+មួយសប្តាហ៍ក្រោយមក
រយៈពេលមួយសប្តាហ៍ពេញដែល ថេយ៉ុង ត្រូវសម្រាកនៅមន្ទីពេទ្យបន្ទាប់ពីនាយតូចបានសម្រាលកូនប្រុសដ៏ស្រស់ស្អាតសាច់ភ្លឺថ្លាត្រចះត្រចង់រួចមក។ មួយថ្ងៃៗគឺ ជុងហ្គុក ជាអ្នកមើលថែទាំកូននិងប្រពន្ធទាំងអស់ចំណែកគ្រូពេទ្យបានត្រឹមតែផ្ដល់ថ្នាំពិនិត្យសុខភាពនិងចាត់ចែងមើលការខុសត្រូវបន្តិចបន្តួចប៉ុណ្ណោះព្រោះ ជុងហ្គុក ចង់មើលថែទាំប្រពន្ធកូនដោយផ្ទាល់។
អ្នកស្រី ចន ដែលជាម៉ាក់របស់ ជុងហ្គុក និងត្រូវជាម៉ាក់ក្មេករបស់ ថេយ៉ុង ក្រោយពីកូនប្រសារបានសម្រាលចៅប្រុសហើយគាត់ក៏បានមកជួយមើលថែនិងមើលការខុសត្រូវលើចៅប្រុសរបស់គាត់ផង ពេលខ្លះក៏មានទិញរបស់មកផ្ញើរដូចគ្នា។
សម្បុរទារកនោះគឺកាត់ទៅរកលោកប៉ាធំរបស់គេភ្លឺសរស្អាតដូចគ្នាគ្រាន់តែ ថេយ៍ រាងស្រអាប់ជាង ជុងហ្គុក បន្តិចប៉ុណ្ណោះ។ ខ្ទង់ច្រមុះស្រួចស្លេមបបូរមាត់តូចស្អាតពណ៌ស៊ីជម្ពូរដូចជាបបូរមាត់របស់ ថេយ៉ុង ផងនិង ជុងហ្គុក ផង។ ឯកែវភ្នែកក៏អាចទាយដឹងថាច្បាស់ជាកាត់ទៅលោកប៉ាធំរបស់គេទៀតហើយ។ ទារកតូចនោះកាត់រក ថេយ៉ុង តែបន្តិចបន្តួចនោះទេក្រៅពីនឹងសុទ្ធតែទៅរក ជុងហ្គុក ដែលជាលោកប៉ាធំគេទាំងអស់គឺដូចគ្នាសឹងតែទាំងស្រុង។
« ថេយ៍ អូនញ៊ាំបបរនេះសិនទៅបន្តិចទៀតលោក ដុកទ័រ មកពិនិត្យសុខភាពអូននិងកូនរួចពួកយើងអាចចេញពីពេទ្យទៅសម្រាកតាមដានអាការៈសុខភាពអូននៅផ្ទះបន្តបានហើយ » រាងក្រាស់លើកចានបបរដើរមកជិតនាយតូចជាប្រពន្ធរួចអង្គុយចុះនឹងកៅអីដែលនៅជិតគ្រែដែលរាងតូចកំពុងសម្រាក។
« កូនគេងលក់ហើយមែនទេ ?? »
« អឹម...គេងហើយក្រោកមកញ៊ាំបបរសិនទៅ » ជុងហ្គុក ទាញតេលេបញ្ជាគ្រែឲ្យបញ្ឈឡើងបន្តិច រួចលើកស្លាបព្រាឡើងដួសបបរក្ដៅៗដែលទិញមកមុននេះយកមកដាក់ជិតបបូរមាត់ខ្លួនឯងភ្លុំវាឲ្យរាងត្រជាក់មុននឹងយកទៅបញ្ចុក ថេយ៉ុង។
_តុក~តុក
បន្តិចក្រោយមកក៏មានសម្លេងគោះទ្វារពីខាងក្រៅ ជុងហ្គុក អនុញ្ញាតឲ្យចូលទ្វារក៏បើកបង្ហាញឡើងឲ្យឃើញនូវរាងសង្ហានិងនាយតូចល្អិតម្នាក់ទៀតចូលមកជាមួយដោយមានអង្គរក្សតាមមកពីក្រោយកាន់កន្រ្តកផ្លែឈើដូចគ្នា។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romans"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021