ភាគ៣

1.9K 85 0
                                    

   ក្រោយពីជជែកគ្នាអស់មួយសន្ទុះធំតុបាយក៏រាបចំឡើងដើម្បីបរិភោគអារហារថ្ងៃត្រង់ជុំគ្នាដោយមានកូនប្រុសច្បងទាំងបីមកចូលរួចជាមួយផងដែរ នឹងបានមើលប្អូនស្រីការពារមិនចង់ឲប្អូនខ្លួនក្លាយជាប្រពន្ធជុងហ្គុកឡើយ។
«ជុនឯងមិនបាយទេឬកូន គិតសម្លឹងតែមុខប្រុសជុងនឹង»លោកគីមមានប្រសាសន៍ឡើងពេលក្រឡេកឃើញកូនប្រុសទីពីរមិនបាយមិនទឹកបាញ់ក្រសែរភ្នែកកាចដូចជាឆ្កែការពារឆ្អឹងមើលទៅតែជុងហ្គុកប៉ុណ្ណោះអត់មិនបានគាត់នឹងសួរនាំឲដឹងរឿង។
«គ្រាន់តែមើលលេងបន្តិចក៏ក្លាយជាប្អូនថ្លៃហើយមើលតិចតួចមិនគិតលុយទេមែនទេ?»ណាមជុនស្រដីឡើងទៅជុងហ្គុកព្រមទាំងញាក់ចិញ្ចើមមួយបែបឌឺដងអនាគតប្អូនថ្លៃពេលនេះ។
«មុខខ្ញុំមិនមែនជាឥវ៉ាន់លក់ដូរឡើយ គ្រាន់តែមើលប៉ុណ្នឹងបើបងថ្លៃទំនេរខ្ញុំនឹងមកអង្គុយឲមើលរាល់ថ្ងៃ»ជុងហ្គុកគេក៏មិនព្រមចាញ់ដែរទើបផ្ចាញ់ផ្ចាលគ្នានៅនឹងមុខចាស់ទុំធ្វើឲគ្រប់គ្នាសើចគិលព្រោះតែគេក៏កំប្លែងដែរ។
«អាជុនសុីបាយលឿនៗទៅប្រញាប់ទៅក្រាវជាមួយយើង»ស៊ុកជីនត្រូវជាបងប្រុសធំជាងគេនិយាយទឿនប្អូនឲប្រញាប់ព្រោះគេមិនបានចង់មករួចតុជាមួយអនាគតប្អូនថ្លៃនេះឡើយព្រោះតែថេយ៉ុងជាអ្នកបង្ខំប៉ុណ្ណោះ។
«ពួកបងទៅក្រាវមែនទេខ្ញុំទៅដែរនៅទីនេះខ្ញុំខ្ជិលមើលមុខអនាគតប្អូនថ្លៃណាស់»ថេយ៉ុងកូនប្រុសទីបីពោលឡើងទាំងអារម្មណ៍ក្មួរក្មាញ់គេទាំងបីអ្នកបងប្អូនមិនបានចង់បានម្សៀរជុងហ្គុកនេះជាប្អូនថ្លៃឡើយ។
«ថេយ៍...មិចនិយាយស្ដីបែបនេះ កុំរៀនអត់សុជីវធម៌»ឃើញថាសម្ដីថេយ៉ុងរាងធ្វើឲលោកស្រីចនមានទឹកមុខមិនសូវល្អទើបត្រូវថាឲកូនប្រុសនៅចំពោះមុខភ្ញៀវដើម្បីឲគេចាំធ្វើបែបនេះដូចជាបំបាក់មុខប៉ាម៉ាក់ច្បាស់ណាស់។
«បាទសូមទោសម៉ាក់»ថេយ៉ុងនិយាយធម្មតាតែក្រលៀសភ្នែកទៅជុងហ្គុកឃើញថាគេកំពុងតែញញឹមឌឺដងពេលឃើញថេយ៉ុងត្រូវមាត់ម៉ាក់នៅចំពោះមុខភ្ញៀវបែបនេះ ទើបសុំខ្លួនងើបចេញពីតុបាយមុនដើរទៅបន្ទប់បាត់។
