ភាគ៥១+៥២

580 34 1
                                    

បន្ទាប់ពីបរិភោគអារហារពេលល្ងាចជុំគ្នាហើយពីរនាក់ប្ដីប្រពន្ធក៏នាំគ្នារៀបចំចានទៅលាងសម្អាតនឹងតុកៅអីទើបនាំគ្នាប្រញាប់ឡើងទៅសម្រាកព្រោះស្អែកជុងហ្គុកគេមានការប្រញាប់ពីព្រឹកព្រលឹមម្លេះ។
«រាត្រីសួស្ដីអូនសំម្លាញ់»ពេលថើបកូនបំពេរឲគេងលក់ក្រោយពីបៅហើយជុងហ្គុកក៏ឡើងមកលើពូកទាញប្រពន្ធមកអោបថើបទាំងក្ដីស្រឡាញ់ក៏មិនភ្លេចមិនភ្លេចពោលពាក្យដែរខ្លួនតែងតែនិយាយទៅកាន់នាងដែរ។
«រាត្រីសួស្ដីបងសំម្លាញ់»ទាំងពីរនាក់ក៏ចាប់ផ្ដើមបិទភ្នែកដេកលង់លក់ទៅទាំងកាយអោបគ្នាជាប់ដូចខ្លាចជាមាននរណាមកចាប់បំបែកពួកគេទាំងពីរឲរសាត់អណ្ដែតអញ្ចឹង។
ព្រឹកព្រលឹមម៉ោងប្រាំមួយជុងហ្គុកងើបងូតទឹកស្លៀកពាក់រៀបចំខ្លួនចេញដំណើរទៅខេត្តប៊ូសានជាមួយបុគ្គលិកនឹងលេខាជាច្រើននាក់ផងដែរដោយសារតែកុំឲមានអារម្មណ៍ប៉ះពាល់ដល់បុគ្គលិកទើបមិនបានយកប្រពន្ធកូនទៅណាមួយក៏ខ្លាចនាងពិបាកដូចគ្នា។
«ធ្វើដំណើរឲសុវត្ថិភាពណា ពេលទៅដល់ខលប្រាប់អូនផង»ស៊ូជេនឈរសារ៉េភ្លីអាវឲស្វាមីទាំងស្នាមញញឹមជាប់មាត់បង្ហាញឲឃើញតែក្នុងចិត្តនាងបែរជាមានអារម្មណ៍សេដៗទៅវិញមិនដឹងជាមូលហេតុអី។
«បានៗប្រពន្ធសំម្លាញ់ កុំចេញទៅណាផ្ដេសផ្ដាស់ចង់ញ៊ាំអីក៏ប្រើកម្មវិធីកម្មងទៅបើរ៉ាសុីនគេនៅទីនេះបងប្រាកដជាឲគេនៅបានគ្នាជាមួយអូនហើយ ពេលយប់កុំនៅចាំផ្លូវបងគេងទៅណា»ជុងហ្គុកទាញកាយប្រពន្ធមកអោបលួងលោមទើបជួបគ្នាបានមិនប៉ុន្មានថ្ងៃក៏គេត្រូវរវល់ទៀតហើយតែមិនអីទេគេមិនបានទៅស្នាក់នៅទីនោះដូចគ្នា។
«ប៉ាទៅហើយណាកូនសំម្លាញ់»គេថើបកូននឹងប្រពន្ធអស់ចិត្តហើយទើបឡើងឡានក្រុមហ៊ុនចេញទៅឆ្ពោះទៅកាន់ខេត្តប៊ូសានតែម្ដងព្រោះបុគ្គលិកបានមកចាំគេមុនអស់ទៅហើយ។
ក្រោយពីឡានចាកចេញពីផ្ទះនាងក៏នាំកូនទៅបន្ទប់ទទួលភ្ញៀវដាក់ឲកូនលេងនៅក្នុងកន្លែងលេងសម្រាប់ក្មេងៗចេះវាអីបែបនេះព្រមទាំងមានអីឃ៊ែងផងដែរការពារសុវត្ថិភាពដល់កុមារនឹងទារក។
«គួរតែរកអីធ្វើបំបាត់អផ្សុកវិញ ល្អជាង»ថារួចនាងក៏ងើបចេញពីបន្ទប់ដើរទៅរកសម្ភារៈអំបោះដើម្បីចាក់កន្សែងនឹងអាវដៃវែងក្រាស់ៗសម្រាប់កូននឹងស្វាមីព្រោះតែចូលខែត្រជាក់មែនទែនហើយនាងនឹងបានឲគេនៅថ្ងៃបុណ្យណូអែល។
