ភាគទី៨០: mommy ស្ដីឲ្យអូនទៀតហើយប៉ាៗ

4.6K 257 2
                                    

« ឆាប់ចុះហត្ថលេខារបស់អូនទៅ » នាយតឿនម្ដងទៀតទើប ថេយ៉ុង កាន់ប៊ិចទៅស៊ីញេលើក្រដាសនោះទាំងញ័រដៃ។

« អូនមិននឹកស្មានថាបងហ៊ានប្រគល់វាមកឲ្យអូននោះទេ!! អូនពិតជាអរគុណបងខ្លាំងណាស់ ជុង អូនមិនដឹងថាគួរតបស្នងបងឲ្យអស់នូវអ្វីគ្រប់យ៉ាងដែលបងតែងតែផ្ដល់ឲ្យអូនកន្លងមករហូតនោះទេ ជុង!! » ថេយ៉ុង និយាយទៅកាន់អ្នកអង្គុយទល់មុខខ្លួនទាំងរលីងរលោងអួលដើម.ក។ ប្រុសម្នាក់នោះហ៊ានលះបង់ឲ្យគេច្រើនណាស់ គេមិនដឹងថាគួរមានអ្វីតបស្នងវិញឡើយ គេមានត្រឹមតែខ្លួនមួយទឹកចិត្តនិងក្ដីស្រលាញ់ជូនចំពោះនាយតែម្នាក់ប៉ុណ្ណឹង។

« បងមិនត្រូវការអ្វីពីអូនទេ ថេយ៍!! បងត្រូវការតែក្ដីស្រលាញ់របស់អូននិងភាពស្មោះត្រង់របស់អូនហើយយើងនឹងតស៊ូរស់នៅជាមួយគ្នាទៅរហូតប៉ុណ្ណឹងគ្រប់គ្រាន់ហើយ » ជុងហ្គុក ចាប់កាន់ដៃរាងតូចទាំងសងខាងយកមកអង្អែលខ្នងដៃស្រាលៗ។

« អូនបានប្រគល់ក្ដីស្រលាញ់អស់ពីថ្លើមពីចិត្តរបស់អូនឲ្យបងរួចអស់ហើយ ជុងហ្គុក!! » ថេយ៉ុង តបវិញទាំងញញឹមលាយទឹកភ្នែក មុននឹងពួកគេទាំងពីរខិតចូលទៅជិតគ្នាដើម្បីឱបផ្ដល់ភាពកក់ក្ដៅឲ្យគ្នា។

ក្រោយឯកសារទាំងប៉ុន្មានដែលបានចុះហត្ថលេខារបស់ ថេយ៉ុង ហើយ ពួកបុគ្គលិកក៏នាំយកឯកសារនោះទៅវិញនៅរង់ចាំតែថ្ងៃប្រកាសបើកមុខម្ចាស់សណ្ឋាគារថ្មីប៉ុណ្ណោះ។

« បងនៅមានក្រុមហ៊ុនមួយទៀតដែលបងកំពុងត្រៀមរៀបចំបើកជាផ្លូវការនៅថ្ងៃខាងមុខនេះដូចគ្នា!! ទីនោះក៏បងមិនដែលប្រាប់អូនហើយក៏មិនដែលនាំអូនទៅដែរ ព្រោះវាជាក្រុមហ៊ុនសម្ងាត់របស់បង »

« តើវាជាក្រុមហ៊ុនអ្វីទៅ ? ហើយបងមានគម្រោងចង់ធ្វើអីបន្តទៀត ?? » ថេយ៉ុង

« បងនឹងរៀបចំទីនោះឲ្យកាន់តែពិសេសនិងលេចធ្លោជាងមុនពេលដែល ជេហ្យុន ធំឡើងបងនឹងប្រគល់វាទៅឲ្យគេ...ហើយទីនោះវាគឺក្រុមហ៊ុននាំចេញនាំចូលនូវអាវុធជាច្រើនប្រភេទដែលពពួកម៉ាហ្វៀចង់បាន »

« ជុងហ្គុក!! បងកុំប្រាប់ថាបងនឹងឲ្យ ជេហ្យុន....? »

« មែនហើយ...បងនឹងបង្ហាត់គេឲ្យក្លាយជាកូនប្រុសដ៏ក្លាហាននិងអស្ចារ្យដូចជាបងអញ្ចឹង!! » ចម្លើយចេញពីប្រអប់មាត់របស់រាងក្រាស់បានធ្វើឲ្យអ្នកម្ខាងទៀតគាំងចំហរមាត់រកអ្វីនិយាយលែងចេញ។ នេះ ជុងហ្គុក ចង់បង្វឹកបង្ហាត់ឲ្យកូនរបស់ពួកគេប្រឡូកក្នុងសង្គមម៉ាហ្វៀមែនទេ ? គេលេងមែនទែនឬដែលចង់ឲ្យ ចន ជេហ្យុន នេះស្នងដំណែងជាម៉ាហ្វៀរបស់គេតជំនាន់មករហូតនោះ ?

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now