ភាគ១៥

1.3K 56 0
                                    

   យូរ៉ាស្លន់ស្លោបៀមដៃដោយរកពាក្យមកនិយាយមិនចេញនាងខំលាក់បែបនេះហើយពួកគេនៅដឹងបានទៀតតែទោះយ៉ាងនាងក៏មិនចេញដូចគ្នាដឹងយ៉ាងណាក៏ដឹងចុះ។
«លោកគិតថាជុងហ្គុកគេជឿមែនទេ?»យូរ៉ាប្រមូលភាពក្លាហានមកនិយាយតតាំងជាមួយស៊ុកជីននឹងកម្លោះទាំងពីរទៀតនាងមិនខ្លាចឡើយបើគ្រាន់តែប្រាប់សោះសង្ឃឹមអីថាជុងហ្គុកគេជឿ។
«ជឿមិនជឿមិនសំខាន់តែខ្ញុំក៏មានក្រដាសDNAនាងនឹងប៉ាជុងហ្គុកណាឈាមតែមួយលិទ្ធផលក៏បង្ហាញមកដូចគ្នា»ស៊ុកជីនលើកក្រដាសពិនិត្យឲនាងមើលច្បាស់ៗថាវាពិតប្រាកដមិនក្លែងក្លាយឡើយមានរឿងអ្វីដែរជុងហ្គុកគេមិនជឿនោះ។
«ហ្ហឹក ពួកលោកចង់បានអី?»យូរ៉ាញ័រមាត់តតាត់មិនដឹងគេបានអ្វីពីនាងយកទៅពិនិត្យឡើយតែលិទ្ធផលគឺចេញមកពិតមែននាងដឹងច្បាស់ណាស់ព្រោះជុងហ្គុកគេបាននិយាយដូចគ្នាថាបើគេរកកូនចុងរបស់ប៉ាគេឃើញពេលណាគេសម្លាប់មិនឲសល់សូម្បីតែសាកសប់ឲគោរពបូជាទៀត។
«ដកអំពើចេញពីជុងហ្គុករួចសរសេរសំបុត្រប្រាប់គេថានាងមិនបានស្រឡាញ់គេឡើយនាងគ្រាន់តែបោកយកលុយប៉ុណ្ណោះ»ថេយ៉ុងបញ្ជារឲនាងសរសេរក្រដាសណូតទុកមុននឹងជុងហ្គុកគេមកដល់ប្រហែលជាបានឃើញហើយណាមួយតាមដែរសួរជីមីនមកគឹថាមនុស្សដូចជាជុងហ្គុកបើជួបអ្នកបោកប្រាស់លើគេហើយសូម្បីតែឈ្មោះក៏ខ្ពើមនឹងរំលឹកផង។
«ហ្ហឹក មិចក៏ពួកលោកដឹងច្រើនយ៉ាងនេះ»យូរ៉ានាងគ្មានអ្វីក្រាវពីធ្វើតាមថេយ៉ុងនិយាយឡើយមែននាងធ្វើស្នេហ៍ដាក់ជុងហ្គុកដែរថ្ងៃផ្សំដំណេកនោះនាងក៏បានហៅគេមកដោយការធ្វើអំពើដូចគ្នា។
«សរសេរទៅខ្ញុំទុកពេលឲនាង១០នាទីសម្រាប់ប្រមូលឥវ៉ាន់ចេញហើយបើនាងលេចមុខមកម្ដងទៀតក្រដាស់នេះដល់ដៃជុងហ្គុកដូចគ្នាតោះយើងទៅវិញ»ស៊ុកជីនរៀបរាប់ចប់សេចក្ដីមុននឹងងើបចេញឲជំនិតគេចូលមកមើលនាងម្ដងខ្លាចនាងមិនធ្វើនឹងរត់គេបែបនេះ។
______
ត្រឡប់មកពេលបច្ចុប្បន្នវិញស៊ូជេននាងក៏មិននឹកស្មានថាខ្លួនធ្វើថ្នាក់នឹងដូចគ្នានេះឬសងសឹកប្ដីចុះឡើងៗខ្លួនឯងជាអ្នកដេកពេទ្យអស្ចារ្យណាស់ខ្លួនឯង។
«ឲបងសុំទោសណាជេន បងសាងកំហុសធំណាងអ្ហឹក»ទឹកភ្នែកមួយដំណក់ធ្លាក់មកលើដៃស្រឡូនស៊ូជេន គេមានអារម្មណ៍ថាខ្មាស់ខ្លួនឯង រហូតដល់ថ្នាក់យំទប់មិនបានពិតមែននាងបាត់បង់ការចង់ចាំពីមុនៗដោយសារតែរូបគេជាប្ដី។