«អស់អំបោះទៀត ឡានក៏ទុកនៅក្រុមហ៊ុនប្ដី ពឹងនរណាគេទៅលោកអើយ»ស៊ូជេនចេញពីបន្ទប់ដាក់ឥវ៉ាន់ទាំងធុញទ្រាន់ព្រោះអំបោះដែរនាងបានទិញមកថ្មីៗក៏នៅផ្ទះម៉ាក់ឯនុះចង់ចេញទៅទិញក៏គ្មានអីជិះភ្លេចថាម្សិលមិញនាងជិះទៅទុកចោលនៅក្រុមហ៊ុនជុងហ្គុក។
«ម៉ោងប្រាំមួយជាងហើយមិនរំខានគាត់ទេ បើទាល់ទៅហើយនុះ»នាងដើរទៅយកទូរស័ព្ទដែរនៅក្នុងបន្ទប់ទទួលភ្ញៀវយកខលទៅបងប្រុសពឹងឲជួយទិញអំបោះឲសង្ឃឹមថាមិនរំខានគាត់នុះទេ។
"អាឡូ មានការអីមែនទេប្អូនកម្ជិល''ថេយ៉ុងលើកទូរស័ព្ទពេលដែរខ្លួនកំពុងតែហាត់ប្រាណនេះយូរៗខលមករកបងវាម្ដងល្អពិតមែនបើក្រៅពីគ្មានការអ្វីមិនខលមករកទៀតតាំងពីមានប្ដីមក។
«នែ៎បងកាថេយ៍ កាថួយ៍គូទធំហៅប្អូនឲល្អផងមើស៍»
"អឺៗ ហើយមានការស្អី?ជាធម្មតាបើគ្មានអ្វីធំដុំលោកស្រីប្អូនឯងមិនខលមកលេងខ្ញុំម្ចាស់ទេ''ថេយ៉ុងឈប់ហាត់ប្រាណកាន់ទូរស័ព្ទនិយាយជាប្អូនបណ្ដើរដើរទៅបន្ទប់ដេកវិញព្រោះតែហាត់មកយូរគួរសមហើយ។
«ចាស៎ គេដឹងហើយតែថាអូនពឹងបងបានទេ?»ធម្មតាតែពឹងពាក់គេយើងត្រូវសម្ដីផ្អែមឲគេត្រជាក់ចិត្តចឹងហើយបានប្រើបានផលមិនអញ្ចឹង?
"ពឹងមកលោកស្រីប្អូន បងកំពុងតែរៀបចំងូតទឹកដូចគ្នា''គេកាន់កន្សែងចូលបន្ទប់ទឹកឆ្លុះកញ្ចក់វែកសក់តៅមកៗព្រមទាំងសម្លឹងមើលសិចផេកខ្លួនដែរវាកាន់តែឡើងសាច់ដុំខ្លាំងហើយក៏កំពុងរងចាំប្អូននិយាយមកដូចគ្នាតែក៏ធ្វើឲគេឆេះដុំលេងទាំងព្រឹក។
«មិនបានសួរទេ គ្រាន់ងូតទឹកសោះក៏ប្រាប់»
"ចឹងបានហើយ កុំពឹងបងទៀត''
«អា៎ ថាលេងៗបងជួយទៅយកអំបោះអូនទុកនៅក្នុងបន្ទប់លើតុធ្វើការឲអូនផង ហើយបងកុំភ្លេចចូលទិញបីបួនដុំទៀតឲអូនផងណាពេលនេះនៅផ្ទះគ្មានស្អីជិះទេ»ស៊ូជេននិយាយជាមួយបងញ៉េកញ៉ក់ៗខ្លាចគេខឹងដូចមិញនឹងទៀតលួងលោមៗព្រោះបងប្រុសម្នាក់នេះតែខឹងគឺខឹងហើយទម្រាំតែបាត់នឹងទាល់តែធ្វើស្អីឲត្រូវចិត្ត។
"ចុះប្ដីអូនទៅណាហើយ?មិចមិនប្រើ?''ថេយ៉ុងគេសួរព្រោះមិនដឹងទើបចេះតែសួរៗលេងទៅបើនៅផ្ទះមិចក៏នាងមកប្រើគេតែប្រហែលជាអត់ច្រើនជាងតាមមើល។
