ភាគ៦៨+៦៩

1.7K 94 14
                                    

វេលារាត្រីស្ងាត់សូន្យឈឹងបានមកដល់ រាងខ្ពស់ស្រឡះកំពុងតែឈរពរកូនប្រុសនៅនឹងដៃ គ្រោងដោយអាវសាច់ចាក់កក្អមពណ៌ខ្មៅរឹបរាងរួមជាមួយនឹង ខោពណ៌ខ្មៅជើងវែងដូចគ្នា។ជុងហ្គុកឈរបំពេរកូនទាល់តែលង់លក់នៅនឹងដៃទើបគេសម្រេចចិត្តប្រគល់ទៅឲម្ដាយក្មេកដែរកំពុងតែ ឈរមើលកូនប្រសារដោយកែវភ្នែកស្រងូតស្រងាត់។
«ប៉ាទៅហើយណាកូនប្រុស ប៉ានឹងប្រញាប់បញ្ចប់កិច្ចការឲបានឆាប់រហ័សនឹងមកជួបកូនប្រុសប៉ាវិញណា»ជុងហ្គុកអោនថើបថ្ពាល់កូនប្រុសឲអស់ចិត្តទើប សម្លឹងមើលទៅម្ដាយក្មេកមុននឹងគោរពលាផ្ដែផ្ដាំអស់ចិត្តអស់ចង់ បានគេដាច់ចិត្តទៅ។
«យ៉ាងមិចហើយស៊ីន រៀបចំបានរៀបរយឬនៅ?»
«បាទរួចរាល់អស់ហើយចាហ្វាយ ទៅដល់ទីនោះប្រហែលជាព្រឹក យើងនឹងចាប់ផ្ដើមមានការប្រជុំបូកសរុប ថ្លៃចំណាយ នឹងចំណូលនៅក្នុងឆ្នាំនេះតែម្ដងបាទ»ស៊ីនរៀបរាប់យ៉ាងក្បោះក្បាយពីកាលវិភាគរបស់ជុងហ្គុកនៅពេលទៅដល់ប្រទេសចិននេះ គេជាដៃស្ដាំដែរចាហ្វាយទុកចិត្តបំផុត មើលតែការងារគេចុះមិនឲទាស់ចិត្តជុងហ្គុកម្ដងណាឡើយ។
«ល្អណាស់ស៊ីន សង្ឃឹមថាយើងអាចរកឃើញមេនរុកក្នុងក្រុមហ៊ុនបានឆាប់ៗ ក្រោយចប់ពីប្រជុំ»បញ្ចប់ប្រយោគគេក៏ចាប់ទាញiPadយកមកឆែកសកម្មភាពក្រុមហ៊ុនប្រទេសចិននឹងការងារខ្លះៗដែរនៅសេសសល់បន្តរជៀសវាងយកពេលមកចំណាយឥតប្រយោជន៍។
ជុងហ្គុកបានកែប្រែច្រើនយ៉ាងដែរគ្រប់គ្នាសឹងមិនជឿក៏ដោយសារតែពេលនេះ គេក្លាយជាមនុស្សឆ្គួតវង្វេងនឹងការងារ ចាប់តាំងពីគ្មានវត្តមានរបស់ប្រពន្ធសំម្លាញ់គេមក គេក៏ក្លាយជាមនុស្សប្រុសម្នាក់ដ៏ត្រជាក់បំផុត គ្មានស្នាមញញឹមសម្រាប់នរណាឡើយក្រៅពីគ្រួសារគេ ពេលមកដល់ផ្ទះម្ដងណាកែវភ្នែកដក់ជាប់តែភាពសោកសៅទុក្ខកង្វល់ជាប់រហូត។ ជុងហ្គុកចាប់យកការងារមកធ្វើជាការគិតនៅពេលទំនេរ ព្រោះកាលបើគេទំនេរខួរក្បាលមួយនេះប្រាកដជាស្មុកស្មាញគិតតែពីរឿងកើតឡើងនៅថ្ងៃនោះ ថ្ងាប្រពន្ធគេចាកចេញនឹងបាត់វត្តមានពីផែនដីនេះ ទើបគេសម្រេចចិត្តយកការងារមកបាំងមុខ លាក់បាំងទឹកភ្នែកនឹងភាពឈឺចាប់នៅក្នុងបេះដូង ធ្វើជាមនុស្សដែររឹងមាំនៅមនឹងមុខអ្នកគ្រប់គ្នាដូចរាល់ថ្ងៃនេះ។
