិចស្រាប់តែទប់ដំណើរពេលឮសម្ដីរបស់នាងនិយាយចេញមក។
«បើចង់សម្លាប់យើងក៏សម្លាប់មក គិតថាយើងខ្លាចឯងណាស់ឬ?អ្វីដែរយើងចង់បានគឺឃើញឯងឈឺចាប់ ណេលនេះយើងក៏បានឃើញវារួចហើយហាហា ចង់សំម្លាប់ក៏ធ្វើមកអាកំសាកអើយ ធ្វេសប្រហែសឲមនុស្សដូចជាយើងសម្លាប់ប្រពន្ធឯងបានដោយងាយ អ្ហឹក»នាងនិយាយចប់កាំបិតនៅនឹងដៃទាំងប្រាំបួនហោះសម្ដៅមកនាងទាំងអស់ចំបេះដូងដល់ទៅបីកាំបិតជាប់គ្នា ដូចជាគប់កាំបិតលេងឲជាប់នឹងស្នោតែនេះជារាងកាយមនុស្សគេគប់មកលើនាងមួយទំហឹងបញ្ចេញកំហឹងទៅទាំងអស់ ឈាមក៏ចាប់ផ្ដើមចេញតាមមាត់នាងដង្ហើមដកតឹកៗជុតនឹងដាច់ខ្យល់។
«មើលនាងឲបានល្អយើងទៅផ្លាស់សំម្លៀកបំពាក់»បន្ទាប់ពីចាកចេញក្រោយពេលសំម្លាប់នាងអស់ចិត្តហើយគេដើរចូលបន្ទប់មួយដើម្បីប្ដូរាំម្លៀកបំពាក់ហ្វ័រហ្សេពណ៌ខ្មៅក្រឹប ពាក់ខ្សែរកពេជ្រដាំត្បូងភ្លឺចិញ្ចាំងចិញ្ញាញមុននឹងលើកនាឡិកាដាំត្បូងតម្លៃរាប់ម៉ឺនយកមកស៊កពាក់នៅនឹងដៃដូចគ្នា មុននឹងបោះជំហានដើរចេញពីបន្ទប់ដោយការពេញចិត្តពេលឃើញសភាពនាងដកដង្ហើមដូចជាចង្រិតជិតងាប់។
«ចាក់ស៊ាំងដុតអគារនេះចោល កុំបន្សល់ភស្តតាងសូម្បីតែបន្តិច បើមានអ្នកស៉ើបរកឃើញពួកឯងត្រៀមរកដីកប់សពឯងទៅ»ជុងហ្គុកដើរចេញពីអគារមកអង្គុយនៅក្នុងឡានរងចាំមើលកូនចៅគេប៉ុន្មាននាក់កំពុងតែចាក់ស៊ាំងដុតអគារបាក់បែងមួយនេះចោលក្រោមភាពពេញចិត្តរបស់គេជាទីបំផុតពេលឃើញអគារធំទាំងមូលកំពុងតែឆាប់ឆេះយ៉ាងសន្ធោសន្ធៅ អគារនេះដាច់ស្រយ៉ាល់ទោះគេចង់ដុតចោលឲយកអាត្រាក់មកវៃចោលក៏គ្មាននរណាមកដឹងឮឈឺឆ្អើរដែរ។
«បងសងសឹកឲអូនរួចហើយ»គេបង្ហាញស្នាមញញឹមក្លែងក្លាយមុននឹងលើកវែនតាខ្មៅមកពាក់ដើម្បីបិទបាំងទឹកភ្នែកកំពុងរៀបនឹងហូរមកសម្លឹងមើលទៅផ្ការកុឡាបពណ៌សដែរគេបានឲរ៉ាសុីនទិញទុកទៅសួរសុខទុកភរិយាថ្ងៃនេះ។
«ចេញឡានទៅ»អគារធំមហាសាលត្រូវរលាយសល់ត្រឹមផេះមួយពព្រិចភ្នែក ទើបជុងហ្គុកគេបញ្ជាររ៉ាសុីនដែរកំពុងបើកឡានឲនោះទៅកន្លែងវាលស្មសានជាទីកន្លែងដែរភរិយាគេរស់នៅ។
«ចាហ្វាយ ចុះបើលោលម្ចាស់ដឹងរឿងនេះគាត់នឹងប្ដឹងចាហ្វាយដាក់គុកទេ?»
_____
ចាំមើលថាលោកប៉ាស្រឡាញ់កូនប្រុសឬកូនស្រី🥲
គ្រីសាស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now