«មិនអីទេអូនមិនបានខឹងបងឡើយបើអូនគិតឲដិតដល់ជាងនេះរឿងទាំងនេះវាមិនកើតឡើងទេ ណាមួយស្រីម្នាក់នោះក៏គេជាអ្នកធ្វើស្នេហ៍ដាក់បងគ្រប់យ៉ាងគឺមកពីនាងមិនមែនបងទេកុំបន្ទោសខ្លួនឯងអីណារឿងវាបានចប់ហើយ»ស៊ូជេនទាញប្ដីមកអោបនាងយល់ថាពេលនេះប្ដីនាងត្រូវអំពើត្រូវស្នេហ៍គេអារម្មណ៍មិនដែលល្អឡើយ គេខឹងខ្លាំងក៏ព្រោះតែនាងជាអ្នកឌឺជាអ្នកផ្គើនដូចគ្នាគ្មាននរណាជាអ្នកខុសឡើយមកពីមហិច្ឆតាម្នាក់ៗមិនចេះគ្រប់គ្រងខ្លួនឯង។
«មែនហើយជុងហ្គុកពេលនេះឯងដឹងហើយណាថាខ្លួនឯងរួចពីអំពើគេហើយ កុំទៅរវីរវល់ជាមួយនឹងនាងទៀតទោះដឹងថានាងជាកូនប្រពន្ធចុងប៉ាឯងក៏ដោយ»ស៊ុកជីនដាស់តឿនដល់ប្អូនថ្លៃបើជុងហ្គុកគេទៅរកយូរ៉ាដោះស្រាយរឿងទៀតគេថាប្រហែលជាត្រូវស្នេហ៍ទៀតមិនខានឡើយយល់ល្អកុំសងសឹកអីវាគ្មានបានប្រយោជន៍អ្វីមកវិញឡើយមើលតែប្អូនស្រីគេជាគម្រូទៅ។
«បាទ បងថ្លៃខ្ញុំអហោសិកម្មឲនាងទៅចុះកុំឲជំពាក់ជំពិននឹងគ្នាដល់ជាតិក្រោយទៀត»ជុងហ្គុកគេក៏យល់ស្របនឹងមតិបងថ្លៃហើយក៏សន្យានឹងខ្លួនឯងមិនទៅរវីរវល់នាងយូរ៉ាទៀតដែរ ប្រពន្ធគេដេកពេទ្យពិននេះជាមេរៀនហើយ។
«ចុះពេលបងចេញពីពេទ្យទៅ បងទៅណា?»ស៊ូជេនសួរជុងហ្គុកថ្ងៃដែរគេយកនាងមកដាក់បន្ទប់សង្គ្រោះបន្ទាន់ហើយតើគេទៅណាព្រោះសូម្បីតែស៊ុកជីនក៏មិនបាននិយាយដូចគ្នា។
«គឺបងទៅផឹកជាមួយជីមីនថ្ងៃនឹងបងស្រ្តេសមិនបានចូលផ្ទះពេញមួយយប់»
«ល្អណាស់ដែរមិនទៅផ្ដេសផ្ដាស់»ស៊ូជេនសម្លក់មុខប្ដីបើហ៊ានតែទៅមានស្រីឯណាទៀតលើកនេះនាងមិនសងសឹកឡើយគឺសុំលែងតែម្ដងមិនបានទៅនាំខ្លួនឲឈឺទៀតទេ។
«បន្តិចទៀតប៉ាម៉ាក់មកដល់ហើយណាជេន មើលកុំលេងធ្វើជាមិនស្គាល់ពួកគាត់ទៀតប្រយ័ត្នស៉ីថ្មោងរបស់ប៉ា»ណាមជុនដែរទៅក្រៅមួយសន្ទុះខលទៅប្រាប់អ្នកផ្ទះអំពីដំណឹងប្អូនស្រីដឹងខ្លួនឲមកមើលទាំងអស់គ្នាហើយក៏បានមកបញ្ជាក់ប្អូនកុំឲលលេងជាមួយគេដូចអម្បាញ់មិញទៀតមិនបានសប្បាយជាមួយឡើយ។
«ចា៎អូនដឹងហើយហិហិ»ស៊ូជេនស្ញេញដាក់បងប្រុសទាំងពីរមិញនឹងលេងខ្នាតធំពេកទើបបានជាពួកគាត់ហាមមុនទៅហើយ។
....
