ភាគ៤៨

582 35 0
                                    

កម្មវិធីជុបលាងលក្ខណៈគ្រួសារក៏ប្រព្រឹត្តមកដល់កណ្ដាលអាត្រៀត បងប្អូនបីអ្នកគេនេះឡើងស្រវឹងអួលប្រមួរនាំគ្នាឡើងទៅដេកអស់ហើយម្នាក់ៗព្រោះតែជាតិស្រាធ្វើឲស្រវឹងបើកភ្នែកសឹងតែមិនរួច កម្មវិធីស្វាគមន៍ប្អូនតែបងជាអ្នកស្រវឹងប្រពៃណាស់បងប្អូនគេនេះ។
«បីនាក់នេះផឹកដូចងូតដល់ហើយ មិនចេះគិតមែនណា»លោកស្រីគីមមានប្រសាសន៍ពេលឃើញកូនប្រុសគ្រាគ្នាឡើងទៅដេកម្ដងម្នាក់មុខឡើងក្រហមព្រោះតែជាតិអាកុលដែរមានក្នុងខ្លួន អត់មិនបាននឹងស្ដីបន្ទោស ខ្លួនជិតមានប្រពន្ធហើយក៏នៅតែសាឡាលែបែបនេះទាំងបីនាក់មិនដឹងលក់ចេញអត់ទេ។
«ជុងហ្គុកឯងមិនគិតផឹកខ្លះទេឬ?បងថ្លៃឯងម្នាក់ៗឡើងស្រវឹងអស់ហើយ»លោកគីមនិយាយទៅកូនប្រសារឃើញថាគេផឹកបន្តិចៗប៉ុណ្ណោះដូចជាមនុស្សប្រុសខ្លាចស្រាអញ្ចឹងទើបលើកកែវស្រាមកចង់ជល់ជាមួុយកូនប្រសារ។
«អត់ទេប៉ា ស្អែកប្រជុំខ្លាចងើបមិនរួចបានតែក្រេបតិចៗប៉ុណ្ណោះ»ជុងហ្គុគសើចស្ញាញដាក់ឪពុកក្មេកមុននឹងលើកកែវស្រាជល់បន្តិចឲគាត់អស់ចិត្តទៅ ទើបងាកមកមើលប្រពន្ធដែរអង្គុយញ៊ាំឥតល្ហែរបន្ទាប់ពីលួងកូនឲដេកហើយនុះ។
«អា៎ បើយើងបញ្ចប់កម្មវិធីចុះ បីនាក់នុះស្រវឹងទៅដេកអស់ហើយ កម្មវិធីស្ងាត់ដូចគ្នានាំគ្នាទៅដេកចុះកូនៗ»ម្ដាយជុងហ្គុកស្រែកឡើងព្រោះឃើញកណ្ដាលអាត្រៀតហើយគួរណាតែនាំគ្នាចូលសម្រាកទៅមុននឹងម្នាក់ៗនាំគ្នាងើបជួយប្រមូលចាននឹងរៀបចំបោសសម្អាត។
ពេលនាំគ្នាសម្អាតប្រមែរប្រមូលរៀបចំសព្វគ្រប់អស់ហើយទើបនាំគ្នាបំបែកទៅបន្ទប់រៀងខ្លួន ចំណែកឯម្ដាយជុងហ្គុកក៏សម្រាកនៅទីនេះមួយយប់ព្រោះតែមិនចង់ទៅផ្ទះទាំងស្មារនេះខ្លាចនឹងមានគ្រោះថ្នាក់កើតឡើងអីចឹង។
ស្អែកឡើងគ្រប់គ្នាក៏ងើបទៅធ្វើការធម្មតាតាមទម្លាប់ដែរ ជុងហ្គុកបានទៅក្រុមហ៊ុនទាំងពីព្រលឹមមិនបានឲប្រពន្ធដឹងឡើងកុំឲនាងពិបាកមកងើបជូនដំណើរគេទាំងព្រឹកទុកឲគេងជាមួយកូនចុះ គេក៏មានបំណងនាំកូននឹងប្រពន្ធដើរលេងដូចគ្នាបន្ទាប់ពីប្រជុំចប់។
