« ជុង...!! ជូនអូនទៅមន្ទីពេទ្យបើកថ្នាំសិនបានទេ ?? »
« Okay » ជុងហ្គុក បង្វែរចង្កូតឡានបត់ទៅផ្លូវម្ខាងទៀតដែលជាផ្លូវឆ្ពោះទៅកាន់មន្ទីពេទ្យធំ។
_Hospital🏥
ឡានផ្លាកលេខត្រកូល ចន បានបើកមកដល់មន្ទីពេទ្យធំនិងល្បីល្បាញជាងគេនៅក្នុងទីក្រុង សេអ៊ូល។ រាងតូចបើកទ្វារចុះមកមុនងាកឆ្វេងស្ដាំរកមើលនរណាក៏មិនដឹង ជុងហ្គុក ក៏បានចេញមកតាមក្រោយរួចនាំគ្នាដើរចូលទៅខាងក្នុងដែលជាបន្ទប់របស់ពេទ្យ។
« សួស្ដី!! តើលោកដុកទ័រ ជុង នៅឬអត់? » ថេយ៉ុង ដើរចូលមកសួរពេទ្យស្រីទើបនាងប្រាប់ឲ្យរាងតូចឈរចាំបន្តិចសិនដើម្បីនាងទាក់ទងទៅរកលោកដុកទ័រ។
« សួស្ដីលោក ដុកទ័រ មានគេសុំជួប »
" ឲ្យគេមករកខ្ញុំនៅបន្ទប់មក "
« ចា៎លោក » ប្រព័ន្ធទូរស័ព្ទកាត់ផ្ដាច់**« លោក!! លោក ដុកទ័រ ឲ្យទៅជួបគាត់នៅឯបន្ទប់ពេទ្យរបស់គាត់ចាស៎ »
« បាទអរគុណបងស្រី » ថេយ៉ុង ឱនគំនាបទុកជាការអរគុណបន្តិចរួចក៏ដើរទៅរកបន្ទប់ពេទ្យដោយមាន ជុងហ្គុក ដើរតាមពីក្រោយយ៉ាងកកិត។
+ បន្ទប់ពេទ្យ ជុង
_តុក~តុក« ចូលមក!! » ពេលដែលឮគេគោះទ្វារពេទ្យប្រុសរូបសង្ហាក៏អនុញ្ញាតទើបទ្វារក៏បានបើកឡើងបង្ហាញឲ្យឃើញនូវប្រុសសង្ហាៗពីរនាក់មកជាមួយគ្នា។
« បងប្រុស »
« អា៎វវ... ថេយ៉ុង!! នេះឯងមក សេអ៊ូល ប៉ុន្មានថ្ងៃហើយម៉េចមិនខលមកប្រាប់បងផង ?? » ជុង ហ៊ូសុក ដែលត្រូវជាបងប្រុសជីដូនមួយរបស់ ថេយ៉ុង គេគឺជាដុកទ័រជំនាញនៅទីនេះក្រោយពីបានឮសម្លេងរបស់ប្អូនភ្លាមនាយក៏រហ័សងើបមុខពីឯកសារមកសួរនាំដោយការភ្ញាក់ផ្អើល។
« គឺមកបាន 3-4 ថ្ងៃហើយ »
« ហីយ៉ា...ឯងនេះមកមិនឲ្យដំណឹងសោះនឹកណាស់សុំអោបបន្តិចមក » កម្លោះសក់ពណ៌ទង់ដែងក៏ងើបពីតុធ្វើការដើរមករកប្អូនប្រុសបំណងចង់សុំគេអោបតែក៏មានអ្នកខ្លះនៅជិតនេះក្អកក្រហេមកាត់ឲ្យបងប្អូនទាំងពីរចូលមកជិតគ្នាមិនបាន។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021