ភាគទី៤០: បងមិនឲ្យកូនខ្លាំឃ្មុំតូចរបស់បងរង់ចាំបងយូរទេ

5.3K 400 13
                                    

+Morning🌞

រាងកាយទទេស្អាតរបស់រាងតូចច្រឡឹងគ្របដណ្ដប់ដោយភួយជិតនោះក៏កម្រើកឡើងព្រោះតែចាំងនិងពន្លឺថ្ងៃ។ ថេយ៍ បើកភ្នែកព្រឹមៗព្រិចបើកៗឲ្យសាំុនឹងពន្លឺព្រះអាទិត្យជាមុនសិន មុននឹងត្របកភ្នែកស្អាតទាំងគូក៏បើកឡើងមួយអស់។

« សឺត...អ៊ួយ » ដោយសារតែយប់មិញក៏ធ្វើរាងយូរគួរសមទើបធ្វើឲ្យគេពិបាកក្នុងការប្រាសខ្លួននិងត្អូញឡើងមក។ ថេយ៍ ងាកសម្លឹងទៅកន្លែងគេងម្ខាងទៀតដែល ជុងហ្គុក គេងក្បែររាល់ដងនោះប៉ុន្តែបែរជាមិនឃើញសូម្បីស្រមោលទៅវិញ។

« បងចេញទៅបាត់ហើយមែនទេ ? » ថេយ៍ ឧទានឡើងក្នុងចិត្តសួររករាងក្រាស់ដែលកាលពីយប់មិញនេះនៅគេងជាមួយគ្នាសោះ ព្រឹកឡើងក៏ចេញទៅមិនប្រាប់មួយម៉ាត់។ ថេយ៉ុង ក្រោកឡើងសន្សឹមៗក្ដោបភួយជាប់ដើរទៅបន្ទប់ទឹកដើម្បីងូតសម្អាតខ្លួន។

ចូលមកដល់ក៏ឃើញទឹកនៅក្នុងអាងត្រៀមសម្រាប់ខ្លួនហើយរួចជាស្រេច ឯច្រាសដុះធ្មេញក៏មានថ្នាំច្របាច់ពីលើឲ្យទៀត!! នេះគេត្រៀមទុកឲ្យខ្លួនមុននឹងចេញទៅតើមែនទេ ?? ប្រុសម្នាក់នោះល្អពេកហើយ។ រៀបនឹងចូលងូតទឹកទៅហើយតែ ថេយ៍ ក៏ងាកភ្នែកក្រឡេកឃើញកូនសំបុត្រតូចមួយដែលនៅជិតនោះទើបលើកវាយកមកបើកអាន។

「 បងបានត្រៀមទឹកក្ដៅ សម្លៀកបំពាក់និងអាហារនៅខាងក្រោមទុកសម្រាប់អូនរួចហើយ។ ងូតទឹកដុះធ្មេញនិងស្លៀកពាក់រួចកុំភ្លេចចុះទៅញ៊ាំអាហារពេលព្រឹកដែលបងធ្វើដោយផ្ទាល់ដៃសម្រាប់អូនផងណាកូនខ្លាឃ្មុំតូចរបស់បង តែពីរថ្ងៃប៉ុណ្ណោះបងនឹងមកវិញហើយ មើលថែសុខភាពនិងគេងឲ្យបានច្រើនៗឮទេ ?? បងស្រលាញ់អូន។ ♡♡ - JJK 」

អានចប់ ថេយ៉ុង ក៏ញញឹមឲ្យខ្ចឹបរលីងរលោងព្រោះតែនឹកប្រុសម្នាក់នោះជាខ្លាំង គេក៏បត់កូនសំបុត្រនោះទុកវាឲ្យបានត្រឹមត្រូវវិញទើបងូតទឹក។

ក្រោយពីចំណាយពេល 10-20 នាទីសម្រាប់ងូតទឹកនិងស្លៀកពាក់ហើយរួចរាល់ ថេយ៉ុង ក៏ទៅតុសម្អាងដើម្បីតុបតែងខ្លួនលាប Day cream និងរបស់ថែរក្សាសម្រស់ផ្សេងៗទៀតពេលដែលរួចរាល់ក៏ចុះទៅខាងក្រោមតែម្ដង។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now