«ម៉ាក់ កូនសុំទៅតាមមើលបងប្រុសហើយ»ស៊ូជេនមិនបាននឹងរងចាំស្ដាប់ការយល់ព្រមពីប៉ាម៉ាក់ឡើយគឺប្រញាប់រត់ទៅតាមបងប្រុសតែម្ដងបន្តិចទៀតក៏ក្លាយជាគ្រួសារតែមួយហើយនាងមិនចង់ឲបងប្រុសមិនត្រូវគ្នាជាមួយប្អូនថ្លៃទេទោះបីនាងមិនបានពេញចិត្តនឹងមង្គលការនេះដូចគ្នា។
  តុក តុក
«បងថេយ៍អូនចូលទៅហើយណា»និយាយរួចនាងក៏បើកទ្វារបន្ទប់បងប្រុសចូលទៅមើលឃើញថាត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះបងប្រុសនាងបំផ្លាញរបស់របបលើតុដើម្បីជះកំហឹងអស់ទៅហើយធ្វើឲនាងខ្លាចពិបាកនឹងចូលទៅជិតគេណាស់។
«បងថេយ៍ ស្ងប់អារម្មណ៍ណាបងម៉ាក់គាត់និយាយចង់ឲបងល្អទេបងកុំខឹងនឹងគាត់អី»ស៊ូជេនចូលទៅចាប់អង្អែលដៃបងដែរខ្លួនធ្លាប់ធ្វើរាល់ដងពេលដែរបងប្រុសខឹងនាងក៏ជាមនុស្សទីមួយដែរមកលួងបងមុនអ្នកណាៗទាំងអស់។
«បងមិនបានខឹងម៉ាក់តែបងខឹងអាម្សៀរជុងហ្គុកនោះ បងឆ្ងល់ណាស់មនុស្សប្រុសនិស្ស័យបែបនេះឬដែរលោកប៉ាអ្នកម៉ាក់មើលឃើញនឹងរើសឲប្អូនស្រីបងនេះ បងនិយាយត្រង់ណាជេនបងមិនបានពេញចិត្តនឹងអាម្សៀរនោះឡើយអូនក៏ដឹងស្រាប់ហើយថានិស្ស័យវាបែបណា អូនជាប្អូនស្រីបងតែម្នាក់បងមិនចង់ឲនរណាមកធ្វើឲព្រះតូចបងឈឺចាប់ទេ»ថេយ៉ុងនាំប្អូនទៅអង្គុយសាឡុងនិយាយប្រាប់ពីរឿងក្នុងចិត្តនៅពេលនេះគេមិនចង់ឲនរណាមកធ្វើឲប្អូនស្រីគេឈឺចាប់ឡើយតាំងពីតូចដល់ធំខ្លួនគេជាបងមិនដែរហ៊ានទាំងលើកដៃវៃប្អូនផងស្រឡាញ់ថ្នាក់ថ្នមដូចជាព្រះនាង តែបើមនុស្សប្រុសម្នាក់នោះមិនមែនជាជុងហ្គុកគេក៏នឹងបានសប្បាយចិត្តនឹងគូរជីវិតប្អូនដូចគ្នាតែនេះមិនមែនឡើយ។
«ហ្ហឹកៗ បងថេយ៍អូនក៏មិនបានពេញចិត្តនឹងគេដូចគ្នា អូនដឹងឮគ្រប់យ៉ាងពីនិស្ស័យគេថាជាមនុស្សបែបណាអូនខ្លាចបើថ្ងៃណាមួយគេជ្រុលជ្រួសជាមួយនឹងនរណាម្នាក់មានកូន អូនខ្លាចណាស់បងថេយ៍ហ្ហឹកៗជួយអូនផង»ស៊ូជេនយំរៀបរាប់ពីក្ដីលំបាកខ្លួនឯងពេលនេះទៅបងប្រុសដែរនាងទុកចិត្តបំផុត មនុស្សនាងត្រង់បើមិនចង់គឺមិនចង់ហើយកុំបង្ខំនាងអីតែបើនោះវាជាបំណងរបស់ប៉ាម៉ាក់នាងក៏ស៊ូលេបគ្រួសរៀបការជាមួយគេដូចគ្នា។
«អាៗ កុំយំណាព្រះនាងរបស់បងចាំបងនឹងនិយាយជាមួយម៉ាក់ឲណាឈប់យំលែងស្អាតហើយឃើញទេ ជូតទឹកភ្នែកចេញចាំបងជូនទៅដើរផ្សារក្រែងព្រឹកមិញរអ៊ូឲបងជូនទៅនោះអី»ថេយ៉ុងលួងលោមប្អូនស្រីដោយគេខ្លួនឯងក៏អាណិតប្អូនមិនស្ទើរដែរនេះគ្មាននរណាពេញចិត្តនឹងជុងហ្គុកឡើយប៉ាម៉ាក់គេចេះតែបង្ខំប្អូនកើតហើយ។