📍ប្រទេសចិន ទីក្រុងប៉ីជីង
ចំណាយពេលមិនយូរប៉ុន្មានជុងហ្គុកនឹងរ៉ាស៊ីនបានមកដល់ប្រទេសចិនដោយសុវត្ថិភាព ដោយមានការធ្វើដំណើរតាមរយៈយន្តហោះឯកជនរបស់ជុងហ្គុលផ្ទាល់ទើបគេអាចមកដល់លឿន។
«ជូនយើងទៅក្រុមហ៊ុនសិនទៅ»ជុងហ្គុកចុះពីលើយន្តហោះភ្លាមគោលដៅគេមុនដំបូងគឺទៅក្រុមហ៊ុនយកតែម្ដង បើចំណាយពេលយូរក្រុមហ៊ុនគេប្រាកដជារលាយហ្មត់ដូចខ្ទឹមហើយ។
«យើងអាចនឹងចំណាយពេលមួយម៉ោងជាងបាទ ចាហ្វាយសម្រាកសិនចុះ»កូនចៅដ៏សែនល្អកម្រនឹងមិនងាយរកបាន ដែលគេតែងតែគិតគូរពីសុខភាពចាហ្វាយរបស់គេនាំមុខជានិច្ចតាំងពីដើមមក ទោះមានឈ្មោះជាចាហ្វាយនឹងកូនចៅក៏ដោយប៉ុន្តែមិត្តភាពរបស់ពួកគេដូចជាបងប្អូនសាច់បង្កើតអញ្ចឹង។
«អរគុណឯងច្រើនណាស់ស៊ីន បើមិនបានឯងយើងមិនដឹងចាប់ផ្ដើមពីណាទៅណាទេ»បញ្ចប់ប្រយោគទាក់ទាញស្នាមញញឹមភាពរំជួលចិត្តរបស់ស៊ីនហើយ គេក៏សម្រេចចិត្តបិទភ្នែកសម្រាក ដើម្បីសន្សំយកកម្លាំងឲបានរឹងមាំមុននឹងត្រៀមប្រយុទ្ធតទៅទៀត។
មិនយូរប៉ុន្មានរថយន្តប្រភេទ Land Cruiser 2k22បានបោលចូលក្នុងក្រុមហ៊ុនផលិតទឹកអប់សាខាធំនៅប្រទេសចិនអគារកម្ពស់មេឃងើយមើលសឹងតែមិនផុត នៅទីនេះជាសាខាដំបូងដែរគេបានចាប់ផ្ដើមបើកបន្ទាប់ពីម៉ាក់របស់គេបានប្រគល់ទ្រព្យសម្បត្តិក្រុមហ៊ុនឲមក ទឹកអប់ដែរនាំចូលមកប្រទេសចិនសឹងតែ មួយរយភាគរយដែលភ្ញៀវពេញចិត្តក្លិននឹងលក់អស់ពីស្ដុកលឿនជាលំដាប់តែម្ដង។ (ចង់ប្រាប់ថាកន្លែងឈ្មោះក្រុមហ៊ុនអេតមីនភ្លេចឈ្លោះជេខេហើយបើមានអ្នកចាំប្រាប់អេតមីនផង😭)
«ស្ងាត់ល្អណាស់ ងាយស្រួលក្នុងការស្វែងរពួកអាចង្រៃយ៍អស់នុះ»ជុងហ្គុកចុះពីលើឡានដោយភាពជឿជាក់ បង្ហាញស្នាមញញឹមចុងមាត់ដោយអំណាចមហិមា ធ្វើឲរ៉ាស៊ីនលេបទឹកមាត់ក្អឺកៗ។
