ភាគទី៧១: យើងកើតឆ្កួតស្អី ??

3.4K 248 2
                                    

ចាងអុីន ត្រឡប់មកដល់អាផាតមិនរបស់នាយវិញក្រោយពីបញ្ចប់ការប្រជុំជាមួយដៃគូជំនួញរបស់នាយរួច។ មកដល់ភ្លាមនាយក៏ចូលទៅបន្ទប់របស់នាយមុនគេដើម្បីមើលថា យូណា ដែលនាយចាប់ឃុំទុកនោះយ៉ាងម៉េចទៅហើយ។

_ក្រាក

« យូណា ?? » គ្រាន់តែបើកទ្វារបន្ទប់ភ្លាមចូលទៅដល់ខាងក្នុងកាន់តែជ្រៅជាងនេះនាយក៏លាន់មាត់ឡើងភ្លាមពេលឃើញនាងតូច យូណា ដេករាបនៅលើឥដ្ឋព្រមទាំងអាហារដែលនាយបានបញ្ជាកូនចៅឲ្យយកមកឲ្យនាងញ៊ាំក៏នៅទាំងអស់ដែល។

មិនចាំយូរអ្នកកម្លោះក៏ដើរចូលទៅរកនាងមុននឹងបន្ទន់ជង្គង់ចុះលើកដៃទៅស្ទាបស្ទង់កម្ដៅលើថ្ងាស់របស់នាង។

« ក្ដៅខ្លួនខ្លាំងណាស់!! មុខមាត់ក៏ស្លេកដែរ » ចាងអុីន ឧទានឡើងក្នុងចិត្តមិននិយាយចេញមកក្រៅព្រោះនាយជាអ្នកចាប់នាងឃុំទុកដោយខ្លួនឯងទើបនាងក្លាយជាបែបនេះ។

« មិនបាច់ខ្វល់ល្អជាងនាងរឹងរូសមិនស្ដាប់តាមសម្ដីរបស់យើងដោយខ្លួនឯងទេ » នាយកម្លោះក្រោកឈរពេញកម្ពស់សម្លឹងមុខអ្នកដែលដេកសន្លប់នោះទាំងក្រសែរភ្នែកមុតមាំដោយមិនខ្វល់ខ្វាយថានាងឈឺកម្រិតណាឡើយ។ ចាងអុីន ក៏បើកទ្វារចេញទៅវិញទាំងមិនងាកក្រោយនិងមិនបារម្ភពីសុខភាពរបស់នាងបន្តិចណានោះទេទាំងដែលការពិតកាយវិការកំពុងក្បត់នឹងចិត្តខ្លួនឯងថាពេលនេះនាយក៏ចង់នាំនាងទៅមន្ទីពេទ្យដើម្បីពិនិត្យអាការៈដែរ។

« ឯងមកនេះបន្តិច!! »

«បាទចៅហ្វាយ ?? » នាយជាកូនចៅចូលមកតាមការហៅរបស់ ចាងអុីន។

« ជួយទៅលើកនាងដាក់ឲ្យដេកលើគ្រែបន្តិចទៅហើយដោះច្រវ៉ាក់ចេញពីជើងរបស់នាងផង »

« បានទទួលបញ្ជាចៅហ្វាយ » កូនចៅរបស់ ចាងអុីន ក៏ទៅធ្វើតាមការបញ្ជាឯនាយជាចៅហ្វាយឯណេះវិញឆ្លេឆ្លាៗធ្វើអ្វីមិនត្រូវហើយក៏មិនយល់ដូចគ្នាដែរថាហេតុអីចាំបាច់ខ្វល់ខ្វាយពីនាងទាំងដែលនាងជាមនុស្សក្រោមគំនាបរបស់នាយសោះ!!

« យើងកើតឆ្កួតស្អី ?? » ចាងអុីន សួរខ្លួនឯងតិចៗទាំងម៉ួម៉ៅដែលខ្លួនចេះទៅបារម្ភពីនាងតូចម្នាក់នោះទាំងគ្មានមូលហេតុ ព្រោះពួកគេមិនត្រូវជាអ្វីនឹងគ្នាផងចាំបាច់អីត្រូវបារម្ភនិងនៅមិនស្រណុកបែបនេះ ?

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now