កន្លងទៅជាងមួយសប្បាយស៊ូជេនក៏បានជាសះស្បើយអស់ហើយជុងហ្គុកក៏បានសុំអនុញ្ញាតប៉ាម៉ាក់ក្មេកនាំប្រពន្ធទៅហាន់នីម៉ូនដូចជាគូរស្នេហ៍ថ្មីថ្មោងដែរទើបនឹងការរួច ដែរពេលនេះពួកគេកំពុងតែរៀបចេញដំណើរដូចគ្នា។
«ដើរលេងឲសប្បាយណាកូន»ប៉ាម៉ាក់ខាងប្រពន្ធឈរជូនដំណើរនៅព្រលានយន្តហោះ ដោយឡែកម៉ាក់ជុងហ្គុករវល់ទៅដំណើរកំម្សាន្តជាមួយមិត្តភក្តិបាត់ទៅហើយទើបមិនបានមកជូនដំណើរកូនជាមួយគ្នា។
«អូនជេនមកវិញដាច់ខាតត្រូវតែមានក្មួយឲបងណា»ថេយ៉ុងនិយាយលេងសើចជាមួយប្អូនតែក៏ជាការពិតគេចង់បានក្មួយទុកប្រឡែងជាមួយទើបស្រែកប្រាប់ប្អូនខ្លាំងៗបែបនេះហើយ។
«បើបងចង់បានណាស់យកប្រពន្ធមួយទៅកុំចាំកូនខ្ញុំអី»
  លាគ្នារួចអស់ហើយប្ដីប្រពន្ធគេក៏ចេញដំណើរទៅឆេកអុីនព្រោះពួកគេមិនបានជិះយន្តហោះឯកជនឡើយពលគឺស៊ូជេនជាអ្នកសុំដោយចង់ជិះយន្តហោះសាធារណៈដោយដំណើរកំម្សាន្តហាន់នីម៉ូននេះគឺទៅប្រទេសស្វីសដែរជាប្រទេសល្បីមួយដូចគ្នា។
«ហេតុអីក៏ដៃញ័រយ៉ាងនឹងជេន»ពេលឡើងយន្តហោះរកកន្លែងអង្គុយរួចហើយជុងហ្គុកប្រទះឃើញដៃប្រពន្ធញ័រដូចម៉ាស៉ីនទើបសួរដោយការបារម្ភ។
«គឺរំភើបណាអូនធ្លាប់តែទៅជាមួយគ្រួសារលើកនេះក៏តែពីរអ្នកស្វាមីហិហិ»តាមពិតក៏អញ្ចឹងសោះជុងហ្គុកអស់សំណើចនឹងប្រពន្ធជាខ្លាំងមុននឹងចាប់ផ្ដើមឲនាងគេងសម្រាកយកកម្លាំងព្រោះនៅរាប់ម៉ោងទម្រាំទៅដល់ទីនោះ។
____
គ្រីសស្ដារ
ប្រហែលជាអេតមីនបាត់មួយអាទិត្យណាព្រោះស្អែកប្រឡងហើយជូនពរម្នាក់មួយមកទុកជាកម្លាំងចិត្ត🥲
៨០ឡាច៎២០ស៊ែរសម្រាប់ភាគបន្តរ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now