«ពួកវាដឹងយើងមកទេ»
«ខ្ញុំគិតថាអត់ទេចាហ្វាយព្រោះយើងមកមុនថ្ងៃកំណត់ចឹងពួកវាអាចបញ្ចេញសកម្មភាពនៅប៉ុន្មានថ្ងៃចុងក្រោយមុននឹងយើងមកដល់»រ៉ាសុីនដើរបណ្ដើរទាញiPad មកមើលមុននឹងចូលជណ្ដើរយន្តជាមួយចាហ្វាយ។
«ចាហ្វាយឃើញហើយ»
ទីង ជាន់ទីដប់ប្រាំបី
ជុងហ្គុកឈានជើងចេញពីជណ្ដើរយន្តដោយភាពស្ងប់ស្ងាត់បំផុត បោះជំហានមួយៗមិនឲឮសូម្បីតែដំណឹកជើងមុខគេមាំដូចថ្មតានរាប់សិបឆ្នាំ ដើរម្រង់ទៅរកបន្ទប់ការិយាល័យរបស់ប្រធានគ្រប់គ្រងនឹងមានរ៉ាស៊ីនជាអ្នកការពារសុវត្ថិភាពពីក្រោយផង។
ភ្លឹប ភ្លើងនៅក្នុងក្រុមហ៊ុនត្រូវបានបំភ្លឺឡើងគ្រប់ជាន់ទាំងអស់នៅពេលគេឈរនៅពីមុខបន្ទប់ការិយាល័យរងចាំមើលសកម្មភាពនរុកក្នុងដែរកំពុងដោនឡូតផ្លាស់ឯកសារពីប្រាក់ចំណេញរបស់ក្រុមហ៊ុននោះ ។
«ក្លាយជាសេដ្ឋីឬនៅប៉ុន្មានខែមកនេះ»មិនបង្អង់ពេលយូរជុងហ្គុករុញទ្វារចូលទៅសួរក្រុមនរុកក្នុងក្រុមហ៊ុនទាំងពីរដែរពាក់មួកពាក់ម៉ាស់បាំងជិតឆឹងនោះ បណ្ដាលឲពួកគេបែរមកបើកភ្នែកពិននឹងពងមាន់ភ័យឡើងញ័រទទ្រើកពេញខ្លួនទៅហើយ។
«លោក..លោកប្រ..ធាន»សំម្លេងចេញពីបុរសដែរកំពុងឈរនៅមុខកុំព្យូទ័រភ័យស្លន់ស្លោរចង់និយាយទៅជុងហ្គុកទាំងរដាក់រដុប នឹងម្នាក់ទៀតឈរក្បែរគ្នានុះបានរៀបនឹងហូតកាំភ្លើងចេញមកទៅហើយតែត្រូវលាក់ទុកវិញពេលឃើញរ៉ាស៊ីនដកកាំភ្លើងមកឲមើលបានមុនខ្លួននោះទើបសម្រេចចិត្តទាញទុកវិញសិន។
«ភ្ញាក់ផ្អើល?នរណាជានាក់បញ្ចូលពួកឯងមក?»ជុងហ្គុកដើរម្ដងបន្តិចៗ ចូលទៅរកពួកគេទាំងទឹកមុខឃោឃៅគ្មានស្នាមញញឹមគេខឹងនឹងពួកអស់នេះឡើងក្រហមត្រចៀកសោកស្ដាយណាស់នៅពេលមានមនុស្សចង់ក្បត់គេដូចនេះទាំងដែរគេមិនដែរទៅរករឿងនរណាមុនឡើយ តែបញ្ហាចេះតែកើតឡើងមកលើរូបគេជារើយៗមិនចេះចប់តែម្ដង។
  សាត់*គ្មានការឆ្លើយតបពីបុរសពីរនាក់នុះឡើយ មេរបស់ពួកគេប្រហែលជាជួលអស់លុយរាប់រយលានហើយទើបបានជាពួកគេស្ងាត់មាត់ល្អណាស់ពេលសួរទៅ មិនខ្ចីនឹងហើបមាត់វាចារសោះ ចាត់ទុកសម្ដីប្រធានក្រុមហ៊ុនជាខ្យល់ឱកាសដែរហោះបុកខ្លួនពួកគេតែពិននឹង។
