ភាគទី១៨: និយាយដើមប្ដី

9.1K 516 3
                                    

+ភូមិគ្រឹះ MIN

ឡានទំនើបរបស់អ្នកកម្លោះម៉ាហ្វៀ ចន ជុងហ្គុក ក៏បើកចូលមកខាងក្នុងបរិវេណភូមិគ្រឹះត្រកូល មីន ដោយមានអង្គរក្សចេញមកទទួលជាច្រើននរណាៗក៏ស្គាល់នាយដែរព្រោះធ្លាប់មកទីនេះជាញឹកញាប់ក៏ព្រោះតែមានការងារត្រូវធ្វើច្រើនផង។

« ដល់ហើយឆាប់ចូលទៅខាងក្នុងទៅ » ជុងហ្គុក ឈប់ឡានរួចងាកមកប្រាប់រាងតូចឲ្យចុះទៅជាមួយគ្នា។

« ជីមីន មកឬអត់ ?»

« បងខលប្រាប់ហ៊ា យ៉ុន ឲ្យគាត់ខលហៅ ជីមីន មកទីនេះហើយបន្តិចទៀតគេនឹងមកដល់អូនទៅខាងក្នុងជាមួយបងសិនទៅកុំខ្លាចអីសុទ្ធតែជាអង្គរក្សភូមិគ្រឹះ មីន ទេ » ជុងហ្គុក

« អឹម!! » អ្នកទាំងពីរចុះចេញពីឡានដើរចូលទៅខាងក្នុងជាមួយគ្នា។ ជុងហ្គុក និងរាងតូចទៅអង្គុយរង់ចាំ យ៉ុនហ្គី នៅបន្ទប់ទទួលភ្ញៀវមុនព្រោះថាមុននេះបន្តិច យ៉ុនហ្គី ក៏មានការងារត្រូវនិយាយតាមទូរស័ព្ទដូចគ្នា។

« ហ៊ា » ជុងហ្គុក បន្លឺឡើងពេល យ៉ុនហ្គី ដើរចូលមករក។

« យ៉ាងម៉េចហើយ ? វាទើបតែមកដល់ម្សិលមិញនេះទេហ៎េស ? » យ៉ុនហ្គី ចូលមកអង្គុយលើសាឡុងទល់មុខពួកគេទាំងពីរនិងសួរភ្លាម។

« មកស្ងាត់ៗបែបនេះគេច្បាស់ជារៀបចំផែនការអីមួយជាមិនខាន »

« វាប្រើល្បិចអីមែនទេ ?? ឯងប្រើវិញទៅខាងយើងមិនមែនសុទ្ធតែមិនដឹងពីវិធីប្រើល្បិលទល់ល្បិលឯណា ? »

« ចាងអុីន វាឆ្លាតមិនធម្មតាទេប្រហែសតែបន្តិចម៉ាក់ខ្ញុំនឹងមានគ្រោះថ្នាក់ »

« ហ៊ានឹងចាត់ចែងពីរឿងម៉ាក់របស់ឯងឲ្យឯងចាត់ការតែរឿងនោះទៅ » យ៉ុនហ្គី និង ជុងហ្គុក បន្តពិភាក្សាគ្នាជារឿយៗឯ ជីមីន ក៏ទើបតែមកដល់មុននេះក៏នាំ ថេយ៍ ចេញទៅអង្គុយនិយាយគ្នាលេងខាងក្រៅព្រោះមិនចង់រំខានការងាររបស់ម៉ាហ្វៀទាំងពីររូបនោះនិយាយគ្នាឡូកឡំឡើយ។

« ន៎ែ...ឯងនៅមិនទាន់ប្រាប់យើងនៅឡើយទេថាឯងហើយនិងហ៊ា ហ្គុក នៀក៎ទៅទាក់ទងគ្នាបានយ៉ាងម៉េច ? ពីមុននៅខ្លាចគាត់សោះហ្នឹង!! » ក្រោយពីនិយាយរឿងផ្សេងចប់ ជីមីន ក៏លើកយករឿងចាស់មកសួរនាំដែល ថេយ៍ ជាមិត្តរបស់គេនេះនៅមិនទាន់បានផ្ដល់ចម្លើយឲ្យនៅឡើយទេ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now