ថ្ងៃបន្ទាប់គឺជាថ្ងៃដែល ជុងហ្គុក និងអ្នកម៉ាក់របស់នាយនាំត្រូវ ថេយ៉ុង ទៅឯស្រុកកំណើតរបស់គេដើម្បីជួបនិយាយគ្នាជាមួយគ្រួសារគេពីរឿងទំនាក់ទំនងស្នេហានិងផ្សំផ្គុំឲ្យគេទាំងពីរបានរៀបការផងទាន់ពោះរបស់ ថេយ៉ុង នៅតូច។
« ថេយ៍ កូនសាកខលទៅអ្នកម៉ាក់របស់កូនសិនទៅមើលថាពួកយើងទាំងពីរនឹងនាំកូនទៅនិយាយគ្នាពីរឿងទាំងនោះ បន្ទាប់មកចាំនិយាយរឿងរៀបការ » អ្នកស្រី ចន បានប្រាប់នាយតូចដែលអង្គុយនៅសាឡុងជិតនេះឲ្យគេខលទៅរកម៉ាក់របស់គេជាមុនសិនសឹមចេញដំណើរនៅបន្តិចទៀតនេះ។
« បាទអ្នកម៉ាក់ »
« ឈប់សិនម៉ាក់ខ្ញុំមានរឿងត្រូវនិយាយជាមួយអ្នកម៉ាក់បន្តិច!! ថេយ៍ អូននៅទីនេះសិនហើយខលទៅម៉ាក់របស់អូនចុះ » ជុងហ្គុក កាត់សម្ដីម៉ាក់របស់នាយព្រោះនាយក៏មានរឿងចង់និយាយជាមួយគាត់ជាមុនសិនដែរ។ មុននឹងចេញទៅនាយងាកមកផ្ដាំរាងតូចឲ្យអង្គុយចាំនាយនៅបន្ទប់ទទួលភ្ញៀវនេះ ចំណែកនាយក៏នាំអ្នកម៉ាក់ទៅនិយាយគ្នានៅបន្ទប់របស់គាត់។
+Dorm
« កូនចង់និយាយរឿងអី ? » ចូលមកដល់បន្ទប់ភ្លាមកូននិងម៉ាក់ទាំងពីរក៏ដាក់គូទអង្គុយចុះលើពូករួចមកអ្នកស្រី ចន ក៏សួរឡើងភ្លាមៗ។
« ខ្ញុំគិតថាម៉ាក់មិនបាច់រៀបចំកម្មវិធីរៀបមង្គលការស្អីទាំងនោះទេ.....» និយាយមិនទាន់ទាំងចប់សម្ដីអស់ផងក៏ត្រូវម៉ាក់របស់នាយកាត់ភ្លាមមិនឲ្យបន្ត
« ហេតុអីកូនមិនចង់រៀបការតាមប្រពៃណី ? កូនធ្វើឲ្យកូនគេមានផ្ទៃពោះមួយខែជាងហើយណា ជុង!! ចង់មានប្រពន្ធកូនតែគ្មានឈ្មោះជាប្ដីប្រពន្ធរៀបការស្របច្បាប់មែនទេ ? » មិនឲ្យនាយជាកូនបកស្រាយទាន់គាត់ក៏និយាយមកជាហូរហែរធ្វើមើលតែកូនប្រុសគាត់ម្នាក់នេះធ្វើស៊ីកូនរបស់គេហើយគេចខ្លួនមិនចង់រៀបអាពាហ៍ពិពាហ៍ឲ្យបានស្របច្បាប់អញ្ចឹង។
« អ្នកម៉ាក់គិតដល់ណាហើយ ? មិនមែនខ្ញុំមិនចង់រៀបការឬក៏គេចវេះពីប្រពន្ធកូនខ្ញុំទេ!! អ្នកម៉ាក់គួរតែដឹងឮនិងយល់ពីខ្ញុំច្បាស់ហើយថាជុំវិញខ្លួនរបស់ខ្ញុំមានអ្វីខ្លះ ? » ពេលអ្នកម៉ាក់របស់នាយចប់សម្ដីគាត់នាយក៏បកមកបន្តសម្ដីរបស់នាយពន្យល់ប្រាប់គាត់វិញ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021