«គាត់ទៅប៊ូសាន ល្ងាចអីទើបមកវិញបានជាពឹងបងនឹងហើយ»
"អូខេៗ បន្តិចទៀតបងទៅដល់ហើយងូតទឹកសិន"ថារួចហើយថេយ៉ុងគេក៏បិទទូរស័ព្ទទុកដើរទៅបើកទឹកងូតស្រោចខ្លួនឲជោគជាំដៃទាំងពីរក៏យកមកដុះក្អែលដែរនៅជាប់ខ្លួនសក់ដែរសើមត្រូវទៅគេក៏រលាស់តិចៗមើលកាន់តែយូរកាន់តែហត។
ចំណាយពេលងូតទឹកតែមួយភ្លេតប៉ុណ្ណោះគេក៏រួចរាល់ចេញពីរបន្ទប់ទឹកមកស្លៀកពាក់យ៉ាងសង្ហាដូចទៅជួបសង្សាលើកដំបូងទាំងដែរតែងខ្លួនហំហួនទៅជួបប្អូនស្រីសោះ។ទឹកអប់តម្លៃរាប់ពាន់ត្រូវបានថេយ៉ុងលើកមកបាញ់នៅកញ្ចឹងកទាក់ទាញមុនស្នេហ៍ពីស្រីៗពេលដែរបានឈរជិតនឹងជួបគេ ទើបទាញនាឡិកាតម្លៃខ្ទង់ម៉ឺនយកមកពាក់នឹងដៃមើលទៅសង្ហាដូចជាទេវបុត្រ សក់ត្រូវបានសិតឡើងទៅលើបែបបាញ់ស៊ុបប្រាយឲជាប់បានយូរមុននឹងបោះជំហានចេញពីបន្ទប់ដោយមានភាពជឿជាក់ពេញខ្លួន។
ថេយ៉ុងបានបើកឡានមកដល់ផ្ទះប្អូនស្រីចុចស៉ីភ្លេទីត ទូតៗមិនខ្ចីចុះមកបើកគន្លឹះខ្លួនឯងឡើយរងចាំឲគេបើកឲដូចជាស្ដេចអង្គុយក្នុងឡានជះភាពសង្ហាយ៉ាងជឿជាក់នេះហើយជាចារឹករបស់គេតាំងដើមឡើយមកកែមិនចេញ។
  ទីត ទីត
«យីល្មិចនឹងលោក រាន់នោមលិចដាក់ខោឡូវហើយលោកអើយ»ពេលបានប្អូនបើកទ្វារឲហើយគេក៏ប្រញាប់បើកចូលវ៉េវព្រោះតែរាន់នោមផឹកទឹកតែបន្តិចសោះខែត្រជាក់វាអញ្ចឹងមែន ទើបប្រញាប់ចុះពីឡានដើរចូលបន្ទប់ទឹកនៅក្នុងផ្ទះប្អូនស្រី។
«ដឹងចឹងមិនបើកឲសោះ អោយលិចនោមដាក់ខោតែម្ដងហា»នាងដើរមកមើលសកម្មភាពបងរត់ត្រត្រូតៗចូលបន្ទប់ទឹកបាញ់នោមអត់មិនបាននឹងក្រវីក្បាលដើរមកយកអំបោះនៅក្នុងឡានបងប្រុស រត់ផងស្រែកផងឡើងកូននាងភ្ញាក់ទាល់តែបានមែនហើយ។
«នៅតែឯងទេឬ?»ថេយ៉ុងចេញពីបន្ទប់ទឹកទាំងធូរទ្រូងព្រោះបានបញ្ចេញភាពស្ទះរួចរាល់ខណៈនុះក៏ដើរមកមើលក្មួយដេកលេងនៅក្នុងអង្រឹងបើកភ្នែកម៉ាក់ៗរងចាំម្ដាយឆុងទឹកដោះគោឲបៅ។
«អត់ទេពីរនាក់កូន បងមិនឃើញទេ?»នាងបែរមកវិញយកទឹកដោះមកដាក់ឲកូនបៅកុំឲឃ្លានណាមួយទើបតែងើបពីគេងផងទើបថេយ៉ុងអង្កុញជើងមើលក្មួយប្រុសទាំងស្នាមញញឹមថែមទាំងឆ្លៀតយកដៃទៅច្បិចថ្ពាល់ក្មួយលេងតិចៗផង។
«ក្មួយបៅហើយបងសុំយកទៅលេងនៅផ្ទះណា»គេឃើញថានាងនៅផ្ទះម្នាក់ឯងហើយត្រូវមើលកូនទៀតខ្លាចហត់បានចេះតែជួយយកកូនទៅកូនទៅលេងលោកយាយោងទៅកុំឲលោកយាយលោកតានុះអផ្សុក។