«មិនឆ្លើយ?ឮចាហ្វាយយើងសួរពួកឯងទេ ពួកអាច្រៃយ៍»រ៉ាស៊ីនអត់មិនបានសឹងតែលើកកាំភ្លើងបាញ់ពួកគេឲធ្លាយក្បាលទៅហើយ ធ្វើទង្វើរក្បត់នៅនឹងមុខប្រធានហើយបែរជាមិនចង់សារភាពទៀត។
«ស៊ីន! ចោរវាមិនដែរសារភាពប្រាប់គេថាខ្លួនវាចោរទេ ដឹប*»ដំបងដែរជុងហ្គុកគេឃើញលើសាឡុងនុះបានទាញយកមកដាក់ក្បាលបុរសដែរហ៊ានហៅគេលោកប្រធានតែបែរជាមកក្បត់ចំពោះគេនេះសន្លប់ភ្លាមៗធ្វើឲម្នាក់ទៀតប្រុងនឹងរត់គេចខ្លួនតែត្រូវរ៉ាស៊ីនឃាត់ដោយគ្រាប់កាំភ្លើងចំកំភួនជើងធ្វើឲគេអស់ជំហរដួលនៅនឹងកន្លែង។
«ហៅកូនចៅនៅខាងក្រោមឲមកយក ពួកវាចេញទៅកន្លែងរបស់យើង»បញ្ចប់ប្រយោគជុងហ្គុកគេទម្លាក់ដំបងចុះដើរចេញពីបន្ទប់ដោយអាការៈខឹងក្រោធ មិននឹកស្មានថាមនុស្សដែរគេតែងតែគោរពបែរជាឲកញ្ជះអស់នេះមកបកខាំគេវិញសោះ។
«ចាហ្វាយ...»
«ពូហ្វាង យៀកដែរជាមនុស្សឲអាពីរក្បាលនេះមកក្បត់យើង»ជុងហ្គុកដឹងពីរអ្វីដែររ៉ាស៊ីនហៅគេបែបនេះទើបនិយាយប្រាប់ ក៏ដោយសារតែគេបានឃើញកុងធនាគារដែរបានបាញ់លុយប្រាក់ចំណេញនោះទៅ ឈ្មោះមេក្លោងនៅនឹងមុខមិនពិបាករកមុខអីយូរឡើយនាំតែហត់ទេ។
ហ្វាង យៀកជាពូរបស់ជុងហ្គុកដែរត្រូវជាប្អូនជីដូនមួយរបស់ម៉ាក់ជុងហ្គុកដូចគ្នា តាំងពីដើមមកគេគោរពស្រឡាញ់ដូចជាអ្នកមានគុណ ម៉ាក់របស់គេក៏បានឲភោជ្ជនីយដ្ឋានទៅគាត់បើកដំណើរការលក់ដែរ តែមើលអ្វីដែរគាត់បានសងគុណម៉ាក់របស់គេវិញចុះ។
«ចង់បានលុយខ្ញុំខ្លាំងឬពូ ស្អែកជួបគ្នាណា»
_____
«អាឡូម៉ាក់ស្អាត! មានការអ្វីសំខាន់មែនទេទើបខលមកកូនទាំងព្រលឹមនៀក?»សំម្លេងផ្អែមស្រទន់ដូចជាស្កសំឡីចេញពីបបូរមាត់ស្រទន់របស់គីម ថេយ៉ុងនិយាយទៅកាន់ម្ដាយនៅឯប្រទេសកូរ៉េមិនដឹងជាគាត់ចង់និយាយអ្វីជាមួយគេទាំងព្រលឹមព្រើងៗនេះឡើយ។
