នេះជាព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ម្ដងទៀត រាងកាយទទេស្អាតមួយគូកំពុងគេងអោបក្រសោបគ្នាយ៉ាងជាប់ស្អិតនៅក្នុងភួយតែមួយ។ ព្រះអាទិត្យក៏ចាប់ផ្ដើមជះពន្លឺឡើងមកប៉ះទៅលើផ្ទៃមុខសង្ហាទាំងពីរឲ្យភ្ញាក់ពីការគេង។ ជុងហ្គុក ព្រិចបើកៗកម្រើកត្របកភ្នែកសម្លឹងទៅទិដ្ឋភាពខាងក្រៅតាមចន្លោះបង្អួចក៏ឃើញថាមេឃក៏ភ្លឺទៅហើយ ទើបនាយរហ័សងើបឡើងដើម្បីរៀបចំខ្លួនទៅធ្វើការ។
« ហ្ហឹម...ជុង ??» គ្រាន់តែរាងក្រាស់ងើបដកដៃចេញពីក្បាលដែល ថេយ៍ គេងកើយមុននេះរាងល្អិតក៏ភ្ញាក់មកតាមដូចគ្នា ខំកម្រើកខ្លួនយឺតៗមិនឲ្យរំខានដំណេកគេប៉ុណ្ណឹងហើយតែគេនៅតែភ្ញាក់មកដដែល។
« អូនគេងសិនទៅ »
« អត់ទេ!! ថ្ងៃនេះត្រូវទៅធ្វើការវិញផងឲ្យនៅគេងយ៉ាងម៉េច ?? »
« ងើបរួចឬអត់ ?? ម៉ោះបងបី » ជុងហ្គុក ចូលទៅលើកបីរាងតូចចូលឡើងទៅងូតទឹកសម្អាតខ្លួនរៀបចំទៅធ្វើការជាមួយគ្នា។ ចំណាយពេលដើម្បីធ្វើធុរៈងូតទឹករៀបចំខ្លួនរួចរាងក្រាស់បានខលឲ្យអ្នកនៅភូមិគ្រឹះមកប្រមូលអីវ៉ាន់របស់ ថេយ៍ ចេញពីខន់ដូឲ្យអស់ដើម្បីទៅនៅជាមួយនាយក្នុងថ្ងៃនេះ។
« បងគិតចង់រើព្រឹកនេះមែនទេ ?? »
« អឹម...រើទៅព្រឹកនេះឲ្យហើយពួកយើងនឹងឆាប់បាននៅជិតគ្នារាល់ថ្ងៃរាល់ពេលនោះអី!! តោះទៅក្រុមហ៊ុនដល់ម៉ោងហើយ » ជុងហ្គុក លើកនាឡិកាដៃមកមើលបន្តិចរួចយួរកាបូបធ្វើការរបស់នាយដើរអោបចង្កេះតូចចុះទៅខាងក្រោមជិះឡានទៅក្រុមហ៊ុនជាមួយគ្នា។
+JJK GP
ឡានទំនើបតម្លៃថ្លៃកប់មេឃក៏បើកមកឈប់ង៉ក់នៅពីមុខក្រុមហ៊ុន JJK GP ដោយមានសន្តិសុខនិងបុគ្គលិកមកឈរចាំទទួលដូចសព្វដង។
« អរុណសួស្ដីចៅហ្វាយ » សន្តិសុខក្រុមហ៊ុនអោនគំនាបនិងនិយាយពាក្យគួរសមដាក់នាយពេលដែលរាងសង្ហាចុះពីឡានមកជាមួយនិងក្មេងប្រុសតូចល្អិតម្នាក់ទៀត។ ជុងហ្គុក បោះសោរឡានឲ្យទៅសន្តិសុខយកទៅទុករួចដើរមកអោបចង្កេះ ថេយ៉ុង ដើរបណ្ដើរគ្នាចូលទៅខាងក្នុងដោយមានក្រសែភ្នែកបុគ្គលិកជាច្រើនតាមសម្លឹងពួកគេទាំងពីរ។ គ្រាន់តែរាងសង្ហាជាម្ចាស់ក្រុមហ៊ុនចូលមកដល់ភ្លាមពួកគេក៏រហ័សងាកភ្នែកចេញគេចមកធ្វើការរាងខ្លួនដើម្បីកុំឲ្យចៅហ្វាយរបស់ពួកគេស្ដីបន្ទោសថាមិនធ្វើការងារ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romansa"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021