ភាគទី២៦: អ្នកម៉ាក់???

7K 494 3
                                    

នៅក្នុងអាគារចាស់កំរិលដដែល ចាងអុីន និងជំនិតរបស់នាយក៏បានមកទីនេះម្ដងទៀតរួចបញ្ជាកូនចៅឲ្យយកទឹកមួយធុងជះចំកណ្ដាលមុខ ជុងហ្គុក ធ្វើឲ្យនាយស្វាងពីសុរាដឹងខ្លួនឡើងមកទាំងខក់ឈ្លក់ទឹកពេញៗ។

« ដឹងខ្លួនហើយមែនទេបងប្រុស ?? » ចាងអុីន ដើរមកក្រវែលៗជុំវិញនាយសង្ហាជាបងដែលជាប់ចំណងនោះ។

« អាចង្រៃ!! ទីនេះជាកន្លែងណាឯងយកយើងមកបានយ៉ាងម៉េច ?? » ភ្ញាក់ឡើងបើកភ្នែកមិនទាន់នាយក៏ស្រែកច្រឡោតខ្លាំងៗក្រឡ៎ឡើងពេញអគារទាំងមូល រហូតធ្វើឲ្យជំនិតពីរនាក់របស់នាយទៀតក៏ត្រូវភ្ញាក់មកតាមដូចគ្នា។

« ជ៎ុៗ!! ស្ងាត់ទៅបងប្រុសកុំច្រឡោត »

« ឯងចង់បានស្អី ?? » មិនចាំឲ្យខាតពេលយូរនាយសួរទៅកាន់ប្អូនប្រុសជីដូនមួយទាំងកំបុតក្បាលកំបុតកន្ទុយនិងកំហឹងជ្រាបច្រាលពេញខ្លួន។

« បងប្រុសមិនមែនល្ងង់ឯណា ?? រឿងដដែលៗសោះហេតុអីមិនចងចាំ ?? » ចាងអុីន ដើរទៅដើរមកចំពោះមុខ ជុងហ្គុក ព្រមទាំងនិយាយថាឲ្យនាយបែបឌឺដងផ្លែផ្កាទៀតផង។

« ទេ!! វាគ្មានថ្ងៃឡើយកុំសង្ឃឹមឲ្យសោះ »

« អញ្ចឹងបងក៏កុំសង្ឃឹមថាអ្នកមីងនិងមនុស្សរបស់បងមានសុវត្ថិភាពដូចគ្នាឲ្យសោះ ហ៊ឹស!! »

« ឯងចង់ធ្វើស្អីឆាប់លែងយើងភ្លាម!! » ឮប្រយោគអ្នកម្ខាងទៀតនិយាយនាយក៏ចាប់ផ្ដើមខឹងឡើងញ័រសាច់ទទ្រើកខំប្រឹងរើចេញពីកៅអីទាំងពិបាក ព្រោះតែនាយជាប់ចំណងមិនអាចរើរួចឡើយ។

« សុីញ៉េឯកសារផ្ដិតមេដៃប្រគល់ក្រុមហ៊ុនមកឲ្យខ្ញុំនិងលោកប៉ាពេលណា មនុស្សរបស់បងនិងអ្នកមីងក៏នឹងមានសុវត្ថិភាពដូចគ្នានៅពេលនោះ!! ឥឡូវបងប្រាប់មកថាឯកសារនៅឯណាខ្ញុំនឹងឲ្យគេទៅយកមកឲ្យបងស៊ីញ៉េឥឡូវនេះ » នាយខ្ពស់ស្រឡះ ចាងអុីន ដើរចុះឡើងៗក្រវីសោឡានទៅវិញទៅមកធ្វើឫកហំហួនធំអំណាចតាមឋានៈ តែកុំគិតឲ្យសោះថា
ជុងហ្គុក ខ្លាចនាយនោះ!! ជុងហ្គុក មានអំណាចខ្លាំងជាងនាយទៅទៀត។

« យើងមិនប្រាប់!! ហ៊ឹស ឯងធ្វើស្អីយើងបានទៅ ?? មនុស្សធន់ទាបអន់ៗដូចជាឯងអាចចាត់ការយើងបានដែរហ៎េស ?? » នាយចំអកមកវិញញញឹមឌឺដងធ្វើឲ្យអ្នកម្ខាងទៀតក្ដៅស្លឹកត្រចៀកងុំក្ដាប់ដៃញ័រតតាត់តែក៏ខំប្រឹងសម្រួលអារម្មណ៍វិញ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now