«អឺ ហើយទាល់តែមានរឿងសំខាន់មែនទេបានខលទៅបាន បើលោកកូនតាំងពីទៅដល់ចិនស្ងាត់ដំណឹងឲជ្រៀប គ្មានឃើញព័ត៌មានណាចុះពីកូនរបស់លោកគីមណាបណ្ដើរស្រីសោះ ចាស់ៗអស់ហើយមិនដឹងជាកាលនាំគ្នាយកគូរស្រករទេលោកអើយ»ឮសម្ដីកូនប្រុសហើយខ្ញាល់គួរសមដែរអត់មិនបាននឹងឲគាត់ដាក់ទៅវិញផាំងៗឡើយ ទៅដល់ចិនភ្លាមយូរៗខលមកម្ដាយម្ដងគ្រាន់តែម្ដាយខលទៅសុទ្ធតែមានការអ្វីសំខាន់មែនយូរៗទៅទាល់តែមានរឿងសំខាន់បានខលសួរបានហើយ។
«ហ៊ូយម៉ាក់ព្រឹកព្រលឹមកុំខឹងមើល ខូចសម្រស់ដែរខំថែរអស់ហើយខ្ញុំមកនេះរវល់ទើបមិនសូវមានពេលនឹងណា ហើយក៏គ្មានពេលណាទៅមានព័ត៌មានជាមួយស្រីដែរអ្នកម្ដាយ កូនប្រុសម្នាក់នេះកែខ្លួនយូរហើយ»ថេយ៉ុងងើបមកនិយាយជាមួយម្ដាយឲគេដេកសុខស្រួលទៀតក៏មិនបានដែរបើម្ដាយខលមកទេសស្នាទាំងព្រឹកបែបនេះ។
«បានហើយអាពាក្យកែខ្លួនម៉ាក់ស្ដាប់ឡើងដំបៅត្រចៀកហើយ អឺនិយាយចឹងជុងហ្គុកគេទៅចិនតាំងពីយប់មិញម្លេះ មិចម៉ាឈៀងចូលមើលប្អូនផង នាំប្អូនទៅដើរលេងផងឲគេបានស្រឡះស្រមុខស្រឡះមាត់ម៉ាក់ឃើញគេវក់នឹងការងារខ្លាំងណាស់»លោកស្រីគីមប្រាប់ទៅកូនប្រុសទាំងសម្លេងអាណិតអាសូរពីកូនប្រសារដែរបាត់មាត់បាត់កតាំងពីបាត់បង់ប្រពន្ធក្លាយជាមនុស្សឆ្គួតនឹងការងារបើបានទៅនុះក៏ពឹងឲកូនប្រុសជួយមើលតែមើលសម្ដីគេចុះស្ដាប់ហើយគាត់សឹងតែនឹងវៃឲដល់ប្រទេសចិនទេ៖
«ខ្ញុំមិននាំទៅដើរលេងណាទេ រឿងវាទេម៉ាក់ឲវាមិចក៏មិចទៅខ្ញុំមកដល់តៃវ៉ាន់តាំងពីម្សិលមិញម្លេះអត់មានលុយជិះយន្តហោះទៅ ប៊ីជីង វិញទេណាមួយទៀតno power នរណាអ្នកប្រព្រឹត្តឲអ្នកនឹងអ្នកទទួលទៅខ្ញុំសុំបិទហើយម៉ាក់ លាហើយម៉ាក់ ស្រឡាញ់ម៉ាក់»បញ្ចប់សម្ដីគេក៏ចុចបិតពឹបគ្មានឲម្ដាយគេជេរ៉េបជាជួរៗបានឡើយ គាត់ក៏ដឹងថាគេនឹងប្អូនថ្លៃមិនដែរត្រូវគ្នាទេនៅចង់ពឹងឲគេនាំទៅដើរលេងទៀតគ្មានថ្ងៃឡើយ ។
តុក តុក
កំពុងតែផ្ចង់អារម្មណ៍ទៅនឹងរឿងម្ដាយនិយាយនោះក៏ស្រាប់តែដាច់ពេលឮសំម្លេងគោះទ្វារបន្ទប់មកទាំងព្រឹកមួយទៀតដែរទើបប្រញាប់ទាញអាវនៅលើក្បាលគ្រែមកពាក់រៀបរឹកឲសមសួនកុំឲប្អូនឃើញគេអាក្រាតផ្នែកខាងលើបែបនេះ។
