ភាគ៧

1.6K 100 4
                                    

បួនថ្ងៃកន្លងផុតលឿនស្ទើរតែត្រៀមខ្លួនមិនបានទៅហើយព្រិចបើកៗថ្ងៃមង្គលការរបស់ជុងហ្គុកនឹងស៊ូជេនក៏មកដល់ទៅហើយ ព័ត៍មានអ្នកកាសែតក៏បានចុះពេញទូរួស្សន៍ពេលដឹងដំណឹងថាជុងហ្គុកជាកូនអភិជនល្បីមួយនៅក្នុងប្រទេសក៏បានមករៀបការជាមួយនឹងកូនសេដ្ឋីនីដែរមានមុខមាត់ក្នុងសង្គមដូចគ្នា។
តុក តុក
«ប៉ាចូលទៅហើយណា»លោកគីមបើកទ្វារឡើងបង្ហាញឲឃើញកូនស្រីពៅកំពង់តែគ្រងរ៉ូបរៀបការដែរមានតម្លៃមិនតិចជាងខ្ទង់មុឺនដែរ ម្កុដពាក់លើក្បាលដាំត្បូងដែរមានតម្លៃថ្លៃគួរសម ផ្ទៃមុខសម្ឋដរលោងត្រូវផាត់មកសៅត្រនាប់តិចៗពីលើ បបូរមាត់ពណ៌ក្រហមស្រាលសាកសមជាមួយនឹងផ្ទៃមុខនាង បូកផ្សំជាមួយនឹងសម្រស់ធម្មជាតិរបស់នាងមានពីកំណើតផងមើលយ៉ាងណាក៏នៅតែស្អាតដូចជាទេពធីតាមួយឌួងនៅពេលនេះ។
«កូនស្រីប៉ាស្អាតខ្លាំងណាស់ ប៉ាមើលសឹងតែមិនស្គាល់ទៅហើយ»លោកគីមសរសើរពីសម្រស់កូនស្រីចេញពីចិត្តដែរនាងមានរូបឆោមស្រស់ស្អាតក៏កាត់ទៅរកមកម្ដាយរបស់នាងដូចគ្នា។
«ហ្ហឹកៗ ប៉ាកូនភ័យណាស់រៀបការហើយកូនត្រូវនៅឆ្ងាយពីប៉ាម៉ាក់ហើយ»ស៊ូជេនងើបចេញពេលដែរជាងកំពង់តែតុបតែងខ្លួនរត់មកអោបលោកប៉ាយ៉ាងលឿនព្រមទាំងយំមកជាមួយផងដែរ។
«កុំយំមើលជេន ថ្ងៃនេះជាថ្ងៃមង្គលការរបស់កូនណាកូនត្រូវតែញញឹមឮទេ?រៀបការហើយទោះជានៅផ្ទះបែកពីប៉ាតែកូនក៏អាចមករកប៉ានឹងម៉ាក់ដូចគ្នា»លោកគីមលួងលោមកូនស្រីបណ្ដូលចិត្តដែរកំពុងទឹកភ្នែកល្ហេមល្ហាមព្រោះតែនាងមិនទម្លាប់រស់នៅជាមួយម៉ាក់ប៉ាតាំងពីតូចពេលរៀបការមានប្ដីត្រូវបែកផ្ទះសំបែងពិបាកនឹងកាត់ចិត្តដូចគ្នា។
«ចា៎ប៉ា ចុះឯណាម៉ាក់នោះមិនមកជាមួយប៉ាទេឬ?»នាងក្រឡេកងៀកមើលជុំវិញពេលឃើញតែលោកប៉ាតែបែរជាបាត់វត្តមានម្ដាយបែបនេះ។
«ម៉ាក់ឯងគាត់នៅខាងក្រៅកំពុងតែស្រែកឲគេលើកផ្កាយកទៅទុកកន្លែងឲស្រួលបួលខ្លាចកូនដើរចេញទៅនឹងទាក់រ៉ូបបាន»សម្ដីទាំងប៉ុន្មានរបស់ឪពុកធ្វើឲអ្នកជាកូនស្រីហ៊ូរទឹកភ្នែកមកឯកឯងមើលក៏ដឹងថាពួកគាត់បារម្ភនឹងស្រឡាញ់អាណិតនាងប៉ុណ្ណា។
