ភាគ៤៧

642 46 2
                                    

   ជុងហ្គុកចេញមកលួងកូនទាំងខ្លួនអាក្រាតគេមិនបានយកមន្សែងមករុំចង្កេះអីឡើយព្រោះគិតថានៅក្នុងបន្ទប់សោះណាមួយខានលេងជាមួយកូនយូរហើយ មិនបានទៅខ្វល់ច្រើនស្អីណាស់ណាទេ។
«អឺអើងអើយ កូនប្រុសប៉ាយំដាច់ក្ដីសុខរបស់ឪវាអស់តែម្ដងហើយ»ជុងហ្គុកពរកូនដាក់ទឹកដោះដែរបានច្រវាច់ចេញពីទឹកដោះម្ដាយដាក់នៅក្នុងដបឲកូនអឹម បំពេរដើរចុះឡើងដើរឡើងរហូតដល់កូនដេកលក់នៅនឹងដៃទើបជុងហ្គុកគេអោនមុខទៅថើបយកកូនទៅដាក់ក្នុងអង្រឹងវិញ។
ក្រាកក
ស៊ូជេនបើកទ្វារចេញពីបន្ទប់ទឹកក្រោយពីសម្អាតខ្លួនរួចរាល់ តែប្រទះភ្នែកឃើញប្ដីខ្លួនអាក្រាតកាយកំពុងតែទយគូទរៀបកន្លែងកូនដេក ធ្វើឲនាងពិបាកនឹងយកភ្នែកមើលណាស់ទោះជាប្ដីប្រពន្ធក៏នាងមានអារម្មណ៍អៀនខ្មាស់ដែរ។
«កន្សែងមានមិចមិនយករុំសិន អាងតែមានរបស់ល្អដើរសម្ញែងរឹកពេញបន្ទប់តែហ្មងឬ?»អត់មិនបាននឹងថាឲមែនប្ដីម្នាក់នេះបើនាងច្រឡំបើកវាំងននគេមើលឃើញខ្ទិចឲតែម៉ាកៗនឹងចូលចិត្តណាស់អាខាងដើរយោលពេញបន្ទប់។
«យ៉ា មានទៅសម្ញែងណាគេ សម្ញែងតែអូនមួយបានហើយមិញបងប្រញាប់មកមើលកូនទើបមិនបានយកកន្សែងមក»ជុងហ្គុកដើរទៅយកកន្សែងមករុំចង្កេះរួចក៏មកអោបចង្កេះប្រពន្ធកំពុងតែស្លៀករ៉ូបវិញនឹងអាលបានចូលដេកពេលនេះម៉ោងប្រាំព្រឹកទៅហើយនៅមិនទាន់បានចីលដេកផង។
«ចូលងូតទឹកឲលឿនទៅ អូនចាំ»ស៊ូជេនរុញប្ដីចូលក្នុងបន្ទប់ទឹករួចហើយទើបនាំខ្លួនដើរទៅមើលកូនកំពុងដេកក្នុងអង្រឹងឡើងគួរឲស្រឡាញ់តែម្ដងហើយ។
«កូនមាសកូនពេជ្រចេះយំជួយម៉ាក់ណាស់»នាងសើចឡើងពេលនឹកឃើញសកម្មភាពនាងនឹងប្ដីកំពុងតែចាកខ្ចៅសប្បាយផងឈឺផងតែបានកូនយំជួយឲនាងរួចមួយគ្រាកុំអីស្មាលនេះមិនទាន់ហើយផងក៏មិនដឹង ខណៈនោះនាងក៏ទៅលើពូកដេកមើលទូរស័ព្ទរងចាំប្ដីងូតទឹកហើយ។
ក្រាកកក
ជុងហ្គុកចេញពីបន្ទប់ទឹកទាំងមានកន្សែងរុំចង្កេះបើមិនរុំច្បាស់ជាលោកស្រីប្រពន្ធជេរមិនខានឡើយ ទើបក្រឡេកមើលទៅលើគ្រែនាងគេងលក់បាត់ហើយបានជាគេប្រញាប់ដើរសម្ដៅទៅយកខោខ្លីក្នុងវ៉ាលិសមកស្លៀកដេក។