«យកទៅតែចាំអូនរៀបចំឥវ៉ាន់ឲសិន»
«ចុះអូនទៅទេ រកនៅផ្ទះតែឯងមានអារម្មណ៍មិនមានសុវត្ថិភាព»ថេយ៉ុងចេញមកក្រឡេកមើលមកជុំវិញបរិវេណផ្ទះប្អូនឃើញថាស្ងប់ស្ងាត់ល្អណាស់ខ្លាចនាងភ័យខ្លាចអីចឹងណាមួយគេក៏ស្គាល់ចារឹកនាងច្បាស់ដូចគ្នាគឺពូកែភ័យខ្លាចមិនណយដែរ។
«មិនអីទេ អូនរៀននៅម្នាក់ឯងខ្លះ បើអញ្ចឹងមិនទម្លាបើទេ រងចាំតែមនុស្សមកជួយបែបនេះ»រៀបចំរបស់របររួចហើយក៏យកមកឲបងប្រុសទាំងនាងនៅឆ្លើយបដិសេធជាមួយគេដដែលមិនចង់ចេញទៅណាទេព្រោះចង់នៅចាក់កន្សែងឲរួចពេញមួយថ្ងៃតែម្ដងបើទៅផ្ទះម៉ាក់ច្បាស់ជាមួយកូនកន្សែងមិនបានផង។
«តាមចិត្តអូនចុះបើមានការអីមិនស្រួលខលមកបងមុនគេណា បើអញ្ចឹអអ្នកផ្ទះយើងរ៉ះទាំងអស់ទៅឬក៏ត្រូវសត្តិសុខទេបងយកពីផ្ទះមក»ថេយ៉ុងបីក្មួយប្រុសនៅនឹងដៃមិនចេះយំឡើយពេលបាននៅដៃលោកអ៊ុំសង្ហានេះមានតែបិទភ្នែកសម្ងំបៅវិញទៀត ខណៈដែរថេយ៉ុងនៅតែមិនដាច់ចិត្តទៅចោលប្អូនសោះ។
«កុំអី អូនមិនចូលចិត្តទេ ទៅៗបើកូនយំអីបងលួងមិនបាត់យកមកឲអូនមកណា»ថារួចហើយក៏កាន់ឥវ៉ាន់របស់របរកូនដាក់ក្នុងឡានបងប្រុសបង្ខំឲគេឡើងឡានទាំងប្រញាប់ប្រញាល់តែម្ដងរកត្រៀមខ្លួនមិនទាន់។
«បងទៅហើយ ស្អែកចាំបងយកកូនឲវិញ»បញ្ចប់សន្ទនាទាំងពីរនាក់បងប្អូនហើយទើបគេបើកឡានចាកចេញពីផ្ទះប្អូនឆ្ពោះទៅកាន់ផ្ទះខ្លួននៅជាមួយនឹងប៉ាម៉ាក់សព្វថ្ងៃនេះ ព្រមទាំងកួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅផ្ទះប្អូនផងព្រោះថាគ្រោះថ្នាក់មើលមិនឃើញទេគេចេះតែប្រុសប្រយ័ត្នអញ្ចឹងឯងណាមួយជុងហ្គុកក៏មិនមែនជាមនុស្សអត់សត្រូវដូចគ្នាសម្រាប់អ្នកជំនួញបើមិនមានច្រើនក៏មួយពីរដែរ។
ក្រោយពីបងប្រុសចាកចេញទៅនាងក៏សម្រេចចិត្តមកអង្គុយចាក់អាវចាក់កន្សែងឲកូននឹងស្វាមីនៅរដូវរងាគេប្រហែលជាមិនទាន់ទៅដល់ទេទើបទូរស័ព្ទមិនទាន់ខលមកបែបនេះ ខណៈដែរសកម្មភាពនាងកំពុងតែមានមនុស្សពីរនាក់លួចមើលយ៉ាងសកម្ម។
_______
នរណាគេជាអ្នកលួចមើល?
សុំ20voteសម្រាប់ភាគបន្តរ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now