«ប៉ាទៅវិញហើយនៅតុបតែងខ្លួនចុះ តិចទៀតកម្មវិធីចាប់ផ្ដើមហើយ»អ្នកជាលោកប៉ាលាកូនចេញពីបន្ទប់តុបតែងខ្លួនរបស់កូនក្រមុំមុននឹងដើរចេញមកខាងក្រាវជួយទទួលភ្ញៀវអីបែបនេះ។
«អ្នកនាងសំណាងណាស់បានសា្វមីសង្ហាហើយជាអ្នកមានទៀត»ជាងតុបតែងមុខស៊ូជេនក៏និយាយឡើងនឹងច្រណែនដែរនាងជាមនុស្សស្រីដែរសំណាងបំផុតហើយមើលចុះមិនត្រឹមបានស្វាមីជាអ្នកមានពិននឹងទេសូម្បីខ្លួននាងក៏ជាកូនអ្នកមានដូចគ្នាទៀត។
«ចា៎ អរគុណណាស់»ដោយសារតែមុនដឹងថាត្រូវតបអ្វីទៅពួកគាត់ទើបជ្រើសរើសអរគុណបែបនេះព្រោះមង្គលការនេះគឺកើតឡើងពីការបង្ខិតបង្ខំពីចាស់ទុំប៉ុណ្ណោះ។
____
ក្រឡេកមកមើលខាងក្រៅឯនេះវិញពិធីទាំងមូលត្រូវរៀបឡើងដោយផ្ការធូលីបស្រស់ៗដែរជាផ្កាសំណព្វចិត្តកូនក្រមុំទើបជុងហ្គុកគេក៏បញ្ជារឲគ្រប់គ្នារៀបចំឡើងមកមិនឲខកចិត្តឡើយ។
«យ៉ាងមិចហើយឯង ជិតបានប្រពន្ធហើយមានអារម្មណ៍មិចដែរវ៉ើយ»ជីមីនដែរជាកូនមន្រ្តីនៅក្នុងប្រទេសកូរ៉េនេះត្រូវជាមិត្តភក្តិស្មោះស្មគ្រ័នឹងជុងហ្គុកតាំងពីតូចក្រូចឆ្មាដោយគេបានអញ្ជើញឲជីមីនចូលរួចកម្មវិធីមង្គលរបស់ខ្លួនការដូចគ្នា។
«មានយ៉ាងមិចគ្រាន់តែភ័យអរមិចទេ ទាំងដែរយើងមិនបានស្រឡាញ់នាងផង»ជុងហ្គុកសើចឡើងពេលខ្លួនមានអារម្មណ៍បែបនេះកើតឡើងប៉ុន្មានថ្ងៃដែរទៅណាមកណាជាមួយគ្នានេះគេមុនបានចាប់អារម្មណ៍អ្វីឡើយគ្រាន់តែគ្រប់យ៉ាងធ្វើតាមបញ្ជារអ្នកម៉ាក់ប៉ុណ្ណោះ។
«កុំនិយាយអញ្ចឹងវ៉ើយយ៉ាងណាក៏ជាប្រពន្ធហើយនៅជាមួយគ្នាយូៗគង់តែមានចិត្តឲគ្នាទេជឿយើងទៅ»ជីមីនហួសចិត្តនឹងមិត្តជាខ្លាំងដែរមានអារម្មណ៍ភ័យអរតែមិនបានស្រឡាញ់កូនក្រមុំទៅវិញ ទោះបីគេនឹងជុងហ្គុកជាមិត្តស្លាប់រស់នឹងគ្នាមែនតែចារឹកគឺខុសគ្នាទាំងស្រុងដែរជីមីនគេជាមនុស្សប្រុសកក់ក្ដៅបំផុតសម្រាប់មនុស្សគ្រប់គ្នាដោយគេមិនចេះប្រលូកជាមួយមនុស្សស្រីដូចជាជុងហ្គុកទេ។
«តាមដំណើរទៅខ្វល់ម្លេះវ៉ើយ»ជុងហ្គុកលើកអកស្រាមួយកែវបាត់ទៅហើយគេមិនបានទៅខ្វល់អ្វីឡើយសំខាន់ពេលនេះគ្រាន់តែត្រូវបំពេញកព្វកិច្ចជាស្វាមីល្អប៉ុណ្ណោះ។
មិនយូរប៉ុន្មានពេលវេលាពិសេសក៏មកដល់ភ្ញៀវគ្រប់រូបទាំងមន្រ្តី នឹងអ្នកជំនួញតូចធំក៏ត្រូវបានជុងហ្គុកអញ្ជើញឲចូលរួមដូចគ្នាពិធីគង្គ្រើកគង្គ្រេងក៏បានប្រារព្វឡើងនៅសណ្ឋាគារផ្កាយប្រាំដែរជារបស់ជីមីន។