ក្រុមហ៊ុន ជេ.ជេ.ខេ ជុងហ្គុកបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីបុគ្គលិកព្រោះតែគេទើបមកពីប៉ារីស។ខណៈដែរកំពុងប្រជុំនិយាយពីការបង្កើតសាខានៅប៊ូសានមួយកន្លែងទៀតព្រោះជាខេត្តស្រុកកំណើតរបស់គេ ទើបចង់មាននៅទីនោះមួយកន្លែងដែរ។
«លោកប្រធាន ឮដំណឹងល្ហៀងៗមកថាដីនៅប៊ូសានមួយកន្លែងកណ្ដាលក្រុងល្អណាស់គេលក់ក្នុងតម្លៃសមរម្យព្រោះម្ចាស់ដីត្រូវការលុយជាបន្ទាន់»បុគ្គលិកម្នាក់ងើបឈរប្រាប់ចាហ្ចាយអំពីដីដែរគេកកំពុងតែប្រកាសលក់ទាន់ហន់នុះទាន់មានឱកាសក៏ស្រវ៉ាចាប់ហើយព្រោះដីនៅកណ្ដាលទីក្រុងពិបាកនឹងរកណាស់បើមានក៏ថ្លៃកប់ពពកហើយ។
«មែនឬ?ចាំជួយឆែកទិន្ន័យពីដីនុះហើយយកមកឲខ្ញុំផង នឹងបានទិញឲលឿន បិទការប្រជុំ»ចប់សម្ដីជុងហ្គុកដើរចេញពីបន្ទប់ប្រជុំដោយរឹកពារហំហួនយ៉ាងសប្បាយព្រោះគេអាចរកដីបង្កើតសាខាថ្មីដោយស្រួលមិនចាំបាច់ពិបាកចុះទៅតថ្លៃតម្លៃឲចុះទាបជាងនឹង។
  ក្រាកក
«ស៊ុបប្រាយយយ»គេបើកទ្វារបន្ទប់ការិយាល័យភ្លាមមនុស្សស្រីម្នាក់ដែរបាត់មុខប៉ុន្មានឆ្នាំបានមកស៊ុបប្រាយគេឡើងភ្ញាក់ផ្អើលព្រមទាំងអោបគេយ៉ាងណែនដោយក្ដីនឹករលឹក។
«អ៊ុនប្យុល មកវិញមិចក៏មិនប្រាប់ខ្ញុំឲដឹងផងនឹងបានអៅទទួល»ជុងហ្គុកលើកដៃអោបតបមិត្តភក្តិស្និតស្នាលកាលនៅរៀនវិទ្យាល័យជាមួយគ្នានុះបន្តិចហើយទើបរហ័សព្រលែងខ្លួនចេញព្រោះនាងជាស្រីអោបជាប់បែបនេះខ្លាចតែបុគ្គលិកចូលមកមើលមកគេមិនសមព្រោះពេលនេះគេមានប្រពន្ធកូនហើយត្រូវតែកំណាញ់ខ្លួនខ្លះ។
«បើប្រាប់មិចនឹងបានស៊ុបប្រាយជុងនៅពេលនេះ?នឹកណាស់ ដឹងទេខ្ញុំទៅរៀននៅបរទេសបាត់ដំណឹងពីជុងសូន្យឈឹងតែម្ដង»អ៊ុនប្យុលនាងមិនបានដឹងឡើយថាជុងហ្គុកមិត្តភក្តិដែរគេមានចិត្តលើតាំងពីនៅរៀននេះរៀបការនៅឡើយទេ ព្រោះដឹងថាគេកាលពីនៅរៀនបេះដូងថ្មបេះដូងដែកខ្លាំងណាស់សម្បូរស្នេហ៍តែមិនដែរចង់មានទេ។