«អ្ហឹប កក់ក្ដៅទេ?បងខានអោបអូនប៉ុន្មានថ្ងៃនឹកណាស់»ជុងហ្គុកអោបចង្កេះប្រពន្ធពីក្រោយថើបផងអោបផងព្រោះតែគេនឹកក្លិននាងប៉ុន្មានថ្ងៃហើយថ្ងៃនេះសុំអោបថើបឲបាត់នឹកម្ដងចុះ។
«នឹកក៏អោបទៅ»
«រាត្រីសួស្ដីអូនសំម្លាញ់»ជុងហ្គុកបន្លឺរួចទើបឈៀងដៃទៅបិទភ្លើងនៅលើតុសម្ងំគេងអោបប្រពន្ធយ៉ាងមានសេចក្ដីសុខទាំងពីរនាក់។
  លុះព្រឹកឡើងនាក់ក្នុងផ្ទះងើបឡើងធម្មតាមិនមាននរណាដឹងដំណឹងថាជុងហ្គុកគេបានមកវិញឡើយថែមទាំងនៅក្នុងផ្ទះទៀត ណាមួយពេលនេះប្ដីប្រពន្ធមួុយគូកំពុងតែដេកអោបគ្នាយ៉ាងកក់ក្ដៅមិនបានទៅខ្វល់ព្រឹកហើយឬអត់ទេ។
«ង៉ា ង៉ា»សំម្លេងកូនប្រុសយំដាស់អារម្មណ៍ម៉ាក់ប៉ាឲប្រញាប់ងើបមកមើលកូនទាំងមិនទាន់អស់ងងុយនៅឡើយខណៈដែរជុងហ្គុកគេស្វាហាប់ជាងប្រពន្ធ ម៉ោង១០កន្លះទៅហើយ កូនយំមិនចម្លែកទេពេលនេះ។
«ជេនងើបអូនសំម្លាញ់ កូនឃ្លានបៅហើយ សើយរ៉ីប»បន្ទាប់ពីយកកូនទៅផ្លាស់កន្ទបរួចហើយជុងហ្គុកក៏បីកូនមកដាក់លើពូកថ្នមៗដើម្បីដាស់ប្រពន្ធឲបំបៅកូន គិតតែពីដេកភ្លេចគិតពីកូនថាគ្នាឃ្លានឲឈឹង។
«ហ៉ឹម ខិតឡើងលើមក»ស៊ូជេនប្រឹងងើបទាំងអត់ងងុយសើយរ៉ូបឡើងលើបញ្ចេញដើមទ្រូងទាំងពិបាកព្រោះនៅឈឺខ្លួនតែយ៉ាងណាឲតែកូនឆ្អែតនឹងទឹកដោះនាងក៏ព្រមលំបាក។
«ប៊ឺតបាន កុំខាំ កុំជញ្ជក់អាកូនឪ»ជុងហ្គុកទះគូទកូនប្រុសតិចឲដេកលក់ពេលកំពុងបៅ សែនគ្រឺតសែនក្នាញបានកូនប្រុសមួយគ្រាន់បញ្ជោសលេងចឹងឯង។
«ប៊ឺតក៏បានខាំក៏បាន តាមសប្បាយកូនប្រុសម្ដាយ»នាងញែកចិញ្ចើមដាក់ប្ដីដោយការមានប្រៀបដើមទ្រូងនាងគេកុំមកចេះហាមគ្រាន់តែកូនបៅតិចសោះធ្វើឯងមកកំណាញ់អីណា ខណៈដែរគេឈប់ឈ្លោះជាមួយនាងទើបទាញកន្សែងទៅងូតទឹកនឹងបានស៊ុបប្រាយអ្នកផ្ទះ។