តុក តុក
«ត្រៀមខ្លួនហើយឬនៅកូន?»លោកគីមបើកទ្វារបង្ហាញឲឃើញកូនស្រីម្ដងទៀតកំពុងអង្គុយកាន់បាច់ផ្ការទឹកមុខស្រងូតស្រងាត់តែត្រូវផ្លាស់ប្ដូតវិញពេលឃើញលោកប៉ាមក។
«រួចហើយប៉ាតែកូននៅតែភ័យ»នាងភ័យឡើងញ័រដៃជើងទៅហើយធ្វើអ្វីមិនត្រូវទេបន្តិចទៀតនាងក៏មានឈ្មោះជាប្រពន្ធរបស់គេទៅហើយ។
«កុំភ័យណាប៉ាម៉ាក់នឹងបងៗកូននៅទីនេះហើយកុំភ័យឮទេតោះៗទៅ»អ្នកជាឪពុកដឹកដៃកូនស្រីចេញពីបន្ទប់តុបតែងឆ្ពោះទៅកាន់ទ្វារបើកដើម្បីរុញចូលក្នុងកម្មវិធីមង្គលការរបស់កូនស្រី។
«ប៉ាៗ ចាំផង»សំម្លេងកូនប្រុសជើងល្អទាំងបីបន្លឺឡើងពីរក្រោយខ្នងឪពុកនឹងប្អូនស្រីដែររៀបនឹងទម្លោះទ្វារចូលទៅហលយនោះការប្អូនទាំងតែថ្មាលនេះហើយទើបមកដល់។
«ពួកឯងទើបមកពីណា»លោកគីមសួរទៅកូនប្រុសទាំងបីដែរធ្វើមុខស្ញេញស្ញាញរកឡេះមិនត្រូវធ្វើឲគាត់ដកដង្ហើមធំមុននឹងឈប់ដេញដោលតទៅទៀត។
«ប៉ាខ្ញុំនឹងប្អូនៗសុំជូនប្អូនពីក្រោយដែរ»ស៊ុកជីនបន្លឺប្រាប់ឪពុកដែរពួកគេមានចិត្តចង់ជូនប្អូនដល់វេធិការដោយផ្ទាល់ដៃនឹងបានជូនពរប្អូនដូចគ្នា ហើយលោកគីមក៏ងក់ក្បាលជាការយល់ព្រម។
«អូនអរគុណពួកបងណាស់»ស៊ូជេនបន្លឺចេញទាំងទឹកភ្នែកមករឹមៗរៀបការហើយនាងប្រាកដជាលែងបានប្រលែងជាមួយបងប្រុសនាងទៀតហើយ។
ទ្វារបើកឡើងបង្ហាញឲឃើញឪពុកនឹងកូនក្រមុំរួចជាមួយបងប្រុសទាំងបីនៅពីក្រោយផងដែរភ្ញៀវទាំងអស់ក៏ចាប់ភ្នែកសម្លឹងទៅមើលភាពស្រស់ស្អាតរបស់កូនក្រមុំសឹងមិនឈប់ ម្កុបដាំត្បូងនឹងរ៉ូបដែរដាំត្បូងតិចៗធ្វើឲជះពន្លឺភ្លឺសាចភ្នែកភ្ញៀវដែរកំពុងតែមើលមក។
«ស្អាតណាស់កូនក្រមុំ»
«សូមឲមានសេចក្ដីសុខណា»
«ចូលរួមអបអសាទរផងលោកគីម»
សំម្លេងភ្ញៀវជូនពរពីក្រោមវេធិការវន្លឺឡើងពេលដែរកូនក្រមុំកំពុងឆ្ពោះដើរទៅរកកូនកំលោះឈរចាំនៅលើវេធិការឯនុះ នរណាថាគេមិនបានចាប់អារម្មណ៍ពេលនេះគេមិនអាចដកភ្នែកចេញពីនាងបានដូចគ្នានាងស្រស់ស្អាតលើសអ្វីដែរគេបានគិតកន្លងមក។