«អូនអត់ទៅទេ អូនសុំទៅបន្ទប់វិញហើយបងថេយ៍ប្រាប់ម៉ាក់ផងថាអូនមានកិច្ចការត្រូវធ្វើ»ស៊ូជេនងើបដើរចេញពីបន្ទប់បងប្រុសទាំងទឹកមុខក្រៀមក្រំហេតុអ្វីនាងមិនអាចរើសដៃគូរជីវិតខ្លួនឯងបាន?គ្រប់គ្នាមើលមកថានាងជាកូនសេដ្ឋីក្នុងប្រទេសលុយចាយមួយជាតិមិនអស់ មានបងប្រុសស្អាតៗដល់ទៅបីអ្នកសុទ្ធតែមានដូចគ្នា តែធាតុពិតនាងចាញ់នឹងកូនអ្នកក្រទៅវិញទេដែររកសេរីភាពឲខ្លួនឯងបាននោះ។
មកមើលអ្នកនៅខាងក្រោមឯនេះវិញណាមជុននឹងស៊ុកជីនក៏ប្រុងនឹងមកតាមមើលថេយ៉ុងដូចគ្នាតែត្រូវម្ដាយឃាត់ឲនៅកុំឲងើបទៅទាំងអស់មើលទៅវាដូចជាមិនស្វាគមន៍ភ្ញៀវអញ្ចឹង។
«គិតរើសវេលាថ្ងៃណាដែរអ្នកបង»លោកស្រីចនសួរទៅដន្លង់ដែរនៅអង្គុយពីមុខខ្លួននេះតែសំណួរដែរគាត់សួរឡើងគឺធ្វើឲណាមជុននឹងស៊ុកជីនកាន់តែខឹងឡើងពេលឃើញម៉ាក់ជុងហ្គុកដូចជាប្រញាប់ប្រញាល់បែបនេះ។
«អត់ទោសអ្នកមីង ប្អូនស្រីខ្ញុំមិនទាន់បានយល់ព្រមថារៀបការនៅឡើយទេណា»ណាមជុនដាក់មកវិញឲដឹងថាប្អូនស្រីគេមិនទាន់បាននិយាយថាព្រមឡើយរឿងនេះសម្រេចលើតែចាស់ទុំមិនគិតសួរពីចិត្តអ្នកដែរត្រូវរៀបការសិនតើបានព្រមព្រៀងឬនៅ?
«ជុនស្ងាត់»លោកគីមដំឡើងសំម្លេងថាឲកូនប្រុសបន្តិចពេលឃើញចេះឡូកមាត់បែបនេះទាំងដែររឿងនេះត្រូវតែពិភាគក្សាជាមួយគាត់នឹងប្រពន្ធប៉ុណ្ណោះ។
«ប៉ានឹងហើយដែរស្ងាត់នោះ អូនជេនមិនបានពេញចិត្តនឹងមង្គលការនេះឡើយប៉ាហើយម៉ាក់មានសួរចិត្តប្អូនទេ?អត់ទេត្រូវទេតាមតែចិត្តខ្លួនឯង ជេនត្រូវយំពិបាកចិត្តដោយសារតែរឿងមង្គលការឆ្គួតឡប់នេះហើយម៉ាក់ដឹងទេថាមូលហេតុអីដែរជេនមិនចង់ការនោះ?ព្រោះអា...»ថេយ៉ុងដែរចុះមកពីបន្ទប់វិញក៏ឃើញសកម្មភាពទាំងអស់ជាមួយប៉ានឹងបងប្រុសទើបប្រញាប់មកនិយាយឲដាច់ស្រេចតែម្ដងនេះមិនគិតមានចិត្តអាណិតកូនស្រីខ្លះទេឬ?
_____
គ្រីសស្ដារシ
មនុស្សពេលគេដឹងពីសន្ដានពិតប្រាកដគ្មាននររណាចង់យកមកធ្វើជាគូរជីវិតទេ
សុំ៥០likeសម្រាប់ភាគបន្តរណានឹងមតិឲច្រើនៗមក

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now