ភាគទី០៦: លោ...លោកទៀតហើយ

11.9K 765 8
                                    

+New Day 🌞

ព្រឹកនៃថ្ងៃថ្មីក៏ឈានចូលមកដល់ ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីពណ៌មាសដ៏ស្រស់ត្រកាលចែងចាំងចូលមកតាមបង្អួច ជះបំភ្លឺទៅប៉ះនឹងផ្ទៃមុខសររលោងរបស់ ថេយ៉ុង ឲ្យក្រោកពីដំណេក។

ថេយ៍ ពន់ខ្លួនអែនអនបន្តិចងើបអង្គុយលើកដៃមកដាក់ពីលើប្រអប់មាត់ស្ងាបម្ហបៗដោយមិនទាន់អស់ជាតិងងុយគេងនៅឡើយ។ រាងតូចទាញភួយចេញទម្លាក់ជើងចុះពីលើគ្រែសឹមទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតកាយ។

ការចំណាយពេលវេលា ៣០ នាទីសម្រាប់ងូតទឹកស្លៀកពាក់ក៏ហើយរួចរាល់ ថេយ៍ ចេញមកវិញដើរទៅរកតុសម្អាងដើម្បីលាបរបស់ថែរក្សាផ្ទៃមុខរបស់គេ ពេលដែលលាបរួចក៏ដើរទៅបើកវ៉ាលីយកឯកសាពត៌មានរបស់ខ្លួន និងសំបុត្រផ្សេងៗទៀតដែលអាចដាក់ពាក្យធ្វើការបានយកទៅជាមួយ។ មុននឹងចេញទៅនាយតូចក៏មិនភ្លេចលេបថ្នាំទុកសម្រាប់ការពារក្លិនខ្លួនរបស់គេដូចគ្នា។

រាងតូចច្រឡឹងបោះជំហ៊ានជើងមួយៗចេញពីខាងក្នុងជណ្ដើរយន្តប្រអប់ចុះមកកាន់ជាន់ផ្ទាល់ដីនៃអគារខន់ដូ ថេយ៉ុង ចេញទៅខាងក្រៅបក់ដៃហៅ Taxi ដែលជិះកាត់នេះឲ្យឈប់ ទើបឡានតាក់សុីនោះឈប់នាយតូចក៏ឡើងឡានទៅ ទើបអ្នកបើកឡានតាក់សុីក៏ចេញដំណើរឆ្ពោះទៅផ្លូវខាងមុខដែលជាផ្លូវធំមានចរាចរណ៍ឡានម៉ូតូជិះខ្វាត់ខ្វែងលើដងវិថី។

« បងប្រុស!! តើម្ដុំនេះមានក្រុមហ៊ុនណាគេរើសបុគ្គលិកដែលទេ ?? » ពេលដែលធ្វើដំណើរតាមផ្លូវ ថេយ៍ ក៏បានសួរទៅកាន់អ្នកបើកតាក់សុីថាតើម្ដុំណាដែលមានគេរើសបុគ្គលិកធ្វើការ? ទើបអ្នកបើកតាក់សុីគាត់ឆ្លើយប្រាប់យ៉ាងសមហេតុផល។

« អរ...គឺមានក្រុមហ៊ុនផលិតស្រាក្រហមឈ្មោះ JJK Group ទីនោះបុគ្គលិកក៏ច្រើនហើយប៉ុន្តែគេនៅរើស ប្រុសតូចចង់ទៅដាក់ពាក្យទេ ?? ចាំខ្ញុំជូនទៅ!! ទីនោះធំណាស់នៅខាងក្រោយអគារគឺជារោងចក្រផលិតស្រា ចំណែកឯអគារខាងមុខគឺគេរៀបចំដាក់តាំងលក់យ៉ាងមានរបៀបរៀបរយល្អខ្លាំងណាស់ » អ្នកបើកតាក់សុីក៏រៀបរាប់ប្រាប់ពីទីនោះឲ្យទៅ ថេយ៉ុង ស្ដាប់ក្រែងលោគេចង់ដាក់ពាក្យនៅទីនោះក៏ថាបាន។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now