«ប៉ាផ្ញើរកូនស្រីផងណាជុង បើអស់ស្រឡាញ់អស់ការអត់ទ្រាំយកកូនស្រីប៉ាមកវិញមកកុំធ្វើឲនាងឈឺចាប់ឮទេ»លោកគីមមានប្រសាសន៍ទៅកូនប្រសារផ្ដាំផ្ញើរឲមើលថែកូនស្រីតែមួយគត់ខ្លួននឹងសង្ឃឹមថាគេមិនធ្វើឲកូនស្រីគាត់ខូចចិត្តដូចគ្នា។
«បាទ លោកប៉ាខ្ញុំសន្យាថានឹងមើលថែកូនស្រីលោកប៉ា»ជុងហ្គុកអោបគំនាបដាក់ឪពុកក្មេកដោយសមរម្យមុននឹងគាត់ចាកចេញទៅ។
«មើលថែប្អូនយើងឲល្អផងណា យើងមានតែប្អូនស្រីមួយគ្រាប់នឹងទេកុំធ្វើឲនាងឈឺចាប់ ជេនក៏ដូចគ្នាអូនមានគ្រួសារហើយត្រូវតែចាស់គំនិតដូចគ្នាណា»ស៊ុកជីនជាអ្នកជូនពរបន្ទាប់ពីលោកប៉ាគេអង្អែលក្បាលប្អូនមុននឹងចុះទៅរកកន្លែងអង្គុយវិញ។
«អូនមានគ្រួសារហើយជេនបងក៏អស់បារម្មណ៍ដូចគ្នា ត្រូវធ្វើជាប្រពន្ធល្អនឹងអ្នកម៉ាក់ល្អណាមានបញ្ហាអ្វីក៏ដោះស្រាយគ្នាតាមសម្រួលកុំខ្លាំងទៅខ្លាំងមកវាធ្វើឲស្ដាយក្រោយនៅថ្ងៃណាមួយ ជូនពរឲស្រឡាញ់គ្នាណា»ណាមជុនជូនពរប្អូនស្រីបណ្ដូលចិត្តយ៉ាងកក់ក្ដៅធ្វើឲនាងគ្មានពាក្យអ្វីតបក្រៅពីសម្រក់ទឹកភ្នែកទាំងរំភើបមុននឹងឈោងដៃទៅអោបបងប្រុស។
«ជេនបើគេធ្វើបាបអូនប្រាប់បងណាបងនឹងបានប្រដៅគេ មួយទៀតបើឯងហ៊ានធ្វើឲប្អូនស្រីយើងឈឺចាប់ងាប់ហើយឯង»ថេយ៉ុងគេមិនបានគិតនឹងមើលជុងហ្គុកក្នុងផ្លូវល្អឡើយតាំងពីដំបូងមកម្លេះពីមុនបែបណាឥឡូវក៏អញ្ចឹងដូចគ្នា។
«បងនាងនេះកាចណាស់»ជុងហ្គុកបន្លឺសម្លេងខ្សឹបៗប្រាប់អនាគតប្រពន្ធមុននឹងងៀកមកទទួលពាក្យជូនពររបស់អ្នកម៉ាក់គេនឹងម៉ាក់ក្មេកវិញម្ដង។
  ពិធីស្បថស្បែរក៏ប្រារព្វឡើងនឹងមុខភ្ញៀវពន្លឺគ្រប់រូបដោយពួកគេទាំងពីរអ្នកគឺកំពុងញញឹមដោយមិនមានមូលហេតុដឹងត្រឹមអារម្មណ៍រំភើបកើតឡើងពេលលោកអាចារ្យប្រកាស់ថាពួកគេជាគូរស្វមីភរិយានឹងគ្នា។
«តើលោកចន ជុងហ្គុកព្រមទទួលអ្នកនាងគីម ស៊ូជេនជាភរិយាដែរព្រមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធមិនថាមានបញ្ហាធ្ងន់ធ្ងរហ៉ាងណាក៏ត្រូវចេះដោះស្រាយគ្នាអន់អោនឲគ្នាតើលោកយល់ព្រមទេ?»លោកអាចារ្យសួរទៅកាន់ជុងហ្គុកដែរពេលនេះគេកំពុងតែមើលមុខនាងនៅខាងក្នុងស្បៃគ្រោបឯនោះ។
«បាទខ្ញុំយល់ព្រមថានឹងមើលថែនាងឲបានល្អបំផុត ស្រឡាញ់គីម ស៊ូជេនឲដល់ចាស់លោងខ្នង»ជុងហ្គុកព្រមយ៉ាងមុខមាំគេស្បថស្បែរនៅមុខព្រះបែបនេះហើយគេក៏មិនអាចគ្រលាស់សម្ដីរបស់ខ្លួនបានដូចគ្នា។