   រៀបចំឲកូនគេងលក់សិនហើយទើបនាងចាំផ្ដើមប្រមូលសំម្លៀកបំពាក់ខ្លួនដាក់វ៉ាលិស ប្ដីមកវិញហើយនៅផ្ទះជាម្ដាយឪពុកនាំតែរំខានពួកគាត់ទេ។កំពុងតែរៀបសំម្លៀកបំពាក់ជុងហ្គុកក៏ចេញពីបន្ទប់ទឹកដើរមកអោបចង្កេះប្រពន្ធថើបទាំងដោយក្ដីស្រឡាញ់ជ្រួលជ្រៀបពេញឱរ៉ា កកដីសឡាញ់ឲនាងមិនដែរថយឡើយមានតែថែមឡើងពីរមួយថ្ងៃទៅមួយថ្ងៃ។
  តុក តុក
«ជេនកូនថ្ងៃនេះមិនទៅក្រមហ៊ុនទេឬ?កើតអីឬអត់កូន?»គាត់គោះទ្វារបន្ទប់កូនស្រីព្រោះឆ្ងល់ម៉ោងនេះហើយនៅមិនទាន់ចេញពីបន្ទប់ទៀតទាំងដែលរាល់ដងទៅក្រុមហ៊ុនទាំងពីរព្រលឹមអត់មិនបាននឹងមកសួរសុខទុក្ខពីកូនអាចគាត់ជាម្ដាយនឹងជួយអ្វីបាន។
«អូ៎ ម៉ាក់កូនមិនបានកើតអីទេ គ្រាន់តែ-»
«ជម្រាបសួរអ្នកម៉ាក់ ខ្ញុំទើបមកដល់យប់មិញទើបមិនចង់រំខានអ្នកផ្ទះទាំងអាត្រៀត»ស៊ូជេនទាញប្ដីដែរស្លៀកត្រឹមកន្សែងពោះគោឲចេញមកជំរាបសួរម្ដាយក្មេកទើបគាត់ញញឹមស្រស់ឲពួកគេរៀបចំខ្លួនហើយនឹងបានចុះទៅញ៊ាំអាហារនៅខាងក្រោម។
«អាហារពេលព្រឹកម៉ាក់ឲគេរៀបចំហើយ ថ្ងៃនេះកូនជុងមកវិញម៉ាក់នឹងរៀបចំជុបលាងជុំគ្រួសារតែម្ដង ឆាប់រៀបចំខ្លួនទៅកូន»លោកស្រីគីមនិយាយជាមួយកូនហើយទើបដើរចេញពីបន្ទប់ចុះទៅក្រោមបញ្ជារអ្នកបម្រើឲបន្ថែមម្ហូបសម្រាប់ពិធីជុបលាងនៅល្ងចនេះដើម្បីស្វាគមន៍កូនប្រសារមកពីក្រៅប្រទេស។
  ពេលល្ងាចមកដល់លឿនដូចជាព្យុះ អ្នកចូលរួចកម្មបិធីក៏សុទ្ធតែជាបងប្អូនគ្រួសារគ្នាឯងតែប៉ុណ្ណោះព្រោះធ្វើជាលក្ខណៈគ្រួសារមិនហានគិតនឹងអញ្ជើញនរណាមកឡើយសប្បាយតែគ្នាឯងយកទៅណាមិនអស់។
«យេៗ ជុលទាំងអស់គ្នា ហ៊ូហ៊ូ»សំម្លេងសើចក្អាកក្អាយពីភូមិគ្រិះគីមដោយសារតែពិធីជុបលាងលក្ខណៈគ្រួសារតែសប្បាយជាងធ្វើធំដុំទៅទៀត បងប្អូនប្រុសបីនាក់គេនេះនាំគ្នាផឹកឡើងពេញទីទាំងជាកម្មវិធីសា្វគមន៍ប្អូនថ្លៃតែបងថ្លៃបែរជាអ្នកស្រវឹងទាំងអស់ទៅវិញ។
«សប្បាយសិនចុះពួកឯង បន្តិចទៀតពួកឯងនឹងស្គាល់តែទុក្ខសោកនឹងវិប្បសិរី ហាហាហា»
______
គ្រីសស្ដារ
សុំ15voteសម្រាប់ភាគបន្តរមក

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now