«ចូលមកស្រីស្អាតរបស់បង»ថេយ៉ុងសម្ដីស្រទន់ទៅមនុស្សស្រីដែរគោះទ្វារគេអំបាញ់មិញនេះ នៅពេលទ្វារបើកក៏បានបង្ហាញនៅរូបរាងដ៏ផូរផង់របស់ស្រីក្រមុំពេញរូបពេញរាងស្លៀករ៉ូបចាក់វែងត្រឹមជង្គង់ដើរចូលមកឱបថេយ៉ុងទាំងក្ដីនឹករលឹកបែកជាយូរ។
«នឹកអាហ៊ាណាស់ ឲអូនមកចាំនៅតៃវ៉ាន់ម្នាក់ឯងឡើយយូរ»សំម្លេងផ្អែមល្ហែមចេញពីបបូរមាត់ប្អូនស្រីរបស់ថេយ៉ុងដែរកំពុងឱបគេឲស្អិតរមួតរកគេនិយាយអ្វីមិនបានឡើយឮប្អូននិយាយបែបនេះគេកាន់តែនឹកដល់ប្អូនស្រីជេនគេកាន់តែខ្លាំង ព្រោះទាំងកម្ពស់ទាំងសំម្លេងនឹងមុខមាត់ខុសគ្នាបន្តិចៗធ្វើឲអារម្មណ៍គេតែងតែវិលវល់ពេលឃើញនាង។
«ហ៊ាយូរដោយសារតែរវល់ការងារនៅចិន ទម្រាំបញ្ចប់ហើយក៏ឲផេនគីមកដើរលេងនៅទីនេះឲស៊ាំសិននឹងណា»ថេយ៉ុងឱបប្អូនស្រីដែរគេបានមើលថែប៉ុនុមានខែមកនេះ ក៏គេកំពុងតែនឹងរៀបអនាគតឲនាងសារជាថ្មីដូចគ្នា។
«ឥឡូវឆាប់ងូតទឹកទៅ នឹងអាលបានចុះទៅញ៊ាំបាយ អូននឹងម៉ែដោះរៀបចំឲហើយៗ»ផេនគីប្រាប់បងប្រុសរួចហើយទើបនាំខ្លួនដើរចេញពីបន្ទប់ចុះទៅជាន់ក្រោមដើម្បីចាំបងប្រុសមកញ៊ាំអារហារពេលព្រឹកជាមួយ។
មិនប៉ុន្មាននាទីរាងខ្ពស់ស្រឡះថេយ៉ុងបានចុះមកពីបន្ទប់ដើរមករកប្អូនស្រីនៅតុបាយដែរកំពុងអង្គុយចាំដែរមានម៉ែដោះនៅឈរជជែកលេងនៅជិតនោះផងដែរ។
«ចាំយូរទេ»ទៅដល់តុបាយថេយ៉ុងលើកដៃញីសក់ក្បាលប្អូនតិចៗនឹងសួរដោយសំម្លេងស្រទន់ទៅកាន់ប្អូនស្រី។
«មិនយូរទេ ហ៊ានេះលុយអូនថតផលិតផលឲគេនៅតៃវ៉ាន់ប៉ុន្មានថ្ងៃមុន»ផេនគីយកលុយដែរខ្លួនរកបានលើកដំបូងមកឲបងប្រុសទាំងស្នាមញញឹមនឹងការរំភើបចិត្ត នាងសង្ឃឹមថានាងនឹងរកលុយបានមកជួយបងប្រុសមិនឲខ្លួនឯងជាបន្ទុកដល់នរណាទៀត។
«ថតផលិតផល?ម៉ែដោះ?»ថេយ៉ុងជ្រួញចិញ្ចើមមើលទៅម៉ែដោះដែរតាមមើលផេនគី គេមិនបានរំភើបចិត្តជាមួយទេពេលឮនាងនិយាយបែបនេះថែមទាំងមិនពេញចិត្តទៀតផង។