«ហើយមកកូរ៉េវិញលើកនេះរៀនចប់ហើយឬ?»ជុងហ្គុកសួរនាំសុខទុក្ខមិត្តភក្តិតាមបែបធម្មតាព្រោះគេដឹងខ្លួនថាមានប្រពន្ធហើយទោះមិត្តភក្តិតែអ្នកផ្សេងមើលមកមិនគិតដូចគេទេ ណាមួយក៏មិនចង់មានរឿងជាមួយប្រពន្ធដូចគ្នា។
«ចប់ហើយ ក៏មកគិតថាចង់មករកជុងវិញ ដឹងទេមុននឹងខ្ញុំទៅខ្ញុំបានប្រាប់ជុងថាយ៉ាងមិច?»អ៊ុនប្យុលព្យាយាមសាកសួរជុងហ្គុកឲរកនឹកកាលពីនាងបាននិយាយជាមួយគេពេលរៀបឡើងយន្តហោះពេលនោះគេក៏បានយល់ព្រមនឹងនាងដូចគ្នាកុំធ្វើភ្លេចមកក្បត់សន្យាឲសោះ។
«អឺ...ខ្ញុំនិយាយថា-»
«មិនអីទេបើជុងមិនចាំ ចាំខ្ញុំជាអ្នកនិយាយកុំឲមានសម្ពាធណា»នាងដើរមកអង្គុយលើសាឡុងជិតជុងហ្គុកព្រមទាំងនិយាយប្រាប់គេដោយខ្លួនឯងមិនចង់ឲគេមានសម្ពាធនឹងនាងទេ។
«ជុងឆ្លើយយល់ព្រម គឺនៅពេលដែរខ្ញុំសុំឲជុងចាំខ្ញុំកុំទាន់យកអ្នកណាមកធ្វើជាប្រពន្ធពេលខ្ញុំរៀបនឹងចាកចេញទៅអូស្រ្តាលី មានចាំទេ?ហ៉ឹម»នាងញញឹមញញែមព្រោះគិតថាគេមិនបាននឹងក្បត់សន្យាជាមួយនាងឡើយហើយក៏មិនធ្វើឲនាងអស់សង្ឃឹមនឹងរូបគេដូចគ្នា គេជាមនុស្សប្រុសតែម្នាក់ដែរប្រាប់ឲនាងរឹងមាំជម្នះឧបគ្គសបានជាច្រើនព្រោះតែនាងមានគេ។
«អ៎...គឺចាំ...តែថាពេលនេះ-»
«ពេលនេះយ៉ាងមិចជុង?»អ៊ុនប្យុលធ្វើមុខភ័យៗពេលគេនិយាយមួយៗហាក់ដូចជាមានរឿងអ្វីលាក់បាំងនឹងនាងច្បាស់ណាស់តែគេឆ្លើយមិនចេញឡើយប៉ុន្មានឆ្នាំមកនេះនាងទ្រាំមិនយកអ្នកណាព្រោះនៅចាំគេសង្ឃឹមថាគេចាំនាងដូចគ្នាមិនបានក្បតើសន្យានុះទេ។
«ប្ដីសំម្លាញ់ ថ្ងៃនេះយើង-អឺសុំទោសផង»ចំពេលដែរអ៊ុនប្យុលនាងអង្គុយបែរមុខទៅជុងហ្គុកដែរគេក៏អង្គុយមើលមកនាងដូចគ្នាពេលមើលពីចម្ងាយវាដូចជាគេទាំងពីរនាក់កំពុងតែថើបគ្នាអញ្ចឹងទើបស៊ូជេននាងប្រញាប់បិទទ្វារបន្ទប់ប្ដីយ៉ាងប្រញប់រួចចាកចេញទៅ។
______
ម្ចាស់គេមកទារសន្យាវិញហើយ
សុំ20voteសម្រាប់ភាគបន្តរ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now