ពេលវេលាដែលត្រូវកាត់នំក៏ឈានចូលមកដល់នាពេលបន្តិចទៀតនេះ។ អ្នករត់តុក្នុងកម្មវិធីក៏អូសរទះនំខេកយ៉ាងធំមួយដើរមករកឆាកវេទិកាដែលជាកន្លែងសម្រាប់ឲ្យ ជេហ្យុន ឈរកាត់នំខួប។ ថេយ៍ ដឹកដៃកូនប្រុសឡើងមកខាងលើឆាកព្រមជាមួយនិង ជុងហ្គុក ជាប៉ាធំក៏ឡើងមកដូចគ្នា។
« ប៉ាៗ!! អាបងជិតកាត់នំហើយ » នាងតូច យ៉ុនជី ដែលអង្គុយនៅលើភ្លៅប៉ាធំរបស់នាងក៏ទទះដៃសប្បាយអរពេលឃើញ ជេហ្យុន នៅខាងលើឆាកដ៏ធំ។
« ត្រូវហើយៗ!! កូនអង្គុយនៅឲ្យស្ងៀមណា៎បន្តិចទៀតគេកាត់នំហើយ » យ៉ុនហ្គី អង្គុយអោបកូនជាប់សម្លឹងមើលទៅខាងលើចំណែកឯ ជីមីន ក៏នៅទីនេះដូចគ្នាពួកគេអង្គុយតុ VIP មួយជុំគ្រួសាររបស់ពួកគេដោយមានអង្គរក្សឈរយាមការពារសុវត្ថិភាពព្រោះជាម៉ាហ្វៀមានប្រពន្ធកូនគួរតែរាងប្រយ័ត្នបន្តិចហើយ។
« ហ៊ា!! ពួកនោះជានរណា ?? អូនមិនបានជួលអ្នករត់តុអញ្ចឹងមកទេហេតុអីក៏មកច្រើនម្ល៉េះ ? » ជីមីន ឱនទៅកខ្សឹបប្រាប់រាងក្រាស់ពេលដែលខ្លួនងាកសម្លឹងឃើញអ្នករត់តុប្រុសៗជាច្រើនដែលឈរនៅខាងមុខទ្វារនិងធ្វើរឹកពារគួរឲ្យខ្លាចទៀតផង។ បើតាមខ្លួនចាំគឺគេជាអ្នកទៅជួលអ្នករត់តុឲ្យមកព្រោះពីរនាក់នោះរវល់ ប៉ុន្តែគេមិនបានជួលពួកទាំងនោះមកឯណា ?? ពួកគេមកពីទៅហេតុអីក៏ប្លែកទាំងមុខប្លែកទាំងមាឌខ្លាំងម្ល៉េះ ?
« អូនយកកូនសិនទៅ » យ៉ុនហ្គី ហុចកូនស្រីឲ្យទៅប្រពន្ធពរវិញព្រោះខ្លួនក៏សង្កេតឃើញនិងចាប់អារម្មណ៍ពេលដែលកូនស្រីរបស់ខ្លួនរត់ទៅបុកអ្នករត់តុម្នាក់នោះដែរ ប៉ុន្តែគេមិនជួយក្មេងទេបែរជាដើរទៅបាត់ធ្វើកាយវិការចម្លែកៗ។
« ស៊ូមីន!! តាមឃ្លាំមើលពួកនោះឲ្យជាប់ » យ៉ុនហ្គី បែរទៅប្រាប់ជំនិតនៅក្បែរនេះ។
« បាទចៅហ្វាយ » នាយ ស៊ូមីន ដែលជាជំនិតក៏ឱនគំនាបដាក់ចៅហ្វាយទទួលយកនូវបញ្ជារួចហើយទើបដើរចេញទៅខាងក្រៅនិងប្រើក្រសែភ្នែកមុតស្រួចសម្លឹងទៅកាន់ពួកគេទាំងប៉ុន្មាននាក់នោះ។
« ពេលនេះកម្មវិធីកាត់នំក៏ដល់ម៉ោងហើយ!! ជេហ្យុន បួងសួងទៅកូនប្រុសប៉ា » ជុងហ្គុក
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021