«ចុះអ្នកនាងគីម ស៊ូជេនព្រមទទួលលោកចន ជុងហ្គុកជាស្វាមីព្រមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធមិនថាមានបញ្ហាធ្ងន់ធ្ងរហ៉ាងណាក៏ត្រូវចេះដោះស្រាយគ្នាអន់អោនឲគ្នាតើអ្នកនាងយល់ព្រមទេ?»លោកអាចារ្យសួរទៅកូនក្រមុំដែរលាក់មុខនៅក្រោមស្បៃស្ងៀមទ្រឹងហាក់ដូចជាមិនបានឮទើបជុងហ្គុកច្របាច់ដៃនាងមួយទំហឹង។
«ចា៎ ចា៎ខ្ញុំយល់ព្រមថានឹងមើលថែគេឲបានល្អបំផុតដល់ចាស់កោងខ្នង ស្រឡាញ់បុរសម្នាក់នេះនឹងមិនមានការក្បត់ចំពោះគ្នា»នាងមិនហ៊ានប្រឈមមុខជាមួយនឹងគេឡើយដោយសារអំបាញ់មិញនាងស្ងាត់ឈឹងបែបនេះខ្លាចត្រូវបាក់មុខគេ។
«សូមកូនកំលោះបំពាក់ជញ្ជៀនឲកូនក្រមុំ»លោកអាចារ្យយកថាសដាក់ជញ្ជៀនរៀបការរបស់ពួកគេទាំងពីរដែរជាចំណងដៃរបស់បងប្រុសនាងទាំងបីអ្នក។
«សូមកូនក្រមុំបំពាក់ជញ្ជៀនឲកូនកំលោះ»ការបំពាក់ជញ្ជៀនចប់សព្វគ្រប់ទើបលោកអាចារ្យសុំដកខ្លួនចេញដែរជាពេលរបស់MCចូលមកកាន់កាប់ម្ដង។
«ហ៊េមៗ បំពាក់ជញ្ជៀនឲគ្នារួចហើយសំណូមពរឲកូនកំលោះថើបកូនក្រមុំមួយមក»MCប្រកាសជាសំណូមពរតាមរយៈមេក្រូធ្វើឲភ្ញៀវគ្រប់គាំទ្រសំណើរនេះឡើង។
«លោកធ្វើវាមែនឬ?»នាងសួរគេចេញពីក្រោមស្បៃដែរជុងហ្គុកកំពង់នឹងលើកឡើងបណ្ដើរៗនោះ។
«មិនធ្វើបានដែរឬ?»ជុងហ្គុកសើចហួសចិត្តពេលនាងចេះនិយាយទៅរួចភ្ញៀវទាំងអស់សំណូមពរចង់ឲថើបហើយទៅបដិសេធមិចនឹងកើត។
«តែថា-អ៊ុប»មិនឲនាងប្រកែកទាន់ជុងហ្គុកប្រញាប់ឲអោបទៅប៊ឺតជញ្ជក់មាត់ភរិយាភ្លាមដែរគេជាមនុស្សដំបូងទទួលបានស្នាមថើមពីបបូរមាត់របស់នាងហើយនាងក៏តាំងចិត្តថានឹងប្រគល់ឲតែស្វាមីនាងតែម្នាក់ផងដែរ។
«សមគ្នាណាស់ៗ»
«អស្ចារ្យណាស់ៗ»
សំម្លេងភ្ញៀវហ៊ោឡើងត្រហឹងអឺងកងពេលដែរគូរស្វាមីភរិយាកំពុងតែថើបគ្នាលើវេធិការយ៉ាងរ៉ូមែនទិចសូម្បីតែប៉ាម៉ាក់បងប្អូនរបស់ពួកគេទាំងពីរក៏ស្រែកហ៊ោរសប្បាយនឹងទិដ្ឋភាពមួយនេះដូចគ្នា។
____
គ្រីសស្ដារ
80likeសម្រាប់ភាគបន្តរ
ស្អែកវគ្គរោលរាលហើយបើចង់បានរោលរាលកម្រិតខ្លាំងជួយខមិនឲច្រើនមក

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now