«ខ្ញុំសូមទោសផងលោកម្ចាស់ តែអ្នកនាងគាត់ថាចង់រកលុយជារបស់ខ្លួនឯងខ្លាចលោកម្ចាស់ពិបាកដែរត្រូវមើលថែនាងម្នាក់ទៀត»ម៉ែដោះភ័យខ្លួនពេលឃើញថេយ៉ុងចង់ខឹងនឹងខ្លួនបែបនេះ។
«ហ៊ាមិចធ្វើមុខបែបនេះ ហ៊ាគួរណាតែសប្បាយចិត្តពេលឃើញអូនរកលុយបានដោយខ្លួនឯងតែមិចហ៊ាចង់ខឹងម៉ែដោះនឹងអូន?»ផេនគីតូចចិត្តនៅពេលលុយដែរខ្លួនរកបានយកមកឲបងប្រុសមើល ក្នុងចិត្តគិតថានឹងសរសើរតែបែរជាមកជ្រួញចិញ្ចើមជ្រួញមុខដាក់គ្រប់គ្នាទៅវិញ។
«មិនមែនហ៊ាមិនសប្បាយចិត្តទេ សប្បាយណាស់ពេលឃើញផេនគីរបស់ហ៊ាអាចមានសមត្ថភាពរកលុយបានដោយខ្លួនឯងបែបនេះ តែហ៊ាមិនចង់ឲប្អូនស្រីហ៊ារកលុយបានពីការងារផលិតផលនុះទេ ពេលថតរួចគេនឹងយករូបអូនទៅបិតនៅតាមផ្ទាំងប៉ាណូ នឹងចុះទស្សនាវដ្តីហ៊ាមិនចង់ឲគេ...»គេនិយាយមិនទាន់ចប់តែក៏ត្រូវនាងនិយាយកាត់មុខដោយការខឹងសម្បារជាខ្លាំងពេលឮបងប្រុសបដិសេធចំពោះការងារនឹងចំណង់ចំណូលចិត្តខ្លួនបែបនេះ។
«ហ៊ា អូនស្រឡាញ់ការងារនុះ ស្រឡាញ់យូរហើយតាំងពីនៅដេកលើគ្រែពេទ្យអូនបន់ឲខ្លួនឯងឆាប់ជា នឹងបានធ្វើការងារដែរខ្លួនស្រឡាញ់ អូនម្ភៃប្រាំឆ្នាំហើយហ៊ា អូនមានសិទ្ធិនឹងធ្វើការងារដែរអូនស្រឡាញ់ អូនស្រឡាញ់ការងារបែបនេះចូលចិត្តបង្ហោះរូបនៅលើបណ្ដាញសង្គមដូចជាមនុស្សម្នាក់ដែរមានប្រជាប្រិយភាព ហ៊ាមិនចូលចិត្តទេពេលឃើញរូបអូននៅលើផ្ទាំងប៉ាណូ គ្មានមោទភាពនឹងអូនទេឬ?»
_____
ប្អូនថ្មីនេះញេញម្លេះ🌚 ចង់បាន២ភាគចឹងទៀតសុំ 30 vote មកជាកម្លាំងចិត្តនឹងជួយខមិនផងណាពេលខ្លះអេតមីនអត់បានតបតែរាល់ខមិនអេតមីនអានទាំងអស់ ហើយខមិនទាំងនោះហើយជាកម្លាំងចិត្តដែរជំរុញអេតមីនឲបន្តសរសេររឿងនេះទៀត
គ្រីសស្ដារ

You've reached the end of published parts.

⏰ Last updated: Oct 21, 2022 ⏰

Add this story to your Library to get notified about new parts!

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now